ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
លោកឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការ​ កងរាជអាវុធហត្ថ​ខេត្តសៀមរាប អញ្ជើញចូលរួមប្រជុំប្រចាំសប្តាហ៍ដើម្បីតាមដានវឌ្ឍនភាពការងារបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ។ នៅសាលប្រជុំរដ្ឋបាល សាលាខេត្តសៀមរាប ព្រឹកថ្ងៃពុធ ទី២២ ខែមេសា ឆ្នាំ ២០២៦។ ==> រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ពិព័រណ៍រូបថតកម្ពុជា-គុយបា បង្ហាញពីព្រឹត្តិការណ៍សំខាន់ៗក្នុងប្រវត្តិសាស្ត្រ និងការផ្សាភ្ជាប់ទំនាក់ទំនងជិតស្និទ្ធរវាងប្រទេសទាំងពីរ រយៈពេល៦៥ឆ្នាំ ==> ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយអំពីច្បាប់ស្ដីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដល់មន្ត្រីអនុវត្តច្បាប់ក្នុងវិស័យយុត្តិធម៌ ==> អភិបាលខេត្តប៉ៃលិន ចុះសំណេះសំណាលសួរសុខទុក្ខ និងផ្តល់អំណោយសង្គ្រោះបន្ទាន់ ដល់ពលរដ្ឋរងគ្រោះដោយសារខ្យល់កន្ត្រាក់ នៅឃុំស្ទឹងត្រង់ ==> ទូលព្រះបង្គំ រ័ត្ន ស្រ៊ាង សូមព្រះបរមរាជានុញ្ញាតសម្តែងនូវសេចក្ដីសោមនស្សរីករាយ និងត្រេកអរជាអនេក ក្រោយទទួលដំណឹងថា ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ទទួលការវះកាត់ដោយជោគជ័យ មានសុខភាពល្អប្រសើរ និងសូមថ្វាយព្រះពរព្រះអង្គសូមឆាប់បានជាសះស្បើយ ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង រួមជាមួយមិត្តភក្តិរួមជំនាន់ចុះសួរសុខទុក្ខ មិត្តជួបការលំបាកដោយមានជំងឺទឹកនោមផ្អែមរ៉ាំរ៉ៃកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ! ==> កម្ពុជា-កាណាដា ប្ដេជ្ញាបន្តពង្រឹង និងពង្រីកទំនាក់ទំនងឱ្យកាន់តែស៊ីជម្រៅ ==> សកម្មភាពកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ចូលរួមការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្ដាប់ធ្នាប់ ក្នុងថ្ងៃទី៦ ជាថ្ងៃចុងបញ្ចប់ នៃព្រឹត្តិការណ៍ នគរសង្ក្រាន្ត រាជធានីភ្នំពេញ! ==> យុវជនវ័យ២៤ឆ្នាំ សុខ លឹមហេង ក្លាយជាស្ដេចអុកប្រចាំឆ្នាំ២០២៦ បន្ទាប់ពីការប្រកួតដ៏ស្វិតស្វាញ ក្នុងព្រឹត្តិការណ៍ «នគរសង្រ្កាន» ==> ថ្ងៃចុងក្រោយនៃព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មានភ្ញៀវជាតិនិងអន្តរជាតិ យ៉ាងច្រើនកុះករ បន្តចូលរួមលេងកម្សាន្ត បើទោះបីជាមានភ្លៀងធ្លាក់ក៏ដោយ

