ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន ជំរុញដល់មន្ទីរជំនាញត្រូវយកចិត្តទុកដាក់ពង្រឹងក្នុងការរកចំណូលឱ្យបានទៅតាមផែនការរបស់ខ្លួន ==> សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ «AI មិន​មែនមកជំនួសមនុស្សទេ ប៉ុន្តែមនុស្សចេះប្រើ AI មានប្រៀប​ជាង​មនុស្សដែលមិនចេះប្រើ»  ==> ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញប្រគល់សញ្ញាបត្រដល់និស្សិត​សាកលវិទ្យាល័យអាស៊ី អឺរ៉ុប ២ ៥៧៣អង្គ/នាក់ ==> យុវជនខ្មែរទាំងពីរភេទ បង្ហាញឆន្ទៈស្ម័គ្រចិត្តចូលបំពេញកាតព្វកិច្ចយោធា ឆ្នាំ២០២៦! ==> លោកវរសេនីយ៍ឯក សោម សុភ័ណ្ឌ អធិការនគរបាលក្រុងស្វាយរៀង អញ្ជើញចូលរួមក្នុងប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកញ្ញា។ ==> ប្រជាពលរដ្ឋរងគ្រោះដោយសារជំនន់ទឹកភ្លៀងជាង៧០០គ្រួសារ ទទួលអំណោយមនុស្សធម៌សង្គ្រោះបន្ទាន់ ពីសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ==> គម្រោងដេញថ្លៃសាងសង់ផ្លូវបេតុងអា នៅសាលាឃុំទន្លូងស្រុកមេមត់ខេត្តត្បូងឃ្មុំមានភាពមិនប្រក្រតី ! ==> អភិបាលខេត្តប៉ៃលិន ចុះសួរសុខទុក្ខ  និងជួយសង្គ្រោះបន្ទាន់ដល់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ដឹកនាំប្រតិភូគោរពវិញ្ញាណក្ខន្ធសព លោកឧត្តមសេនីយ៍ឯក ខូវ សម្បត្តិ ! ==> សម្តេច ម៉ែន សំអន ថ្លែងអំណរគុណក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ដែលបានចុះពិនិត្យ ព្យាបាលជំងឺ និងផ្តល់ការអប់រំសុខភាព ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋក្នុងខេត្តស្វាយរៀង

ឯកឧត្ដម ហ៊ុន ម៉ានី ៖ «ខ្ញុំមានការកត់សម្គាល់ បណ្ដាញសារព័ត៌មានមួយចំនួន ប្រើប្រាស់ពាក្យពេចន៍ប្រាសចាកពីអ្វីដែលខ្ញុំបានលើក»

ឯកឧត្ដម ហ៊ុន ម៉ានី ៖ «ខ្ញុំមានការកត់សម្គាល់ បណ្ដាញសារព័ត៌មានមួយចំនួន ប្រើប្រាស់ពាក្យពេចន៍ប្រាសចាកពីអ្វីដែលខ្ញុំបានលើក»

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ឯកឧត្ដម ហ៊ុន ម៉ានី ៖ «ខ្ញុំមានការកត់សម្គាល់ បណ្ដាញសារព័ត៌មានមួយចំនួន ប្រើប្រាស់ពាក្យពេចន៍ប្រាសចាកពីអ្វីដែលខ្ញុំបានលើក»

 

ឯកឧត្ដម ហ៊ុន ម៉ានី បេក្ខជន​តំណាងរាស្ត្រ​មណ្ឌល​កំពង់ស្ពឺ របស់​គណបក្ស​ប្រជាជន​កម្ពុជា បាន​កត់សម្គាល់ និង​តាមដាន​ថា មាន​បណ្ដាញ​សារព័ត៌មាន​មួយ​ចំនួន ប្រើប្រាស់​ពាក្យពេចន៍​​ប្រាសចាក​ពី​អ្វី​ដែល ឯកឧត្ដម បាន​លើកឡើង។

ឯកឧត្ដម ហ៊ុន ម៉ានី បាន​កត់សម្គាល់​បែប​នេះ ដោយ​បង្ហោះ​ភ្ជាប់​ជាមួយ​វីដេអូ នៅ​ក្នុង​ពិធី ​«សំណេះ​សំណាល​ជាមួយ សមាជិក សមាជិកា គណបក្ស​ប្រជាជន​កម្ពុជា នៃ​ក្រុម​ការងារ​រួមគ្នា ដើម្បី​អភិវឌ្ឍន៍​កម្ពុជា» កាលពី​ថ្ងៃ​ទី ១៣ ខែ​កក្កដា ឆ្នាំ ២០២៣ នេះ។

ឯកឧត្ដម ហ៊ុន ម៉ានី បេក្ខជន​តំណាងរាស្ត្រ​មណ្ឌល​កំពង់ស្ពឺ របស់​គណបក្ស​ប្រជាជន​កម្ពុជា បាន​លើក​ឡើង​ថា «ខ្ញុំ​មាន​ការ​កត់សម្គាល់ និង​តាមដាន​ថា មាន​បណ្ដាញ​សារព័ត៌មាន​មួយ​ចំនួន បាន​ប្រើប្រាស់​ពាក្យពេចន៍​ក្នុង​ទម្រង់ នៃ​ការ​ដកស្រង់​សម្ដី​ចេញពី​សុន្ទរកថា​របស់ខ្ញុំ ដោយ​បាន​សរសេរ​ពាក្យ​ថា «…ឡឺកឺ…» នៅ​ក្នុង​ខ្លឹមសារ​ផ្សាយ​របស់​ខ្លួន ដែល​ពាក្យ​នោះ បាន​ប្រាសចាក​ពី​អ្វី​ដែល​ខ្ញុំ​បាន​លើក គឺ ពាក្យ «…ឡើង​ទៅ…»។

ឯកឧត្ដម ហ៊ុន ម៉ានី បញ្ជាក់​ថា «បន្ទាប់ពី​បាន​ពិនិត្យ​សាជាថ្មី​លើ​វីដេអូ នៃ​សុន្ទរកថា​របស់ខ្ញុំ​រួចមក ខ្ញុំ​សូម​ជម្រាប​ជូន​សាធារណជន​បាន​ជ្រាប​ថា ខ្ញុំ​ពិតជា​មិន​បាន​ប្រើប្រាស់​ពាក្យពេចន៍​ដូច​ខាង​លើ​នោះ​ឡើយ»។

ជាមួយ​គ្នា​នេះ ឯកឧត្ដម ហ៊ុន ម៉ានី ក៏បាន​អំពាវនាវ​ដល់​បណ្ដាញ​សារព័ត៌មាន​មួយ​ចំនួន សូម​កែតម្រូវ​លើ​ខ្លឹមសារ​ដែល​បាន​ចេញ​ផ្សាយ​ជា​បន្តបន្ទាប់​នា​កន្លងមក៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.