ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
លោកឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការ​ កងរាជអាវុធហត្ថ​ខេត្តសៀមរាប អញ្ជើញចូលរួមប្រជុំប្រចាំសប្តាហ៍ដើម្បីតាមដានវឌ្ឍនភាពការងារបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ។ នៅសាលប្រជុំរដ្ឋបាល សាលាខេត្តសៀមរាប ព្រឹកថ្ងៃពុធ ទី២២ ខែមេសា ឆ្នាំ ២០២៦។ ==> រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ពិព័រណ៍រូបថតកម្ពុជា-គុយបា បង្ហាញពីព្រឹត្តិការណ៍សំខាន់ៗក្នុងប្រវត្តិសាស្ត្រ និងការផ្សាភ្ជាប់ទំនាក់ទំនងជិតស្និទ្ធរវាងប្រទេសទាំងពីរ រយៈពេល៦៥ឆ្នាំ ==> ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយអំពីច្បាប់ស្ដីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដល់មន្ត្រីអនុវត្តច្បាប់ក្នុងវិស័យយុត្តិធម៌ ==> អភិបាលខេត្តប៉ៃលិន ចុះសំណេះសំណាលសួរសុខទុក្ខ និងផ្តល់អំណោយសង្គ្រោះបន្ទាន់ ដល់ពលរដ្ឋរងគ្រោះដោយសារខ្យល់កន្ត្រាក់ នៅឃុំស្ទឹងត្រង់ ==> ទូលព្រះបង្គំ រ័ត្ន ស្រ៊ាង សូមព្រះបរមរាជានុញ្ញាតសម្តែងនូវសេចក្ដីសោមនស្សរីករាយ និងត្រេកអរជាអនេក ក្រោយទទួលដំណឹងថា ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ទទួលការវះកាត់ដោយជោគជ័យ មានសុខភាពល្អប្រសើរ និងសូមថ្វាយព្រះពរព្រះអង្គសូមឆាប់បានជាសះស្បើយ ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង រួមជាមួយមិត្តភក្តិរួមជំនាន់ចុះសួរសុខទុក្ខ មិត្តជួបការលំបាកដោយមានជំងឺទឹកនោមផ្អែមរ៉ាំរ៉ៃកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ! ==> កម្ពុជា-កាណាដា ប្ដេជ្ញាបន្តពង្រឹង និងពង្រីកទំនាក់ទំនងឱ្យកាន់តែស៊ីជម្រៅ ==> សកម្មភាពកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ចូលរួមការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្ដាប់ធ្នាប់ ក្នុងថ្ងៃទី៦ ជាថ្ងៃចុងបញ្ចប់ នៃព្រឹត្តិការណ៍ នគរសង្ក្រាន្ត រាជធានីភ្នំពេញ! ==> យុវជនវ័យ២៤ឆ្នាំ សុខ លឹមហេង ក្លាយជាស្ដេចអុកប្រចាំឆ្នាំ២០២៦ បន្ទាប់ពីការប្រកួតដ៏ស្វិតស្វាញ ក្នុងព្រឹត្តិការណ៍ «នគរសង្រ្កាន» ==> ថ្ងៃចុងក្រោយនៃព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មានភ្ញៀវជាតិនិងអន្តរជាតិ យ៉ាងច្រើនកុះករ បន្តចូលរួមលេងកម្សាន្ត បើទោះបីជាមានភ្លៀងធ្លាក់ក៏ដោយ

សន្និបាត បូកសរុប​លទ្ធផល​ការងារ​ឆ្នាំ ២០១៧​និង​លើក​ទិសដៅ​បន្ត​ឆ្នាំ​២០១៨ របស់​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម សំណង់ និង​សុរិយោដី​ខេត្ត​កែប​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

