ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អាវុធហត្ថរាជធានីភ្នំពេញ ចូលរួមក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការស្វ័យត្រួតពិនិត្យចំនួនទ័ព-កូន និងនីតិវិធីដាក់យោធិន នៃកងរាជអាវុធហត្ថ ឲ្យចូលសោធននិវត្តន៍! ==> រដ្ឋមន្រ្តី ប៉េង ពោធិ៍នា បើកវគ្គបណ្ដុះបណ្តាលស្តីពី បច្ចេកទេសសវនកម្មហានិភ័យសុវត្ថិភាពចរាចរណ៍ផ្លូវថ្នល់តាមនីតិវិធី  ==> ស្នងការនគរបាលខេត្តបាត់ដំបង ទទួលបដិសណ្ឋារកិច្ច ឯកឧត្តម គីម ឆាងយ៉ុង ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ប្រចាំកម្ពុជា ==> ខេត្តស្វាយរៀង ប្រារព្ធពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៤០ ទិវាពលកម្មអន្តរជាតិ ១ ឧសភា ==> គណៈបញ្ជាការឯកភាពខេត្តប៉ៃលិន បន្តដាក់គោលដៅត្រួតពិនិត្យការធ្វើចរាចរណ៍ ផ្តោតទៅលើជនបរទេស ដែលលួចចូលមករស់នៅខុសច្បាប់ក្នុងខេត្ត ដោយគ្មានថ្ងៃកំណត់ ដើម្បីទប់ស្កាត់បទល្មើសខុសច្បាប់នានា ដែលធានាដល់សន្តិសុខសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ ==> សម្តេចតេជោ ហ៊ុន សែន ចង់កែសម្រួលបទ «សំបុត្រផ្តាំលា» និង «លាទ្រនំចាស់» និងសរសើរលោក ប៊ុន សំបូរ ដែលបកស្រាយបទ «ថ្ងៃស្អែកបែកគ្នា» យ៉ាងពីរោះ ==> សម្តេច ម៉ែន សំអន៖ ការបង្កើនសិទ្ធិអំណាចស្ត្រីក្នុងតួនាទីដឹកនាំ ជាគន្លឹះនៃការអភិវឌ្ឍប្រកបដោយបរិយាប័ន្ន ==> នៅរសៀលថ្ងៃទី២៩ ខែមេសា ក្រសួងព័ត៌មាន នឹងធ្វើសន្និសីទសារព័ត៌មានផ្សព្វផ្សាយរបាយការណ៍ស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជា ឆ្នាំ២០២៦ ==> ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា អញ្ជើញចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋដែលមានក្បាលដី ស្ថិតនៅឃុំពង្រ ស្រុកឆ្លូង ខេត្តក្រចេះ ==> ឯកឧត្តម នេត្រ ភក្ត្រា ថ្លែងការកោតសរសើរចំពោះមន្ត្រីសុខាភិបាលនៅតាមមូលដ្ឋានខេត្តក្រចេះ ដែលបានខិតខំប្រឹងប្រែងបំពេញការងារប្រកបដោយការទទួលខុសត្រូវ

ប្រកាសតែងតាំងថ្នាក់ដឹកនាំនិងសមាជិកសមាជិកា សិស្ស និសិត្សអាហាររូបករណ៍នៃសមាគមរាជសីហ៍ សាខាខេត្តកំពត

ប្រកាសតែងតាំងថ្នាក់ដឹកនាំនិងសមាជិកសមាជិកា សិស្ស និសិត្សអាហាររូបករណ៍នៃសមាគមរាជសីហ៍ សាខាខេត្តកំពត

