ភ្នំពេញ ៖ ក្រោយពីបែកធ្លាយ វិដេអូ នារី បំរើ នៅក្នុងខារ៉ាអូខេ កូឡូសូ «Coloso» រាំស្រាតដ៏ស្រើបស្រាល រាំកាច់រាងឲ្យ ភ្ញៀវ យ៉ាងសប្បាយ អើងកង បង្កឲ្យមហាជនរិះគន់ ពីការជាន់ពន្លិត វប្បធម៌ខ្មែរ ពីសំណាក់អ្នក មានលុយ ជួលនារីឲ្យរាំស្រាត ឲ្យខ្លួនមើល កាលពីយប់ថ្ងៃទី ២៣ កម្ភ អាជ្ញាធរចំកាមន និងមន្ត្រី ជំនាញ បានចុះទៅបិទទីតាំង ខារ៉ាអូខេ កូឡូសូ «Coloso» ហើយ ។ នេះបើយោងតាមការបញ្ចាក់របស់លោក ប៊ុន សុភក្ត្រ័ អភិបាលរងខណ្ឌចំកាមន ។
លោក ប៊ុន សុភក្ត្រ័ អភិបាលរងខណ្ឌចំកាមន បានសសេរសារបង្ហោះនៅតាមបណ្តា ញសង្គមថា «នៅថ្ងៃសុក្រ ០៩កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២៣ ខែកុម្ភ: ឆ្នាំ២០១៨ កលាំងចម្រុះរដ្ឋបាលខណ្ឌចំការមនដឹងនាំដោយលោកស្រី កែវ សុគន្ធា ព្រះរាជ្ញារង អមសាលាដំបូងរាជធានីភ្នំពេញ លោកព្រុំ សំខាន់ អភិបាល នៃគណ:អភិបាលខណ្ឌចំការមន នឹងលោកស្រី គឹម វណ្ណា ប្រធានមន្ទីរទេសចរណ៍រាជធានីភ្នំពេញ បានចុះមកពិនិត្យទីតាំងខារ៉ាអូខេ កូលូសូ ដែលស្ថិតនៅផ្លូវ៣៦០ សង្កាត់បឹងកេងកងទី៣ ខណ្ឌចំការមន ដែលមានការរាំអាស់អាភាស ហើយក្រុមការងារបានសម្រេចបិតជាបណ្តោះ អាសន្ន »។
ប្រភពឲ្យច្បាស់ការមួយទៀតបានឲ្យដឹងថា ទីតាំង ខារ៉ាអូខេ កូឡូសូ «Coloso» មិនត្រឹមតែបំរើការខារ៉ាអូខេ តែមួយប៉ុណ្ណោះទេ ទីតាំងនោះមានទាំងសណ្ឋាគារ នៅជាន់ខាងលើថែមទៀត( មិនខុសពី ជួញដូរផ្លូវភេទ ស្របច្បាប់ទេ) ដើម្បីងាយស្រួលឲ្យ ភ្ញៀវ ដែល ចូលទៅទីនោះ និយាយ ត្រូវថ្លៃជាមួយ ស្រីៗ បុរស់ ទាំងនោះអាចនាំ នារីដែលខ្លួនពេញចិត្តទៅ រួមរ័ក បានដោយស្រួល មិនពិបាកឡើយ ។
សូមរំលឹកថា កាលពីថ្ងៃទី២១កម្ភះ នេះវិដេអូ ខ្លឹប បង្ហាញពីការរាំ ស្រាត បែប អាសអាភាស មួយត្រូវបានគេចែកចាយ តាមរយះបណ្តាញសង្គម ក្នុងវិដេអូនោះគេឃើញ បុរស់ មួយក្រុម និង ឈ្មួញឈើ មានងារ ជា ឧកញ៉ាមួយរូបនៅខេត្តមណ្ឌល គិរី និង និងខេត្តក្រចេះ មានលុយ មហា សាល បាន ជួលនារី បំរើ នៅក្នុងខារ៉ាអូខេ កូឡូសូ «Coloso» រាំស្រាតដ៏ស្រើបស្រាល រាំកាច់រាងឲ្យ ខ្លួននិងបក្សពួកមើល យ៉ាង ស្រើបស្រាល អាសអាភាស បំផុត។
តាមប្រភពច្បាស់ការបានឲ្យដឹងថា រូបភាព នៅក្នុង វិដេអូ ដ៏ស្រើបស្រាល សម្រាប់ដើមឆ្នាំ២០១៨ នេះត្រូវបាន គេទម្លាយឲ្យដឹងថា នៅក្នុងបន្ទប់ខារ៉ាអូខេ កូឡូសូ «Coloso» វីដេអូនោះមានរយៈពេលជាង២នាទី ដែលថតដោយភ្ញៀវក្នុងបន្ទប់១ នៃខារ៉ាអូខេ កូឡូសូ ស្ថិតនៅផ្លូវ៣៥០ សង្កាត់បឹងកេងកង៣ ខណ្ឌចំការមន រាជធានីភ្នំពេញ ត្រូវបានសុះសាយនៅថ្ងៃទី ២១ ខែកុម្ភៈ ឆ្នាំ២០១៨នេះ ។
