ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ បើការវិភាគមានទឡ្ហីករណ៍ច្បាស់លាស់ សម្តេចព្រមទទួលស្តាប់ តែកុំវិភាគបែបស៊ីអារម្មណ៍ ==> សម្លេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ការអប់រំសីលធម៌ និងគុណធម៌ មានសារៈសំខាន់សម្រាប់សង្គម ==> លោក ឡុង ឆ័យណាវ ត្រូវបានតែងតាំងជាជំនួយការសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ==> សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ថ្លែងអំណរគុណ និងកោតសសើរចំពោះទឹកចិត្តសប្បុរសគ្រូពេទ្យសប្បុរសធម៌ប៉ាយសួយឡាយយិនកម្ពុជា ដែលមកព្យាបាលជំងឺដោយ​ឥត​គិត​ថ្លៃ ​នៅក្នុងស្រុកកំពង់រោទិ៍ ==> សម្តេច ម៉ែន សំអន អញ្ជើញដាំកូនឈើ ក្រោមប្រធានបទ «រួមគ្នាថែរក្សារុក្ខជាតិ ដើម្បីទេសចរណ៍ធម្មជាតិ បែបជំនឿសាសនា និងប្រពៃណី» នៅទីសក្ការៈវិមានឋានសួគ៌ ==> រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងអភិបាលរាជធានីភ្នំពេញ ប្រកាសឲ្យដាក់អនុវត្ត «ផែនការអភិវឌ្ឍទេសចរណ៍រាជធានីភ្នំពេញ ឆ្នាំ២០២៦-២០៣០» ==> អ្នកផលិតមាតិកា ត្រូវជៀសវាងការចម្លងគម្រូវប្បធម៌បរទេស តាមរយៈការយកស្ត្រីជាកម្មវត្ថុនៃការបង្ហាញកេរ្តិ៍ខ្មាស និងភាពស្រើបស្រាល ==> ឯកឧត្ដម​ នេត្រ ភក្ត្រា ជំរុញពង្រឹងសមត្ថភាពធនធានមនុស្ស និងបច្ចេកទេស ឆ្លើយតបបច្ចេកវិទ្យាឌីជីថល​ដើម្បីលើកកម្ពស់ប្រសិទ្ធភាព គុណភាព និងភាពជឿទុកចិត្តរបស់សាធារណជន ==> ឯកឧត្ដម​ នេត្រ ភក្ត្រា ដឹកនាំកិច្ចប្រជុំវាយតម្លៃសមិទ្ធផលពាក់កណ្តាលអាណត្តិ និងកំណត់ផែនការការងារឆ្នាំ២០២៧-២០២៨ របស់ក្រសួងព័ត៌មាន ==> ឯកឧត្តម​ ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ផ្ញើសារលិខិតជូនពរ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក្នុងឱកាសខួបចម្រើនជន្មាយុ

សម្តេចវិបុលសេនាភក្តី សាយ ឈុំ សម្ពោធអគារទីស្នាក់ការគណបក្សសង្កាត់ស្ពានថ្ម ខណ្ឌដង្កោ

សម្តេចវិបុលសេនាភក្តី សាយ ឈុំ សម្ពោធអគារទីស្នាក់ការគណបក្សសង្កាត់ស្ពានថ្ម ខណ្ឌដង្កោ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

សម្តេចវិបុលសេនាភក្តី សាយ ឈុំ សម្ពោធអគារទីស្នាក់ការគណបក្សសង្កាត់ស្ពានថ្ម ខណ្ឌដង្កោ

(ភ្នំពេញ)៖ សម្តេចវិបុលសេនាភក្តី សាយ ឈុំ អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានរាជធានីភ្នំពេញ នាថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៣ បានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវអគារទីស្នាក់ការគណបក្សប្រជាជនកម្ពុជាសង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ។

