ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កម្ពុជា-ចិន ប្ដេជ្ញាបន្តជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ ==> លោកឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការ​ កងរាជអាវុធហត្ថ​ខេត្តសៀមរាប អញ្ជើញចូលរួមប្រជុំប្រចាំសប្តាហ៍ដើម្បីតាមដានវឌ្ឍនភាពការងារបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ។ នៅសាលប្រជុំរដ្ឋបាល សាលាខេត្តសៀមរាប ព្រឹកថ្ងៃពុធ ទី២២ ខែមេសា ឆ្នាំ ២០២៦។ ==> រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ពិព័រណ៍រូបថតកម្ពុជា-គុយបា បង្ហាញពីព្រឹត្តិការណ៍សំខាន់ៗក្នុងប្រវត្តិសាស្ត្រ និងការផ្សាភ្ជាប់ទំនាក់ទំនងជិតស្និទ្ធរវាងប្រទេសទាំងពីរ រយៈពេល៦៥ឆ្នាំ ==> ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយអំពីច្បាប់ស្ដីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដល់មន្ត្រីអនុវត្តច្បាប់ក្នុងវិស័យយុត្តិធម៌ ==> អភិបាលខេត្តប៉ៃលិន ចុះសំណេះសំណាលសួរសុខទុក្ខ និងផ្តល់អំណោយសង្គ្រោះបន្ទាន់ ដល់ពលរដ្ឋរងគ្រោះដោយសារខ្យល់កន្ត្រាក់ នៅឃុំស្ទឹងត្រង់ ==> ទូលព្រះបង្គំ រ័ត្ន ស្រ៊ាង សូមព្រះបរមរាជានុញ្ញាតសម្តែងនូវសេចក្ដីសោមនស្សរីករាយ និងត្រេកអរជាអនេក ក្រោយទទួលដំណឹងថា ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ទទួលការវះកាត់ដោយជោគជ័យ មានសុខភាពល្អប្រសើរ និងសូមថ្វាយព្រះពរព្រះអង្គសូមឆាប់បានជាសះស្បើយ ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង រួមជាមួយមិត្តភក្តិរួមជំនាន់ចុះសួរសុខទុក្ខ មិត្តជួបការលំបាកដោយមានជំងឺទឹកនោមផ្អែមរ៉ាំរ៉ៃកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ! ==> កម្ពុជា-កាណាដា ប្ដេជ្ញាបន្តពង្រឹង និងពង្រីកទំនាក់ទំនងឱ្យកាន់តែស៊ីជម្រៅ ==> សកម្មភាពកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ចូលរួមការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្ដាប់ធ្នាប់ ក្នុងថ្ងៃទី៦ ជាថ្ងៃចុងបញ្ចប់ នៃព្រឹត្តិការណ៍ នគរសង្ក្រាន្ត រាជធានីភ្នំពេញ! ==> យុវជនវ័យ២៤ឆ្នាំ សុខ លឹមហេង ក្លាយជាស្ដេចអុកប្រចាំឆ្នាំ២០២៦ បន្ទាប់ពីការប្រកួតដ៏ស្វិតស្វាញ ក្នុងព្រឹត្តិការណ៍ «នគរសង្រ្កាន»

ទីផ្សារ​ដំឡូងជ្វា​ឥឡូវ​ឡើងថ្លៃ​ជាង​មុន ប៉ុន្តែ​ប្រជាពលរដ្ឋ​ហាក់​ពុំ​សូវ​ចាប់អារម្មណ៍​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

កំពត ៖ បច្ចុប្បន្ន​ទីផ្សារ​ដំឡូងជ្វា ប្រភេទ​សា​ច់ស សំបក​ក្រហម ដែល​ផ្តល់​ពូជ​ដោយ​មន្ទីរ​កសិកម្ម បាន​និង​កំពុង​មាន​ហាងឆេង​វិញ​ហើយ បន្ទាប់​ពី​តម្លៃ​ត្រូវ​ធ្លាក់ចុះ​ស្ទើ​យំ​មិន​ចេញ​កន្លងមក​នោះ​។​

​បើ​តាម​ការលើកឡើង​ពី​សំណាក់​អ្នក​និយម​ចូលចិត្ត​ដាំដំឡូង​ក្នុង​ពេល​នេះ បានឲ្យដឹងថា ជាទូទៅ​ដំឡូង​ប្រភេទ​កសិកម្ម​នេះ ឥឡូវ​មាន​ទីផ្សារ​ឡើង​ខ្ពស់​គ្រាន់បើ​ជាង​មុន​វិញ​ហើយ អំឡុង​ពេល​នេះ​ផល​ដំឡូង​ទាំងអស់​ត្រូវ​ក្រុម​ឈ្មួញ​មក​រក​ទិញ​ដល់​ទីកន្លែង ដោយ​ឈ្មួញ​បាន​ឲ្យ​តម្លៃ​ក្នុង​១​គីឡូក្រាម​ចាប់ពី​១៥០០​រៀល​ឡើងទៅ ហើយ​បើ​ប្រៀបធៀប​កាលពី​ប៉ុន្មាន​ឆ្នាំ​កន្លងទៅ គឺ​១​គីឡូក្រាម​មាន​តម្លៃ​ចាប់ពី​៦០០​ទៅ​៧០០​រៀល​តែ​ប៉ុណ្ណោះ​។​

