ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយអំពីច្បាប់ស្ដីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដល់មន្ត្រីអនុវត្តច្បាប់ក្នុងវិស័យយុត្តិធម៌ ==> អភិបាលខេត្តប៉ៃលិន ចុះសំណេះសំណាលសួរសុខទុក្ខ និងផ្តល់អំណោយសង្គ្រោះបន្ទាន់ ដល់ពលរដ្ឋរងគ្រោះដោយសារខ្យល់កន្ត្រាក់ នៅឃុំស្ទឹងត្រង់ ==> ទូលព្រះបង្គំ រ័ត្ន ស្រ៊ាង សូមព្រះបរមរាជានុញ្ញាតសម្តែងនូវសេចក្ដីសោមនស្សរីករាយ និងត្រេកអរជាអនេក ក្រោយទទួលដំណឹងថា ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ទទួលការវះកាត់ដោយជោគជ័យ មានសុខភាពល្អប្រសើរ និងសូមថ្វាយព្រះពរព្រះអង្គសូមឆាប់បានជាសះស្បើយ ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង រួមជាមួយមិត្តភក្តិរួមជំនាន់ចុះសួរសុខទុក្ខ មិត្តជួបការលំបាកដោយមានជំងឺទឹកនោមផ្អែមរ៉ាំរ៉ៃកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ! ==> កម្ពុជា-កាណាដា ប្ដេជ្ញាបន្តពង្រឹង និងពង្រីកទំនាក់ទំនងឱ្យកាន់តែស៊ីជម្រៅ ==> សកម្មភាពកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ចូលរួមការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្ដាប់ធ្នាប់ ក្នុងថ្ងៃទី៦ ជាថ្ងៃចុងបញ្ចប់ នៃព្រឹត្តិការណ៍ នគរសង្ក្រាន្ត រាជធានីភ្នំពេញ! ==> យុវជនវ័យ២៤ឆ្នាំ សុខ លឹមហេង ក្លាយជាស្ដេចអុកប្រចាំឆ្នាំ២០២៦ បន្ទាប់ពីការប្រកួតដ៏ស្វិតស្វាញ ក្នុងព្រឹត្តិការណ៍ «នគរសង្រ្កាន» ==> ថ្ងៃចុងក្រោយនៃព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មានភ្ញៀវជាតិនិងអន្តរជាតិ យ៉ាងច្រើនកុះករ បន្តចូលរួមលេងកម្សាន្ត បើទោះបីជាមានភ្លៀងធ្លាក់ក៏ដោយ ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អរគុណដល់អាជ្ញាធរនិងសមត្ថកិច្ច ដែលថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ជូនពលរដ្ឋដែលទៅកម្សាន្តនៅសួនសាធារណ:អតីតអាកាសយាន្តដ្ឋានអន្តរជាតិពោធិ៍ចិន ==> ទូលព្រះបង្គំ ខូយ រីដា ក្រាបបង្គំទូលថ្វាយព្រះពរ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមឆាប់បានជាសះស្បើយពីព្រះរោគ

ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត នឹងបើកការដ្ឋានសាងសង់ នៅដើមខែមិថុនា

ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត នឹងបើកការដ្ឋានសាងសង់ នៅដើមខែមិថុនា

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត នឹងបើកការដ្ឋានសាងសង់ នៅដើមខែមិថុនា

ភ្នំពេញ៖ ក្រសួងសាធារណការ និងដឹកជញ្ជូននឹងរៀបចំពិធីបើកការដ្ឋានសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត នៅថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៣ខាងមុខនេះ ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ នេះបើការឲ្យដឹងពីឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន។

ឯកឧត្តមបានថ្លែងបែបនេះនៅក្នុងពិធីចុះហត្ថលេខាលើកិច្ចសន្យាភាពជាដៃគូរវាងរដ្ឋ និងឯកជន លើគម្រោងហេដ្ឋារចនាសម្ព័ន្ធផ្លូវល្បឿនលឿនតភ្ជាប់ពីរាជធានីភ្នំពេញទៅ ក្រុងបាវិត រវាងរាជរដ្ឋាភិបាលកម្ពុជានិងក្រុមហ៊ុនសាជីវកម្មស្ពាននិងថ្នល់ចិន នាព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៣ នៅក្រសួងសាធារណការ និងដឹកជញ្ជូន។

ទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានបញ្ជាក់ថា គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-បាវិត គ្រោងចំណាយពេលសាងសង់រយៈពេល៤ឆ្នាំ ក្នុងទំហំទឹកប្រាក់១៤០០លានដុល្លារ ដែលផ្លូវល្បឿនលឿនទី២របស់កម្ពុជានេះមានប្រវែងចំនួន១៣៥គីឡូម៉ែត្រ។ ស្ថិតក្នុងគម្រោងនេះ ក្រសួងសាធារណការក៏នឹងកសាងស្ពានឆ្លងទន្លេមេគង្គប្រវែង២២៥០ម៉ែត្រដែលតភ្ជាប់ពីផ្លូវល្បឿនលឿន ទៅស្រុកល្វាឯម ដោយប្រើថវិកាជាតិ។

បើតាមទេសរដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងសាធារណការ នៅថ្ងៃខាងមុខទៀត ក្រសួងសាធារណការនឹងបន្តសាងសង់ផ្លូវល្បឿនលឿនតភ្ជាប់ពីក្រុងបាវិតទៅក្រុងហូជីមិញ ប្រទេសវៀតណាម។ លោកថ្លែងថា៖«យើងធ្វើផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ៤ឆ្នាំ ធ្វើឱ្យទាន់ពេលវេលាភាគីវៀតណាមសាងសង់ផ្លូវល្បឿនលឿនពីហូជីមិញ ទៅម៉ុកបៃ ដែលតភ្ជាប់ជាមួយក្រុងបាវិត។ យើងកំពុងតែឱ្យក្រុមការងាររបស់យើងទៅបញ្ជាក់ជាមួយវៀតណាម នៅទីតាំងតភ្ជាប់(ក្រុងបាវិត-ហូជីមិញ)ពីចំណុចណា ដែលយើងបានចុះហត្ថលេខាMOU គ្នារួចហើយតាំងពីឆ្នាំ២០១៧»។

ឯកឧត្តម ទេសរដ្ឋមន្ត្រីបានបញ្ជាក់ថា ការចុះហត្ថលេខាលើកិច្ចសន្យាភាពជាដៃគូរវាងរដ្ឋ និងឯកជន នៅថ្ងៃនេះទី១៨ ខែឧសភា ដើម្បីសម្រេចកសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវល្បឿនលឿនតភ្ជាប់ពីភ្នំពេញទៅក្រុងបាវិតប្រកបដោយប្រសិទ្ធិភាព និងគុណភាព។

ឯកឧត្តមបានអះអាងថា គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-បាវិតនេះ នឹងជួយឱ្យមានកំណើនពាណិជ្ជកម្មរវាងកម្ពុជា និងវៀតណាម និងរវាងវៀតណាម និងថៃ។ ឯកឧត្តមបញ្ជាក់ទៀតថា តាមរយៈគម្រោងនេះ នឹងជួយឱ្យការដឹកជញ្ជូនទំនិញចំណេញពេលវេលា។

ចំពោះគម្រោងសាងសង់ផ្លូវល្បឿនលឿនពីភ្នំពេញទៅសៀមរាប ទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល បញ្ជាក់ថា ក្រុមហ៊ុនចិននឹងគ្រោងបញ្ចប់ការសិក្សាគម្រោងនៅចុងខែឧសភានេះ ហើយក្រសួងសាធារណការសង្ឃឹមថា ការសិក្សានេះនឹងអាចឈានដល់ការចុះកិច្ចសន្យាភាពជាដៃគូរវាងរដ្ឋ និងឯកជនសម្រាប់គម្រោងសាងសង់ផ្លូវល្បឿនលឿនពីភ្នំពេញទៅសៀមរាបឆាប់ៗខាងមុខនេះ៕

 
Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.