លោក ឃួង ស្រេង សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានគណៈកម្មាធិការគណបក្សរាជធានីភ្នំពេញ បានឱ្យដឹងថា អគារទីស្នាក់ការគណបក្សសង្កាត់ស្ពានថ្មថ្មីនេះ បានចាប់ផ្តើមសាងសង់នៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៩ និងរួចរាល់នៅថ្ងៃទី៧ ខែមករា ឆ្នាំ២០២២ ដែលមានទំហំទទឹង១៤.៣៥ម៉ែត្រ X ជម្រៅ៣៦ម៉ែត្រ និងមានកម្ពស់២ជាន់ ជាន់ទី១ មានបន្ទប់ប្រជុំតូចមួយ និងបន្ទប់ធ្វើការចំនួន៤ ប្រើសម្រាប់ការងាររដ្ឋបាលទូទៅ និងជាន់ទី២ ជាសាលប្រជុំ ដែលអាចដាក់អ្នកចូលរួមបានប្រមាណ៣៥០នាក់ ព្រមទាំងបានរៀបចំតុកៅអី និងបំពាក់គ្រឿងបរិក្ខាផ្សេងៗផងដែរ។

សម្តេចវិបុលសេនាភក្តីបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់លោក លី ឆេង សមាជិកគណៈកម្មាធិការកណ្តាល ដែលជាប្រធាន និងក្រុមការងារគណបក្សចុះមូលដ្ឋានសង្កាត់ស្ពានថ្មទាំងអស់ ដែលបានចូលរួមសហការកសាងអគារទីស្នាក់ការថ្មីនេះរួចរាល់ជាស្ថាពរ និងបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនាពេលនេះ។ សម្តេចវិបុលសេនាភក្តីបានចាត់ទុកអគារដ៏ស្កឹមស្កៃនេះ គឺជាការឆ្លុះបញ្ចាំងពីភាពរឹងមាំ និងការរួមសាមគ្គីរបស់ថ្នាក់ដឹកនាំ និងសមាជិកគណបក្ស ជាពិសេសបង្ហាញពីភាពខ្លាំង និងសក្តិសមសម្រាប់គណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សកាន់អំណាច។

ជាមួយនឹងការអបអរសាទរការសម្ពោធអគារទីស្នាក់ការបក្សថ្មីនេះ សម្តេចវិបុលសេនាភក្តីក៏បានលើកឡើងអំពីការប្រវត្តិស្នាដៃ ការតស៊ូ និងកិច្ចខិតខំប្រឹងប្រែងរបស់គណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រធានគណបក្ស បានជួយសង្គ្រោះអាយុជីវិតប្រជាជន នាំមកនូវសុខសន្តិភាពពេញលេញ ស្ថិរភាពនយោបាយ ប្រជាជនរស់នៅប្រកបដោយសេចក្តីសុខក្សេមក្សាន្ត និងមានការអភិវឌ្ឍជឿនលឿនលើគ្រប់វិស័យ។ កន្លងទៅថ្មីៗនេះ ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ក៏ដូចជារាជរដ្ឋាភិបាល កម្ពុជាបានទទួលនូវជោគជ័យធំៗ ជាប្រវត្តិសាស្ត្រជាច្រើន ជាអាទិ៍ភាពជោគជ័យនៃការប្រយុទ្ធទប់ស្កាត់ និងបង្ការជំងឺកូវីដ-១៩ ការរៀបចំកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០-៤១ ការរៀបចំមហាសន្និបាតអន្តរសភាអាស៊ាន (AIPA) លើកទី៤៣ និងការធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍លើកទី៣២ និងកំពុងត្រៀមធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ផងដែរ។

ជាមួយគ្នានោះ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ក៏បានថ្លែងអំពីទិសដៅអនុវត្តជាចំណុចស្នូលចំនួន៨របស់គណបក្ស ដែលនឹងត្រូវយកចិត្តទុកដាក់សម្រាប់អាណត្តិថ្មី ដើម្បីជាឧត្តមប្រយោជន៍ជាតិ និងប្រជាជនកម្ពុជា៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.