ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
លោកឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការ​ កងរាជអាវុធហត្ថ​ខេត្តសៀមរាប អញ្ជើញចូលរួមប្រជុំប្រចាំសប្តាហ៍ដើម្បីតាមដានវឌ្ឍនភាពការងារបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ។ នៅសាលប្រជុំរដ្ឋបាល សាលាខេត្តសៀមរាប ព្រឹកថ្ងៃពុធ ទី២២ ខែមេសា ឆ្នាំ ២០២៦។ ==> រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ពិព័រណ៍រូបថតកម្ពុជា-គុយបា បង្ហាញពីព្រឹត្តិការណ៍សំខាន់ៗក្នុងប្រវត្តិសាស្ត្រ និងការផ្សាភ្ជាប់ទំនាក់ទំនងជិតស្និទ្ធរវាងប្រទេសទាំងពីរ រយៈពេល៦៥ឆ្នាំ ==> ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយអំពីច្បាប់ស្ដីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដល់មន្ត្រីអនុវត្តច្បាប់ក្នុងវិស័យយុត្តិធម៌ ==> អភិបាលខេត្តប៉ៃលិន ចុះសំណេះសំណាលសួរសុខទុក្ខ និងផ្តល់អំណោយសង្គ្រោះបន្ទាន់ ដល់ពលរដ្ឋរងគ្រោះដោយសារខ្យល់កន្ត្រាក់ នៅឃុំស្ទឹងត្រង់ ==> ទូលព្រះបង្គំ រ័ត្ន ស្រ៊ាង សូមព្រះបរមរាជានុញ្ញាតសម្តែងនូវសេចក្ដីសោមនស្សរីករាយ និងត្រេកអរជាអនេក ក្រោយទទួលដំណឹងថា ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ទទួលការវះកាត់ដោយជោគជ័យ មានសុខភាពល្អប្រសើរ និងសូមថ្វាយព្រះពរព្រះអង្គសូមឆាប់បានជាសះស្បើយ ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង រួមជាមួយមិត្តភក្តិរួមជំនាន់ចុះសួរសុខទុក្ខ មិត្តជួបការលំបាកដោយមានជំងឺទឹកនោមផ្អែមរ៉ាំរ៉ៃកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ! ==> កម្ពុជា-កាណាដា ប្ដេជ្ញាបន្តពង្រឹង និងពង្រីកទំនាក់ទំនងឱ្យកាន់តែស៊ីជម្រៅ ==> សកម្មភាពកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ចូលរួមការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្ដាប់ធ្នាប់ ក្នុងថ្ងៃទី៦ ជាថ្ងៃចុងបញ្ចប់ នៃព្រឹត្តិការណ៍ នគរសង្ក្រាន្ត រាជធានីភ្នំពេញ! ==> យុវជនវ័យ២៤ឆ្នាំ សុខ លឹមហេង ក្លាយជាស្ដេចអុកប្រចាំឆ្នាំ២០២៦ បន្ទាប់ពីការប្រកួតដ៏ស្វិតស្វាញ ក្នុងព្រឹត្តិការណ៍ «នគរសង្រ្កាន» ==> ថ្ងៃចុងក្រោយនៃព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មានភ្ញៀវជាតិនិងអន្តរជាតិ យ៉ាងច្រើនកុះករ បន្តចូលរួមលេងកម្សាន្ត បើទោះបីជាមានភ្លៀងធ្លាក់ក៏ដោយ

គណបក្ស​ប្រជាជន​ខេត្ត​កែប ធ្វើ​ពិធី ផ្សព្វផ្សាយ ខ្លឹមសារ​មហាសន្និបាត​វិសាមញ្ញ តំណាង​ទូទាំងប្រទេស របស់​គណបក្ស ប្រជាជន​កម្ពុជា​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

កែប ៖ នៅ​រសៀល​ថ្ងៃ​អាទិត្យ ៤​រោច ខែ​មាឃ ឆ្នាំ​រកា នព្វ​ស័ក ព​.​ស​២៥៦១ ត្រូវ​ថ្ងៃ​ទី​០៤ ខែ​កុម្ភៈ ឆ្នាំ​២០១៨ គណៈកម្មាធិការ គណបក្ស​ប្រជាជន​កម្ពុជា ខេត្ត​កែប បាន​ធ្វើ​ពិធី ផ្សព្វផ្សាយ ខ្លឹមសារ​មហា សន្និបាត​វិសាមញ្ញ តំណាង​ទូទាំងប្រទេស របស់​គណបក្ស ប្រជាជន​កម្ពុជា ក្រោម​អធិបតីភាព លោក​បណ្ឌិត ចម ប្រសិទ្ធ សមាជិក​អចិន្ត្រៃយ៍
​នៃ គណៈកម្មាធិការ​កណ្ដាល និង​ជា​ប្រធាន ក្រុមការងារ​ថ្នាក់កណ្ដាល​ចុះ​ជួយ​ខេត្ត​កែប​។​

