ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ បើការវិភាគមានទឡ្ហីករណ៍ច្បាស់លាស់ សម្តេចព្រមទទួលស្តាប់ តែកុំវិភាគបែបស៊ីអារម្មណ៍ ==> សម្លេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ការអប់រំសីលធម៌ និងគុណធម៌ មានសារៈសំខាន់សម្រាប់សង្គម ==> លោក ឡុង ឆ័យណាវ ត្រូវបានតែងតាំងជាជំនួយការសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ==> សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ថ្លែងអំណរគុណ និងកោតសសើរចំពោះទឹកចិត្តសប្បុរសគ្រូពេទ្យសប្បុរសធម៌ប៉ាយសួយឡាយយិនកម្ពុជា ដែលមកព្យាបាលជំងឺដោយ​ឥត​គិត​ថ្លៃ ​នៅក្នុងស្រុកកំពង់រោទិ៍ ==> សម្តេច ម៉ែន សំអន អញ្ជើញដាំកូនឈើ ក្រោមប្រធានបទ «រួមគ្នាថែរក្សារុក្ខជាតិ ដើម្បីទេសចរណ៍ធម្មជាតិ បែបជំនឿសាសនា និងប្រពៃណី» នៅទីសក្ការៈវិមានឋានសួគ៌ ==> រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងអភិបាលរាជធានីភ្នំពេញ ប្រកាសឲ្យដាក់អនុវត្ត «ផែនការអភិវឌ្ឍទេសចរណ៍រាជធានីភ្នំពេញ ឆ្នាំ២០២៦-២០៣០» ==> អ្នកផលិតមាតិកា ត្រូវជៀសវាងការចម្លងគម្រូវប្បធម៌បរទេស តាមរយៈការយកស្ត្រីជាកម្មវត្ថុនៃការបង្ហាញកេរ្តិ៍ខ្មាស និងភាពស្រើបស្រាល ==> ឯកឧត្ដម​ នេត្រ ភក្ត្រា ជំរុញពង្រឹងសមត្ថភាពធនធានមនុស្ស និងបច្ចេកទេស ឆ្លើយតបបច្ចេកវិទ្យាឌីជីថល​ដើម្បីលើកកម្ពស់ប្រសិទ្ធភាព គុណភាព និងភាពជឿទុកចិត្តរបស់សាធារណជន ==> ឯកឧត្ដម​ នេត្រ ភក្ត្រា ដឹកនាំកិច្ចប្រជុំវាយតម្លៃសមិទ្ធផលពាក់កណ្តាលអាណត្តិ និងកំណត់ផែនការការងារឆ្នាំ២០២៧-២០២៨ របស់ក្រសួងព័ត៌មាន ==> ឯកឧត្តម​ ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ផ្ញើសារលិខិតជូនពរ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក្នុងឱកាសខួបចម្រើនជន្មាយុ

តំណាងរាស្ត្រ សៀង ណាំ អំពាវនាវឲ្យពលរដ្ឋរួមសាមគ្គីគ្នារក្សាសុខសន្តិភាព ដើម្បីបន្តការអភិវឌ្ឍក្នុងមូលដ្ឋានឲ្យកាន់តែរីកចម្រើនបន្ថែមទៀត

តំណាងរាស្ត្រ សៀង ណាំ អំពាវនាវឲ្យពលរដ្ឋរួមសាមគ្គីគ្នារក្សាសុខសន្តិភាព ដើម្បីបន្តការអភិវឌ្ឍក្នុងមូលដ្ឋានឲ្យកាន់តែរីកចម្រើនបន្ថែមទៀត

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(សៀមរាប)៖ ថ្លែងក្នុងពិធីសម្ពោធឆ្លងសមិទ្ធផលមួយចំនួនក្នុងវត្តអារញ្ញសាគរ ស្ថិតក្នុងភូមិអារញ្ញ សង្កាត់សៀមរាប ក្រុង/ខេត្តសៀមរាប នាថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៣ លោកឧកញ៉ា សៀង ណាំ តំណាងរាស្រ្តមណ្ឌលសៀមរាប បានអំពាវនាវឲ្យពលរដ្ឋរួមសាមគ្គីគ្នារក្សាសុខសន្តិភាព ដើម្បីបន្តការអភិវឌ្ឍក្នុងមូលដ្ឋានឲ្យកាន់តែរីកចម្រើនបន្ថែមទៀត។

