ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
លោក ឡុង ឆ័យណាវ ត្រូវបានតែងតាំងជាជំនួយការសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ==> សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ថ្លែងអំណរគុណ និងកោតសសើរចំពោះទឹកចិត្តសប្បុរសគ្រូពេទ្យសប្បុរសធម៌ប៉ាយសួយឡាយយិនកម្ពុជា ដែលមកព្យាបាលជំងឺដោយ​ឥត​គិត​ថ្លៃ ​នៅក្នុងស្រុកកំពង់រោទិ៍ ==> សម្តេច ម៉ែន សំអន អញ្ជើញដាំកូនឈើ ក្រោមប្រធានបទ «រួមគ្នាថែរក្សារុក្ខជាតិ ដើម្បីទេសចរណ៍ធម្មជាតិ បែបជំនឿសាសនា និងប្រពៃណី» នៅទីសក្ការៈវិមានឋានសួគ៌ ==> រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងអភិបាលរាជធានីភ្នំពេញ ប្រកាសឲ្យដាក់អនុវត្ត «ផែនការអភិវឌ្ឍទេសចរណ៍រាជធានីភ្នំពេញ ឆ្នាំ២០២៦-២០៣០» ==> អ្នកផលិតមាតិកា ត្រូវជៀសវាងការចម្លងគម្រូវប្បធម៌បរទេស តាមរយៈការយកស្ត្រីជាកម្មវត្ថុនៃការបង្ហាញកេរ្តិ៍ខ្មាស និងភាពស្រើបស្រាល ==> ឯកឧត្ដម​ នេត្រ ភក្ត្រា ជំរុញពង្រឹងសមត្ថភាពធនធានមនុស្ស និងបច្ចេកទេស ឆ្លើយតបបច្ចេកវិទ្យាឌីជីថល​ដើម្បីលើកកម្ពស់ប្រសិទ្ធភាព គុណភាព និងភាពជឿទុកចិត្តរបស់សាធារណជន ==> ឯកឧត្ដម​ នេត្រ ភក្ត្រា ដឹកនាំកិច្ចប្រជុំវាយតម្លៃសមិទ្ធផលពាក់កណ្តាលអាណត្តិ និងកំណត់ផែនការការងារឆ្នាំ២០២៧-២០២៨ របស់ក្រសួងព័ត៌មាន ==> ឯកឧត្តម​ ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ផ្ញើសារលិខិតជូនពរ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ក្រសួងព័ត៌មាន ចេញសេចក្តីណែនាំពង្រឹងការទទួលខុសត្រូវលើការផលិត ផ្សព្វផ្សាយមាតិកា ដើម្បីលើកកម្ពស់សីលធម៌សង្គម ការពារតម្លៃ សិទ្ធិ កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ស្ត្រី ==> អភិបាលខេត្តប៉ៃលិន នាំយកអំណោយមកដាក់ក្នុងផ្ទះបរិច្ចាគ ដើម្បីជួយដល់បងប្អូនទុរគតជន និងមានជីវភាពខ្វះខាត

លោក សុខ លូ អភិបាលខេត្តបាត់ដំបង នៅព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៣នេះ ដឹកនាំមន្ដ្រីរាជការ កងកម្លាំងប្រដាប់អាវុធ សិស្សានុសិស្ស និងប្រជាពលរដ្ឋ ប្រារព្ធទិវាជាតិនៃការចងចាំ ២០ឧសភា នៅវត្តពោធិ៍ក្នុង ស្ថិតនៅក្នុងភូមិរតនៈ សង្កាត់រតនៈ ក្រុងបាត់ដំបង

លោក សុខ លូ អភិបាលខេត្តបាត់ដំបង នៅព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៣នេះ ដឹកនាំមន្ដ្រីរាជការ កងកម្លាំងប្រដាប់អាវុធ សិស្សានុសិស្ស និងប្រជាពលរដ្ឋ ប្រារព្ធទិវាជាតិនៃការចងចាំ ២០ឧសភា នៅវត្តពោធិ៍ក្នុង ស្ថិតនៅក្នុងភូមិរតនៈ សង្កាត់រតនៈ ក្រុងបាត់ដំបង

