ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
លោកឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការ​ កងរាជអាវុធហត្ថ​ខេត្តសៀមរាប អញ្ជើញចូលរួមប្រជុំប្រចាំសប្តាហ៍ដើម្បីតាមដានវឌ្ឍនភាពការងារបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ។ នៅសាលប្រជុំរដ្ឋបាល សាលាខេត្តសៀមរាប ព្រឹកថ្ងៃពុធ ទី២២ ខែមេសា ឆ្នាំ ២០២៦។ ==> រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ពិព័រណ៍រូបថតកម្ពុជា-គុយបា បង្ហាញពីព្រឹត្តិការណ៍សំខាន់ៗក្នុងប្រវត្តិសាស្ត្រ និងការផ្សាភ្ជាប់ទំនាក់ទំនងជិតស្និទ្ធរវាងប្រទេសទាំងពីរ រយៈពេល៦៥ឆ្នាំ ==> ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយអំពីច្បាប់ស្ដីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដល់មន្ត្រីអនុវត្តច្បាប់ក្នុងវិស័យយុត្តិធម៌ ==> អភិបាលខេត្តប៉ៃលិន ចុះសំណេះសំណាលសួរសុខទុក្ខ និងផ្តល់អំណោយសង្គ្រោះបន្ទាន់ ដល់ពលរដ្ឋរងគ្រោះដោយសារខ្យល់កន្ត្រាក់ នៅឃុំស្ទឹងត្រង់ ==> ទូលព្រះបង្គំ រ័ត្ន ស្រ៊ាង សូមព្រះបរមរាជានុញ្ញាតសម្តែងនូវសេចក្ដីសោមនស្សរីករាយ និងត្រេកអរជាអនេក ក្រោយទទួលដំណឹងថា ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ទទួលការវះកាត់ដោយជោគជ័យ មានសុខភាពល្អប្រសើរ និងសូមថ្វាយព្រះពរព្រះអង្គសូមឆាប់បានជាសះស្បើយ ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង រួមជាមួយមិត្តភក្តិរួមជំនាន់ចុះសួរសុខទុក្ខ មិត្តជួបការលំបាកដោយមានជំងឺទឹកនោមផ្អែមរ៉ាំរ៉ៃកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ! ==> កម្ពុជា-កាណាដា ប្ដេជ្ញាបន្តពង្រឹង និងពង្រីកទំនាក់ទំនងឱ្យកាន់តែស៊ីជម្រៅ ==> សកម្មភាពកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ចូលរួមការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្ដាប់ធ្នាប់ ក្នុងថ្ងៃទី៦ ជាថ្ងៃចុងបញ្ចប់ នៃព្រឹត្តិការណ៍ នគរសង្ក្រាន្ត រាជធានីភ្នំពេញ! ==> យុវជនវ័យ២៤ឆ្នាំ សុខ លឹមហេង ក្លាយជាស្ដេចអុកប្រចាំឆ្នាំ២០២៦ បន្ទាប់ពីការប្រកួតដ៏ស្វិតស្វាញ ក្នុងព្រឹត្តិការណ៍ «នគរសង្រ្កាន» ==> ថ្ងៃចុងក្រោយនៃព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មានភ្ញៀវជាតិនិងអន្តរជាតិ យ៉ាងច្រើនកុះករ បន្តចូលរួមលេងកម្សាន្ត បើទោះបីជាមានភ្លៀងធ្លាក់ក៏ដោយ

សុរិយោដីខេត្តព្រះវិហារគប់គិតជាមួយមន្រ្តីខិលខូចចេញប្លង់រឹងដីព្រៃតំបន់ការពាធម្មជាតិ ភ្នំព្រះលានរាប់រយហិកតាឲ្យទៅបុគ្គលមានលុយ តាមរយៈអ្នកមានអំណាច

សុរិយោដីខេត្តព្រះវិហារគប់គិតជាមួយមន្រ្តីខិលខូចចេញប្លង់រឹងដីព្រៃតំបន់ការពាធម្មជាតិ ភ្នំព្រះលានរាប់រយហិកតាឲ្យទៅបុគ្គលមានលុយ តាមរយៈអ្នកមានអំណាច

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

សុរិយោដីខេត្តព្រះវិហារគប់គិតជាមួយមន្រ្តីខិលខូចចេញប្លង់រឹងដីព្រៃតំបន់ការពាធម្មជាតិ ភ្នំព្រះលានរាប់រយហិកតាឲ្យទៅបុគ្គលមានលុយ តាមរយៈអ្នកមានអំណាច

