ប្រជុំត្រួតពិនិត្យការអនុវត្តតួនាទី ភារកិច្ច និងវឌ្ឍនភាពការងារប្រចាំខែឧសភា និងបំពាក់ឋានន្តរសក្តិជូនយោធិន
(ខេត្តកំពង់ឆ្នាំង)៖ វេលាម៉ោង០៧:៣០នាទីព្រឹក ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣ នៅសាលប្រជុំអគារសេនាធិការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង បានប្រារព្ធពិធីប្រជុំត្រួតពិនិត្យការអនុវត្តតួនាទី ភារកិច្ច និងវឌ្ឍនភាពការងារកងរាជអាវុធហត្ថប្រចាំខែឧសភា លើកទិសដៅការងារខែមិថុនា ឆ្នាំ២០២៣ – បំពាក់ឋានន្តរសក្តិជូនយោធិននៃកងរាជអាវុធហត្ថខេត្ត និងផ្សព្វផ្សាយការងារអប់រំនយោបាយចិត្តសាស្រ្តប្រចាំឆមាសទី១ ឆ្នាំ២០២៣ ក្រោមអធិបតីលោកឧត្តមសេនីយ៍ត្រី សាក់ សារ៉ាង មេបញ្ជាការកងរាជអាវុធហត្ថខេត្ត ដែលមានសមាសភាពចូលរួមមាន លោកមេបញ្ជាការរង លោកនាយ-នាយសេនាធិការរង លោកប្រធាន-អនុប្រធានមន្ទីរ លោកនាយ-នាយរងការិយាល័យ លោកមេបញ្ជាការ-មេបញ្ជាការមូលដ្ឋានក្រុងស្រុក ប្រធានស្នាក់ការសន្តិសុខ និង នាយទាហាន នាយទាហានរងនៃកងរាជអាវុធហត្ថទូទាំងខេត្ត ចូលរួមជាច្រើនរូបផងដែរ។
នាយទាហានដែលទទួលបានការបំពាក់ឋានន្តរសក្តិក្នុងពេលនេះមានចំនួន ០៧ រូប ថ្នាក់វរសេនីយ៍ទោ ០៣ រូប និងថ្នាក់វរសេនីយ៍ត្រី ០៤ រូប។