​ប្រជាពលរដ្ឋ​ស្ទើ​ប្រមាណ​៣០​ភាគរយ​រស់នៅ​ក្នុងភូមិ​សាស្ត្រ​ខេត្តកំពត ពិសេស​ឃុំ​កំពង់ត្រាច​ខាងលិច ស្រុក​កំពង់ត្រាច ដែល​រមែង​មាន​ចំណូលចិត្ត​ក្នុងការ​ដាំដំឡូង​ប្រភេទ​នេះ បាន​រៀបរាប់​ទៀត​ថា កន្លង​មក​ដំឡូង​ត្រូវបាន​គេ​សម្រុក​ដាំ​គ្រប់​រដូវ​កាល ទាំង​រដូវប្រាំង ទាំង​រដូវវស្សា ដោយ​ពុំ​បាន​ទុក​បន្សល់​ដីធ្លី​ឲ្យនៅ​ទំនេ​រឥតប្រយោជន៍​ឡើយ​។​ម្យ៉ាង​ទៀត​ទោះបី​ដំឡូង​មានតម្លៃ​មិន​ខ្ពស់​ដូច​ផលដំណាំ​បន្លែ​នានា​ក៏ដោយចុះ ក៏​ពួកគេ​ស្វិតស្វាញ​ដោយ​នាំគ្នា​សំរុក​ដាំ​យ៉ាង​សស្រាក់សស្រាំ​ដែរ ប៉ុន្តែ​ក្នុង​ពេល​ចុងក្រោយ​នេះ​ប្រជាពលរដ្ឋ​មួយផ្នែកធំ បាន​បញ្ឈប់​មុខរបរ​ដាំដំឡូង​របស់ខ្លួន ដោយ​ពួកគាត់​បាន​ជ្រើស​យក​ដំណាំ​ផ្សេងៗ​មក​ដាំ​នៅលើ​ដីស្រែ​ឬ​ដី​ទួល​ទាំងនោះ​វិញ​។​ចំណែក​ដី​សម្រាប់​ដាំដំឡូង​ខ្លះ​ទៀត​ក៏​ត្រូវ​បាន​លក់​ទៅ​ឲ្យ​ឈ្មួញ​និង​ក្រុមហ៊ុន​ឬ​រោងចក្រ​សហគ្រាស​នានា​ទៀតផង ទើប​ផ្ទៃដី​ដាំដំឡូង​ជាច្រើន​ហិកតា​នៅ​ទី​នោះ​ត្រូវបាន​កែប្រែ​ជា​ដី​ប្រកប​អាជីវកម្ម​ខ្នាត​តូច ខ្នាត​ធំ​ជាច្រើន​កន្លែង ដូច​ជា​ចំណុច​ទីទួល​ដំឡូងជ្វា​ដ៏​ល្បីល្បាញ​ស្ថិត​នៅ​ចំណុច​ទ្រូង​អណ្តើក ក្នុង​ភូមិ​កណ្តាល​ទួល ឃុំ​កំពង់ត្រាច​ខាងលិច ស្រុក​កំពង់ត្រាច ខេត្ត​កំពត​ជា​ដើម​។​

​ពួកគាត់​បានឲ្យដឹង​ទៀតថា ពេល​នេះ​ទីផ្សារ​ដំឡូងជ្វា​មានតម្លៃ​ខ្ពស់​គ្រាន់បើ តែ​ប្រជាពលរដ្ឋ​បែ​ជា​ពុំ​សូវ​ចាប់អារម្មណ៍​ដូច​មុនៗ​នោះឡើយ​។​

​ជាមួយនេះដែរ ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត​កំពត លោក​ចាន់ រិទ្ធ តែងតែ​បាន​បំផុស​និង​ជំរុញ​ដល់​ប្រជាពលរដ្ឋ​គ្រប់​តំបន់​ឲ្យខិត​ខំ​បង្កបង្កើន​ផល ពិសេស​ការ​ដាំ​ដំណាំ​រួមផ្សំ​ឲ្យបាន​ច្រើន​ដើម្បី​ជួយ​លើកស្ទួយ​ជីវភាព​របស់​បងប្អូន​ឲ្យ​កាន់តែ​រីកចម្រើន​ជា​លំដាប់ ព្រោះ​បច្ចុប្បន្ននេះ​ទោះជា​ផលដំណាំ​អី្វ​ក៏​មាន​តម្រូវការ​ក្នុង​ទីផ្សា​រដែរ​។​

ទោះជា​បែបណា​ក៏​ដោយ​ប្រជាពលរដ្ឋ​ភាគច្រើន​រស់នៅ​តាម​តំបន់​នានា​ទូទាំងប្រទេស​ដែល​ប្រកប​មុខរបរ​កសិកម្ម ពិសេស​ក្នុង​មូលដ្ឋាន​ខេត្ត​កំពត សំណូមពរ​យ៉ាងទទូច ដល់​ថ្នាក់ដឹកនាំ ព្រមទាំង​ជំនាញ គួរតែ​ជួយ​រក​ទីផ្សារ​ឬ​កំណត់​តម្លៃ​សម្រាប់​កសិផល​របស់​ពួកគាត់​ឲ្យមាន​លំនឹង​ផង ព្រោះ​ក្នុង​រយៈកាល​កន្លងមក​តម្លៃ​ដែល​ទាញ​ប្រមូលបាន​ពី​ផល​កសិកម្ម​របស់​កសិក​រ​ក្នុងប្រទេស​យើង សុទ្ធ​តែ​លក់​ចេញ​មិន​បាន​ថ្លៃ​ដូច​ផលដំណាំ ឬ​បន្លែបង្កា​ដែល​នាំចូល​ពី​ក្រៅ​ប្រទេស​ឡើយ​៕

 

r180204g2 r180204g3 r180204g1

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.