ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយអំពីច្បាប់ស្ដីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដល់មន្ត្រីអនុវត្តច្បាប់ក្នុងវិស័យយុត្តិធម៌ ==> អភិបាលខេត្តប៉ៃលិន ចុះសំណេះសំណាលសួរសុខទុក្ខ និងផ្តល់អំណោយសង្គ្រោះបន្ទាន់ ដល់ពលរដ្ឋរងគ្រោះដោយសារខ្យល់កន្ត្រាក់ នៅឃុំស្ទឹងត្រង់ ==> ទូលព្រះបង្គំ រ័ត្ន ស្រ៊ាង សូមព្រះបរមរាជានុញ្ញាតសម្តែងនូវសេចក្ដីសោមនស្សរីករាយ និងត្រេកអរជាអនេក ក្រោយទទួលដំណឹងថា ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ទទួលការវះកាត់ដោយជោគជ័យ មានសុខភាពល្អប្រសើរ និងសូមថ្វាយព្រះពរព្រះអង្គសូមឆាប់បានជាសះស្បើយ ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង រួមជាមួយមិត្តភក្តិរួមជំនាន់ចុះសួរសុខទុក្ខ មិត្តជួបការលំបាកដោយមានជំងឺទឹកនោមផ្អែមរ៉ាំរ៉ៃកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ! ==> កម្ពុជា-កាណាដា ប្ដេជ្ញាបន្តពង្រឹង និងពង្រីកទំនាក់ទំនងឱ្យកាន់តែស៊ីជម្រៅ ==> សកម្មភាពកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ចូលរួមការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្ដាប់ធ្នាប់ ក្នុងថ្ងៃទី៦ ជាថ្ងៃចុងបញ្ចប់ នៃព្រឹត្តិការណ៍ នគរសង្ក្រាន្ត រាជធានីភ្នំពេញ! ==> យុវជនវ័យ២៤ឆ្នាំ សុខ លឹមហេង ក្លាយជាស្ដេចអុកប្រចាំឆ្នាំ២០២៦ បន្ទាប់ពីការប្រកួតដ៏ស្វិតស្វាញ ក្នុងព្រឹត្តិការណ៍ «នគរសង្រ្កាន» ==> ថ្ងៃចុងក្រោយនៃព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មានភ្ញៀវជាតិនិងអន្តរជាតិ យ៉ាងច្រើនកុះករ បន្តចូលរួមលេងកម្សាន្ត បើទោះបីជាមានភ្លៀងធ្លាក់ក៏ដោយ ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អរគុណដល់អាជ្ញាធរនិងសមត្ថកិច្ច ដែលថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ជូនពលរដ្ឋដែលទៅកម្សាន្តនៅសួនសាធារណ:អតីតអាកាសយាន្តដ្ឋានអន្តរជាតិពោធិ៍ចិន ==> ទូលព្រះបង្គំ ខូយ រីដា ក្រាបបង្គំទូលថ្វាយព្រះពរ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមឆាប់បានជាសះស្បើយពីព្រះរោគ

លោក បណ្ឌិត​ហ៊ុន ម៉ា​ណែ​ត អញ្ជើញ​ក្នុង​ពិធី​បញ្ចុះ​ខណ្ឌសីមា​និង​សម្ពោធ​សមិទ្ធផល​វត្ត​យស​មន្ត្រី​ក្នុង​ស្រុក​អង្គរជ័យ​ខេត្ត​កំពត​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

