ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កម្ពុជា-ចិន ប្ដេជ្ញាបន្តជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ ==> លោកឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការ​ កងរាជអាវុធហត្ថ​ខេត្តសៀមរាប អញ្ជើញចូលរួមប្រជុំប្រចាំសប្តាហ៍ដើម្បីតាមដានវឌ្ឍនភាពការងារបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ។ នៅសាលប្រជុំរដ្ឋបាល សាលាខេត្តសៀមរាប ព្រឹកថ្ងៃពុធ ទី២២ ខែមេសា ឆ្នាំ ២០២៦។ ==> រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ពិព័រណ៍រូបថតកម្ពុជា-គុយបា បង្ហាញពីព្រឹត្តិការណ៍សំខាន់ៗក្នុងប្រវត្តិសាស្ត្រ និងការផ្សាភ្ជាប់ទំនាក់ទំនងជិតស្និទ្ធរវាងប្រទេសទាំងពីរ រយៈពេល៦៥ឆ្នាំ ==> ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយអំពីច្បាប់ស្ដីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដល់មន្ត្រីអនុវត្តច្បាប់ក្នុងវិស័យយុត្តិធម៌ ==> អភិបាលខេត្តប៉ៃលិន ចុះសំណេះសំណាលសួរសុខទុក្ខ និងផ្តល់អំណោយសង្គ្រោះបន្ទាន់ ដល់ពលរដ្ឋរងគ្រោះដោយសារខ្យល់កន្ត្រាក់ នៅឃុំស្ទឹងត្រង់ ==> ទូលព្រះបង្គំ រ័ត្ន ស្រ៊ាង សូមព្រះបរមរាជានុញ្ញាតសម្តែងនូវសេចក្ដីសោមនស្សរីករាយ និងត្រេកអរជាអនេក ក្រោយទទួលដំណឹងថា ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ទទួលការវះកាត់ដោយជោគជ័យ មានសុខភាពល្អប្រសើរ និងសូមថ្វាយព្រះពរព្រះអង្គសូមឆាប់បានជាសះស្បើយ ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង រួមជាមួយមិត្តភក្តិរួមជំនាន់ចុះសួរសុខទុក្ខ មិត្តជួបការលំបាកដោយមានជំងឺទឹកនោមផ្អែមរ៉ាំរ៉ៃកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ! ==> កម្ពុជា-កាណាដា ប្ដេជ្ញាបន្តពង្រឹង និងពង្រីកទំនាក់ទំនងឱ្យកាន់តែស៊ីជម្រៅ ==> សកម្មភាពកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ចូលរួមការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្ដាប់ធ្នាប់ ក្នុងថ្ងៃទី៦ ជាថ្ងៃចុងបញ្ចប់ នៃព្រឹត្តិការណ៍ នគរសង្ក្រាន្ត រាជធានីភ្នំពេញ! ==> យុវជនវ័យ២៤ឆ្នាំ សុខ លឹមហេង ក្លាយជាស្ដេចអុកប្រចាំឆ្នាំ២០២៦ បន្ទាប់ពីការប្រកួតដ៏ស្វិតស្វាញ ក្នុងព្រឹត្តិការណ៍ «នគរសង្រ្កាន»

សន្និបាត​បូកសរុប​លទ្ធផល​ការងារ​ប្រចាំឆ្នាំ​២០១៧​និង​លើក​ទិសដៅ​ការងារ​សម្រាប់​អនុវត្ត​ឆ្នាំ​២០១៨​របស់​ដ្ឋ​បាល​ខេត្ត​កំពត​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

កំពត ៖ នៅ​ព្រឹក​ថ្ងៃ ១២​កើត ខែ​ផល្គុន ឆ្នាំ​រកា នព្វ​ស័ក ព​.​ស ២៥៦១ ត្រូវ​នឹង​ថ្ងៃទី​២៦​ខែ​កុម្ភៈ ឆ្នាំ​២០១៨ រដ្ឋបាល​ខេត្ត​កំពត បាន​ធ្វើ​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​ប្រចាំឆ្នាំ ២០១៧​និង​លើក​ទិសដៅ​ការងារ​សម្រាប់​ឆ្នាំ​២០១៨ ក្រោម​វត្តមាន​លោក ជាវ តា​យ អភិបាល នៃ​គណៈ​អភិបាល​ខេត្ត​កំពត និង​លោក អ៊ឹង ម៉េង​ហួរ ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​។​សន្និបាត​នេះ​បាន​រៀបចំឡើង​នៅក្នុង​សាលប្រជុំ​សាលាខេត្ត​កំពត ដោយ​មាន​ការចូលរួម​យ៉ាងច្រើន​កុះករ ពី​សំណាក់​អស់លោក លោកស្រី ជា​អភិបាលរង​ខេត្ត លោក លោកស្រី ប្រធាន អនុប្រធាន​មន្ទីរ​អង្គភាព​ជុំវិញ​ខេត្ត កងកម្លាំងប្រដាប់អាវុធ​គ្រប់​អង្គភាព និង​អាជ្ញាធរ​ដែនដី​គ្រប់​លំដាប់ថ្នាក់​។​