​ប្រជាពលរដ្ឋ​រិះគន់​ទៅនឹង​អាជ្ញាធរ​ខេត្ត​បន្ទាយមានជ័យ​ពាក់ព័ន្ធ​ទៅនឹង​ការធ្វើ​បរិ​ផាត​យឺតយ៉ាវ បណ្ដាល​ឲ្យ​ពួកគាត់​ចំណាយ​ថវិកា​ច្រើន​ក្នុងការ​ធ្វើ​ដំណើរ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ខេត្ត​បន្ទាយមានជ័យ ៖ ប្រជាពលរដ្ឋ​ដែល​ចេញចូល​ទៅ​រក​ទទួលទាន​នៅ​ទឹកដី​ថៃ​បាន​រិះគន់​ទៅ​នឹង​អាជ្ញាធរ​ខេត្ត​បន្ទាយមានជ័យ​ពាក់ព័ន្ធ​ទៅនឹង​ការធ្វើ​បរិ​ផាត​មាន​ការយឺតយ៉ាវ​ដែល​បង្ក​ឲ្យ​ពួកគាត់​ចំណាយ​ប្រាក់​យ៉ាងច្រើន​នៅពេល​ធ្វើដំណើរ​ពី​ក្រុង​ប៉ោយប៉ែ​ត​ទៅ​ខេត្ត​បន្ទាយមានជ័យ ។​

​ជាក់ស្ដែង​នៅ​រសៀល​ថ្ងៃទី 6 ខែ​កុម្ភៈ​ឆ្នាំ 2018 នេះ​មាន​ស្ត្រី​វ័យ​ចំណាស់​ម្នាក់​បាន​ធ្វើដំណើរ​ដោយ​ជិះ​រថយន្ត​តាក់ស៊ី​ពី​ក្រុង​ប៉ោយប៉ែត ទៅ​ខេត្ត​បន្ទាយមានជ័យ ក្នុង​គោលបំណង​ទៅ​យក​បរឺផា​ត​តាម​ការណា​ត់​របស់​អាជ្ញាធរខេត្ត ។ លុះ​ទៅដល់​កន្លែង​យក​បរឺ​ផាត បែរជា​អាជ្ញាធរ​ខេត្ត​និយាយថា មិនទាន់​ធ្វើ​រួច​ទេ ខណៈ​នោះ​ធ្វើឱ្យ​ស្ត្រី​វ័យ​ចំណាស់​រូបនោះ​បាន​ធ្វើការ​ច្រឡោតខឹង​យ៉ាងខ្លាំង ។​

​ដោយ​រៀបរាប់ថា ៖ ខ្ញុំ​មាន​ការសោកស្តាយ​ខ្លាំងណាស់ ដែល​អាជ្ញាធរ​ខេត្ត​បន្ទាយមានជ័យ​បាន​ណា​ត់​ឲ្យ​ខ្ញុំ​មក​យក​បរឺផា​តដែល​ធ្វើកាល​ពី​ប៉ុន្មាន​ថ្ងៃមុន​នោះ​រហូត​មកដល់ពេលនេះ​ខ្ញុំ​មក​យក​បែ​ជា​ឆ្លើយថា​មិន​បាន​ទៅវិញ ។​

​ស្ត្រី​វ័យ​ចំណាស់​នោះ​បាន​បន្តថា ខ្ញុំ​បាន​ធ្វើដំណើរ​ពី​ក្រុង​ប៉ោយប៉ែ​ត​មក​ខេត្ត​បន្ទាយមានជ័យ​ដោយ​ជិះ​រថយន្ត​តាក់ស៊ី​ចំណាយ​ថវិកា​អស់​ម្តង​50000​រៀល​ទាំង​ថ្លៃ​ហូបចុក ណា​ខាត​ពេលវេលា​រក​ទទួលទាន​ផង ហើយ​ថវិកា​ទាំងនោះ ខ្ញុំ​ទៅ​រក​ចងការ​គេ​ទម្រាំ​នឹង​បានមក​ធ្វើ​បរឺផា​ត​ដើម្បី​ទៅរក​ទទួលទាន​នៅ​ទឹកដី​ថៃ ។​

​គាត់​បាន​បញ្ជាក់ថា ៖ សព្វថ្ងៃនេះ រក​ទទួលទាន​នៅ​ទឹកដី​ថៃរ​ក​មួយ​ថ្ងៃ​ស៊ី​មួយថ្ងៃ​តែប៉ុណ្ណោះ បើ​មក​ធ្វើ​បរឺផា​ត​មាន​ការយឺតយ៉ា​វហើយ​មក​ច្រើនដង ណា​ចំណាយ​ថវិកា ក្នុងការ​ធ្វើ​ដំណើរ​និង​ខាត​ពេលវេលា​បែបនេះ តើ​គាត់​មាន​លុយ​ណា​ដើម្បី​ចិញ្ចឹម​ជីវិត​នោះ ។​

