ខេត្តបាត់ដំបង៖ លោក កត បូរ៉ាន់ ប្រធានស្តីទី មន្ទីរបរិស្ថានខេត្ត បាត់ដំបង កាលពី ថ្ងៃទី់១ ខែកុម្ភ: ឆ្នាំ២០១៨ រងការចោទប្រកាន់ថាបានឃុបឃិតគ្នាលើកបន្តុបឈ្មោះរ័ត្ន ស្រីលី ដែលមិនចេះអក្សរ និងកុំព្យូទ័រ ឲ្យឡើងកាន់តំណែងគណនីផងនិងប្រធានរដ្ឋបាលផង ហើយឈ្មោះរ័ត្ន ស្រីលី កាលបោះឆ្នោតឆ្នាំ២០១៧(មុនលោកកត បូរ៉ាន់ ជាប្រធានមន្ទីរបរិស្ថាន)
ពេលដឹងថាគណបក្សប្រជាជន នៅសង្កាត់ចំការសំរោង ធ្លាក់ឆ្នោត. បានទះដៃនៅ ក្នុងមន្ទីរយ៉ាងសប្បាយចិត្ត ដែលមានគ្នា៣បួននាក់នៅជាមួយផង។
ប្រភពឲ្យដឹងថា កាលពីឆ្នាំ២០១៦ (លោកជួប សារុន ប្រធាន)មន្ត្រីបរិស្ថានមិនសូវមាន អ្នកមកធ្វើការងារឡើយ មានតែអ្នកចាំបើកប្រាក់ខែ ហើយពេលប្រាក់ខែឡើង៥០ម៉ឺន ឈ្មោះ រ័ត្ន ស្រីលី ជាអ្នកកាន់គណនី (មិនចេះអក្សរឬកុំព្យូរទ័រ) បានឃុបឃិតគ្នាជាមួយ ឈ្មោះសួង ពិសិទ្ធ ប្រធានរដ្ឋបាល បានដកដូរមនុស្ស ដាក់សាច់ញាតិខ្លួនចូលធ្វើការ ដោយមិនប្រាប់សាមីខ្លួនជាមុន ធ្វើអ្វីស្រេចចិត្ត។ ហើយមន្ត្រីមន្ទីរបរិស្ថានបាត់ដំបង. មិនដែរធ្វើអ្វីសោះ កុំថាឡើយទីសារធារណ: សូម្បីក្នុងមន្ទីរនិងសួនមុខមន្ទីរខ្លួនក៏ពោរពេញដោយសំរាម គឺមិនខ្វល់ គឺចែកគ្នាដើរប្រមូលុយតាមសិប្បកម្ម តាមសណ្ឋាគា តាមផ្សារនិងរោងម៉ាស៊ឺផ្សេងៗ (លោក ឯម វិចិត្រ) និយាយរួមទុកឲ្យមានបរិស្ថានមិនល្អ ឲ្យឯកឧត្តម ច័ន្ទ សុផល អតីតអភិបាលខេត្ត ជា អ្នកដើររើសនិងសំអាត។
ដោយឡែក ពួកមន្ត្រីខិលខូចដឹងថា ថ្នាក់លើប្តូរដាក់មេថ្មី ឈ្មោះរ័ត្ន ស្រីលី កាន់គណនី បានស៊ើបសាវតា លោក កត បូរ៉ាន់ ដោយដឹងថាលោក លោក កត បូរ៉ាន់ អ្នកចូលចិត្តផឹកស៊ី ឈ្មោះរ័ត្ន ស្រីលី គេប្រាប់អ្នករួមការងារ ថាបើមេថ្មី មិនឲ្យនាងរស់ទេ(មិនឲ្យរកលុយក្រៅ ប្រព្រឹត្តពុករលួយ កាន់ក្លែងមានលុយដូចដើម) នាំប្រច្រកស្រា តែ២បីដងទៅបានហើយ ស្រួលលួងតើអ្នកផឹកស្រា។
លុះដល់លោក កត បូរ៉ាន់ ឡើងកាន់ប្រធានស្តីទី មន្ទីរបរិស្ថានខេត្តបាត់ដំបង
ឈ្មោះ រ័ត្ន ស្រីលី មិនចេះអក្សរ រៀនបានថ្នាក់ទាប មិនចេះជំនាញកុំព្យូទ័រ បានអួតប្រាប់គេថាខ្លួនដើរចូលហាងជាមួយមេ រាល់យប់ ។ជាលទ្ធផល ឈ្មោះរ័ត្ន ស្រីលី ត្រូវបានលោកកត បូរ៉ាន់ ឲ្យកាន់ តំណែងរដ្ឋបាល ដូចបំណងនាងប្រាកដមែន រីឯចំណែកអ្នកចេះ និងរៀនបានថ្នាក់ខ្ពស់ មិនមានការងារធ្វើ ហាក់បីបង្អាក់កូនខ្មែរជំនាន់ក្រោយលេងចង់រៀនសូត្រ គឺប្រឹងរកលុយ រកខ្សែតោងគឺបានហើយ.។