លោកបន្តថា ផ្តើមចេញពីថ្ងៃជ័យជម្នះថ្ងៃ៧ មករា ១៩៧៩ និងដោយមានការដឹកនាំដ៏ត្រឹមត្រូវ ពិសេសចាប់ពីចុងឆ្នាំ១៩៩៨ ក្រោមគោលនយោបាយឈ្នះឈ្នះរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បាននាំមកនូវសុខសន្តិភាព ការបង្រួបបង្រួមជាតិ ផ្សះផ្សារជាតិ ក្រោមដំបូលសន្តិភាពតែមួយ រួមគ្នាធ្វើការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ ដូចឃើញជាក់ស្តែងទាំងអស់គ្នា ក្នុងនោះវិស័យព្រះពុទ្ឋសាសនា ក៏មានការរីកចម្រើនជាបន្តបន្ទាប់រហូតមកដល់បច្ចុប្បន្ន។

លោកឧកញ៉ាបានអំពាវនាវដល់លោកតា លោកយាយ បងប្អូនប្រជាពលរដ្ឋ ដែលមានអាយុគ្រប់ និងមានសិទ្ធិបោះឆ្នោត សូមអញ្ជើញទៅចូលរួមបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ នីតិកាលទី៧ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះកុំបីខានឡើយ ដើម្បីជ្រើសរើសប្រមុខដឹកនាំ ដែលតែងតែគិតគូរពីសុខទុក្ខប្រជាពលរដ្ឋ និងសម្រាប់បន្តការអភិវឌ្ឍ ក្នុងមូលដ្ឋានជាបន្តទៀត ជាពិសេសត្រូវនាំគ្នាថែរក្សាសន្តិភាពឲ្យបានស្ថិតស្ថេរគង់វង្ស ទោះក្នុងតម្លៃណាក៏ដោយ កុំឲ្យបាត់បង់នូវសន្តិភាពដែលរកបានមកដោយលំបាកនេះ។

លោកឧកញ៉ាបានចាត់ទុកសមិទ្ធផលថ្មីៗមានដូចជាក្លោងទ្វា ការកែលំអសួនច្បារក្នុងវត្ត ថា ជាជំហានរីកចម្រើនថ្មីមួយថែមទៀត សម្រាប់បម្រើឲ្យវិស័យព្រះពុទ្ឋសាសនា។ ការរីកចម្រើនលើគ្រប់វិស័យ ជាពិសេសលើផ្នែកព្រះពុទ្ធសាសនា គឺដោយសារប្រទេសជាតិ មានសុខសន្តិភាព និងស្ថេរភាព ក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ហើយកត្តាសុខសន្តិភាព ស្ថិរភាព និងការរីកចម្រើន រួមជាមួយនឹងគោលនយោបាយ និងយុទ្ឋសាស្ត្រប្រកបដោយភាពស័ក្តិសិទ្ឋ ជាក់ស្តែង ប្រាកដនិយម និងម៉ឺងម៉ាត់ បានធ្វើឲ្យតំបន់ជនបទ មានការអភិវឌ្ឍន៍និងប្រែមុខមាត់ថ្មីក្នុងក្តីសង្ឃឹមយ៉ាងឆាប់រហ័ស។

ក្នុងឱកាសនោះ លោកឧកញ៉ាបានប្រគេនព្រះចៅអធិការវត្តចំនួន ១០លានរៀល និងជូនដល់លោកតា លោកយាយ ប្រជាពលរដ្ឋ លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស ចូលរួមក្នុងពិធីអស់ថវិកាចំនួន ៦លានរៀលទៀត សរុបថវិកាចំនួន១៦លានរៀល។

ក្នុងរបាយការណ៍ ព្រះតេជគុណ ហ៊ាក់ គឹមហ៊ត់ ព្រះចៅអធិការវត្តអារញ្ញសាគរ បានឲ្យដឹងថា៖ សមិទ្ឋផលថ្មីបន្ថែមនេះ ចាប់ផ្តើមកសាងនិងជួសជុលកែលំអពីដើមឆ្នាំ២០២២ ដល់ ឆ្នាំ២០២៣ ចំណាយថវិកាសរុបចំនួន ៤៤ពាន់ដុល្លារអាមេរិក មានដូចជាក្លោងទ្វារ រៀបចំសួនច្បារ ក្រាលថ្មម៉ាបក្នុងវត្ត ដែលថវិកាទាំងនេះបានពីការសាមគ្គី ចូលរួមគាំទ្រ បរិច្ចាគរបស់សប្បុរសជនជិតឆ្ងាយ និងញាតិញោមចំណុះជើងវត្ត៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.