ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អាវុធហត្ថរាជធានីភ្នំពេញ ចូលរួមក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការស្វ័យត្រួតពិនិត្យចំនួនទ័ព-កូន និងនីតិវិធីដាក់យោធិន នៃកងរាជអាវុធហត្ថ ឲ្យចូលសោធននិវត្តន៍! ==> រដ្ឋមន្រ្តី ប៉េង ពោធិ៍នា បើកវគ្គបណ្ដុះបណ្តាលស្តីពី បច្ចេកទេសសវនកម្មហានិភ័យសុវត្ថិភាពចរាចរណ៍ផ្លូវថ្នល់តាមនីតិវិធី  ==> ស្នងការនគរបាលខេត្តបាត់ដំបង ទទួលបដិសណ្ឋារកិច្ច ឯកឧត្តម គីម ឆាងយ៉ុង ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ប្រចាំកម្ពុជា ==> ខេត្តស្វាយរៀង ប្រារព្ធពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៤០ ទិវាពលកម្មអន្តរជាតិ ១ ឧសភា ==> គណៈបញ្ជាការឯកភាពខេត្តប៉ៃលិន បន្តដាក់គោលដៅត្រួតពិនិត្យការធ្វើចរាចរណ៍ ផ្តោតទៅលើជនបរទេស ដែលលួចចូលមករស់នៅខុសច្បាប់ក្នុងខេត្ត ដោយគ្មានថ្ងៃកំណត់ ដើម្បីទប់ស្កាត់បទល្មើសខុសច្បាប់នានា ដែលធានាដល់សន្តិសុខសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ ==> សម្តេចតេជោ ហ៊ុន សែន ចង់កែសម្រួលបទ «សំបុត្រផ្តាំលា» និង «លាទ្រនំចាស់» និងសរសើរលោក ប៊ុន សំបូរ ដែលបកស្រាយបទ «ថ្ងៃស្អែកបែកគ្នា» យ៉ាងពីរោះ ==> សម្តេច ម៉ែន សំអន៖ ការបង្កើនសិទ្ធិអំណាចស្ត្រីក្នុងតួនាទីដឹកនាំ ជាគន្លឹះនៃការអភិវឌ្ឍប្រកបដោយបរិយាប័ន្ន ==> នៅរសៀលថ្ងៃទី២៩ ខែមេសា ក្រសួងព័ត៌មាន នឹងធ្វើសន្និសីទសារព័ត៌មានផ្សព្វផ្សាយរបាយការណ៍ស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជា ឆ្នាំ២០២៦ ==> ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា អញ្ជើញចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋដែលមានក្បាលដី ស្ថិតនៅឃុំពង្រ ស្រុកឆ្លូង ខេត្តក្រចេះ ==> ឯកឧត្តម នេត្រ ភក្ត្រា ថ្លែងការកោតសរសើរចំពោះមន្ត្រីសុខាភិបាលនៅតាមមូលដ្ឋានខេត្តក្រចេះ ដែលបានខិតខំប្រឹងប្រែងបំពេញការងារប្រកបដោយការទទួលខុសត្រូវ

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញបិទពិធីសូត្រគម្ពីរគួរអាន លើកទី៣០ ឆ្នាំ២០២៣

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញបិទពិធីសូត្រគម្ពីរគួរអាន លើកទី៣០ ឆ្នាំ២០២៣

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

 

(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៣នេះ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនង ជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច តំណាងសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញជាអធិបតីក្នុងពិធីបិទសូត្រគម្ពីរអាល់គួរអានុលការីមលើកទី៣០ និងសូត្រចាំមាត់លើកទី៤ ថ្នាក់ជាតិឆ្នាំ២០២៣ នៅវិហារគីឡូម៉ែត្រលេខ៩ ភូមិ៣ សង្កាត់ច្រាំងចំរេះទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

ពិធីនេះមានការអញ្ជើញចូលរួមពីលោកបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស សមាជិក-សមាជិកា ព្រឹទ្ធសភា រដ្ឋសភា រដ្ឋលេខាធិការ អនុលេខាធិការ ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ និងគណៈអ៊ីម៉ាំ តួន ជាច្រើនរូប។

នាឱកាសនោះ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានបង្ហាញមោទនភាពដែលទស្សនទានរបស់សម្តេច ត្រូវបានពិធីសូត្រយកមកអនុវត្តរៀងរាល់ឆ្នាំ ដោយដាក់ចេញនូវប្រធាន បទស្របនឹងស្ថានភាព និងកាលៈទេសៈ នៃប្រទេសជាតិ និងអន្តរជាតិ ហើយប្រធានបទនៅឆ្នាំនេះជាប្រធានបទទី១០ គឺ «សាសនាឥស្លាម ចូលរួមប្រយុទ្ធប្រឆាំងនឹងការជួញដូរមនុស្ស និងទាសភាពសម័យទំនើប»។

សម្តេច ម៉ែន សំអន បានបន្តថា ប្រធានបទនេះ ពិតជាសមស្របបំផុតសម្រាប់បរិយាកាសបច្ចុប្បន្ន ដែលវាជាគោលនយោបាយ ដែលត្រូវបានអនុវត្តយ៉ាងសស្រាក់សស្រាំ និងកំពុងមានចលនាយ៉ាងផុសផុលនៅតាមមូលដ្ឋាន នៃប្រទេសជាតិយើង ហើយក៏ជាការចូលរួមក្នុងចលនារក្សា គុណតម្លៃជាតិ ការចូលរួមបង្ការ ទប់ស្កាត់ លុបបំបាត់ ប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស និងទាសភាពសម័យទំនើប ក្នុងជួរសាសនិកឥស្លាម។