កែប ៖ មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម សំណង់ និង​សុរិយោដី​ខេត្ត​កែប នៅ​ព្រឹក​ថ្ងៃ​អង្គារ ៦​រោច ឆ្នាំ​រកា នព្វ​ស័ក ព​.​ស​២៥៦១ ត្រូវ​នឹង​ថ្ងៃទី​០៦​ខែ​កុម្ភៈ ឆ្នាំ​២០១៨ បាន​ធ្វើ​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​របស់​ខ្លួន ដោយ​មាន​ការអញ្ជើញ​ចូលរួម ពី​សំណាក់​លោ​បណ្ឌិត ឌុ​ច វន​ទី​តូ អនុរដ្ឋលេខាធិការ តំណាង​ដ៏​ខ្ពង់ខ្ពស់ លោក​ទេសរដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ លោក​កែន សត្ថា អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កែប ព្រមទាំង​សហការី​ក្រោម​ឱវាទ​ក្នុង​រដ្ឋបាល​ខេត្ត​ទាំងមូល​។​

​តាម​របាយការណ៍​របស់លោក វ៉ៅ សុខា ប្រធាន​មន្ទីរ រៀបចំ​ដែនដី នគរូបនីយកម្ម សំណង់ និង​សុរិយោដី​ខេត្ត​កែប បានឲ្យដឹងថា តាមរយៈ​សន្និបាត​នេះ ក៏​បាន​សង្កេតឃើញ​នៅ​មាន​បញ្ហា​ប្រឈម​មួយចំនួន​ដែល​បាននិងកំពុង​កើតមាន​ហើយ​ត្រូវបាន​ជំរុញ បន្ត​ខិតខំ​សហការ​ថែមទៀត​រវាង​មន្ត្រី​ជំនាញ អង្គភាព​ពាក់ព័ន្ធ អាជ្ញាធរ​ដែនដី​គ្រប់​លំដាប់ថ្នាក់​និង​ដៃគូ​អភិវឌ្ឍ​នានា និង​ត្រូវ​បង្កើត​គណៈកម្មការ​ដើម្បី​ចុះ​បោះបង្គោល​កំណត់​ទីតាំង​ឲ្យ​បាន​ច្បាស់លាស់ ដូចជា​ព្រៃកោងកាង​ដែល​រាជរដ្ឋាភិបាល​បាន​ដកហូត​មក​វិញ​ស្ថិតនៅ​ភូមិ​ទួល​ស្រងាំ​ុ ឃុំ​អង្កោល​និង​ដី​លិច​ទឹក​ផ្សេងៗ​ទៀត ហើយ​ដី​គម្រប​ព្រៃឈើ គឺ​ត្រូវ​បោះ​បង្គោលព្រំ ដោយ​បទបញ្ជា​លខ ០១​បប និង​ក្រុម​យុវជន​ស្ម័គ្រចិត្ត​ដែល​បាន​វែង​ជូន​ប្រជាពលរដ្ឋ​រួចហើយនោះ​។​

​លោក​បណ្ឌិត ឌុ​ច វន​ទី​តូ បាន​លើកឡើង​ថា ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ក្នុងនាម​សេនាធិការ​របស់​រាជរដ្ឋាភិបាល ក៏បាន​សម្រេច​នូវ​លទ្ធផល​ធំៗ​ជាច្រើន មាន​ជាអាទិ៍ ការចុះបញ្ជី​ដី ការដោះស្រាយ​វិវាទ​ដីធ្លី ការរៀប​ខំ​ដែនដី និង​រូបនីយកម្ម ការគ្រប់គ្រង​សំណង់ ក៏ដូចជា​ការងារ​សម្បទា​ន​ដី​សង្គមកិច្ច ជាពិសេស ការសាងសង់​ផ្ទះ​និង​រៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ​ជូន​ដល់​គ្រួសារ​កងទ័ព​និង​នគរបាល​នៅ​បណ្តា​ខេត្ត​តាម​បណ្តោយ​ព្រំដែន​ទិស​ខាងលិច ទិស​ខាងជើង និង​ខាងកើត រួមចំណែក​ក្នុង​ការគាំទ្រ​គោល​នយោបាយ​ការពារ​បូរណភាព​ទឹកដី និង​អភិវឌ្ឍន៍​តំបន់​ព្រំដែន​របស់​រាជរដ្ឋាភិបាល​។​