ហើយម្យ៉ាងទៀតឈ្មោះ រ័ត្ន ស្រីលី មិនចេះអក្សរ ទៅប្រជុំឬទៅរៀន យកឈ្មោះអ៊ួង មេសា និងឈ្មោះឡាំ ទៅតាមដើម្បីកត់ត្រាជំនួស ចំណុចនេះ រដ្ឋាភិបាលត្រូវខាតពេលវេលា និងទ្រព្យសម្បត្តិច្រើន ។ មិនតែប៉ុណ្ណោះ ឈ្មោះ រ័ត្ន ស្រីលី បានកាន់តំណែងគណនីផង និងរដ្ឋបាលផងខ្លាំងជាមុន មានសិទ្ធដកឈ្មោះបុគ្គលិក៤នាក់ ដោយមិនបានប្រជុំ ឬណែនាំពីកំហុសមន្ត្រីទាំងនោះឡើយ គឺឲ្យចុះហត្ថលេខាបញ្ចប់ការងារតែម្តង ក្នុងនោះ ក៏មានលោកសួងពិសិទ្ធប្រធានរដ្ឋបាលចាស់ផងដែរ។
ពាក់ព័ន្ធករណីខាងលើនេះ លោក កត បូរ៉ាន់ ប្រធានស្តីទី មន្ទីរបរិស្ថានខេត្តបាត់ដំបងបានឲ្យដឹងនៅម៉ោង៤និង៣០នាទីល្ងាច ថ្ងៃទី១ ខែកុម្ភ:,ឆ្នាំ២០១៨ថារឿងពាក់ព័ន្ធមន្ត្រីដើរប្រមូលលុយដើម្បីបង់ចំណូលរដ្ឋ តាំងពីលោកចូលកាន់តំណែងមក មិនទាន់មានមន្ត្រីណាបានប្រាប់រូបលោកឡើយ ហើយរូបលោកក៏កំពុងចង់សួរមន្ត្រីក្រោមឨវាទអំពីបញ្ហានេះដែរ។ចំពោះរឿងការញ្ឈប់មន្ត្រី៤នាក់រូបលោកមិនទាន់ដឹងច្បាស់ទេ ហើយមិនទាន់មានការសម្រេចពីអង្គប្រជុំក៏មិនអាចដកហូតបានដែរ តែចំពោះប្រធានរដ្ឋបាលចាស់គាត់លាឈប់ដោយខ្លួនឯង ប៉ុន្តែរូបលោកកំពុងរកតំណែងឲ្យសមរម្យជាងនេះ ។
ចំពោះឈ្មោះរ័ត្ន ស្រីលី កាន់ជារដ្ឋបាលសាកសមណាស់ រូបលោកមិនកាន់ជើងទេ ហើយនៅមន្ទីរលោកមិនសូវមានអ្នកចេះទេ ព្រោះគាត់ធ្វើការងារបានច្រើន ជាងគេ អ្នកផ្សេងរវល់ទៅរកស៊ី និងធ្វើការងារក្រៅផ្លូវការ។រូបលោកបានប្រឹងធ្វើការក្នុងមន្ទីរផង ធ្វើការងារបក្សផងដោយចំណាយថវិការផ្ទាល់ខ្លួន មិនទាន់មានចំណូលអ្វីឡើយ ហើយលោកបាន ប្តេជ្ធានៅមុខរដ្ឋមន្ត្រីហើយ យ៉ាងយូរ២ខែទៀត និងធ្វើឲ្យផ្ទៃក្មុងមន្ទីរនេះល្អនិងឈប់មានការិះគន់បន្តទៀត។
ទោះជាយ៉ាងណា ការរិះគន់និងខ្សឹបខ្សៀវនៅតែមានថាឈ្មោះរ័ត្ន ស្រីលី បានអូស លោក កត បូរ៉ាន់ ប្រធានមន្ទីរបរិស្ថានខេត្តទម្លាក់ទឹកហើយ ដោយមិនដឹងសាវតាច្បាស់ ព្រោះឈ្មោះរ័ត្ន ស្រីលី ប្រធានរដ្ឋបាលមិនចេះអក្សររូបនេះ ពេលដឹងគណបក្សប្រជាជនកម្ពុជាធ្លាក់ឆ្នោតសង្កាត់ចំការសំរោង គឺទះដៃសើចចុះអក។ ហើយកាន់ជើងគណបក្សប្រឆាំង ពេល ឈ្នះឆ្នោតទះដៃសាទរយ៉ាងសប្បាយក្នុងមន្ទីរបរិស្ថានខេត្តបាត់ដំបង តើទង្វើបែបនេះថ្នាក់ដឹកនាំរាជរដ្ឋាភិបាលទុកឲ្យឈ្មោះរ័ត្ន ស្រីលី មិនចេះអក្សរម្នាក់នេះ កាន់ការងារធំដុំបានទេ៕
៕




