ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ បើការវិភាគមានទឡ្ហីករណ៍ច្បាស់លាស់ សម្តេចព្រមទទួលស្តាប់ តែកុំវិភាគបែបស៊ីអារម្មណ៍ ==> សម្លេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ការអប់រំសីលធម៌ និងគុណធម៌ មានសារៈសំខាន់សម្រាប់សង្គម ==> លោក ឡុង ឆ័យណាវ ត្រូវបានតែងតាំងជាជំនួយការសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ==> សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ថ្លែងអំណរគុណ និងកោតសសើរចំពោះទឹកចិត្តសប្បុរសគ្រូពេទ្យសប្បុរសធម៌ប៉ាយសួយឡាយយិនកម្ពុជា ដែលមកព្យាបាលជំងឺដោយ​ឥត​គិត​ថ្លៃ ​នៅក្នុងស្រុកកំពង់រោទិ៍ ==> សម្តេច ម៉ែន សំអន អញ្ជើញដាំកូនឈើ ក្រោមប្រធានបទ «រួមគ្នាថែរក្សារុក្ខជាតិ ដើម្បីទេសចរណ៍ធម្មជាតិ បែបជំនឿសាសនា និងប្រពៃណី» នៅទីសក្ការៈវិមានឋានសួគ៌ ==> រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងអភិបាលរាជធានីភ្នំពេញ ប្រកាសឲ្យដាក់អនុវត្ត «ផែនការអភិវឌ្ឍទេសចរណ៍រាជធានីភ្នំពេញ ឆ្នាំ២០២៦-២០៣០» ==> អ្នកផលិតមាតិកា ត្រូវជៀសវាងការចម្លងគម្រូវប្បធម៌បរទេស តាមរយៈការយកស្ត្រីជាកម្មវត្ថុនៃការបង្ហាញកេរ្តិ៍ខ្មាស និងភាពស្រើបស្រាល ==> ឯកឧត្ដម​ នេត្រ ភក្ត្រា ជំរុញពង្រឹងសមត្ថភាពធនធានមនុស្ស និងបច្ចេកទេស ឆ្លើយតបបច្ចេកវិទ្យាឌីជីថល​ដើម្បីលើកកម្ពស់ប្រសិទ្ធភាព គុណភាព និងភាពជឿទុកចិត្តរបស់សាធារណជន ==> ឯកឧត្ដម​ នេត្រ ភក្ត្រា ដឹកនាំកិច្ចប្រជុំវាយតម្លៃសមិទ្ធផលពាក់កណ្តាលអាណត្តិ និងកំណត់ផែនការការងារឆ្នាំ២០២៧-២០២៨ របស់ក្រសួងព័ត៌មាន ==> ឯកឧត្តម​ ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ផ្ញើសារលិខិតជូនពរ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក្នុងឱកាសខួបចម្រើនជន្មាយុ

រដ្ឋលេខាធិការក្រសួងការពារជាតិដឹកនាំមន្ត្រីរាជការខេត្តប៉ៃលិនប្រារព្ធពិធីរំលឹកវិញ្ញាណក្ខន្ធនៃពិធីចងចាំ២០ ឧសភា ២០២៣

រដ្ឋលេខាធិការក្រសួងការពារជាតិដឹកនាំមន្ត្រីរាជការខេត្តប៉ៃលិនប្រារព្ធពិធីរំលឹកវិញ្ញាណក្ខន្ធនៃពិធីចងចាំ២០ ឧសភា ២០២៣

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

 

រដ្ឋលេខាធិការក្រសួងការពារជាតិដឹកនាំមន្ត្រីរាជការខេត្តប៉ៃលិនប្រារព្ធពិធីរំលឹកវិញ្ញាណក្ខន្ធនៃពិធីចងចាំ២០ ឧសភា ២០២៣

ខេត្តប៉ៃលិន៖ ទិវាជាតិនៃការចងចាំ ២០ ឧសភា គឺដើម្បីគោរពវិញ្ញណក្ខន្ធ ជនរងគ្រោះស្លាប់ដោយអយុត្តិធម៌ក្នុងរបបពួកអាវខ្មៅ ប៉ុល ពត និងត្រូវរួមគ្នាទប់ស្កាត់មិនឱ្យរបបនេះមានលើទឹកដីកម្ពុជាលើកទី២ឡើយ

