ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន ជំរុញដល់មន្ទីរជំនាញត្រូវយកចិត្តទុកដាក់ពង្រឹងក្នុងការរកចំណូលឱ្យបានទៅតាមផែនការរបស់ខ្លួន ==> សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ «AI មិន​មែនមកជំនួសមនុស្សទេ ប៉ុន្តែមនុស្សចេះប្រើ AI មានប្រៀប​ជាង​មនុស្សដែលមិនចេះប្រើ»  ==> ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញប្រគល់សញ្ញាបត្រដល់និស្សិត​សាកលវិទ្យាល័យអាស៊ី អឺរ៉ុប ២ ៥៧៣អង្គ/នាក់ ==> យុវជនខ្មែរទាំងពីរភេទ បង្ហាញឆន្ទៈស្ម័គ្រចិត្តចូលបំពេញកាតព្វកិច្ចយោធា ឆ្នាំ២០២៦! ==> លោកវរសេនីយ៍ឯក សោម សុភ័ណ្ឌ អធិការនគរបាលក្រុងស្វាយរៀង អញ្ជើញចូលរួមក្នុងប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកញ្ញា។ ==> ប្រជាពលរដ្ឋរងគ្រោះដោយសារជំនន់ទឹកភ្លៀងជាង៧០០គ្រួសារ ទទួលអំណោយមនុស្សធម៌សង្គ្រោះបន្ទាន់ ពីសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ==> គម្រោងដេញថ្លៃសាងសង់ផ្លូវបេតុងអា នៅសាលាឃុំទន្លូងស្រុកមេមត់ខេត្តត្បូងឃ្មុំមានភាពមិនប្រក្រតី ! ==> អភិបាលខេត្តប៉ៃលិន ចុះសួរសុខទុក្ខ  និងជួយសង្គ្រោះបន្ទាន់ដល់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ដឹកនាំប្រតិភូគោរពវិញ្ញាណក្ខន្ធសព លោកឧត្តមសេនីយ៍ឯក ខូវ សម្បត្តិ ! ==> សម្តេច ម៉ែន សំអន ថ្លែងអំណរគុណក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ដែលបានចុះពិនិត្យ ព្យាបាលជំងឺ និងផ្តល់ការអប់រំសុខភាព ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋក្នុងខេត្តស្វាយរៀង

ពិតជាមិនធម្មតាមែន !បុគ្គលពីរនាក់កំពុងតែសាងសង់លំនៅឋានឡូយចូលព្រែកយកធ្វើជាកម្មសិទ្ធិ ពលរដ្ឋដាក់ការសង្ស័យថាមានការឃុបឃិតគ្នាជាប្រព័ន្ធ ស្ថិតនៅក្នុងភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល..!!

ពិតជាមិនធម្មតាមែន !បុគ្គលពីរនាក់កំពុងតែសាងសង់លំនៅឋានឡូយចូលព្រែកយកធ្វើជាកម្មសិទ្ធិ ពលរដ្ឋដាក់ការសង្ស័យថាមានការឃុបឃិតគ្នាជាប្រព័ន្ធ ស្ថិតនៅក្នុងភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល..!!

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ខេត្តកណ្ដាល÷ យើងដឹងហើយថា ទន្លេរ ស្ទឹង បឹង បួរ ព្រែក គឺជាសម្បត្តិធនធានធម្មជាតិរបស់រដ្ឋមិនអាចមាននរណាម្នាក់កាន់កាប់ សាងសង់ អាស្រ័យផលបានឡើយ បច្ចុប្បន្ននៅក្នុងភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល ថ្មីៗនេះ គេបានសង្កេតឃើញ មានករណីលំនៅឋានសាងសង់ជាបន្តបន្ទាប់ ឡូយចូលទៅក្នុងព្រែកនិងលើផ្លូវសាធារណៈរបស់រដ្ឋ ទាំងមិនមានច្បាប់អនុញ្ញាត បានធ្វើឲ្យមហាជនចាប់អារម្មណ៍ ទៅលើស្ថាប័នពាក់ព័ន្ធ ដែលមិនមានការទប់ស្កាត់។

ជាក់ស្ដែងនៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៣ អ្នកសារព័ត៌មានយើងបានទៅដល់ទីតាំងខាងលើ ពលរដ្ឋបានឱ្យដឹងថា មានបុគ្គលអ្នកមានលុយពីរនាក់កំពុងតែសាងសង់លំនៅឋានឡូយចូលក្នុងព្រែក ហាក់បីដូចជាមើលស្រាលច្បាប់ទម្លាប់ ប៉ុន្តែអស់លោកអាជ្ញាធរនិងជំនាញពាក់ព័ន្ធហាក់មិនអើពើ ហាមឃាត់ ឬទប់ស្កាត់ទាល់តែសោះ។

