ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ពិព័រណ៍រូបថតកម្ពុជា-គុយបា បង្ហាញពីព្រឹត្តិការណ៍សំខាន់ៗក្នុងប្រវត្តិសាស្ត្រ និងការផ្សាភ្ជាប់ទំនាក់ទំនងជិតស្និទ្ធរវាងប្រទេសទាំងពីរ រយៈពេល៦៥ឆ្នាំ ==> ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយអំពីច្បាប់ស្ដីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដល់មន្ត្រីអនុវត្តច្បាប់ក្នុងវិស័យយុត្តិធម៌ ==> អភិបាលខេត្តប៉ៃលិន ចុះសំណេះសំណាលសួរសុខទុក្ខ និងផ្តល់អំណោយសង្គ្រោះបន្ទាន់ ដល់ពលរដ្ឋរងគ្រោះដោយសារខ្យល់កន្ត្រាក់ នៅឃុំស្ទឹងត្រង់ ==> ទូលព្រះបង្គំ រ័ត្ន ស្រ៊ាង សូមព្រះបរមរាជានុញ្ញាតសម្តែងនូវសេចក្ដីសោមនស្សរីករាយ និងត្រេកអរជាអនេក ក្រោយទទួលដំណឹងថា ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ទទួលការវះកាត់ដោយជោគជ័យ មានសុខភាពល្អប្រសើរ និងសូមថ្វាយព្រះពរព្រះអង្គសូមឆាប់បានជាសះស្បើយ ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង រួមជាមួយមិត្តភក្តិរួមជំនាន់ចុះសួរសុខទុក្ខ មិត្តជួបការលំបាកដោយមានជំងឺទឹកនោមផ្អែមរ៉ាំរ៉ៃកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ! ==> កម្ពុជា-កាណាដា ប្ដេជ្ញាបន្តពង្រឹង និងពង្រីកទំនាក់ទំនងឱ្យកាន់តែស៊ីជម្រៅ ==> សកម្មភាពកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ចូលរួមការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្ដាប់ធ្នាប់ ក្នុងថ្ងៃទី៦ ជាថ្ងៃចុងបញ្ចប់ នៃព្រឹត្តិការណ៍ នគរសង្ក្រាន្ត រាជធានីភ្នំពេញ! ==> យុវជនវ័យ២៤ឆ្នាំ សុខ លឹមហេង ក្លាយជាស្ដេចអុកប្រចាំឆ្នាំ២០២៦ បន្ទាប់ពីការប្រកួតដ៏ស្វិតស្វាញ ក្នុងព្រឹត្តិការណ៍ «នគរសង្រ្កាន» ==> ថ្ងៃចុងក្រោយនៃព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មានភ្ញៀវជាតិនិងអន្តរជាតិ យ៉ាងច្រើនកុះករ បន្តចូលរួមលេងកម្សាន្ត បើទោះបីជាមានភ្លៀងធ្លាក់ក៏ដោយ ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អរគុណដល់អាជ្ញាធរនិងសមត្ថកិច្ច ដែលថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ជូនពលរដ្ឋដែលទៅកម្សាន្តនៅសួនសាធារណ:អតីតអាកាសយាន្តដ្ឋានអន្តរជាតិពោធិ៍ចិន

​សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​សម្ពោធ​រោងចក្រ​ផលិត​ស៊ីម៉ង់ត៍​ក្រុមហ៊ុន​ជីប​ម៉ុង អ៊ិន​ស៊ី ស៊ី​មេន ខ​ប​ភើ​រេ​សិន (CMIC)​នៅ​ស្រុក​បន្ទាយមាស ខេត្ត​កំពត​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

