ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
លោក ឡុង ឆ័យណាវ ត្រូវបានតែងតាំងជាជំនួយការសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ==> សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ថ្លែងអំណរគុណ និងកោតសសើរចំពោះទឹកចិត្តសប្បុរសគ្រូពេទ្យសប្បុរសធម៌ប៉ាយសួយឡាយយិនកម្ពុជា ដែលមកព្យាបាលជំងឺដោយ​ឥត​គិត​ថ្លៃ ​នៅក្នុងស្រុកកំពង់រោទិ៍ ==> សម្តេច ម៉ែន សំអន អញ្ជើញដាំកូនឈើ ក្រោមប្រធានបទ «រួមគ្នាថែរក្សារុក្ខជាតិ ដើម្បីទេសចរណ៍ធម្មជាតិ បែបជំនឿសាសនា និងប្រពៃណី» នៅទីសក្ការៈវិមានឋានសួគ៌ ==> រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងអភិបាលរាជធានីភ្នំពេញ ប្រកាសឲ្យដាក់អនុវត្ត «ផែនការអភិវឌ្ឍទេសចរណ៍រាជធានីភ្នំពេញ ឆ្នាំ២០២៦-២០៣០» ==> អ្នកផលិតមាតិកា ត្រូវជៀសវាងការចម្លងគម្រូវប្បធម៌បរទេស តាមរយៈការយកស្ត្រីជាកម្មវត្ថុនៃការបង្ហាញកេរ្តិ៍ខ្មាស និងភាពស្រើបស្រាល ==> ឯកឧត្ដម​ នេត្រ ភក្ត្រា ជំរុញពង្រឹងសមត្ថភាពធនធានមនុស្ស និងបច្ចេកទេស ឆ្លើយតបបច្ចេកវិទ្យាឌីជីថល​ដើម្បីលើកកម្ពស់ប្រសិទ្ធភាព គុណភាព និងភាពជឿទុកចិត្តរបស់សាធារណជន ==> ឯកឧត្ដម​ នេត្រ ភក្ត្រា ដឹកនាំកិច្ចប្រជុំវាយតម្លៃសមិទ្ធផលពាក់កណ្តាលអាណត្តិ និងកំណត់ផែនការការងារឆ្នាំ២០២៧-២០២៨ របស់ក្រសួងព័ត៌មាន ==> ឯកឧត្តម​ ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ផ្ញើសារលិខិតជូនពរ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ក្រសួងព័ត៌មាន ចេញសេចក្តីណែនាំពង្រឹងការទទួលខុសត្រូវលើការផលិត ផ្សព្វផ្សាយមាតិកា ដើម្បីលើកកម្ពស់សីលធម៌សង្គម ការពារតម្លៃ សិទ្ធិ កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ស្ត្រី ==> អភិបាលខេត្តប៉ៃលិន នាំយកអំណោយមកដាក់ក្នុងផ្ទះបរិច្ចាគ ដើម្បីជួយដល់បងប្អូនទុរគតជន និងមានជីវភាពខ្វះខាត

ទេសរដ្ឋមន្ត្រី មាស សុភា៖ ថ្ងៃ២០ឧសភា ជាថ្ងៃកាន់មរណទុក្ខ ដែលប្រជាពលរដ្ឋចារឹកក្នុងបេះដូង មិនអាចបំភ្លេចបាននូវមហាទុក្ខសោកក្រោមរបប ប៉ុល ពត

ទេសរដ្ឋមន្ត្រី មាស សុភា៖ ថ្ងៃ២០ឧសភា ជាថ្ងៃកាន់មរណទុក្ខ ដែលប្រជាពលរដ្ឋចារឹកក្នុងបេះដូង មិនអាចបំភ្លេចបាននូវមហាទុក្ខសោកក្រោមរបប ប៉ុល ពត

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ព្រះវិហារ)៖ លោក មាស សុភា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះវិហារ បានថ្លែងថា ថ្ងៃទី២០ ខែឧសភា ជាថ្ងៃកាន់មរណទុក្ខ ដែលប្រជាពលរដ្ឋបានចារឹកទុកក្នុងបេះដូងមិនអាចបំភ្លចបាន នូវរបបយង់ឃ្នងព្រៃផ្សៃដឹកនាំដោយ ប៉ុល ពតអស់រយៈពេល៣ឆ្នាំ ៨ខែ ២០ថ្ងៃ។

