ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន ចុះសំណេះសំណាលសួរសុខទុក្ខ និងផ្តល់អំណោយសង្គ្រោះបន្ទាន់ ដល់ពលរដ្ឋរងគ្រោះដោយសារខ្យល់កន្ត្រាក់ នៅឃុំស្ទឹងត្រង់ ==> ទូលព្រះបង្គំ រ័ត្ន ស្រ៊ាង សូមព្រះបរមរាជានុញ្ញាតសម្តែងនូវសេចក្ដីសោមនស្សរីករាយ និងត្រេកអរជាអនេក ក្រោយទទួលដំណឹងថា ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ទទួលការវះកាត់ដោយជោគជ័យ មានសុខភាពល្អប្រសើរ និងសូមថ្វាយព្រះពរព្រះអង្គសូមឆាប់បានជាសះស្បើយ ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង រួមជាមួយមិត្តភក្តិរួមជំនាន់ចុះសួរសុខទុក្ខ មិត្តជួបការលំបាកដោយមានជំងឺទឹកនោមផ្អែមរ៉ាំរ៉ៃកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ! ==> កម្ពុជា-កាណាដា ប្ដេជ្ញាបន្តពង្រឹង និងពង្រីកទំនាក់ទំនងឱ្យកាន់តែស៊ីជម្រៅ ==> សកម្មភាពកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ចូលរួមការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្ដាប់ធ្នាប់ ក្នុងថ្ងៃទី៦ ជាថ្ងៃចុងបញ្ចប់ នៃព្រឹត្តិការណ៍ នគរសង្ក្រាន្ត រាជធានីភ្នំពេញ! ==> យុវជនវ័យ២៤ឆ្នាំ សុខ លឹមហេង ក្លាយជាស្ដេចអុកប្រចាំឆ្នាំ២០២៦ បន្ទាប់ពីការប្រកួតដ៏ស្វិតស្វាញ ក្នុងព្រឹត្តិការណ៍ «នគរសង្រ្កាន» ==> ថ្ងៃចុងក្រោយនៃព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មានភ្ញៀវជាតិនិងអន្តរជាតិ យ៉ាងច្រើនកុះករ បន្តចូលរួមលេងកម្សាន្ត បើទោះបីជាមានភ្លៀងធ្លាក់ក៏ដោយ ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អរគុណដល់អាជ្ញាធរនិងសមត្ថកិច្ច ដែលថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ជូនពលរដ្ឋដែលទៅកម្សាន្តនៅសួនសាធារណ:អតីតអាកាសយាន្តដ្ឋានអន្តរជាតិពោធិ៍ចិន ==> ទូលព្រះបង្គំ ខូយ រីដា ក្រាបបង្គំទូលថ្វាយព្រះពរ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមឆាប់បានជាសះស្បើយពីព្រះរោគ ==> ទូលព្រះបង្គំ ជា សុមេធី ក្រាបបង្គំទូលថ្វាយព្រះពរ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមឆាប់បានជាសះស្បើយពីព្រះរោគ

សមត្ថកិច្ច​ចម្រុះ​បង្ក្រាប​ឈើ​អនាធិបតេយ្យ​ស្តុក​នៅផ្ទះ​ជួល​លោក​អនុប្រធាន​នគរបាល​ការិយាល័យ​ចរាចរណ៍​ជើងគោក សង្ស័យ​ឈើ​ឧកញ៉ា សី យកទៅ​ផ្ញើ​