កំពត ៖ នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ៨​រោច ខែ​មាឃ ឆ្នាំ​រកា នព្វ​ស័ក ព​.​ស​២៥៦១ ត្រូវ​នឹង​ថ្ងៃទី​៨ ខែ​កុម្ភៈ ឆ្នាំ​២០១៨​នេះ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ជា​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​សម្ពោធ​ដាក់ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ រោងចក្រ​ផលិត​ស៊ីម៉ងត៍​របស់​ក្រុមហ៊ុន ជីប​ម៉ុង អិុន​ស៊ី ស៊ី​មេន ខ​ប​ភើ​រេ​សិន (Chip Mong Insee-CMIC) ដែល​មាន​ទីតាំងនៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៣១ ក្នុង​ភូមិ​ព្រៃ​តា​ព្រិត ឃុំ​ស្តេច​គង់​ខាងលិច ស្រុក​បន្ទាយមាស ខេត្ត​កំពត ចម្ងាយ​ប្រមាណ ១២៥​គីឡូម៉ែត្រ​ពី​ទីក្រុង​ភ្នំពេញ​។

​សម្តេច​តេជោ ហ៊ុន សែន បាន​សំដែង​នូវ​ក្តីរីករាយ និង​មាន​មោទនភាព​បំផុត ចំពោះ​ប្រទេស​កម្ពុជា ដែល​បាន បង្កើត​រោងចក្រ​ផលិត​ស៊ីម៉ងត៍​ផ្ទាល់ខ្លួន​នៅ​ទីនេះ ហើយ​ការបង្កើត​រោងចក្រ​នេះ គឺជា​ការបង្កើត​ឧស្សាហកម្ម​ធុន​ធ្ងន់​មួយ​របស់​ប្រទេស​កម្ពុជា ក្នុង​ការចូលរួម​ចំណែក​នៃ​វិស័យ​សំណង់  ជាពិសេស​ការសាងសង់​សំណង់​អគារ​ផ្សេងៗ​ដែល​ជា​តម្រូវការ​របស់​ប្រជាពលរដ្ឋ និង​គ្រប់​វិស័យ​នានា​ទូទាំង​ប្រទេស​។

​ស៊ីម៉ងត៍ គឺជា​តម្រូវការ​ដ៏​ចាំបាច់​នៅលើ​ពិភពលោក ពីព្រោះ​បច្ចុប្បន្ន​នេះ គ្រប់​សំណង់​ទាំងអស់​សុទ្ធតែ​ត្រូវ ការប្រើប្រាស់​ស៊ីម៉ងត៍ ដូចជា​អគារ បុរី លំនៅដ្ឋាន  សាលារៀន  វត្ត​អារាម និង​ផ្លូវ​បេតុង​ជាដើម​។ រោងចក្រ​ផលិត​ស៊ីម៉ងត៍​ដ៏​ធំ​មួយ​នេះ​គឺ​បាន​វិនិយោគ​ក្នុង​ទឹកប្រាក់​ប្រមាណ ២៦២​លាន​ដុល្លារ​អាមេរិក ដែល​ជា​វិនិយោគ​រួម​គ្នា​រវាង​ក្រុមហ៊ុន ជីប​ម៉ុង​គ្រុប របស់​កម្ពុជា​ចំនួន​ទឹកប្រាក់​៦០%  និង​ក្រុមហ៊ុនស្យ៉ា​ម​ស៊ីធី​ស៊ីមេន​របស់​ប្រទេស​ថៃ​ចំនួន​ទឹកប្រាក់​៤០% ដែល​មាន​សមត្ថភាព​ផលិត​ស៊ីម៉ងត៍​បាន ៥.០០០​តោន​ក្នុង​មួយថ្ងៃ ឬ ១.៧​លាន​តោន​ក្នុង​មួយ​ឆ្នាំ ។​

