ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ បើការវិភាគមានទឡ្ហីករណ៍ច្បាស់លាស់ សម្តេចព្រមទទួលស្តាប់ តែកុំវិភាគបែបស៊ីអារម្មណ៍ ==> សម្លេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ការអប់រំសីលធម៌ និងគុណធម៌ មានសារៈសំខាន់សម្រាប់សង្គម ==> លោក ឡុង ឆ័យណាវ ត្រូវបានតែងតាំងជាជំនួយការសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ==> សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ថ្លែងអំណរគុណ និងកោតសសើរចំពោះទឹកចិត្តសប្បុរសគ្រូពេទ្យសប្បុរសធម៌ប៉ាយសួយឡាយយិនកម្ពុជា ដែលមកព្យាបាលជំងឺដោយ​ឥត​គិត​ថ្លៃ ​នៅក្នុងស្រុកកំពង់រោទិ៍ ==> សម្តេច ម៉ែន សំអន អញ្ជើញដាំកូនឈើ ក្រោមប្រធានបទ «រួមគ្នាថែរក្សារុក្ខជាតិ ដើម្បីទេសចរណ៍ធម្មជាតិ បែបជំនឿសាសនា និងប្រពៃណី» នៅទីសក្ការៈវិមានឋានសួគ៌ ==> រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងអភិបាលរាជធានីភ្នំពេញ ប្រកាសឲ្យដាក់អនុវត្ត «ផែនការអភិវឌ្ឍទេសចរណ៍រាជធានីភ្នំពេញ ឆ្នាំ២០២៦-២០៣០» ==> អ្នកផលិតមាតិកា ត្រូវជៀសវាងការចម្លងគម្រូវប្បធម៌បរទេស តាមរយៈការយកស្ត្រីជាកម្មវត្ថុនៃការបង្ហាញកេរ្តិ៍ខ្មាស និងភាពស្រើបស្រាល ==> ឯកឧត្ដម​ នេត្រ ភក្ត្រា ជំរុញពង្រឹងសមត្ថភាពធនធានមនុស្ស និងបច្ចេកទេស ឆ្លើយតបបច្ចេកវិទ្យាឌីជីថល​ដើម្បីលើកកម្ពស់ប្រសិទ្ធភាព គុណភាព និងភាពជឿទុកចិត្តរបស់សាធារណជន ==> ឯកឧត្ដម​ នេត្រ ភក្ត្រា ដឹកនាំកិច្ចប្រជុំវាយតម្លៃសមិទ្ធផលពាក់កណ្តាលអាណត្តិ និងកំណត់ផែនការការងារឆ្នាំ២០២៧-២០២៨ របស់ក្រសួងព័ត៌មាន ==> ឯកឧត្តម​ ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ផ្ញើសារលិខិតជូនពរ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក្នុងឱកាសខួបចម្រើនជន្មាយុ

លោក ម៉ឹង មករា តំណាងលោកបណ្ឌិត ហ៊ុន ម៉ាណែត ចុះជួបសំណេះសំណាលជាមួយកសិករ១៩០គ្រួសារ នៅស្រុកជើងព្រៃ ខេត្តកំពង់ចាម

លោក ម៉ឹង មករា តំណាងលោកបណ្ឌិត ហ៊ុន ម៉ាណែត ចុះជួបសំណេះសំណាលជាមួយកសិករ១៩០គ្រួសារ នៅស្រុកជើងព្រៃ ខេត្តកំពង់ចាម

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(កំពង់ចាម)៖ នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៣ ឯកឧត្តមបណ្ឌិត ម៉ឹង មករា ប្រធានក្រុមការងារជនបង្គោលចុះជួយ ស្រុកជើងព្រៃ ខេត្តកំពង់ចាម តំណាងលោកបណ្ឌិត ហ៊ុន ម៉ាណែត សមាជិកអចិន្ត្រៃយ៍គណបក្ស និងជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយប្រជាពលរដ្ឋ ចំនួន១៩០គ្រួសារ ក្នុងឃុំសំពងជ័យ ស្រុកជើងព្រៃ ខេត្តកំពង់ចាម ដែលបានទទួលការជួយសង្គ្រោះដំណាំស្រូវ២០០ហិចតា ដោយសារការខ្វះខាតទឹកបញ្ចូលស្រែ។ ជំនួបនេះធ្វើឡើងនៅនៅវត្តទួលព្រះវិហារ ហៅវត្តដូន្តោ ក្នុងភូមិដូន្តោ ឃុំសំពងជ័យ ស្រុកជើងព្រៃ ខេត្តកំពង់ចាម។

កម្មវិធីសំណេះសំណាលនេះ ធ្វើឡើងក្នុងគោលបំណងចូលរួមអបអរសាទរដល់ប្រជាកសិករ ១៩០គ្រួសារ ដែលដំណាំស្រូវរបស់គាត់ត្រូវបានសង្គ្រោះ និងផ្សព្វផ្សាយនូវផែនការជួយជាបច្ចេកទេស និងការរកទីផ្សារទិញស្រូវ ជូនដល់ពួកគាត់ទាំង ១៩០គ្រួសារ។