កំពត ៖ លោក បណ្ឌិត ហ៊ុន ម៉ា​ណែ​ត តំណាង​ដ៏​ខ្ពង់ខ្ពស់​សម្ដេច​អគ្គមហាសេនាបតី​តេជោ​ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​ព្រឹក​ថ្ងៃអាទិត្យ​៤​កើត ខែ​ផល្គុន ឆ្នាំ​រកា នព្វ​ស័ក ព​.​ស ២៥៦១ ត្រូវ​នឹង​ថ្ងៃទី​១៨ ខែ​កម្ភៈ ឆ្នាំ​២០១៨ បាន​អញ្ជើញ​ជា​អធិបតីភាព ក្នុង​ពិធី​បញ្ចុះ​ខណ្ឌសីមា និង​សម្ពោធ​សមិទ្ធផល​នានា​ក្នុង​វត្ត​យស​មន្ត្រី ហៅ​វត្ត​ថ្មី ស្ថិតក្នុង​ភូមិ​ឈើទាល ឃុំ​ប្រភ្នំ​ស្រុក​អង្គរជ័យ ខេត្ត​កំពត​។  ពិធី​នេះ​ក៏​មាន​វត្តមាន​និមន្ត​និង​អញ្ជើញ​ចូលរួម ពី​សំណាក់​សម្ដេច​ព្រះ​អភិ​សិរី​សុគន្ធា​មហា​សង្ឃ​រាជាធិបតី​កិត្តិ​ឧទ្ទេស​បណ្ឌិត​ប៊ួរ គ្រី​សម្ដេចព្រះមហាសង្ឃរា​ជ​នៃ​គណៈធម្មយុត្តិកនិកាយ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង លោក ជាវ  តា​យ​អភិបាល​នៃ​គណៈ​អភិបាល ខេត្ត​កំពត លោក អ៉ឹង ម៉េង​ហួរ​ប្រធាន​ក្រុមប្រឹក្សា​ខេត្ត ព្រមទាំង ប្រតិភូ​អមដំណើរ និង​មន្ត្រីរាជការ​ប្រជាពលរដ្ឋ​ផង​ដែរ​។​

​ក្នុង​ពិធី​នោះ លោក កឹម បូ​ណា​អភិបាល​នៃ​គណៈ​អភិបាលស្រុក​បានឲ្យ​ដឹង​អំពី​ព្រះវិហារ​និងស​មិ​ទ្ធ​ផល​នានា​ក្នុង​វត្ត​យស​មន្ត្រី​ដែល​ត្រូវ​ធ្វើ​ពិធី​សម្ពោធ​នាពេលនេះ គឺ​សរុប​អស់​ថវិកា​ចំនួន ជាង​៣១៨៧៣៦ ដុល្លា ហើយ​សមិទ្ធិផល​ទាំងនេះ​ផ្ដើម​កសាងឡើង​ពី​ឆ្នាំ​២០១៤​ដល់​ឆ្នាំ​២០១៨  ដោយ​មាន​ការចូលរួម​ពី​ព្រះសង្ឃ អាចារ្យ​គណៈកម្មការ​វត្ត​ពុទ្ធបរិស័ទ និង​សប្បុរសជន​ក្នុង​និង​ក្រៅប្រទេស​។​

​លោក ជាវ តា​យ​អភិបាល​នៃ​គណៈ​អភិបាលខេត្ត បានចាត់ទុក ព្រះវិហារ​និង​សមិទ្ធផល​នានា ដែល​ធ្វើ​ពិធី​សម្ពោធ​នៅ ក្នុង​វត្ត​យស​មន្ត្រី​នាពេលនេះ គឺ​ពិតជា​បាន​រួមចំណែក​ក្នុង​ចំណោម​សមិទ្ធផល​ធំៗ​ជាច្រើន​ទៀត ដើម្បី​ជា​ការឆ្លើយតប​បំរើ​ឲ្យ​វិស័យ​ព្រះពុទ្ធ​ចក្រ​ក្នុង​ខេត្ត​កំពត​។ លោក​អភិបាលខេត្ត​ក៏​បាន​ថ្លែង អំណរគុណ និង​កោតសរសើរ​ចំពោះ ឯកឧត្តម​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត តំណាង​ដ៏​ខ្ពង់ខ្ពស់​សម្ដេច​តេជោ ហ៊ុន សែន ដែល​តែងតែបាន​អញ្ជើញ​ចុះ​ជួប​ជាមួយ​ប្រជាពលរដ្ឋ​នៅ​គ្រប់​ទីកន្លែង​ទូទាំង​ប្រទេស ពិសេស​ក្នុង​ខេត្ត​
​កំពត ដើម្បី​រួមសុខ​រួមទុក្ខ​ស្វែងយល់​ពី​ការលំបាក​ខ្វះខាត​និង​ដោះស្រាយ​សំណូមពរ​តម្រូវកា​ររ​បស់​ប្រជាពលរដ្ឋ​ជាប្រចាំ​។  សកម្មភាព និង​កាយវិការ​ប្រកបដោយ​សុ​ឆន្ទៈ និង​ទំនួល​ខុស​ត្រូវ ទាំងនេះ​បាន សបញ្ជាក់​ឲ្យឃើញ​នូវ​កិច្ចខិតខំ​ប្រឹងប្រែង នៅ​ក្នុង​ស្រទាប់​យុវវ័យ​សក្តិសម​ជា​ទំពាំង​ស្នង​ឬ​ស្សី ប្រកបដោយ​គុណភាព​ខ្ពស់​សម្រាប់​ការបន្ត​ថែរក្សា សន្តិភាព និង​ការអភិវឌ្ឍន៍​មាតុភូមិ​កម្ពុជា​ជា​ទី​ស្រឡាញ់​នៃ​យើង​។​