ឯកឧត្តម អ៊ី ឈាន រដ្ឋលេខាធិការក្រសួងការពារជាតិ បានមានប្រសា សន៍រំលឹកថា ៖ ទិវាជាតិនៃការចងចាំ ២០ ឧសភា ដើម្បីគោរពវិញ្ញណក្ខន្ធ ឧទ្ទិសកុសលជូនជនរងគ្រោះស្លាប់ដោយភាពអយុត្តិ ធម៌ក្នុងរបបពួកអាវខ្មៅ ប៉ុល ពត និងត្រូវរួមគ្នាទប់ស្កាត់មិនឱ្យរបបមួយនេះ មានលើទឹកដីកម្ពុជាលើកទី២ឡើយ។ ឯកឧត្តមបានថ្លែងរំលឹកបែបនេះនាព្រឹកទី២០ ខែឧសភា ឆ្នាំ២០២៣ នៅក្នុងបរិវេណវត្តរតនៈសោភ័ណ ស្ថិតភូមិវត្ត សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តបៃលិន មានការចូលរួមពីឯកឧត្តម លោកជំទាវអភិបាលរង លោក លោកស្រីប្រធានអនុប្រធានមន្ទីរ អភិបាលក្រុង/ស្រុក ក្រុមប្រឹក្សាឃុំសង្កាត់ និងប្រជាពលរដ្ឋជាច្រើននាក់ផងដែរ។

ឯកឧត្តម អ៊ី ឈាន បានមានប្រសាសន៍បន្តថា ៖ នាថ្ងៃ ២០ ឧសភា នេះគឺជាថ្ងៃដែលប្រជាជនកម្ពុជាទូទាំងប្រទេសប្រារព្ធទិវារំលឹកវិញ្ញណក្ខន្ធ ដល់កម្មាភិបាល យុទ្ធជន យុទ្ធនារី និងប្រជាជនកម្ពុជាដែលបានពលីជីវិតក្នុងសង្គ្រាមនាពេលកន្លងមក ក្នុងបុព្វហេតុ ការពារជាតិមាតុភូមិ ដែលជាការលះបង់ជីវិតប្រកបដោយឧត្តមគតិខ្ពង់ខ្ពស់ថ្លៃថ្លាបំផុត និងខ្លះទៀត បានបាត់បង់អាយុជីវិតដោយអយុត្តិធម៍បំផុត ក្នុងរបបប្រល័យពូជសាសន៍អាវខ្មៅ ប៉ុល ពត ។ ឯកឧត្តមក៏បានអំពាវដល់លោក-លោកស្រី ក្នុងអង្គពិធីទាំងអស់ ត្រូវរួបរួមសាមគ្គីគ្នាការពារសុខសន្តិភាព កុំឲ្យមកបំផ្លាញប្រទេសកម្ពុជា។ ដោយសារនយោបាយឈ្នះឈ្នះរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានធ្វើឲ្យប្រទេសជាតិមានសុខសន្តិភាព និងមានការអភិវឌ្ឍឡើងវិញ។ ឯកឧត្តម ក៏បានស្នើសុំអង្គបោះឆ្នោតទាំងអស់នាំគ្នាទៅចូលរួមបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ គឺបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីប្រទេសជាតិមានសុខសន្តិភាព និងការអភិវឌ្ឍ។

ក្នុងឱកាសនោះដែរ ឯកឧត្តម អភិបាលរងខេត្ត លោក-លោកស្រីក្នុងអង្គពិធីក៏បានប្រគេនទេយ្យទានជូនព្រះសង្ឃ ដើ ម្បីឧទ្ទិសកុសលផលបុណ្យដល់កម្មាភិបាល យុទ្ធជន យុទ្ធនារី បងប្អូនប្រជាពលរដ្ឋដែលបានពលីជីវិតក្នុងបុព្វហេតុការពារជាតិមាតុភូមិ និងស្លាប់ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ប៉ុល ពត សូមដួងវិញ្ញាណក្ខន្ធវីរៈជនស្នេហាជាតិទាំងអស់បានទៅសោយសុខក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.