ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
លោកឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការ​ កងរាជអាវុធហត្ថ​ខេត្តសៀមរាប អញ្ជើញចូលរួមប្រជុំប្រចាំសប្តាហ៍ដើម្បីតាមដានវឌ្ឍនភាពការងារបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ។ នៅសាលប្រជុំរដ្ឋបាល សាលាខេត្តសៀមរាប ព្រឹកថ្ងៃពុធ ទី២២ ខែមេសា ឆ្នាំ ២០២៦។ ==> រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ពិព័រណ៍រូបថតកម្ពុជា-គុយបា បង្ហាញពីព្រឹត្តិការណ៍សំខាន់ៗក្នុងប្រវត្តិសាស្ត្រ និងការផ្សាភ្ជាប់ទំនាក់ទំនងជិតស្និទ្ធរវាងប្រទេសទាំងពីរ រយៈពេល៦៥ឆ្នាំ ==> ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយអំពីច្បាប់ស្ដីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដល់មន្ត្រីអនុវត្តច្បាប់ក្នុងវិស័យយុត្តិធម៌ ==> អភិបាលខេត្តប៉ៃលិន ចុះសំណេះសំណាលសួរសុខទុក្ខ និងផ្តល់អំណោយសង្គ្រោះបន្ទាន់ ដល់ពលរដ្ឋរងគ្រោះដោយសារខ្យល់កន្ត្រាក់ នៅឃុំស្ទឹងត្រង់ ==> ទូលព្រះបង្គំ រ័ត្ន ស្រ៊ាង សូមព្រះបរមរាជានុញ្ញាតសម្តែងនូវសេចក្ដីសោមនស្សរីករាយ និងត្រេកអរជាអនេក ក្រោយទទួលដំណឹងថា ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ទទួលការវះកាត់ដោយជោគជ័យ មានសុខភាពល្អប្រសើរ និងសូមថ្វាយព្រះពរព្រះអង្គសូមឆាប់បានជាសះស្បើយ ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង រួមជាមួយមិត្តភក្តិរួមជំនាន់ចុះសួរសុខទុក្ខ មិត្តជួបការលំបាកដោយមានជំងឺទឹកនោមផ្អែមរ៉ាំរ៉ៃកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ! ==> កម្ពុជា-កាណាដា ប្ដេជ្ញាបន្តពង្រឹង និងពង្រីកទំនាក់ទំនងឱ្យកាន់តែស៊ីជម្រៅ ==> សកម្មភាពកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ចូលរួមការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្ដាប់ធ្នាប់ ក្នុងថ្ងៃទី៦ ជាថ្ងៃចុងបញ្ចប់ នៃព្រឹត្តិការណ៍ នគរសង្ក្រាន្ត រាជធានីភ្នំពេញ! ==> យុវជនវ័យ២៤ឆ្នាំ សុខ លឹមហេង ក្លាយជាស្ដេចអុកប្រចាំឆ្នាំ២០២៦ បន្ទាប់ពីការប្រកួតដ៏ស្វិតស្វាញ ក្នុងព្រឹត្តិការណ៍ «នគរសង្រ្កាន» ==> ថ្ងៃចុងក្រោយនៃព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មានភ្ញៀវជាតិនិងអន្តរជាតិ យ៉ាងច្រើនកុះករ បន្តចូលរួមលេងកម្សាន្ត បើទោះបីជាមានភ្លៀងធ្លាក់ក៏ដោយ

​រដ្ឋបាល​ខណ្ឌ​ដួន​ពេញ ត្រូវ​ចាត់​អាទិភាព​ខ្ពស់​លើក​គម្រោង​ស្តារ​ប្រព័ន្ធ​លូ​ចាស់​ដើម្បី​ធានា​ការដោះស្រាយ​ពី​ការលិចលង់​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ភ្នំពេញ ៖ នៅ​រសៀល​ថ្ងៃ​សុក្រ ៩​រោច ខែ​មាឃ ឆ្នាំ​រកា នព្វ​ស័ក ព​.​ស​. ២៥៦១ ត្រូវ​នឹង​ថ្ងៃទី ០២ ខែ​កុម្ភៈ ឆ្នាំ​២០១៨ នៅក្នុង​កិច្ចប្រជុំ​គណៈកម្មការ​រៀបចំ​គម្រោង​ឆ្នាំ​២០១៨ ក្រោម​អធិបតីភាព លោក សុខ ពេញវុ​ធ អភិបាល​នៃ​គណៈ​អភិ បាល​ខណ្ឌដូនពេញ ។​

​កិច្ចប្រជុំ​មាន​ការចូលរួម​ដោយ​លោកស្រី​អភិបាលរងខណ្ឌ នាយក​រដ្ឋបាល លោក​-​លោកស្រី ចៅ​សង្កាត់​ទាំង ១១ ប្រធាន​ការិយាល័យ​ចំណុះ និង​ជំនាញ​ពាក់ព័ន្ធ​ជុំវិញ​ខណ្ឌ ដើម្បី​ពិនិត្យ​លើ​គម្រោង​អភិវឌ្ឍ​ខណ្ឌ​សម្រាប់​ឆ្នាំ​២០១៨ ពិសេស​គម្រោង​ដែល​ត្រូវអនុវត្ត​ដោយ​រដ្ឋបាល​ខណ្ឌ​ផ្ទាល់ ។​

​ជាមួយគ្នា​នោះ​ដែរ លោក សុខ ពេញវុ​ធ អភិបាល​បាន​មានប្រសាសន៍​ជម្រាប​ជូន​អង្គប្រជុំ​ថា ដោយ​ទទួលបាន​គោល ការណ៍​ក៏ដូចជា ចង្អុលបង្ហាញ​ពី​សាលា​រាជធានី​ភ្នំពេញ សម្រាប់​ឆ្នាំ​២០១៨ រដ្ឋបាល​ខណ្ឌ​ត្រូវ​ចាត់ អាទិភាព​ខ្ពស់​ទៅលើ​គម្រោង អភិវឌ្ឍ ពិសេស​ការងារ​ស្តារ​ប្រព័ន្ធ​លូ​ចាស់ ដើម្បី​ធានា​ការដោះស្រាយ​ការលិចលង់​ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់​នៅក្នុង​រដូវ វស្សា​ខាងមុខនេះ ។​

​ជា​ការឆ្លើយូតប គឺ​រដ្ឋបាល​ខណ្ឌ​បាន​លើក​គម្រោង​ស្តារ​ប្រព័ន្ធ​លូ​ចាស់​សម្រាប់​អនុវត្ត​នៅ​ដើមឆ្នាំ​២០១៨ នេះ មាន​ចំនួន ៤៣​ខ្សែ សរុប​ប្រវែង ២៧,២៥១​គីឡូម៉ែត្រ និង​គម្រោង​ស្តារ​លូ​ជាង ៣០​ខ្សែ​ទៀត ត្រៀម​សម្រាប់​អនុវត្ត​បទ​ទៀត​ផងដែរ ។​

​លោក​អភិបាល​បាន​ស្នើ​ឱ្យ​សង្កាត់​ទាំង ១១ ត្រូវ​ចុះ​ពិនិត្យ​ការងារ​ស្តារលូ​នេះ ដើម្បី​ជួយ​ធានា​ឱ្យ​ការងារ​នេះ កាន់តែ​មាន ប្រសិទ្ធភាព​អាច​ដោះស្រាយបាន​យ៉ាង​ពិតប្រាកដ នៅតាម​បណ្តា​មូលដ្ឋាន​របស់​ខ្លួន ៕

 

r180205r1 r180205r2 r180205r3 r180205r4

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.