​មានប្រសាសន៍ សំណេះសំណាល លោក បណ្ឌិត​ហ៊ុន ម៉ា​ណែ​ត ក៏​បាន​នាំមក​នូវ​ការ​ផ្ដាំផ្ញើ​សួរសុខទុក្ខ​ពី​សំណាក់​សម្ដេច​តេជោ​និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ចំពោះ​ប្រជាពលរដ្ឋ  និង​បាន ថ្លែង​ការកោតសរសើរ​ចំពោះ​ព្រះសង្ឃ អាចារ្យ​គណៈកម្មការ​វត្ត ពុទ្ធបរិស័ទ  សប្បុរស​ជន​រួម​និង​អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់ ដែល​បាន​សហការ​សាមគ្គី​គ្នា ក្នុង​ការរួមចំណែក​ក​សាង​នូវ​សមិទ្ធផល​ក្នុង​ទី​អារាម​វត្ត​នេះ​ឡើង​ជាមួយ​រាជរដ្ឋាភិបាល  ដើម្បី​ជួយ​លើកកម្ពស់​វិស័យ​ព្រះពុទ្ធសាសនា​ដែល​ជា​សាសនា​របស់​រដ្ឋ​នៅ​កម្ពុជា​ឲ្យបាន​កាន់តែ​រីកចម្រើន​ថែម​ទៀត​។ លោក​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត ក៏​បាន​លើក​​ឡើង​អំពី​បរិបទ​អំណោយផល​នៃ​ប្រទេស​ជាតិ​នា​បច្ចុប្បន្ន​ដែល​កំពុង​មាន​សុខ​សន្តិភាព​ពេញលេញ និង​មាន​ការអភិវឌ្ឍន៍​យ៉ាង​ខ្លាំងក្លា​លើ​ផ្ទៃ​ប្រទេស ។ ហើយ​សមិទ្ធផល​ទាំងអស់​នោះ​គឺ​សុទ្ធសឹង​បាន​កើតចេញ​ពី​អំណោយផល​នៃ​សន្តិភាព​យ៉ាង​ពិតប្រាកដ តាមរយៈ​យុទ្ធសាស្ត្រ​ឈ្នះៗ​ក្រោម​ការដឹកនាំ​របស់ សម្ដេច​តេជោ ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​

​ដោយ​មើលឃើញ​ពី​សច្ចភាព​នេះហើយ គណបក្ស​ប្រជាជន​កម្ពុជា នៅតែ​បន្ត​ទទួលបាន​ជ័យជម្នះ​ដោយ​មាន​ការគាំទ្រ​ពី​ប្រជាពលរដ្ឋ​កម្ពុជា ភាគច្រើនបំផុត នៅ​តែ​ស្រឡាញ់ ជឿជាក់ និង​ផ្ដល់​ទំនុកចិត្ត​លើ​ការដឹកនាំ​ដ៏​ត្រឹមត្រូវ របស់​គណបក្ស​ប្រជាជន​កម្ពុជា ដែលមាន​សម្ដេច តេជោ​ហ៊ុន  សែន​ជា​ប្រធាន​គណបក្ស​និង​ជា​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​៕
​សេង ណា​រិទ្ធ​

 

r180218a1 r180218a13 r180218a12 r180218a11 r180218a10 r180218a9 r180218a8 r180218a7 r180218a5 r180218a4 r180218a3 r180218a2

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.