ជាមួយគ្នានេះ សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានបង្ហាញមោទនភាព និងកោតសសើរ ជាមួយសហគមន៍ឥស្លាមកម្ពុជា ចំពោះលទ្ធផលនៃការចូលរួមសូត្ររបស់បេក្ខជន-បេក្ខនារី (ករី-ករីអះ ហាហ្វីស-ហាហ្វីហ្សោះ) តំណាងឲ្យកម្ពុជានៅលើឆាក អន្តរជាតិកន្លងមកដែលបានបង្ហាញថា កម្ពុជាពិតមែនជាប្រទេសតូច មានសាសនិកឥស្លាមតិចតួច ក៏ប៉ុន្តែអាចទទួលបានលទ្ធផលល្អ ក្នុងចំណោមប្រទេសធំៗ និងមានសាសនិកឥស្លាមយ៉ាងច្រើនកុះករ ដែលបានចូលរួមប្រកួត។

អ្នកឧកញ៉ា សុះ កំរ៉ី ចាងហ្វាងនៃ គណៈដឹកនាំជាន់ខ្ពស់នៃសាសនាឥស្លាមកម្ពុជា និងជាប្រធានគណៈកម្មការពិធីសូត្រ បានលើកឡើងថា សាសនាឥស្លាម ចូលរួមប្រឆាំងនឹងការជួញដូរមនុស្ស និងទាសភាពសម័យទំនើប ដោយមានគោលការណ៍ដ៏ជាក់លាក់ក្នុងការលុបបំបាត់ ទប់ស្កាត់ ប្រយុទ្ធប្រឆាំង ព្រោះការជួញដូរមនុស្ស និងទាសភាពសម័យទំនើប ត្រូវបានចាត់ទុកជាអំពើខុសច្បាប់ អំពើបាបកម្មដ៏ធ្ងន់ធ្ងរ ដែលអ្នកប្រព្រឹត្តត្រូវមានទោសទណ្ឌ និងត្រូវធ្លាក់ចុះឋាននរកដោយមិនអាចគេចវេសបានឡើយ។

អ្នកឧកញ៉ាបន្ថែមថា សារសំខាន់ៗរបស់សាសនាឥស្លាម ក្នុងការលុបបំបាត់ ទប់ស្កាត់ ការជួញដូរមនុស្ស និងទាសភាព រួមមាន ឥស្លាមសាសនាទទួលស្គាល់នូវសេរីភាពពិតប្រាកដ របស់មនុស្សគ្រប់ស្រទាប់វណ្ណៈ ព្យាការីណាពីមូហាំម៉ាត់ ជាមនុស្សដំបូងគេក្នុងការប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស និងផ្ដល់សិទ្ធិសេរីភាពយ៉ាងពេញលេញជាពិសេសដល់ស្រ្តី និងកុមារ តាមឱវាទរបស់អល់ឡោះជាម្ចាស់។

ពិធីសូត្រគម្ពីរគួរអាននេះ រៀបចំដោយគណ:ដឹកនាំជាន់ខ្ពស់ នៃសាសនិកឥស្លាមកម្ពុជា សហការជាមួយ ក្រសួងធម្មការ និងសាសនា បានប្រព្រឹត្តទៅយ៉ាងរលូន រយ:ពេលពីរថ្ងៃ ចាប់ពីទី២០-២១ ខែឧសភា ឆ្នាំ២០២៣។

សូមជម្រាបថា ក្នុងចំណោមករី-ករីអះ (បេក្ខជន-បេក្ខនារី) ចំនួន៤៤នាក់ មកពីរាជធានីខេត្តទូទាំង ប្រទេស អញ្ជើញចូលរួមសូត្រ គណ:មេប្រយោគបានរកឃើញ ករី-ករីអះ ជ័យលាភីសូត្រគម្ពីរផ្នែកបុរសចំនួន៣រូប និងផ្នែកនារីចំនួន៣រូប គឺផ្នែកបុរសលេខ១ បានទៅលើបេក្ខជន ស៊ុបយ៉ាន អាលី មកពីខេត្តក្រចេះ, លេខ២ បានទៅលើបេក្ខជន លី គ្រីយ៉ា មកពីខេត្តស្ទឹងត្រែង និងលេខ៣ បានទៅលើបេក្ខជន មូសា សាមៀត មកពីខេត្តត្បូងឃ្មុំ។ ផ្នែកនារី លេខ១ បានទៅលើបេក្ខនារី ជិ ម៉ៃសុំ មកពីខេត្តក្រចេះ, លេខ២ បានទៅលើបេក្ខនារី សុះ រ៉ឌីយ៉ាស់ មកពីខេត្តកែប និងលេខ៣ បានទៅលើបេក្ខនារី ទូល័ស អាំណះ មកពីខេត្តកំពង់ស្ពឺ។

ចំណែកក្នុងចំណោមបេក្ខជន បេក្ខនារី ប្រឡងសូត្រចាំមាត់ចំនួន១១រូប ផ្នែកបុរសលេខ១ បានទៅលើបេក្ខជន សាន់ រ៉សាលី មកពីខេត្តក្រចេះ, លេខ២ បានទៅលើបេក្ខជន សាអីត អាប់ឌុលពាសៀត មកពីខេត្តកំពង់ចាម និងលេខ៣ បានទៅលើ បេក្ខជន រីម ណាស៊ីរីន មកពីខេត្តកោះកុង ខណៈលេខ១ ផ្នែកនារីបានទៅលើ សឹម ហូសស្នា មកពីខេត្តត្បូងឃ្មុំ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.