ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កម្ពុជា-ចិន ប្ដេជ្ញាបន្តជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ ==> លោកឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការ​ កងរាជអាវុធហត្ថ​ខេត្តសៀមរាប អញ្ជើញចូលរួមប្រជុំប្រចាំសប្តាហ៍ដើម្បីតាមដានវឌ្ឍនភាពការងារបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ។ នៅសាលប្រជុំរដ្ឋបាល សាលាខេត្តសៀមរាប ព្រឹកថ្ងៃពុធ ទី២២ ខែមេសា ឆ្នាំ ២០២៦។ ==> រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ពិព័រណ៍រូបថតកម្ពុជា-គុយបា បង្ហាញពីព្រឹត្តិការណ៍សំខាន់ៗក្នុងប្រវត្តិសាស្ត្រ និងការផ្សាភ្ជាប់ទំនាក់ទំនងជិតស្និទ្ធរវាងប្រទេសទាំងពីរ រយៈពេល៦៥ឆ្នាំ ==> ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយអំពីច្បាប់ស្ដីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដល់មន្ត្រីអនុវត្តច្បាប់ក្នុងវិស័យយុត្តិធម៌ ==> អភិបាលខេត្តប៉ៃលិន ចុះសំណេះសំណាលសួរសុខទុក្ខ និងផ្តល់អំណោយសង្គ្រោះបន្ទាន់ ដល់ពលរដ្ឋរងគ្រោះដោយសារខ្យល់កន្ត្រាក់ នៅឃុំស្ទឹងត្រង់ ==> ទូលព្រះបង្គំ រ័ត្ន ស្រ៊ាង សូមព្រះបរមរាជានុញ្ញាតសម្តែងនូវសេចក្ដីសោមនស្សរីករាយ និងត្រេកអរជាអនេក ក្រោយទទួលដំណឹងថា ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ទទួលការវះកាត់ដោយជោគជ័យ មានសុខភាពល្អប្រសើរ និងសូមថ្វាយព្រះពរព្រះអង្គសូមឆាប់បានជាសះស្បើយ ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង រួមជាមួយមិត្តភក្តិរួមជំនាន់ចុះសួរសុខទុក្ខ មិត្តជួបការលំបាកដោយមានជំងឺទឹកនោមផ្អែមរ៉ាំរ៉ៃកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ! ==> កម្ពុជា-កាណាដា ប្ដេជ្ញាបន្តពង្រឹង និងពង្រីកទំនាក់ទំនងឱ្យកាន់តែស៊ីជម្រៅ ==> សកម្មភាពកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ចូលរួមការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្ដាប់ធ្នាប់ ក្នុងថ្ងៃទី៦ ជាថ្ងៃចុងបញ្ចប់ នៃព្រឹត្តិការណ៍ នគរសង្ក្រាន្ត រាជធានីភ្នំពេញ! ==> យុវជនវ័យ២៤ឆ្នាំ សុខ លឹមហេង ក្លាយជាស្ដេចអុកប្រចាំឆ្នាំ២០២៦ បន្ទាប់ពីការប្រកួតដ៏ស្វិតស្វាញ ក្នុងព្រឹត្តិការណ៍ «នគរសង្រ្កាន»

អភិបាលបាលរងខេត្តចុះ ធ្វើបច្ចុប្បន្នភាពនិងដាក់ផែនការត្រួតពិនិត្យទីតាំង ដែលធ្លាប់ផ្តល់កន្លែងលេងល្បែងសុីសងខុសច្បាប់ នៅក្រុងបាវិត

អភិបាលបាលរងខេត្តចុះ ធ្វើបច្ចុប្បន្នភាពនិងដាក់ផែនការត្រួតពិនិត្យទីតាំង ដែលធ្លាប់ផ្តល់កន្លែងលេងល្បែងសុីសងខុសច្បាប់ នៅក្រុងបាវិត

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

អភិបាលបាលរងខេត្តចុះ ធ្វើបច្ចុប្បន្នភាពនិងដាក់ផែនការត្រួតពិនិត្យទីតាំង ដែលធ្លាប់ផ្តល់កន្លែងលេងល្បែងសុីសងខុសច្បាប់ នៅក្រុងបាវិត