ការថ្លែងរបស់លោកទេសរដ្ឋមន្ត្រី មាស សុភា ក្នុងឱកាសចូលរួមមីទ្ទិញ «ទិវាជាតិ នៃការចងចាំ» ដើម្បីរំលឹកដល់ជនរងគ្រោះ និងការឈឺចាប់ពីឧក្រិដ្ឋកម្មដែលកើតមានក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ចាប់ពីថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ដល់ថ្ងៃទី០៦ ខែមករា ឆ្នាំ១៩៧៩ នៅក្នុងបរិវេណមណ្ឌលឧក្រិដ្ឋកម្មប្រល័យពូជ សាសន៍តំបន់១០៣ ស្ថិតក្នុងភូមិសាស្ដ្រឃុំរុងរឿង ស្រុករវៀង ខេត្តព្រះវិហារ។

ពិធីនេះក៏មានការចូលរួមពីលោក ប្រាក់ សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្ត និងលោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ ព្រមទាំងលោក លោកស្រីជាថ្នាក់ដឹកនាំខេត្ត ប្រធានមន្ទីរ-អង្គភាពនានាជុំវិញខេត្ត លោកអភិបាលស្រុក កងកម្លាំងទាំងបី លោកតា លោកយាយ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សយ៉ាងច្រើនកុះករ។

មានមតិស្វាគមន៍នាឱកាសនោះ លោក គីម រិទ្ធី បានថ្លែងគូសបញ្ចាក់ថា ប្រទេសកម្ពុជា ជាច្រើនសម័យកាលមកហើយជួបតែការបែកបាក់សាមគ្គីភាព ឯកភាពជាតិ និងផ្ទុះឡើងនូវភ្លើងសង្គ្រាមពេញផ្ទៃប្រទេស រហូតដល់ការចូលមកដល់របបកម្ពុជាប្រជាធិបតេយ្យប្រល័យពូជសាសន៍ ប៉ុល ពត ដែលបានធ្វើឲ្យមាតុភូមិ និងប្រជាជាតិកម្ពុជាទូទាំងប្រទេសរងគ្រោះយ៉ាងអណោចអធម អស់រយៈពេល៣ឆ្នាំ ៨ខែ ២០ថ្ងៃ ព្រមទាំងការកាប់ សម្លាប់ជាតិសាសន៍ឯងជាង៣លាននាក់។

លោកទេសរដ្ឋមន្ដ្រី មាស សុភា បានថ្លែងថា ថ្ងៃ២០ឧសភា បានក្លាយជាថ្ងៃកាន់មរណទុក្ខដែលប្រជាជនកម្ពុជា បានចារឹកជាប់ក្នុងបេះដូង មិនអាចបំភ្លេចបាននូវអំពើដ៏សាហាវយង់ឃ្នង របស់ពួកប្រល័យពូជសាសន៍ ដែលបានប្រព្រិត្តមកលើប្រជាជនកម្ពុជា ដោយមិនអាចរៀបរាប់អស់។ លោកបញ្ជាក់បន្ថែមថា ដើម្បីកុំឲ្យរបបនេះវិលត្រឡប់មកវិញ យើងត្រូវចូលរួមថែរក្សាការពារសន្តិភាពឲ្យបានគង់វង្ស ពីព្រោះសន្តិភាពបានផ្តល់ឱកាសគ្រប់យ៉ាង ក្នុងការកសាងសង្គមគ្រួសារ សហគមន៍ និងប្រទេសជាតិ ឲ្យកាន់តែរីកចម្រើនទៅមុខទៀត។

លោកទេសរដ្ឋមន្ត្រី បានបន្ដទៀតថា ទិវាជាតិនៃការចងចាំ ២០ឧសភា ដែលប្រារព្វធ្វើនាពេលនេះ គឺចង់រលឹកពីប្រវត្តិសាស្ត្រដ៍សែនឈឺចាប់អស់រយៈពេលជាង៤០ឆ្នាំកន្លងមក ដើម្បីដាស់ស្មារតីប្រជាពលរដ្ឋឲ្យមានការចងចាំ និងចូលរួមការពារកុំឲ្ហរបបឃោរឃៅនេះកើតមានជាលើកទី២នៅប្រទេសរបស់យើង។

ទិវានេះក៏ចង់ប្រាប់យុវជនយើងថា កាលពីជាង៤០ឆ្នាំមុន គឺរបបឃោរឃៅនេះមានពិតប្រាកដមែន មិនមែនជារឿងនិទាននោះទេ អាចសួរនាំឪពុកម្តាយ ជីដូន ជីតា ចាស់ៗ ឫក៏ស្រាវជ្រាវតាមឯកសារផ្សេងៗបាន បើគ្មានសម្តេចតេជោ ហ៊ុន សែន បើគ្មានគណបក្សប្រជាជនកម្ពុជា យើងគ្មានឱកាសបានជួបជុំប្រារព្ធពិធីជួបជុំគ្នាដូចពេលនេះទេ៕

ដោយ លឹម សាវុធ

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.