ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន ជំរុញដល់មន្ទីរជំនាញត្រូវយកចិត្តទុកដាក់ពង្រឹងក្នុងការរកចំណូលឱ្យបានទៅតាមផែនការរបស់ខ្លួន ==> សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ «AI មិន​មែនមកជំនួសមនុស្សទេ ប៉ុន្តែមនុស្សចេះប្រើ AI មានប្រៀប​ជាង​មនុស្សដែលមិនចេះប្រើ»  ==> ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញប្រគល់សញ្ញាបត្រដល់និស្សិត​សាកលវិទ្យាល័យអាស៊ី អឺរ៉ុប ២ ៥៧៣អង្គ/នាក់ ==> យុវជនខ្មែរទាំងពីរភេទ បង្ហាញឆន្ទៈស្ម័គ្រចិត្តចូលបំពេញកាតព្វកិច្ចយោធា ឆ្នាំ២០២៦! ==> លោកវរសេនីយ៍ឯក សោម សុភ័ណ្ឌ អធិការនគរបាលក្រុងស្វាយរៀង អញ្ជើញចូលរួមក្នុងប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកញ្ញា។ ==> ប្រជាពលរដ្ឋរងគ្រោះដោយសារជំនន់ទឹកភ្លៀងជាង៧០០គ្រួសារ ទទួលអំណោយមនុស្សធម៌សង្គ្រោះបន្ទាន់ ពីសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ==> គម្រោងដេញថ្លៃសាងសង់ផ្លូវបេតុងអា នៅសាលាឃុំទន្លូងស្រុកមេមត់ខេត្តត្បូងឃ្មុំមានភាពមិនប្រក្រតី ! ==> អភិបាលខេត្តប៉ៃលិន ចុះសួរសុខទុក្ខ  និងជួយសង្គ្រោះបន្ទាន់ដល់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ដឹកនាំប្រតិភូគោរពវិញ្ញាណក្ខន្ធសព លោកឧត្តមសេនីយ៍ឯក ខូវ សម្បត្តិ ! ==> សម្តេច ម៉ែន សំអន ថ្លែងអំណរគុណក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ដែលបានចុះពិនិត្យ ព្យាបាលជំងឺ និងផ្តល់ការអប់រំសុខភាព ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋក្នុងខេត្តស្វាយរៀង

លោក ហង្ស ចក្រា អតីតចាងហ្វាងកាសែតខែ្មរម្ចាស់ស្រុកទទួលមរណភាព ដោយរោគាពា…

លោក ហង្ស ចក្រា អតីតចាងហ្វាងកាសែតខែ្មរម្ចាស់ស្រុកទទួលមរណភាព ដោយរោគាពា…

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

លោក ហង្ស ចក្រា អាយុ ៦៩ឆ្នាំ អតីតចាងហ្វាងកាសែតខែ្មរម្ចាស់ស្រុកបានទទួលអនិច្ចកម្មនៅរសៀលថ្ងៃទី១៤ខែកក្កដា ឆ្នាំ២០២៣នេះដោយរោគាពាធ។

លោកត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យរុស្សី ដោយសារជំងឺលើសឈាម កាលពីយប់ថ្ងៃ៦ កក្កដា ២០២៣នេះក្រោយពីដឹកនាំកាសែតប្រឆាំងនឹងរដ្ឋាភិបាលអស់ជាច្រើនឆ្នាំ លោក ហង្ស ចក្រា អតីតចាងហ្វាងកាសែតខ្មែរម្ចាស់ស្រុក ត្រូវបានសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ចេញអនុក្រឹត្យតែងតាំងជាទីប្រឹក្សាអមក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់កាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៣ ។សូមរម្លឹកថាលោក ហង្ស ចក្រា ដែលល្បីឈ្មោះខាងសរសេរអត្ថបទប្រឆាំងខួបប្រាំងខួបវស្សាកាលពីជាង១០ឆ្នាំមុន ត្រូវបានសមត្ថកិច្ចនគរបាលខេត្តបាត់ដំបងចាប់ខ្លួន និងបញ្ជូនមកភ្នំពេញដាក់ពន្ធនាគារ កាលពីថ្ងៃទី២៦ មិថុនា ឆ្នាំ២០០៩ បន្ទាប់ពីសាលាដំបូងរាជធានីភ្នំពេញកាត់ទោសកំបាំងមុខដាក់ពន្ធនាគាររយៈពេល១២ខែ និងផាកពិន័យជាប្រាក់ចំនួន៩លានរៀលសមត្ថកិច្ចបានចាប់ខ្លួនលោកតាមដីការដែលបានចោទប្រកាន់អ្នកកាសែតជើងចាស់រូបនេះថាបានផ្សាយព័ត៌មានមិនពិត ញុះញង់ចំពោះអាជ្ញាធរជាតិ និងប៉ះពាល់ស្ថិរភាពនយោបាយ បន្ទាប់ពីកាសែតមាននិន្នាការប្រឆាំងរបស់លោកបានផ្សាយអត្ថបទព័ត៌មានថាមន្រ្តីមួយចំនួននៅជុំវិញសម្ដេចវិបុលបញ្ញា សុខ អាន ដែលកាលណោះនៅជារដ្ឋមន្រ្តីទីស្ដីការគណៈរដ្ឋមន្រ្តី ជាមន្រ្តីពុករលួយនៅក្នុងពន្ធនាគារព្រៃស លោក ហង្ស ចក្រា ក៏បានសរសេរលិខិតទទួលស្គាល់កំហុសចំពោះការចុះផ្សាយ និងបានសូមទោស សម្ដេចវិបុលបញ្ញា សុខ អាន ផងដែរ។ រហូតដល់ខែមេសា ឆ្នាំ២០១០ លោក ហង្ស ចក្រា ក៏ត្រូវបានដោះលែងឱ្យមានសេរីភាពវិញ រួមជាមួយអ្នកទោសចំនួន២៣នាក់ផ្សេងទៀត តាមព្រះរាជក្រឹត្យលើកលែងទោស និងបន្ធូរបន្ថយទោសរបស់ព្រះមហាក្សត្រ ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.