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ភ្នំពេញ)៖ លោក ស៊ូម សារឿន អនុរដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ និងជាប្រធានសមាគមរាជសីហ៍ លោក ទេព យុទ្ធី សមាជិកព្រឹទ្ធសភា ជាប្រធានក្រុមប្រឹក្សាយោបល់ លោក ខៀវ រិទ្ធិភ័ណ្ឌ អភិបាលរងខេត្តកំពត តំណាងលោក ម៉ៅ ធនិន្ទ អភិបាលនៃគណៈអភិបាលខេត្តកំពត អមដំណើរដោយថ្នាក់ដឹកនាំសមាគម បានអញ្ជើញជាអធិបតីពិធីប្រកាសតែងតាំងថ្នាក់ដឹកនាំ និងសមាជិកសមាជិកា សិស្ស និសិត្សអាហារូបករណ៍ និងអនុសាខានៃមាគមរាជសីហ៍ខេត្តកំពត នៅរសៀល ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៣ នៅសាលាខេត្តកំពត ដែលមានការ អញ្ជើញចូលរួមសរុបជាង៥០០នាក់។

លោក ឱ សំអែល អគ្គលេខាធិការរង និងលោក ម៉ាត់ ណើសៀត អគ្គលេខាររង សមាគម បានអានសេចក្តីសម្រេចតែងតាំង លោក ឈឹម ម៉ៅ ជាអគ្គលេខាធិការរង សមាគម និងលោក លី សារី ជាអនុប្រធានប្រឹក្សាយោបល់សមាគម និងថ្នាក់ដឹកនាំនៅតាមអនុសាខាស្រុកក្រុង និងសង្កត់ ឃុំ ក្នុងខេត្តកំពត សរុបសមាជិកសមាជិកា សាខាកំពតជាង៧០០នាក់។

បន្ទាប់ពីត្រូវបានប្រកាសតែងតាំងថ្នាក់ដឹកនាំនៃសមាគមរាជសីហ៍សាខាខេត្តហើយនោះ  លោក ឈឹម ម៉ៅ អគ្គលេខាធិការរង និងជាប្រធានសមាគមរាជសីហ៍ បានឡើងថ្លែងអំណរគុណ និងប្តេជ្ញាចិត្តចំពោះគណៈអធិបតី និងអង្គពិធី បន្តខិតខំអនុវត្ត តួនាទី ភារកិច្ច ដឹកនាំ សម្របសម្រួល កៀរគរថវិកា និងការចូលរួមពីយុវជន រួមទាំងបន្តស្វែងរកអាហារូបករណ៍ដើម្បីផ្តល់ជូនដល់យុវជននៅខេត្តកំពត ។ សូមគោរពតាមលក្ខន្តិកៈ បទបញ្ជាផ្ទៃក្នុងសមាគម ជាពិសេស សូមគាំទ្រ សម្តេចតេជោ ហ៊ុន សែន ជាបេក្ខភាពនាយករដ្ឋមន្ត្រីសម្រាប់នីតិកាលទី៧ នៃរដ្ឋសភា និង សូមគាំទ្រយ៉ាងពេញទំហឹងបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីនាពេលអនាគត។

បន្ទាប់ពីការប្តេជ្ញាចិត្តរួចមកលោក ទេព យុទ្ធី ប្រធានក្រុមប្រឹក្សាយោបល់សមាគមរាជសីហ៍បានថ្លែងអំណរគុណដល់រដ្ឋបាលខេត្តកំពត ដែលតែងតែជួយគាំទ្រជានិច្ចទៅលើសកម្មភាព របស់សមាគមរាជសីហ៍ នៅក្នុងទឹកដីខេត្តកំពត ។

លោកបានថ្លែងបន្តថា សមាគមយើងបង្កើតឡើងស្របតាមច្បាប់ រដ្ឋធម្មនុញ្ញ ដែលប្រជាពលរដ្ឋខ្មែរគ្រប់រូប ទាំងព្រះសង្ឃ ខ្មែរឥស្លាម និង គ្រិស្តសាសនិក មានសិទ្ធិបង្កើតនិងចូលរួមក្នុងសមាគម ជាក់ស្តែងសមាគមយើងមានគ្រប់សមាសភាព ក្នុងនាមជាគ្រួសារខ្មែរតែមួយ។