បុគ្គលដែរសាងសង់លំនៅឋានឡូយចូលក្នុងព្រែកនោះមានឈ្មោះ
ទី ១. ឈ្មោះ លោក តា ម៉ាប់ (ជាជនជាតិយួន)ដែលកំពុងសាងសង់លំនៅឋានឡូយចូលក្នុងព្រែកយកធ្វើជាកម្មសិទ្ធិ ស្ថិតនៅក្នុងភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល។

ទី.២ ឈ្មោះ ស្រី ភា ដែរកំពុងតែសាងសង់លំនៅឋានឡូយចូលក្នុងព្រែក ដើម្បីបើកកន្លែងកំសាន្តសប្បាយៗ(ខារ៉ាអូខេ) ស្ថិតនៅក្នុងភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល។

ចំណុចនេះ.ពលរដ្ឋលើកឡើងថា បើមិនមានការទប់ស្កាត់ ឬបង្ក្រាប ពីអាជ្ញាធរពាក់ព័ន្ធ ទៅលើលំនៅឋានអនាធិបតេយ្យសាងសង់ ឡូយចូលក្នុងព្រែកនោះទេ ពិតជារីករាលដាលកាន់តែច្រើនទៅៗហើយ។ ពីព្រោះគេមើលឃើញថា អ្នកដែលសាងសង់ឡូយចូលក្នុងព្រែកបាន ក្រៅពីអ្នកនោះទៀត គេក៏អាចសាងសង់បានដូចគ្នា។ ហើយអ្នកដែលអាចសាងសង់លំនៅឋានឡូយចូលព្រែកបាននេះ គឺមិនមែនប្រជាពលរដ្ឋ ដែលជាអ្នកមានជីវភាពទន់ខ្សោយនោះដែរ ។

ជុំវិញបញ្ហាសាងសង់លំនៅឋានមិនមាន ច្បាប់ខាងលើនេះ បានធ្វើឲ្យប្រជាពលរដ្ឋក្រីក្រដែលរស់នៅម្តុំនោះ បានត្អូញត្អែរពីសកម្មភាពសាងសង់លំនៅឋាន ពីសំណាក់បុគ្គល មានលុយ មានអំណាច ព្រហើនបំពានផ្លូវច្បាប់ដោយសាងសង់លំនៅឋានរំលោភចូលក្នុងព្រែកទាំងគឃ្លើនដោយមិនខ្លាចញញើតច្បាប់អ្វីបន្តិចឡើយ ។

ពាក់ព័ន្ធនិងការសាងសង់លំនៅដ្ឋានឡូយចូលក្នុងព្រែកខាងលើនេះដែរអ្នកយកព័ព៌មានយើងបានទូរស័ព្ទទៅលោក មេឃុំគគីរធំ គាត់បានបកស្រាយយ៉ាងស្រទន់ថា ទីតាំងខាងលើនេះគាត់បានដឹងហើយ គាត់បានរាយការណ៍ជូនទៅថ្នាក់លើ ព្រោះយើងថ្នាក់ក្រោមរង់ចាំស្តាប់ថ្នាក់លើតើមានចំណាត់ការយ៉ាងណា។

លោកពូបានបន្តទៀតថា ប៉ុន្តែម្សិលមិញនេះខ្ញុំបានឲ្យអាជ្ញាធរឃុំនិងមន្ត្រីប៉ុស្តិ៍ចុះទៅធ្វើកំណត់ហេតុដល់ម្ចាស់លំនៅដ្ឋានខាងលើដែលកំពង់សាងសង់ មិនឲ្យសាងសង់បន្តទៀតទេ ព្រោះខាងមុខជាប់ផ្លូវ ខាងក្រោយជាប់ប្រឡាយ បើមិនហាមឃាត់ឬទប់ស្កាត់ទេនោះ ប្រាកដណាស់ច្បាស់ជាមានអ្នកទៅសាងសង់បន្តទៀតហើយ សូមអរគុណលោកប្អូនអ្នកសារព័ត៌មានល្អប្រពៃណាស់ដែលបានទំនាក់ទំនងមកសួរខ្ញុំមុន។

ជាមួយគ្នានេះដែរលោក អភិបាលស្រុកកៀនស្វាយ នៅព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៣ អ្នកសារព័ត៌មានយើងបានទំនាក់ទំនងសួរពាក់ព័ន្ធនឹងការសាងសង់លំនៅឋានឡូយចូលក្នុងព្រែកខាងលើនេះ លោកបានប្រាប់មកសារព័ត៌មានយើងថា លោកបានឲ្យគេចុះទៅមើលហើយ សុំទោសខ្ញុំជាប់ប្រជុំបន្តិច។

ពលរដ្ឋរង់ចាំមើលថាតើបុគ្គលអ្នកមានលុយដែលកំពុងសាងសង់លំនៅដ្ឋានឡូយចូលក្នុងព្រែកយកធ្វើជាកម្មសិទ្ធិ ដោយមិនមានច្បាប់អនុញ្ញាតនោះ តើជំនាញមាននឹងចំណាត់ការផ្លូវច្បាប់យ៉ាងណាដែរ.? ៕

Filed in: រាយការណ៍ពិសេស

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.