ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ បើការវិភាគមានទឡ្ហីករណ៍ច្បាស់លាស់ សម្តេចព្រមទទួលស្តាប់ តែកុំវិភាគបែបស៊ីអារម្មណ៍ ==> សម្លេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ការអប់រំសីលធម៌ និងគុណធម៌ មានសារៈសំខាន់សម្រាប់សង្គម ==> លោក ឡុង ឆ័យណាវ ត្រូវបានតែងតាំងជាជំនួយការសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ==> សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ថ្លែងអំណរគុណ និងកោតសសើរចំពោះទឹកចិត្តសប្បុរសគ្រូពេទ្យសប្បុរសធម៌ប៉ាយសួយឡាយយិនកម្ពុជា ដែលមកព្យាបាលជំងឺដោយ​ឥត​គិត​ថ្លៃ ​នៅក្នុងស្រុកកំពង់រោទិ៍ ==> សម្តេច ម៉ែន សំអន អញ្ជើញដាំកូនឈើ ក្រោមប្រធានបទ «រួមគ្នាថែរក្សារុក្ខជាតិ ដើម្បីទេសចរណ៍ធម្មជាតិ បែបជំនឿសាសនា និងប្រពៃណី» នៅទីសក្ការៈវិមានឋានសួគ៌ ==> រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងអភិបាលរាជធានីភ្នំពេញ ប្រកាសឲ្យដាក់អនុវត្ត «ផែនការអភិវឌ្ឍទេសចរណ៍រាជធានីភ្នំពេញ ឆ្នាំ២០២៦-២០៣០» ==> អ្នកផលិតមាតិកា ត្រូវជៀសវាងការចម្លងគម្រូវប្បធម៌បរទេស តាមរយៈការយកស្ត្រីជាកម្មវត្ថុនៃការបង្ហាញកេរ្តិ៍ខ្មាស និងភាពស្រើបស្រាល ==> ឯកឧត្ដម​ នេត្រ ភក្ត្រា ជំរុញពង្រឹងសមត្ថភាពធនធានមនុស្ស និងបច្ចេកទេស ឆ្លើយតបបច្ចេកវិទ្យាឌីជីថល​ដើម្បីលើកកម្ពស់ប្រសិទ្ធភាព គុណភាព និងភាពជឿទុកចិត្តរបស់សាធារណជន ==> ឯកឧត្ដម​ នេត្រ ភក្ត្រា ដឹកនាំកិច្ចប្រជុំវាយតម្លៃសមិទ្ធផលពាក់កណ្តាលអាណត្តិ និងកំណត់ផែនការការងារឆ្នាំ២០២៧-២០២៨ របស់ក្រសួងព័ត៌មាន ==> ឯកឧត្តម​ ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ផ្ញើសារលិខិតជូនពរ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក្នុងឱកាសខួបចម្រើនជន្មាយុ

តំណាងលោក មុឹង សំផន ជួបសំណេះសំណាលជាមួយសមាជិក សមាជិកាគណបក្សប្រជាជន នៅឃុំមេសរថ្ងក និងចែកអំណោយដល់ពលរដ្ឋក្រីក្រ១៤គ្រួសារ នៅស្រុកចន្ទ្

តំណាងលោក មុឹង សំផន ជួបសំណេះសំណាលជាមួយសមាជិក សមាជិកាគណបក្សប្រជាជន នៅឃុំមេសរថ្ងក និងចែកអំណោយដល់ពលរដ្ឋក្រីក្រ១៤គ្រួសារ នៅស្រុកចន្ទ្

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ស្វាយរៀង)៖ លោក មុឹង កុម្ភៈ អនុប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយស្រុកចន្ទ្រា ខេត្តស្វាយរៀង បានជំរុញដល់អាជ្ញាធរ និងក្រុមការងារទាំងអស់ត្រូវចុះឲ្យដល់មូលដ្ឋាន ដើម្បីដោះស្រាយទុកលំបាកនានា ដោះស្រាយទាំងបញ្ហាប្រឈម និងសេវាតម្រូវការចាំបាច់ផ្សេងៗទៀតដោយស្មើភាព ដោយយុត្តិធម៌ និងមិនត្រូវប្រកាន់និន្នាការនយោបាយនោះឡើយ។

ការលើកឡើងរបស់លោក មុឹង កុម្ភៈ ក្នុងឱកាសអញ្ជើញជាតំណាង លោក មុឹង សំផន ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយស្រុកចន្ទ្រា ះជួបសំណេះសំណាលជាមួយប្រធាន អនុប្រធានគណបក្ស សាខាបក្សភូមិ នៅឃុំមេសរថ្ងក និងចែកអំណោយដល់ពលរដ្ឋក្រីក្រ១៤គ្រួសារ នាព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៣។ ក្នុងនោះមានការចូលរួមពី លោក រ័ត្ន មុនី អនុប្រធានក្រុមការងារចុះជួយស្រុកចន្ទ្រា និងក្រុមការងារចុះជួយស្រុក ព្រមទាំងក្រុមការងារគណក្សថ្នាក់ស្រុក និងប្រធាន អនុប្រធានគណបក្សឃុំ ប្រធាន អនុប្រធានសាខាបក្សភូមិជាច្រើននាក់។