លោកប្រធានថ្លែងពីគោលបំណងសមាគមគឺ ធ្វើការងារ សប្បុរសធម៌ និងមនុស្សធម៌ ជួយជនរងគ្រោះ និង ងាយរងគ្រោះ ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល អភិវឌ្ឍសេដ្ឋកិច្ច សង្គមឱ្យកាន់តែប្រសើរឡើង ដោយត្រូវធ្វើសកម្មភាពប្រកបដោយ គុណភាព សីលធម៌ សច្ចះធម៏ និងត្រូវរៀបចំផែនការ រួចអនុវត្ត រួមសាមគ្គីគ្នាធ្វើសកម្មភាពអោយបានជាប្រចាំ។

លោកប្រធានបានថ្លែងការកោតសរសើភាពប៉ិនប្រសព្វរបស់ សម្តេចតេជោ ហ៊ុន សែន ក្នុងការដឹកនាំអភិវឌ្ឍន៍ប្រទេស ជាពិសេស ភាពជោគជ័យនៃការប្រយុទ្ធប្រឆាំងទប់ស្កាត់ជំងឺកូវីដ១៩។

ក្នុងការអញ្ជើញចូលរួមជាអធិបតីក្នុងពិធីប្រកាសតែងតាំងថ្នាក់ដឹកនាំ សមាជិក សមាជិកាសមាគមរាជសីហ៍ខេត្តកំពត លោក ខៀវ រិទ្ធិភ័ណ្ឌ ជាតំណាងលោក ម៉ៅ ធនិន អភិបាលខេត្តកំពត បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខទៅដល់ថ្នាក់ដឹកនាំសមាគមរាជសីហ៍ជាពិសេសសមាគមរាជសីហ៍សាខាខេត្តកំពត ដែលបានជួយកិច្ចការងារសង្គម និងសកម្មភាពមនុស្សធម៍ និងសកម្មភាពផ្សេងៗទៀតជាច្រើននៅក្នុងខេត្តកំពត ។

លោកបានបន្តថា រាល់សកម្មភាពទាំងអស់របស់សមាគមរាជសីហ៍សាខាខេត្តកំពត រដ្ឋបាលខេត្តកំពតគាំទ្រទាំងស្រុង និងបើមានអ្វីដែលត្រូវការអោយរដ្ឋបាលខេត្តជួយ រដ្ឋបាលខេត្តកំពត និងជួយជានិច្ចហើយបន្តគាំទ្រជារាងរហូត។

នៅក្នុងឱកាសនោះដែរលោក ស៊ូម សារឿន ប្រធានសមាគមរាជសីហ៍ សម្តែងការអបអរសាទរចំពោះថ្នាក់ដឹកនាំ និងសមាជិកសាខាខេត្តកំពតដែលទើបទទួលបានការតែងតាំងថ្មី ។ សូមកោតសរសើរ លោកឈឹម ម៉ៅ ក្នុងការដឹកនាំធ្វើសកម្មភាពមនុស្សធម៍ សកម្មភាពកីឡា ការសម្របសម្រួលកៀរគរថវិកានៅក្នុងស្រុកក្រៅស្រុក និងរកអាហារូបករណ៍ផ្តល់ទៅអោយយុវជន ជាច្រើនទៀតនៅក្នុងសមាគមរាជសីហ៍សាខាខេត្តកំពតនាពលកន្លងមក សមាគមរាជសីហ៍សាខាខេត្តកំពត បានចំណាយថវិកា៣៤ម៉ឺនដុល្លារ ក្នុងការធ្វើការងារសង្គម តាំងពី២០២១ដល់ឆ្នាំ២០២៣។ ស្នើអោយសមាគមរាជសីហ៍សាខាខេត្តកំពតធ្វើការប្រជុំជាមួយថ្នាក់ដឹកនាំសមាគមខេត្តអោយបានរាល់ខែ ។

ជាទីបញ្ចប់ លោក ស៊ូម សារឿន បានជូនពរដល់ថ្នាក់ដឹកនាំនិងសមាជិកសមាជិកាទាំងអស់ជួបប្រទះតែសេចក្តីសុខ សុភមង្គលក្នុងក្រុមគ្រួសារ ជាពិសេសសូមអោយបវាសជៀសឆ្ងាយពីជំងឺកូវីត១៩គ្រប់ៗគ្នា៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.