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

   

 

(បាត់ដំបង)៖ លោក សុខ លូ អភិបាលខេត្តបាត់ដំបង នៅព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៣នេះ ដឹកនាំមន្ដ្រីរាជការ កងកម្លាំងប្រដាប់អាវុធ សិស្សានុសិស្ស និងប្រជាពលរដ្ឋ ប្រារព្ធទិវាជាតិនៃការចងចាំ ២០ឧសភា នៅវត្តពោធិ៍ក្នុង ស្ថិតនៅក្នុងភូមិរតនៈ សង្កាត់រតនៈ ក្រុងបាត់ដំបង និងរាប់បាតប្រគេនព្រះសង្ឃចំនួន១២៧អង្គ។

ជារៀងរាល់ឆ្នាំ ថ្នាក់ដឹកនាំមន្រ្តីរាជការខេត្តបាត់ដំបង តែងចូលរួមប្រារព្ធទិវាជាតិចងចាំនេះ មិនដែលអាក់ខានឡើយ និងស្ថាប័នពាក់ព័ន្ធចងចាំនូវមហាឧក្រិដ្ឋកម្មដ៏ឃោរឃៅនៃរបបកម្ពុជាប្រជាធិបតេយ្យ (ខ្មែរក្រហម) ដែលដឹកនាំដោយក្រុមប៉ុល ពត ព្រមទាំងឧទ្ទិសកុសលជូនចំពោះវិញ្ញាណក្ខន្ធប្រជាជនកម្ពុជា ជាង៣លាននាក់ បានបាត់បង់ជីវិតយ៉ាងអាណោចអធ័ម និងអយុត្តិធម៌ជាទីបំផុត។

ក្នុងឱកាសនោះ លោក សុខ លូ បានថ្លែងសន្ទរកថា យ៉ាងក្តុកក្តួលថា ថ្ងៃនេះយើងជួបជុំគ្នានៅក្នុងបរិវេណវត្តពោធិ៍ក្នុង ដើម្បីសង្រួមកាយវាចាចិត្តគោរពវិញ្ញាណក្ខន្ធដល់ ព្រះសង្ឃ បុព្វបុរស វីរជនស្នេហាជាតិ ជនជាតិ និងប្រជារាស្ត្រស្លូតត្រង់ដែលបានបាត់បង់ជីវិតដោយអំពើអមនុស្សធម៌ សាហាវឃោឃៅ យង់ឃ្នង់ ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ៣ឆ្នាំ ៨ខែ ២០ថ្ងៃ (ចាប់ពីថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ដល់ថ្ងៃទី០៦ ខែមករា ឆ្នាំ១៩៧៩)។

នៅចំពោះមុខនេះ គឺជាស្តូបមួយ ក្នុងចំណោមស្តូបរាប់ពាន់ រាប់ម៉ឺនក្នុងទូទាំងប្រទេសកម្ពុជា តម្កល់នូវអដ្ឋិធាតុរបស់ប្រជាពលរដ្ឋគ្រប់ស្រទាប់ដែលនៅរាយប៉ាយលើព្រះធរណី ហើយត្រូវបាន គណបក្សប្រជាជនកម្ពុជា ចាត់តាំងប្រមែប្រមូលអដ្ឋិធាតុថែរក្សាទុកដាក់ឲ្យបានសមរម្យសម្រាប់រៀបចំ ដើម្បីរំលឹកវិញ្ញាណក្ខន្ធជារៀងរាល់ឆ្នាំ និងជាភស្តុតាងបញ្ជាក់យ៉ាងច្បាស់ នូវលទ្ធផលនៃឧក្រិដ្ឋកម្មដ៏ធ្ងន់ធ្ងរ របស់បន ប៉ុល ពត ដែលបានសាបព្រោះមកលើប្រជាជាតិខ្លួនឯង។

