ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន ជំរុញដល់មន្ទីរជំនាញត្រូវយកចិត្តទុកដាក់ពង្រឹងក្នុងការរកចំណូលឱ្យបានទៅតាមផែនការរបស់ខ្លួន ==> សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ «AI មិន​មែនមកជំនួសមនុស្សទេ ប៉ុន្តែមនុស្សចេះប្រើ AI មានប្រៀប​ជាង​មនុស្សដែលមិនចេះប្រើ»  ==> ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញប្រគល់សញ្ញាបត្រដល់និស្សិត​សាកលវិទ្យាល័យអាស៊ី អឺរ៉ុប ២ ៥៧៣អង្គ/នាក់ ==> យុវជនខ្មែរទាំងពីរភេទ បង្ហាញឆន្ទៈស្ម័គ្រចិត្តចូលបំពេញកាតព្វកិច្ចយោធា ឆ្នាំ២០២៦! ==> លោកវរសេនីយ៍ឯក សោម សុភ័ណ្ឌ អធិការនគរបាលក្រុងស្វាយរៀង អញ្ជើញចូលរួមក្នុងប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកញ្ញា។ ==> ប្រជាពលរដ្ឋរងគ្រោះដោយសារជំនន់ទឹកភ្លៀងជាង៧០០គ្រួសារ ទទួលអំណោយមនុស្សធម៌សង្គ្រោះបន្ទាន់ ពីសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ==> គម្រោងដេញថ្លៃសាងសង់ផ្លូវបេតុងអា នៅសាលាឃុំទន្លូងស្រុកមេមត់ខេត្តត្បូងឃ្មុំមានភាពមិនប្រក្រតី ! ==> អភិបាលខេត្តប៉ៃលិន ចុះសួរសុខទុក្ខ  និងជួយសង្គ្រោះបន្ទាន់ដល់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ដឹកនាំប្រតិភូគោរពវិញ្ញាណក្ខន្ធសព លោកឧត្តមសេនីយ៍ឯក ខូវ សម្បត្តិ ! ==> សម្តេច ម៉ែន សំអន ថ្លែងអំណរគុណក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ដែលបានចុះពិនិត្យ ព្យាបាលជំងឺ និងផ្តល់ការអប់រំសុខភាព ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋក្នុងខេត្តស្វាយរៀង

មន្ដ្រីរាជការ និងប្រជាពលរដ្ឋនៅស្រុកសង្គមថ្មី ខេត្តព្រះវិហារ រៀបចំមីទ្ទិញ «ទិវាជាតិ នៃការចងចាំ»

មន្ដ្រីរាជការ និងប្រជាពលរដ្ឋនៅស្រុកសង្គមថ្មី ខេត្តព្រះវិហារ រៀបចំមីទ្ទិញ «ទិវាជាតិ នៃការចងចាំ»

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

មន្ដ្រីរាជការ និងប្រជាពលរដ្ឋនៅស្រុកសង្គមថ្មី ខេត្តព្រះវិហារ រៀបចំមីទ្ទិញ «ទិវាជាតិ នៃការចងចាំ»

(ព្រះវិហារ)៖ នៅព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៣នេះ រដ្ឋបាលស្រុកសង្គមថ្មី ខេត្តព្រះវិហារ បានរៀបចំមីទ្ទិញ «ទិវាជាតិនៃការចងចាំ» ដើម្បីរំលឹកដល់ជនរងគ្រោះ និងការឈឺចាប់ពីឧក្រិដ្ឋកម្មដែលកើតមានក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ចាប់ពីថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ដល់ថ្ងៃទី០៦ ខែមេសា ឆ្នាំ១៩៧៩។

ពិធីនេះ ធ្វើឡើងក្រោមអធិបតីភាព លោក ចាន់ នន់វិទ្យា ប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកសង្គមថ្មី និងមានការចូលរួមពីលោក សំ លាងទ្រី ប្រធានក្រុមការងារថ្នាក់ខេត្តចុះជួយស្រុកសង្គមថ្មី ព្រមទាំងក្រុមការងារ ថ្នាក់កណ្តាល ថ្នាក់ខេត្ត អាជ្ញាធរស្រុក កងកម្លាំងប្រដាប់អាវុធទាំង៣ មន្ត្រីរាជការ ព្រះសង្ឃ ប្រជាពលរដ្ឋ យុវជនកាយរឹទ្ធ យុវជន ស.ស.យ.ក ជាច្រើនរូបទៀ។