​សម្តេច​តេជោ ហ៊ុន សែន បាន​មានប្រសាសន៍​បញ្ចាក់​ថា ខេត្ត​កំពត គឺជា​ខេត្ត ដែល​បាន​បញ្ចប់​សង្គ្រាម​ក្នុង​ឆ្នាំ​១៩៩៦ តាមរយៈ​នយោបាយ​ឈ្នះ​ឈ្នះ​ដែល​រាជរដ្ឋាភិបាល​បាន​ដាក់​ចេញ​ហើយ​ពេលនេះ​ខេត្ត​កំពត​បាន​ប្រែ​ក្លាយទៅជា​ខេត្ត​ដែល​មាន​ការអភិវឌ្ឍន៍​រីកចម្រើន​ស្ទើរលើ​គ្រប់​វិស័យ ជាពិសេស​លើ​ផ្នែក​ហេដ្ឋារចនាសម្ព័ន្ធ និង​ទេសចរណ៍ ព្រោះ​ជា​ខេត្ត​ជាប់​តំបន់​សមុទ្រ ។ កំពត​ក៏​ជា​ខេត្ត​ដែល​មាន​ផលិត​អំបិល​ផ្ទាល់ខ្លួន និង​ចែកចាយ​អំបិល​ទៅកាន់​បណ្តា​ខេត្ត​ផ្សេងៗ​ទៀតផង​។​
តាមរយៈ​ការបង្កើត​រោងចក្រ​នេះ​ក៏​ជា​ការផ្តល់​ការងារ​មួយចំនួន​ដល់​ពលរដ្ឋ​កម្ពុជា​ប្រមាណ​ជាង​៤០០​នាក់ ផងដែរ ជា​ពិសេស​អ្នក​ដែល​នៅ​ខេត្ត​កំពត​នេះ​តែម្តង​។ កម្ពុជា​ក៏​ត្រូវ​ការផលិត​ស៊ីម៉ងត៍ ដើម្បី​ធ្វើ​ការនាំចេញ​ផងដែរ ដូច្នេះ​កម្ពុជា​ត្រូវ​បង្កើន​សមត្ថភាព​បន្ថែមទៀត​ក្នុង​វិស័យ​ឧស្សាហកម្ម​សំខាន់​មួយ​នេះ​។

​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បាន​ថ្លែអំណរគុណ​ចំពោះ​ប្រជាពលរដ្ឋ​ទូទាំ​ង​ខេត្ត​កំពត ដែល​កន្លងមក​តែងតែ​ជឿជាក់​គាំទ្រ និង​បោះឆ្នោត​ជូន​គណបក្ស​ប្រជាជន​កម្ពុជា ហើយ​សម្តេច​តេជោ សូមឲ្យ​ប្រជាពលរដ្ឋ​ទាំងអស់​ចូលរួម​គាំទ្រ​ជា​បន្ត​ទៀត​។ សម្តេច​តេជោ ហ៊ុន សែន បាន​សន្យាថា​នឹង​នៅ​រួម​ដំណើរ​ជាមួយ​ប្រជាពលរដ្ឋ​កម្ពុជា​ក្នុង​ការដឹកនាំ​ប្រទេស​មិនតិច​ជាង​១០​ឆ្នាំ​ទៅ​មុខ​ទៀត​នោះ​ទេ​។

​សម្តេច​តេជោ ហ៊ុន សែន បាន​ជូនពរ​ចំពោះ​ប្រជាពលរដ្ឋ​ទាំងអស់ សូម​ជួប​តែ​សេចក្តីសុខ​ចម្រើន​គ្រប់ៗ​គា្ន​។ មុន​នឹង​បញ្ចប់ សម្តេច​តេជោ ហ៊ុន សែន បាន​អញ្ជើញ​ទស្សនា​ខ្សែសង្វាក់​ផលិតកម្ម​នៃ​ក្រុមហ៊ុន​ផលិត​ស៊ីម៉ងត៍​នេះ ក្នុង​បរិយាកាស​រីករាយ​បំផុត​៕
​សេង ណា​រិទ្ធ​

 

r180209a2 (1) r180209a2 (2) r180209a2 (3) r180209a2 (4) r180209e21 r180209e22

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.