ក្រុមការងារជនបង្គោល បានផ្ដួចផ្ដើមរួមគ្នាសហការជាមួយអាជ្ញាធរដែលពាក់ព័ន្ធ បានបូមទឹក និងកាយប្រឡាយទឹកបង្ហូរដាក់ស្រែ ដែលបានសង្គ្រោះដោយជោគជ័យ តាមសំណូមពររបស់ប្រជាកសិករទាន់ពេលវេលា។ នេះសបញ្ជាក់ឲ្យឃើញថា គណបក្សប្រជាជនកម្ពុជា បានយកចិត្តទុកដាក់ជានិច្ច ចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋ។

លោកបណ្ឌិត ម៉ឹង មករា ព្រមទាំងក្រុមការងារបច្ចេកទេសដំណាំស្រូវបានរៀបចំ ដ្រូនកសិកម្មបាញ់ថ្នាំ និងជីសរីរាង្គ ជូនដីស្រែប្រជាកសិករទាំង២០០ហិចតា ដើម្បីបំប៉ននូវសុខភាពស្រូវឲ្យមានការលូតលាស់ល្អ ដើម្បីទទួលនូវទិន្នផលខ្ពស់។ ក្រុមការងារជនបង្គោល នឹងរៀបចំក្រុមការងារបច្ចេកទេសដំណាំស្រូវ បន្តជួយតាមដានសុខភាពដំណាំស្រូវនេះរហូតដល់ប្រមូលផល និងលក់ចេញទៅទីផ្សារឲ្យបាននូវតម្លៃសមរម្យ។

ក្រោមការចង្អុលបង្ហាញពីសំណាក់ លោកបណ្ឌិត ហ៊ុន ម៉ាណែត នាពេលកន្លងមកក្រុមការងារជនបង្គោលចុះជួយស្រុកជើងព្រៃ ដឹកនាំដោយ លោកបណ្ឌិត ម៉ឹង មករា បានសហការជាមួយអាជ្ញាធរមូលដ្ឋានចុះជួយប្រជាពលរដ្ឋតាមភូមិឃុំក្នុងស្រុកជើងព្រៃ តាមរយៈសកម្មភាពមនុស្សធម៌ជាច្រើន រួមមានវិស័យសុខាភិបាល វិស័យអប់រំ ជាពិសេស វិស័យកសិកម្ម ដែលជាសសរស្ដមសេដ្ឋកិច្ចជាតិដ៏មានសារៈសំខាន់សម្រាប់គ្រួសារប្រជាពលរដ្ឋនៅជនបទ។

លើសពីនេះបានរួមចំណែកកសាងហេដ្ឋារចនាសម្ព័ន្ធជូនប្រជាពលរដ្ឋ ដូចជា៖ ការកសាងផ្លូវថ្នល់ សាលារៀន មន្ទីរពេទ្យ វត្តអារាម ទំនប់ទឹក ប្រឡាយទឹកស្រះទឹក ការដាំកូនឈើលម្អសងខាងផ្លូវ ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗឯទៀត។

ថ្លែងក្នុងឱកាសនោះ លោកបណ្ឌិត ម៉ឹង មករា បាននាំនូវការសួរសុខទុក្ខ និងការនឹករលឹកពីលោកបណ្ឌិត ហ៊ុន ម៉ាណែត ជូនចំពោះប្រជាពលរដ្ឋទាំងអស់ ដែលមានវត្តមានក្នុងកម្មវិធីនេះ។ លោកបានពន្យល់ដល់ប្រជាពលរដ្ឋ អំពីសារៈសំខាន់នៃតួនាទីរបស់ប្រជាកសិករក្នុងការរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការធានានូវសន្តិសុខស្បៀងសម្រាប់ប្រទេសជាតិ ដែលពិភពលោកទាំងមូលកំពុងតែយកចិត្តទុកដាក់យ៉ាងខ្លាំង។

លោកថា ការធានានូវសន្តិសុខស្បៀង អាចធ្វើទៅបានទាមទារឲ្យមានការចូលរួមចំណែកពីប្រជាលពលរដ្ឋ បូកផ្សំនឹងគោលនយោបាយដ៏ត្រឺមត្រូវរបស់រាជរដ្ឋាភិបាល ដែលដឹកនាំដោយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលតែងតែយកចិត្តទុកដាក់ចំពោះសុខទុក្ខរបស់ប្រជាកសិករ និងលើកស្ទួយអភិវឌ្ឍន៍នូវវិស័យកសិកម្ម។

ប្រជាកសិករអាចបង្កបង្កើនផល ប្រកបអាជីវកម្មទៅបាន ក៏អាស្រ័យដោយប្រទេសជាតិមានសុខសន្តិភាព ឯកភាពជាតិ ឯកភាពទឹកដី និងមានការអភិវឌ្ឍន៍ពេញលេញ ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសព្វរបស់ សម្តេចតេជោ នាយករដ្ឋមន្ត្រី។ ឧត្តមភាពដែលមិនអាចកាត់ថ្លៃបានរបស់ សម្តេចតេជោ ក្នុងការតស៊ូលះបង់ ដើម្បីសង្គ្រោះជាតិនិងប្រជាជន ការកសាងប្រទេសពីបាតដៃទទេរឲ្យមានការអភិវឌ្ឍន៍ដល់សព្វថ្ងៃ និងការនាំមកនូវសុខសន្តិភាពពេញលេញ តាមរយៈនយោបាយឈ្នះឈ្នះ បានធ្វើឲ្យប្រជាជនរស់នៅក្នុងភាពសម្បូរសប្បាយ ក្រោមម្លប់សន្តិភាព៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.