ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ បើការវិភាគមានទឡ្ហីករណ៍ច្បាស់លាស់ សម្តេចព្រមទទួលស្តាប់ តែកុំវិភាគបែបស៊ីអារម្មណ៍ ==> សម្លេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ការអប់រំសីលធម៌ និងគុណធម៌ មានសារៈសំខាន់សម្រាប់សង្គម ==> លោក ឡុង ឆ័យណាវ ត្រូវបានតែងតាំងជាជំនួយការសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ==> សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ថ្លែងអំណរគុណ និងកោតសសើរចំពោះទឹកចិត្តសប្បុរសគ្រូពេទ្យសប្បុរសធម៌ប៉ាយសួយឡាយយិនកម្ពុជា ដែលមកព្យាបាលជំងឺដោយ​ឥត​គិត​ថ្លៃ ​នៅក្នុងស្រុកកំពង់រោទិ៍ ==> សម្តេច ម៉ែន សំអន អញ្ជើញដាំកូនឈើ ក្រោមប្រធានបទ «រួមគ្នាថែរក្សារុក្ខជាតិ ដើម្បីទេសចរណ៍ធម្មជាតិ បែបជំនឿសាសនា និងប្រពៃណី» នៅទីសក្ការៈវិមានឋានសួគ៌ ==> រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងអភិបាលរាជធានីភ្នំពេញ ប្រកាសឲ្យដាក់អនុវត្ត «ផែនការអភិវឌ្ឍទេសចរណ៍រាជធានីភ្នំពេញ ឆ្នាំ២០២៦-២០៣០» ==> អ្នកផលិតមាតិកា ត្រូវជៀសវាងការចម្លងគម្រូវប្បធម៌បរទេស តាមរយៈការយកស្ត្រីជាកម្មវត្ថុនៃការបង្ហាញកេរ្តិ៍ខ្មាស និងភាពស្រើបស្រាល ==> ឯកឧត្ដម​ នេត្រ ភក្ត្រា ជំរុញពង្រឹងសមត្ថភាពធនធានមនុស្ស និងបច្ចេកទេស ឆ្លើយតបបច្ចេកវិទ្យាឌីជីថល​ដើម្បីលើកកម្ពស់ប្រសិទ្ធភាព គុណភាព និងភាពជឿទុកចិត្តរបស់សាធារណជន ==> ឯកឧត្ដម​ នេត្រ ភក្ត្រា ដឹកនាំកិច្ចប្រជុំវាយតម្លៃសមិទ្ធផលពាក់កណ្តាលអាណត្តិ និងកំណត់ផែនការការងារឆ្នាំ២០២៧-២០២៨ របស់ក្រសួងព័ត៌មាន ==> ឯកឧត្តម​ ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ផ្ញើសារលិខិតជូនពរ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក្នុងឱកាសខួបចម្រើនជន្មាយុ

ទេសរដ្ឋមន្ដ្រី លី ធុជ ដឹកនាំប្រារព្ធទិវាជាតិនៃការចង់ចាំ និងប្រកាសបញ្ចូលសមាជិកគណបក្សប្រជាជនកម្ពុជា នៅក្រុងបាវិត

ទេសរដ្ឋមន្ដ្រី លី ធុជ ដឹកនាំប្រារព្ធទិវាជាតិនៃការចង់ចាំ និងប្រកាសបញ្ចូលសមាជិកគណបក្សប្រជាជនកម្ពុជា នៅក្រុងបាវិត

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ស្វាយរៀង)៖ នៅព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៣នេះ ទេសរដ្ឋមន្ត្រី លី ធុជ សមាជិកគណៈកម្មាធិការកណ្តាល អនុប្រធានក្រុមការងារចេះជួយពង្រឹងមូលដ្ឋានខេត្តស្វាយរៀង និងជាប្រធានក្រុមការងារចុះពង្រឹងមូលដ្ឋានក្រុងបាវិត បានអញ្ជើញធ្វើជាអធិបតីពិធីរំលឹកវិញ្ញាណក្ខន្ធ ថ្ងៃទី២០ឧសភា នៃទិវាចងចាំ និងពិធីបញ្ជូលសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា។

ថ្លែងក្នុងឱកាសនោះ ទេសរដ្ឋមន្ត្រី លី ធុជ បានលើកឡើងថា យើងត្រូវចងចាំ និងដឹងគុណជានិច្ចចំពោះសម្តេចតេជោ ប្រធានគណបក្សប្រជាជន និងគណបក្សប្រជាជន ដែលបានរំដោះប្រទេសជាតិ និងប្រជាជនចេញពីរបបប្រល័យពូជសាសន៍ ដឹកនាំប្រទេសដោយបាតដៃទទេរ ដោយដៃម្ខាងដឹកនាំប្រទេស និងដៃម្ខាងទៀតការពារប្រទេស និងទប់ស្កាត់មិនឲ្យរបបប្រល័យពូជសាសន៍ត្រឡប់មកវិញ ហើយប្រទេសយើងត្រូវគេហ៊ុំព័ទ្ធសេដ្ឋកិច្ចថែមទៀត។

ទេសរដ្ឋមន្ត្រី លី ធុជ បានស្នើឲ្យសមាជិក សមាជិកាទាំងអស់ត្រូវគាំទ្រ និងចូលរួមជាមួយគណបក្សប្រជាជន ដើម្បីចូលរួមការពារសន្តិភាព ដែលសម្តេចតេជោនាយករដ្ឋមន្ត្រី ប្រធានគណបក្សប្រជាជនកម្ពុជា បានយកជីវិតទៅប្តូរ និងតស៊ូយ៉ាងលំបាកដ៏បំផុត។

លោកក៏បានថ្លែងនូវការកោតសរសើរ និងអរគុណចំពោះសមាជិក សមាជិកាថ្មីទាំង ដែលបានសម្រេចចិត្តដ៏ត្រឹមត្រូវក្នុងការចូលរួមជីវភាពនយោបាយ ជាមួយគណបក្សប្រជាជនកម្ពុជា ពីព្រោះមានតែគណបក្សប្រជាជនមួយគត់ ដែលបាននាំមកនូវសន្តិភាព ការអភិវឌ្ឍ ជាពិសេសបង្កើតការងារយ៉ាងសំបូរបែបជូនយើងទាំងអស់គ្នា។

ជាចុងបញ្ចប់ លោកទេសរដ្ឋមន្ត្រី ក្នុងនាមសម្តេចកិត្តិសង្គហ ម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារចុះពង្រឹងមូលដ្ឋានខេត្តស្វាយរៀង សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ សមាជិក សមាជិកា និងថ្នាក់ដឹកនាំគណបក្សប្រជាជនក្រុងបាវិតទាំងអស់៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.