លោកមុឹង កុម្ភៈ បានថ្លែងផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់នាយឧត្តមសេនីយ៍ មុឹង សំផន ជូនដល់ប្រធាន អនុប្រធានគណបក្សឃុំ សាខាបក្សភូមិ សមាជិកប្សទាំងអស់នៅឃុំមេសរថ្ងក ហើយលោកផ្តាំផ្ញើឲ្យយកចិត្តទុកដាក់បន្ថែមទៀត ចំពោះប្រជាពលរដ្ឋដែលមានការខ្វះខាតនៅមូលដ្ឋាន និងដោះស្រាយឲ្យបានទាន់ពេលវេលា កុំទុកឲ្យពលរដ្ឋណាម្នាក់ ដាច់ពោះស្លាប់ដោយមិនដឹងពីអាជ្ញាធរ។

លោកក៏បានកោតសរសើរដល់ក្រុមការងារ ក៏ដូចជាអាជ្ញាធរដែនដី ដែលបានខិតខំចុះមូលដ្ឋាន និងយកចិត្តទុកដាក់ដោះស្រាយបញ្ហានានាជូនប្រជាពលរដ្ឋបានល្អប្រសើរ តែក៏នៅមានបញ្ហាប្រឈមមួយចំនួន ដែលតម្រូវឲ្យក្រុមការងារបន្តយកចិត្តទុកដាក់ចុះមូលដ្ឋានឲ្យបានញឹកញាប់បន្ថែមថែមទៀត។ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ទាំងអស់ ត្រូវប្រកាន់យកក្រមសីលធម៌វិជ្ជាជីវៈ និងកែលម្អឥរិយាបថក្នុងការប្រាស្រ័យទាក់ទង ជាមួយប្រជាពលរដ្ឋ ដោយតម្លាភាព គណនេយ្យភាព និងយុត្តិធម៌ ដោយមិនត្រូវមានការរើសអើង បែងចែក បក្ខពួក គ្រួសារនិយម និងនិន្នាការនយោបាយ ដើម្បីបង្កើនជំនឿទុកចិត្ត និងការគាំទ្រពីប្រជាពលរដ្ឋ ព្រមទាំងត្រូវអនុវត្តឲ្យស្របតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិដែលបានកំណត់។

លោក ម៉ឹង កុម្ភៈ អំពាវនាវដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវបន្តយកចិត្តទុកដាក់អនុវត្តគោលនយោបាយភូមិ ឃុំមានសុវត្ថិភាពឲ្យបានល្អប្រសើរ គឺធ្វើយ៉ាងណាឲ្យប្រជាពលរដ្ឋនៅមូលដ្ឋានរស់នៅដោយសុខសាន្ត និងគ្មានអំពើលួច ឆក់ ប្លន់បងតូចបងធំ និងហិង្សាជាដើម ជាពិសេសរួមគ្នាថែរក្សាសុខសន្តិភាពឲ្យគង់វង្ស ដើម្បីមានឱកាសក្នុងការអភិវឌ្ឍប្រទេសជាតិឲ្យរីកចម្រើនលើគ្រប់វិស័យ។

បន្ថែមលើសពីនេះ លោក ម៉ឹង កុម្ភៈ បានជំរុញដល់ប្រជាពលរដ្ឋត្រូវត្រៀមលក្ខណៈឲ្យបានគ្រប់គ្រាន់ ដើម្បីទៅបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រនីតិកាលទី៧ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ ឲ្យបានគ្រប់ៗគ្នា គឺបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីគាំទ្រសម្ដេចតេជោ ហ៊ុន សែន ធ្វើជានាយករដ្ឋមន្ត្រី និងគាំទ្រលោកបណ្ឌិត ហ៊ុន ម៉ាណែត ធ្វើជាបេក្ខភាពនាយករដ្ឋមន្ត្រីនាពេលអនាគត។

នៅក្នុងឱកាសនោះប្រធាន អនុប្រធានសាខាបក្សភូមិ ក៏បានលើកឡើងនូវចំណុចសំខាន់ៗមួយចំនួន ដូចជាបញ្ហាផ្លូវ អគ្គិសនី ដើម្បីឲ្យក្រុមការងារជួយពន្លឿនដោះស្រាយឲ្យបានឆាប់ផងដែរ។

សូមបញ្ជាក់ថា អំណោយដែលចែកជូនដល់ប្រធាន អនុប្រធានគណបក្សឃុំ និងប្រធានមអនុប្រធានសាការបក្សភូមិក្នុងម្នាក់ៗ ទទួលបានថវិកា២ម៉ឺនរៀល។ ពលរដ្ឋក្រីក្រទទួលបានគ្រឿងឧបភោគ បរិភោគ និងថវិកា២មុឺនរៀល។ ដោយឡែក អនុប្រធានភូមិបារាយណ៍ ដែលមានជំងឺប្រចាំកាយបានឧបត្ថម្ភថវិកា ចំនួន១៩មុឺនរៀល ព្រមទាំងពលរដ្ឋខ្វះខាតមួយគ្រួសារទៀតទទួលបានថវិកា ចំនួន១៥មុឺនរៀល និងឧបត្ថម្ភបន្ថែមជូនដល់ពលរដ្ឋក្រីក្រ ដែលកំពុងសាងសង់ផ្ទះនូវស័ង្កសី ចំនួន២០សន្លឹក ស្មើថវិកា២៣មុឺនរៀល ដើម្បីបង្ហើយធ្វើផ្ទះ៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.