សមត្ថកិច្ច​ចម្រុះ​បង្ក្រាប​ឈើ​អនាធិបតេយ្យ​ស្តុក​នៅផ្ទះ​ជួល​លោក​អនុប្រធាន​នគរបាល​ការិយាល័យ​ចរាចរណ៍​ជើងគោក សង្ស័យ​ឈើ​ឧកញ៉ា សី យកទៅ​ផ្ញើ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​ខេត្ត​រតនគិរី ៖  ផ្ទះជួល​លោក​អនុប្រធាន​នគរបាល​ការិយាល័យ​ចរាចរណ៍​ជើងគោក សង្ស័យ​ឈើ​ឧកញ៉ា​សី​យកទៅ​ផ្ញើ ត្រូវ​កម្លាំង​ជំនាញ​សហការ​ជាមួយ​និង​កម្លាំង​សមត្ថកិច្ច​ចម្រុះ​ដឹកនាំ​ដោយ​លោក​ ម៉ម វណ្ណដា ព្រះរាជអាជ្ញារង​អម​សាលាដំបូង​ខេត្ត ចុះបង្ក្រាប​ទីតាំង​ស្តុក​ឈើ​មួយ​កន្លែង​នៅ​កណ្តាល​ក្រុង​បាន​លុង​ ។​

​សកម្មភាព​ចុះ​បង្ក្រាប​ទីតាំង​ស្តុក​ឈើ​មួយ​កន្លែង​នោះ​នៅ​វេលា​ម៉ោង​៨​និង​៣០​នាទី ថ្ងៃទី​២១ ខែ​ឧសភា ឆ្នាំ​២០១៥ ស្ថិត​នៅ​ចំណុច​ផ្ទះជួល​មួយ​កន្លែង​របស់​លោក​ឈ្មោះ ឈិន ថេន ហៅ​ហ៊ើយ មាន​តួនាទី​អនុប្រធាន​នគរបាល​ការិយាល័យ​ចរាចរណ៍​ជើងគោក  នៅ​ភូមិ​អភិវឌ្ឍន៍ សង្កាត់​ឡា​បាន​សៀក ក្រុង​បាន​លុង​។

​លោក ម៉ម វណ្ណដា ព្រះរាជអាជ្ញារង​បានបញ្ជាក់​ថា ការចុះ​បង្ក្រាប​និង​ដកហូត​ឈើប្រណិត​ប្រភេទ​ធ្នុង​ដែល​គេ​លាក់​ទុក​ខុសច្បាប់​នេះ គឺ​ដោយសារ​ការ​សហការ​ជាមួយ​មន្ត្រី​ជំនាញ​មេព្រៃ​ខេត្ត ទើប​បង្ក្រាប​បាន​ទីតាំង​ស្តុក​ឈើ​មួយ​កន្លែង​បាន​ដោយ​ជោគជ័យ​យ៉ាង​នេះ​។​

​បច្ចុប្បន្ន​ឈើ​ដែល​ស្តុក​ទុក​ខុសច្បាប់​នោះ​មន្ត្រី​ជំនាញ​ក៏​បាន​ដឹកយក​ទៅ​រក្សាទុក​នៅ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ រី​ឯ​ម្ចាស់​ឈើ​មន្ត្រី​ជំនាញ​កំពុង​ស្រាវជ្រាវ​រក​មុខ​យកមក​ធ្វើ​កិច្ចសន្យា​ទៅតាម​ច្បាប់រដ្ឋបាល​ព្រៃឈើ​ផងដែដរ​។​

​គួរ​បញ្ជាក់​ផង​ដែរ​ថា រោង​សិប្បកម្ម​ជាច្រើន​កន្លែង​ដែល​ធំៗ​មានដូចជា សិប្បកម្ម​ឈ្មោះ បេ តា​ហុក អា​បក់ កុង​លី អា​វ៉ឹង ហើយក៏​មាន​៥០-៦០​កន្លែង​ទៀត​ដែល​នៅ​ក្រុង​បាន​លុង​ដែល​សមត្ថកិច្ច​មិនទាន់​បង្ក្រាប ឈើ​ដែល​យក​ធ្វើ​សិប្បកម្ម​នេះ​មិន​ជា​ឈើ​ប្រភេទ​ដើ​មគរ​នោះ​ទេ គឺ​សិទ្ធ​តែ​ឈើប្រណិត​ដែល​មាន​មុខកាត់ 50 ទៅ 60  ៕

 

2015_05_24d (4) 2015_05_24d (5)

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.