​ពិធី បាន​ប្រព្រឹត្តទៅ​ក៏​មាន​វត្តមាន​អស់លោក លោកស្រី ជា​សមាជិក សមាជិកា លោក​-​លោកស្រី ជា​សមាជិក សមាជិកា​នៃ គណៈកម្មាធិការ​គណបក្ស​ប្រជាជន​កម្ពុជា ថ្នាក់កណ្ដាល ថ្នាក់​ខេត្ត និង​ថ្នាក់​មូលដ្ឋាន ក្រុង ស្រុក ឃុំ សង្កាត់ យ៉ាងច្រើន​កុះករ​ផងដែរ​។

​ពិធី​ផ្សព្វផ្សាយ បាន​ប្រព្រឹត្តទៅ ដ៏​មហា​ឡា​រឹក ដោយ​បាន​លើក​យក​នូវ របាយការណ៍​និង​សកម្មភាព​ការងារ​របស់​គណបក្ស​ខេត្ត​។​
​សេចក្ដីព្រាង​របាយការណ៍​ស្ដី​ពី​សភាព ការណ៍​ទូទៅ និង​ការងារ​គណបក្ស​ប្រជាជន​កម្ពុជា​ឆ្នាំ ២០១៧​និង​ទិសដៅ​ភារកិច្ច​ឆ្នាំ​២០១៨​។​ការអនុវត្ត​ផែនការ​ឆ្ពោះទៅ​កាន់​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៦​ឆ្នាំ​២០១៨​។​កម្មវិធី​នយោបាយ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​សម្រាប់​ការកសាង​និង ការពារ​មាតុភូមិ ឆ្នាំ​២០១៨-២០២៣​។​

​ក្នុងឱកាស​នោះ លោក​បណ្ឌិត ចម ប្រសិទ្ធ ក៏បាន​លើកឡើង​នូវ​គោលការណ៍​សំខាន់ៗ ជូន​ដល់​សមាជិក សមាជិកា នៃ​គណបក្ស​ប្រជាជន គ្រប់​លំដាប់ថ្នាក់ ដោយ​ជំរុញ​ដល់​ក្រុមការងារ ត្រូវ​បន្ត​បង្កើន​ការ​សាមគ្គីភាព​ឲ្យបាន​ល្អ​រវាង​ថ្នាក់​លើ​និង​ថ្នាក់​ក្រោម​គណបក្ស   ជំរុញ​យកចិត្តទុកដាក់​អនុវត្ត​ឲ្យបាន​ចំ​ទិសដៅ​និង​សស្រាក់សស្រាំ​ថែម​ទៀត​រាល់​គោលការណ៍​គណបក្ស​ដែល​ប្រគល់​ជូន​។ សំដៅ​ឆ្ពោះទៅកាន់​គោលដៅ​តែ​មួយ​រួម​គ្នា​គឺ​ការដណ្ដើម​ប្រៀប​ឈ្នះ ជា​បន្ត​ទៀត ក្នុង​ការបោះឆ្នោត​ជាតិ​លើក​ទី​៦ ដែល​ជា​ការបោះ​ឆ្នោត​ដ៏​មាន​សារៈសំខាន់​បំផុត​សម្រាប់​គណបក្ស​ប្រជាជន​កម្ពុជា​។ ពិសេស​រាល់​គោលនយោបាយ​រាជរដ្ឋាភិបាល​ក្រោម​ការដឹកនាំ​របស់​សម្ដេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ដើម្បី​បុព្វហេតុ​ការពារ​យ៉ាង​រឹងមាំ​ឯករាជ្យ សេរីភាព អធិបតេយ្យ បូរណភាព​ទឹកដី និង​សន្តិភាព  ធានា​ការអភិវឌ្ឍ​ប្រទេសជាតិ និង​ភាពសុខដុមរមនា​របស់​ប្រជាជន​កម្ពុជា ក្នុងពេល​បច្ចុប្បន្ន​ក៏ដូចជា​ពេលអនាគត​៕
​សេង ណា​រិទ្ធ​

 

r180205c1 r180205c2 r180205c4 r180205c3

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.