​មាន​ប្រសា​ន៍ ក្នុង​ពិធី​បិទ​សន្និបាត លោក កែ​ន សត្ថា អភិបាលខេត្ត​កែប បាន​គូសបញ្ជាក់ថា​៖ ជា​ការពិត​ណាស់ ការគ្រប់គ្រង​ដីធ្លី​នៅ​ខេត្ត​កែប មន្ទីរ​បាន​យកចិត្តទុកដាក់​ក្នុង​ការចុះបញ្ជី​ដីធ្លី​ជា​លក្ខណៈ​ប្រព័ន្ធ ទាំង​ដី​រដ្ឋ​និង​ដីឯកជន ដោយ​បាន​ចែក​ប័ណ្ណកម្មសិទ្ធិ​នៅ​ភូមិ​កែប និង​ភូមិ​កែវ​ក្រសាំង ក្នុង​សង្កាត់​កែប ត្រៀម​បិទ​ផ្សាយ​ជា​សាធារណៈ​នូវ​ទិន្នន័យ​ក្បាលដី​ដែល​បាន​វាស់វែង​រួច​នៅ​ភូមិ​ដំណាក់​ចង្អើរ និង​ភូមិ​កំពង់ត្រឡាច សង្កាត់​ព្រៃធំ ក្រុងកែប ខេត្ត​កែប និង​បាន​សហការ​ជាមួយ​អាជ្ញាធរ​ធ្វើការ​ប្រកាស​បើក​តំបន់​វិនិច្ឆ័យ​ចុះបញ្ជី​ដីធ្លី​នៅ​ភូមិអូរ​ក្រសារ សង្កាត់​អូរ​ក្រ​សារ ក្រុងកែប ខេត្ត​កែប​។​ផ្អែក​លើ​ទីផ្សារ​ដីធ្លី​មាន​តម្លៃ​កើនឡើង​ខ្ពស់ សកម្មភាព​នេះ​បាន​ជះឥទ្ធិពល​ជា​វិជ្ជមាន​ក្នុង​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​បង្កើន​ប្រាក់​ចំណូល​និង​មាន​សុខដុម រមណីយ​កម្ម​។​

​ជាមួយគ្នា​នេះ​វិស័យ​សំណង់​ក៏​បាន​កើតឡើង​ជា​បន្តបន្ទាប់ ពិសេស​លំនៅឋាន​ប្រជាពលរដ្ឋ​និង​សំណង់​បម្រើឲ្យ​វិស័យ​ទេសចរណ៍ ជាក់ស្តែង​មកដល់​បំណាច់​ឆ្នាំ​២០១៧​នេះ សំណង់​បឹង​ហ្គា​ឡូ​វ ផ្ទះសំណាក់ សណ្ឋាគារ​កើនឡើង​រហូត​ដល់​ប្រមាណ​ជិត​២.០០០​បន្ទប់ ប៉ុន្តែ​ចំនួន​នេះ​នៅ​មិន​ទាន់​ឆ្លើយតប​ទៅនឹង​កំណើន​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ​ដែល​មក​សម្រាកលំហែ កម្សាន្ត នៅពេល​មាន​ពិធីបុណ្យ​ជាតិ បុណ្យប្រពៃណី​ផ្សេងៗ ពិសេស​ពិធីបុណ្យ​សមុទ្រ​លើក​ទី​៦ ជុំ​ទី​២​នៅ​ខេត្ត​កែប ដែល​បាន​ប្រព្រឹត្តទៅ​ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់ សម្តេច​តេជោ​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី​ហ៊ុនសែន​។​

​លោក​អភិបាលខេត្ត​បាន​លើកឡើង​ផង​ដែរ​ថា តាមរយៈ​វិស័យ​សំណង់​នេះ​ដែរ អាច​ឆ្លុះបញ្ចាំង​នូវ​កំណើន​សេដ្ឋកិច្ច និង​ជីវភាព​ធូរធារ​របស់​ប្រជាពលរដ្ឋ ដ៏​ដូចជា​បង្ហាញ​ឲ្យឃើញ​នូវ​សកម្មភាព​នៃ​ការ​អភិវឌ្ឍន៍​ខេត្ត​កែប​ឲ្យមាន​ការរីកចម្រើន​ប្រកប​ដោយ​សោ​ភណ្ឌ​ភាព​ស្រស់បំព្រង ដូចដែល​យើង​បានឃើញ​ទាំងអស់គ្នា​ស្រាប់​នាពេលនេះ​៕
​សេង ណា​រិទ្ធ​

 

r180207a3 r180207a4 r180207a5

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.