(ខេត្តស្វាយរៀង): នៅព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣ លោក សេង សីលា និងលោក ម៉ែន អេង អភិបាលរងខេត្តស្វាយរៀង តំណាងលោកអភិបាលខេត្ត បានអញ្ជើញចុះពិនិត្យធ្វើបច្ចុប្បន្នភាព ស្តាប់របាយការណ៍របស់ចៅសង្កាត់ទាំង៥ និងដាក់ផែនការដើម្បីបន្តត្រួតពិនិត្យទីតាំងដែលធ្លាប់ផ្តល់កន្លែងលេងល្បែងសុីសងខុសច្បាប់ (ឡូតូអនឡាញ និងមាន់ជល់អនឡាញ) នៅក្រុងបាវិត ខេត្តស្វាយរៀង។សមាសភាពចូលរួមមាន លោក ប៉ែន ភារុន អភិបាលរងក្រុង មន្ត្រីសាលាក្រុង លោកអធិការនគរបាលក្រុងបាវិត លោកមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង លោកមេបញ្ជាការផ្នែកសិករងក្រុង លោកចៅសង្កាត់.ចៅសង្កាត់រងទាំង៥ លោកនាយប៉ុស្តិ៍រដ្ឋបាលសង្កាត់ទាំង៥។

លោកវរ:សេនីយិ៍ទោ អែម សុវណ្ណារិត អធិការនគរបាលក្រុងបាវិត បានឲ្យដឹងថា: នាពេលបច្ចុប្បន្ននេះសមត្ថកិច្ចក៏មានការជួបលំបាកផងដែរដោយសារការភ្នាល់គឺអ្នកលេងល្បែងស៊ីសងទាំងនោះ គឺគេភ្នាល់តាមរយៈទូរសព្ទដៃ.ដោយឡែកកន្លែងខ្លះទៀតនៅមានការភ្នាល់ដល់ច្រកក្រោមអាជ្ញាប័ណ្ណរបស់កាស៊ីណូ។

លោកក៏បានសំណូមពរឲ្យបងប្អូនអ្នកសារព័ត៌មាន ជួយផ្សព្វផ្សាយអំពីផលវិបាកនៃការលេងល្បែងស៊ីសងផងដែរ។ ក្រៅពីនេះនៅក្នុងវេទិកាសាធារណៈក៏តែងតែលើកយកបញ្ហាទាំងអស់នេះមកធ្វើការផ្សព្វផ្សាយនិងអប់រំច្រើនរំលឹកទៅដល់បងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានថែមទៀតផង។ ប៉ុន្តែអ្វីដែលជាបញ្ហាប្រឈមគឺពិបាកក្នុងការប្រមូលផ្ដុំពួកគាត់ឲ្យមកចូលរួមស្ដាប់ការផ្សព្វផ្សាយជាងនេះទៅទៀតបញ្ហាដែលប្រឈមគឺពួកគាត់មិនសូវខ្វល់ខ្វាយអំពីបញ្ហាការធ្វើអត្តសញ្ញាណប័ណ្ណដែលខូច.បាត់ឬហួសសុពលភាពនោះទេដោយសំអាងថាពួកគាត់ជាប់រវល់ទៅធ្វើការនៅរោងចក្រ។

នៅក្នុងឱកាសនោះ លោកអភិបាលរងខេត្ត ក៏បានធ្វើការជំរុញដល់មន្ត្រីក្រោមឱវាទទាំងអស់ ត្រូវផ្ដោតសំខាន់ទៅលើឡូតូ ដែលមានអាជ្ញាប័ណ្ណ ហើយរដ្ឋបាលខេត្ត បានអនុញ្ញាតឱ្យធ្វើយ៉ាងណាត្រូវចុះពិនិត្យទៅតាមទីតាំង ដើម្បីពិនិត្យមើលជាក់ស្ដែងថាតើមានបង្កប់ល្បែងស៊ីសងខុសច្បាប់ ជ្រកក្រោមស្លាកឡូតូដែលមានអាជ្ញាប័ណ្ណដែរឬអត់? យើងត្រូវធ្វើដូចភ្លៀងរលឹមដោយមានទឹកចិត្តត្រជាក់។