ក្នុងនាមខេមរជនដែលនៅមានជីវិតរស់រានរួចផុតពីអំពើប្រល័យពូជសាសន៍ ក៏ដូចជាជនរួមជាតិជំនាន់ក្រោយ មានមោទនភាពយ៉ាងក្រៃលែង និងសូមសម្ដែងនៅការគាំទ្រ ព្រមទាំងកត្តញ្ញូតាធម៌ដឹងគុណដ៏ជ្រាលជ្រៅជាទីបំផុត ចំពោះរាជរដ្ឋាភិបាលនៃកម្ពុជាដែលមាន សម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ដែលបានផ្ដល់តម្លៃគតិយុត្តដល់ទិវារំលឹកវិញ្ញាណក្ខន្ធប្រជាពលរដ្ឋ ២០ឧសភា ទៅជាទិវាជាតិក្នុងប្រតិទិនប្រចាំឆ្នាំរបស់រដ្ឋ តាមស្មារតីអនុក្រឹត្យលេខ ១៩ អនក្រ.បក ចុះថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៨ របស់រាជរដ្ឋាភិបាលកម្ពុជាស្ដីពី ទិវាជាតិនៃការចងចាំ។

លោកអភិបាលខេត្ត បានបញ្ជាក់ថា ចាត់តាំងពីថ្ងៃ៧ មករា ឆ្នាំ១៩៧៩ រហូតមកទល់បច្ចុប្បន្នគណបក្សប្រជាជនកម្ពុជា បានដើរតួនាទីជាស្នូលដឹកនាំប្រទេសជាតិ។ ក្រៅពីសម្រេចបានភារកិច្ចជាប្រវត្តិសាស្ត្រ គឺការរំដោះប្រទេសជាតិ និងសង្គ្រោះ ប្រជាជនឲ្យរស់រានមានជីវិតឡើងវិញ នៅបានបន្តបេសកកម្មរបស់ខ្លួនឆ្លងកាត់ឧបសគ្គ ការលំបាកសព្វ បែបយ៉ាងទប់ស្កាត់មិនឲ្យរបបប្រល័យពូជសាសន៍វិលត្រឡប់មកវិញបាន ការពារការរស់រានឡើងវិញរបស់ ប្រជាជន ធានាការពារសិទ្ធិសេរីភាពចំពោះមុខច្បាប់ អនុវត្តលទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋ ពិសេសសម្រេច ជោគជ័យក្នុងដំណើរការស្វែងរកការផ្សះផ្សាជាតិ និងការបង្រួបបង្រួមឯកភាពជាតិ ឯកភាពទឹកដីតាម នយោបាយឈ្នះឈ្នះរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នាំមកនូវសុខសន្តិភាពគ្របដណ្ដប់លើផ្ទៃប្រទេសទាំងមូល។

ព្រមជាមួយនោះ បានបន្តរក្សាស្ថិរភាព សុវត្ថិភាព សន្តិសុខសង្គម និងពុះពារជំនះផលលំបាកដ៏ធ្ងន់ធ្ងរនានាដែលរបបចាស់បានបន្សល់ទុក ប្រឹងប្រែងដឹកនាំកិច្ចការស្តារ និងកសាងមាតុភូមិកម្ពុជាពីបាតដៃទទេ លើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋមានការរីកចម្រើនប្រសើរឡើងជាលំដាប់ទំរាំបានដូចសព្វថ្ងៃនេះ។ ទាំងអស់នោះ គឺជាមនុញ្ញផល ដ៏វិសេសវិសាលនៃកម្លាំងមហាសាមគ្គីរបស់មហាជន ប្រជាជនគ្រប់ស្រទាប់ ក្រោមកិច្ចដឹកនាំដ៏ត្រឹមត្រូវរបស់គណបក្សប្រជាជនកម្ពុជា៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.