ថ្លែងក្នុងឱកាសនោះ លោក ចាន់ នន់វិទ្យា បាននាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីលោកទេសរដ្ឋមន្ត្រី មាស សុភា ប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយមូលដ្ឋានខេត្តព្រះវិហារ និងលោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ ជូនដល់ថ្នាក់ដឹកនាំស្រុក កងកម្លាំងទាំង៣ប្រភេទ មន្ត្រីរាជការ ព្រះសង្ឃ ប្រជាពលរដ្ឋ និងសិស្សានុសិស្សទូទាំងស្រុកសង្គមថ្មី ជាទីគោរពដ៍ជ្រាលជ្រៅបំផុត។

លោក ចាន់ នន់វិទ្យា បានថ្លែងទៀតថា មីទ្ទិញដែលប្រារព្ធធ្វើនាពេលនេះ ធ្វើឲ្យយើងនឹកឃើញ និងរំលឹកឡើងវិញនូវវិនាសកម្ម និងការចងចាំជានិច្ចនូវរបប ៣ឆ្នាំ ៨ខែ និង២០ថ្ងៃកន្លងនេះ ដោយបង្ហាញយើងនូវគោលនយោបាយការដឹកនាំរបស់ប៉ុល ពត និងអំពើឃោរឃៅ អំពើវិនាសកម្មដោយភាពជូចត់។ ពិសេសទៅទៀត គឺចង់បង្ហាញឲ្យយុវជនយើងដែលជាទំពាំងស្នងឫស្សី ត្រូវតែចងចាំពីប្រវត្តិសាស្ត្រដ៍ឃោរឃៅមួយនេះ តាមរយៈសិក្សាស្រាវជ្រាវឯកសារ ឬក៏សួរឪពុកម្តាយ ជីដូនជីតារបស់ខ្លួន។

លោកបានថ្លែងទាំងក្តុកក្តួល និងសម្រក់ទឹកភ្នែក ប្រាប់យុវជនពីការហែលឆ្លងកាត់ក្នុងរបបឃោរឃៅរបស់លោក និងក្រុមគ្រួសារ ក៏ដូចជាក្រុមគ្រួសារប្រជាពលរដ្ឋផ្សេងទៀត ដោយមិននឹកស្មានថា មានជីវិតរស់នៅមកដល់សព្វថ្ងៃនេះទេ។ លោកថាបច្ចុប្បន្ននេះយុវជនមានសំណាងណាស់ ដែលរស់ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន មានសិទ្ធសេរីភាពគ្រប់គ្រាន់ មានជីវភាពធូរធា ដូច្នេះយើងទាំងអស់គ្នាត្រូវចងចាំទិវានេះ ហើយរួមគ្នាជាមួយរាជរដ្ឋាភិបាល ប្រឆាំងដាច់ខាតកុំឲ្យរបបឃោរឃៅនេះកើតមានម្តងទៀត។

ដោយឡែក លោក សំ លាងទ្រី ប្រធានក្រុមការងារថ្នាក់ខេត្តចុះជួយស្រុកសង្គមថ្មី បានថ្លែងបញ្ជាក់ថា ទិវាចងចាំ២០ឧសភា ដែលធ្វើនៅថ្ងៃនេះ គឺចង់រំលឹកពីថ្ងៃប្រវត្តិសាស្ត្រដ៏សែនឈឺចាប់ ដែលកន្លងផុតទៅជាង៤០ឆ្នាំ។ លោកក៏អំពាវនាវដល់ប្រជាពលរដ្ឋ និងក្រុមយុវជនយើង ត្រូវចូលរួមការពារសុខសន្តិភាព ឲ្យនៅគង់វង្សយូរអង្វែង ដើម្បីឲ្យប្រទេសជាតិយើង កាន់តែមានការអភិវឌ្ឍគ្រប់វិស័យ ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងបុិនប្រសព្វរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.