លោកអភិបាលរងខេត្ត បានស្នើសុំឱ្យអភិបាលរងក្រុងទទួលបន្ទុក ត្រូវចុះពិនិត្យយ៉ាងតិចមួយសប្តាហ៍ម្ដងដោយដឹកនាំកម្លាំងតាមគោលដៅមាន សង្កាត់បាវិត.សង្កាត់ព្រៃអង្គុញ និងសង្កាត់ច្រកម្ទេស ទាំងរដ្ឋបាលក្រុង និងចៅសង្កាត់នៅមូលដ្ឋានផងដែរ។

លោកអភិបាលរងខេត្ត បានមានប្រសាសន៍ដោយសង្កត់ធ្ងន់ថា: តាមលិខិតរបស់ខេត្ត គឺអនុញ្ញាតទីតាំងចំពោះការបង្កើតភ្នាក់ងារឆ្នោតនៅតាមទីតាំងត្រូវចូលរួមសហការអនុវត្តជាមួយអាជ្ញាធរមូលដ្ឋាន ជៀសវាងដាច់ខាតមិនអនុញ្ញាតដាក់នៅក្បែរសាលារៀន ឬទីវត្តអារាម នោះឡើយ។

ម្យ៉ាងវិញទៀតសូមឱ្យម្ចាស់អាជ្ញាប័ណ្ណត្រូវសហការស្នើសុំមកក្រុង ដើម្បីងាយស្រួលក្តាប់បាននៅទីតាំងនីមួយៗដោយត្រូវធ្វើកិច្ចសន្យាជាមួយគាត់ដោយឱ្យគាត់រកស៊ីទៅតាមអ្វីដែលគាត់បានស្នើសុំមិនឱ្យខុសពីការស្នើសុំនោះឡើយ។

ដោយឡែកចំពោះប្រជាពលរដ្ឋលេងល្បែងស៊ីសងនៅតាមផ្ទះត្រូវឱ្យពួកគាត់ធ្វើកិច្ចសន្យាឈប់លេងល្បែងស៊ីសងបន្តទៅទៀត។ បើករណីតូចតាចត្រូវធ្វើកិច្ចសន្យានៅប៉ុស្តិ៍រដ្ឋបាល បើធំដុំត្រូវបញ្ជូនមកអធិការដ្ឋាននគរបាលក្រុង ដើម្បីបន្តទៅតាមនីតិវិធី។ ក្នុងករណីបើមានកន្លែងណាពុំទាន់មានច្បាប់អនុញ្ញាតទេត្រូវបិទជាបន្ទាន់ដោយមិនឲ្យបន្តលេងទៀតនោះឡើយព្រោះកន្លងមកមានកន្លែងខ្លះពុំទាន់រត់ច្បាប់ផងតែបើកលេងល្បែងតែម្ដង។

លោកអភិបាលរងខេត្ត បានមានប្រសាសន៍បន្ថែមទៀតថា: ចាប់ពីសប្តាហ៍ក្រោយនេះទៅ នៅតាមសង្កាត់នីមួយៗក្រុមការងារ និងចុះទៅពិនិត្យផ្ទាល់នៅតាមទីតាំងតែម្ដង ដើម្បីពិនិត្យមើលអាជ្ញាប័ណ្ណថា តើវាត្រឹមត្រូវដែរឬអត់ វាមានអ្វីជ្រកក្រោមនោះទៀតទេ?

យើងធ្វើដូច្នេះដើម្បីលុបបំបាត់ការលេងល្បែងស៊ីសងខុសច្បាប់ឲ្យអស់ពីមូលដ្ឋាន ហើយបញ្ហាសំខាន់មួយទៀតផងដែរ នៅពេលសមត្ថកិច្ចយើងចុះអនុវត្តច្បាប់ត្រូវមានការប្រុងប្រយ័ត្នជៀសវាងមានការភ្លាំងភ្លាត់ធ្វើឲ្យការងារពុំទទួលបានលទ្ធផលល្អនោះឡើយ៕

ដោយ:PK

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.