​ក្នុងឱកាស​បើក​សន្និបាត លោក ជាវ តាវ អភិបាលខេត្ត បាន​គូសបញ្ជាក់ថា ដោយ​អនុវត្ត​តាម​កម្មវិធី​នយោបាយ និង​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៣ របស់​រាជរដ្ឋាភិបាល​កម្ពុជា ដែលមាន​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ជា​ប្រមុខ​ដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត បាន​បន្ត​ការដឹកនាំ​កិច្ចដំណើរការ​កំណែទម្រង់​វិម​ជ្ឈការ​និង​វិសហមជ្ឈការ ជា​ពិសេស​កំណែទម្រង់​រដ្ឋបាលសា​ធា​រណៈ ការគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ ការលើកកម្ពស់​ការអភិវឌ្ឍ​តាម​បែប​លទ្ធិប្រជាធិបតេយ្យ​នៅ​ថ្នាក់ក្រោម​ជាតិ ការពង្រឹង​សមត្ថភាព​មន្ត្រី​រាជការឲ្យ​ប្រកាន់ខ្ជាប់​ឥរិយាបទ​ទាំង​បួន គឺ​ឆន្ទៈ​ម្ចាស់ការ ភក្តីភាព មនសិកា​វិជ្ជាជីវៈ និង​វប្បធម៌​សេវាសាធារណៈ ព្រមទាំង​ពង្រឹង​ការយល់ដឹង​ពី​គុណ​តម្លៃ និង​គុណ​ផល លុបបំបាត់​ភាព​អសកម្ម​តាមរយៈ​អភិក្រម​ទាំង​៥ គឺ ឆ្លុះ​កញ្ចក់ មុជទឹក ដុស​ក្អែល ព្យាបាល និង​វះកាត់ ព្រមទាំង​ជំរុញ​លើកទឹកចិត្ត​ដល់​មន្ត្រីរាជការ​ឲ្យមាន​ភា​ព​ស្វាហាប់ និង​លើកទឹកចិត្ត​បំពេញ​ការងារ​ក្នុង​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់​សំដៅ​ជំរុញ​ការផ្តល់សេវា​ជូន​ប្រជាពលរដ្ឋ ឆ្លើយតប​នឹង​តម្រូវការ​ជាក់ស្តែង​របស់​ប្រជាពលរដ្ឋ​ប្រកប​ដោយ​គណនេយ្យភា​ព​និង​តម្លាភាព​។​ទន្ទឹមនេះ ក៏​មាន​ការ​គិតគូរ​អំពី​ប្រយោជន៍​របស់​មន្ត្រីរាជការ​ប្រកប​ដោយ​សមធម៌ ដោយ​ផ្អែក​លើ​សកម្មភាព​ការងារ ជាពិសេស​គឺ​ការអនុវត្ត​ស្រប​តាម​នីតិវិធី​ការដំឡើង​ថ្នាក់ ឋានន្តរស័កិ្ត​និង​មុខតំណែង តួនាទី​របស់​មន្ត្រីរាជកា​រ ផ្តល់​ការលើកទឹកចិត្ត តាមរយៈ​ការជូន​ប័ណ្ណសរសើរ មេដាយ គ្រឿង​ឥស្សរិយយស និង​ផ្តល់​រង្វាន់​លើកទឹកចិត្ត ព្រមទាំង​ការផ្តល់ប្រាក់​បៀ​វ​ត្យ​ប្រចាំ​ខែ​បាន​ទៀងទាត់​។​

​អនុវត្ត​ច្បាប់​ស្តីពី​ការគ្រប់គ្រង​រដ្ឋបាល​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ក្រុមប្រឹក្សា​ខេត្ត ក្រុមប្រឹក្សា​ក្រុង និង​ក្រុមប្រឹក្សា​ស្រុក ដោយ​បាន​អនុវត្ត​នូវ​តួនាទី​របស់​ខ្លួន​យ៉ាង​ខ្ជាប់ខ្ជួន​ក្នុង​ភាព​ជា​តំណាង​របស់​ប្រជាពលរដ្ឋ និង​ស្វ័យភាព ដើម្បី​សម្រេច​គោលបំណង​ក្នុង​ការបង្កើន ការជំរុញ និង​ការធ្វើឲ្យ​មាន​ចីរភាពដ​ល់​ការអភិវឌ្ឍ​តាម​បែប​ប្រជាធិបតេយ្យ​នៅ​ថ្នាក់ក្រោម​ជាតិ ដោយ​ខិតខំ​បំពេញ​មុខងារ​ជា​កាត្វកិច្ច និង​មុខងារ​ជា​ជម្រើស នៅក្នុង​ដែន​សមត្ថកិច្ច​របស់​ខ្លួន ប្រកប​ដោយ​ចរិយា​ប័ន្ន និង​សមធម៌​សង្គម ស្របតាម​ផែនការ​ជាតិ ច្បាប់​និង​លិខិត​បទដ្ឋាន​ណែនាំ​ផងដែរ​៕
​សេង ណា​រិទ្ធ​

r180228a1 r180228a4 r180228a2 r180228a3 r180228a5

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.