នៅក្នុងវិដេអូនោះ នារីវ័យក្មេង ម្នាក់ ត្រូវបាន បុរស់ដែលចូលទៅ ក្នុងបន្ទាប់ នោះ បានឲ្យឡើង ទៅខាងមុខ ហើយដោះអាវ ល្វែងលើ ទាំងអស់នៅសល់តែ ល្វែង ក្រោមតែប៉ុណ្ណោះ រាំងកាច់រាង ឲ្យប្រុស ៗ ទាំងនោះមើល កំសាន្ត សើចសប្បាយ ខណះពេលនោះ បុរសវ័យចំណាស់ម្នាក់ បានឡើងទៅរាំ គៀកកើយ ជាមួយ នារីរូបនិងនោះនិង បម្រុងស្រាតខោនាងឱ្យអស់ និងបុរសផ្សេងទៀត ថតសើចសប្បាយ ។
ក្រោយពីបែកធ្លាយ នៅរសៀល ថ្ងៃសុក្រ ៩កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៨ តួ អង្គប្រុស ដែលឡើងទៅរាំ យ៉ាងស្រើបស្រាលជាមួយ នារី បំរើសេវា អូខេ លោកស័ក្តិ៤កន្លះ ហាក់ សុខគា បានចេញ មុខ បំភ្លឺប្រាប់ គេហទំព័រ ក្នុងស្រុកមួយ ដោយបានទទួលស្គាល់ថា ក្នុងវិដេអូនោះ ពិតជារូបលោកមែន ។ដោយលោក បញ្ជាក់ថា«រឿងនេះគេលួចថតខ្ញុំ តាំងពី៥ទៅ៦ខែមុន មកម្ល៉េះ ដែលលោកទទួលស្គាល់ថា ជារូបគាត់ពិតប្រាកដ ហើយក៏មិនដល់ថ្នាក់ហួសហេតុ ពេកដែរ» ។
តាមប្រភពដដែលបញ្ជាក់ថា ការជួលនារី បំរើការនៅក្នុងខារ៉ាអូខេ ឡើងរាំស្រាត ឲ្យ មើលនោះត្រូវបានគេដឹងថា មានឧកញ៉ា ឈ្មួញ ឈើ មួយរូបនៅខេត្តមណ្ឌល គិរី និងជាឈ្មួញឈើ ធ្លាប់បំផ្លាញព្រៃឈើ ក្នុងតំបន់ជម្រកសត្វភ្នំព្រេច ដឹកជញ្ជូនលើស លិខិតអនុញ្ញាតពីរដ្ឋបាលព្រៃឈើ ក៏ដូចជាឧកញ៉ាមានចេតនាទុច្ចរិតបំផ្លាញផ្លូវនៅខេត្តមណ្ឌលគិរី និងខេត្តក្រចេះ ។គេហទំព័រយើងមិនអាចសុំការបំភ្លឺ ពី ឧកញ៉ារូបនោះទេ ដោយគ្មានទូរសព្វ័ ។
ជុំវិញ ករណី នេះមានមតិជាច្រើនបានរិះគន់ថា បើទោះជាអស់លោក បុរសៗខ្លះ មានលុយ សប្បាយហ៊ឺហា គួរកុំប្រើរូបភាពភ្លើតភ្លើនក្នុងការបំពេញបំណងតណ្ហាបែបអាសអាភាសជ្រុលពេក ។ បើទោះជានារីវ័យក្មេង ស្ម័គ្រចិត្តបញ្ចេញសឹងតែអស់មួយល្វែងខ្លួនក៏ដោយ ករណីខ្លះអាចជាអំពើបង្កឡើងដោយអស់លោកបុរសដែលមាន ប្រាក់ ពង្វក់ឲ្យញុំគ្រឿងស្រវឹង ឬបង្ខំដើម្បីតម្រូវការម្ចាស់ហាង ក៏ដូចជាករណីខ្លះទៀតស្ថិត ក្នុងស្ថានភាពខ្វះខាត ។ ដូច្នេះដើម្បីប្រាក់នាងបានធ្វើទាំងបង្ខំចិត្ត ហើយក៏ពុំដឹងថា មាន ក្រុមខ្លួននៅក្នុងបន្ទប់អ្នកណាខ្លះគំនិតទុច្ចរិតលួចថត រហូតទម្លាយចេញក្រៅ ៕
លោក ហុក វិបុល