​ជុំវិញ​រឿង​ខាងលើ​នេះ​ដែរ ត្រូវបាន​មជ្ឈដ្ឋាន​ក៏ដូចជា​ប្រជាពលរដ្ឋ​ដែល​ចេញចូល​រក​ទទួលទាន​នៅ​ទឹកដី​ថៃ​បាន​បង្ហើប​ឲ្យដឹងថា ៖ ពួកគាត់​មាន​ការលំបាក​ខ្លាំងណាស់ បន្ទាប់​ពី​ប្ដូរ​ការធ្វើ​បរឺ​ផាត ពី​ក្រុង​ប៉ោយប៉ែ​ត​ទៅ​ធ្វើ​នៅ​ខេត្ត​បន្ទាយ​មានជ័យ​នោះ ។​

​ពួក​គាត់​បន្ត​ថា ការធ្វើ​បរឺ​ផាត នៅ​ច្រក​អន្ដរជាតិ​ប៉ោយប៉ែត​ថ្លៃ​កប់​ពពក ក៏ពិតមែន​តែ​មិន​ខាត​ពេលវេលា​រក​ទទួលទាន​នោះទេ តែ​ពេល​ប្ដូរ​ទៅ​ខេត្ត​បន្ទាយមានជ័យ​វិញ មាន​ការលំបាក​ខ្លាំង​ជាង​នៅ​ក្រុង​ប៉ោយប៉ែ​ត​ទៅ​ទៀត ទោះ​ជា​ការ​ធ្វើ​នោះ​តម្លៃថោក​ជាង​នៅ​ក្រុង​ប៉ោយប៉ែត​ច្រើន ក៏​ពិត​មែន​គឺ​តម្លៃ 2 ម៉ឺន​រៀល តែ​ការចំណាយ​របស់​គាត់ គឺ​ជិះ​រថយន្ត​តាក់ស៊ី​ពី​ក្រុង​ប៉ោយប៉ែត​ចំណាយ​ថវិកា​ម្តង​នៅ​ពេល​ធ្វើ នៅពេល​ណាត់​ឲ្យទៅ​យ​កគឺចំណាយ​ថវិកា​ម្ដងទៀត ហើយ​ពេល​ខ្លះ បើ​ទៅ​តាម​ការ​ណាត់​បាន​វា​ជា​ការល្អប្រសើរ​មួយ តែ​ពេល​ទៅ​មិន​បាន​ទៅ​វិញ​នោះ ពិត​ជា​ចំណាយ​ថវិកា​ច្រើន​ហើយ​ខាត​ពេលវេលា​ច្រើន​លើស​នៅ​ក្រុង​ប៉ោយប៉ែ​ត​ទៅ​ទៀត ។ ដូច្នេះ​ហើយ​ពួកគាត់​បាន​សំណូមពរ​ដល់​ថ្នាក់លើ​មេត្តា​មាន​វិធាន​ឲ្យ​ពួកគាត់​បាន​មក​ធ្វើ​នៅ​ក្រុង​ប៉ោយប៉ែ​ត​វិញ ដើម្បី​ងាយស្រួល​ក្នុងការ​ធ្វើ​ដំណើរ និង​មិន​ខាត​ពេលវេលា​រក​ទទួលទាន ពីព្រោះ​ពួកគាត់​បាន​បញ្ជាក់​ដែលថា ចំពោះ​អ្នក​មាន​រថយន្ត​ផ្ទាល់​ខ្លួន​មិន​ថ្វី​ទេ តែ​ចំពោះ​ពួកគាត់​ក្រីក្រ​វិញ​មាន​ការលំបាក​ខ្លាំងណាស់ ក្នុងការ​ធ្វើ​ដំណើរ​នោះ​និង​ចំណាយ​ថវិកា​យ៉ាង​ច្រើន​សន្ធឹកសន្ធាប់​ផងដែរ ៕

 

r180207a1 r180207a2

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.