ខេត្តព្រះវិហារ÷ មានការគប់គិតគ្នាជាលក្ខណៈប្រព័ន្ធចាប់តាំងពីមូលដ្ឋាន ភូមិឃុំ ស្រុក មន្ទីរអង្គភាពជំនាញពាក់ព័ន្ធ រហូតដល់ថ្នាក់ដឹកនាំខេត្តនោះ បានធ្វើដីព្រៃសហគមន៍ការពារធម្មជាតិដោយព្រះរាជក្រឹត្យ ស្ថិតក្នុងទីតាំងភ្នំព្រះលាន ភូមិស្រែធ្នង់ ឃុំរមណីយ ស្រុករវៀង ខេត្តព្រះវិហារ រាប់រយហិកតា បានក្លាយទៅជាទ្រព្យសម្បត្តិឯកជនរបស់បុគ្គលមានលុយ និងអ្នកមានអំណាចមួយចំនួនតូចនៅក្នុងខេត្តព្រះវិហារ ។

បើតាមការបញ្ជាក់របស់ប្រជាសហគមន៍រស់នៅតំបន់ខាងលើបានឲ្យដឹងសុំមិនបញ្ចេញឈ្មោះថា ដីព្រៃភ្នំព្រះលាននេះកាលពីអំឡុងឆ្នាំ២០០៨ ត្រូវបានព្រះរាជក្រឹត្យ ព្រះមហាក្សត្យឡាយព្រហស្តលេខា ដាក់ជាតំបន់ការពារធម្មជាតិ ព្រៃសហគមន៍ ។

ប្រភពប្រជាសហគមន៍ខាងលើបានដឹងទៀតថា កន្លងទៅប្រជាសហគមន៍បានខិតខំការពារថែរក្សាណាស់ ។ ប៉ុន្តែចាប់តាំងពីឆ្នាំ២០១៩មករហូតមកដល់ដំណាក់កាលប្រទេសជាតិស្ថិតក្នុងបរិបទកូវីដ.១៩ ក្រោមការសន្សំចិត្តរបស់បុគ្គលមានលុយទុច្ចរិតមួយក្តាប់តូចបានប្រើគំនិតគប់គិតគ្នាជាមួយបុគ្គលមានអំណាច រិៈរកគ្រប់វិធី ប្រើគ្រប់កលល្បិច គ្រប់រូបភាពក្នុងចេតនា ក្តោបរានកាន់កាប់ដីព្រៃឈួសឆាយយកដីធ្វើជាកម្មសិទ្ធយ៉ាងត្រជាក់ចិត្ត ។

ដោយឡែកបើតាមប្រភពមន្ត្រីនៅក្នុងរដ្ឋបាលសាលាខេត្តព្រះវិហារបានបង្ហើបអោយដឹងថា កាលពីជំនាន់អតីត លោក ប្រាក់ សុវណ្ណ នៅធ្វើជាអភិបាលខេត្តព្រះវិហារ គេបានរៀបចំកែខៃក្រឡៃប្រវត្តិដីធ្លីនេះក្រោមពាក្យស្នើរសុំកាន់កាប់ដោយស្របច្បាប់ ។ ដោយក្រុមមន្ត្រីពាក់ព័ន្ធខិលខូចបានសហការគប់គិតគ្នារៀបចំឯកសារស្នើរសុំកាន់កាប់ដោយមានឈ្មោះ លោក យី ស៊ីណាត  ជាអ្នកមានលុយញមុខសុំធ្វើប័ណ្ណកម្មទទួលសិទ្ធកាន់កាប់ចំនួន៣០០ហិកតា ក្នុងរឿងនេះក៏មានការឯកភាពយល់ព្រមពីអតីតចៅហ្វាយខេត្តព្រះវិហារ លោក ប្រាក់ សុវណ្ណ ផងដែរលើលិខិតលេខ ១១១/ចពលផ និងគោរពជូនលោករដ្ឋមន្ត្រីក្រសួងបរិស្ថានពិនិត្យ ។

ប្រភពមន្ត្រីក្នុងរដ្ឋបាលសាលាខេត្តព្រះវិហារបានបង្ហើបអោយដឹងទៀតថា កាលពីអំឡុងថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២២ ខិលិតរបស់ក្រសួងបរិស្ថានលេខ១២៩៧ សជណ.ប.ស្ថ ជំរាបមកលោក អភិបាលខេត្តព្រះវិហារជ្រាបថា ករណីការស្នើសុំកាន់កាប់ដីអាស្រ័យផលរបស់លោក យី ស៊ីណាត ដែលជាប្រជាពលរដ្ឋរស់នៅភូមិអូរពោធិ៍ ឃុំរមណីយ ស្រុករវៀង ខេត្តព្រះវិហារ លើការស្នើសុំចុះបញ្ជីធ្វើប្លង់កម្មសិទ្ធកាន់កាប់ក្នុងផ្ទៃដីចំនួន៣០០ហិកតា ស្ថិតក្នុងតំបន់( ដែនជម្រកសត្វព្រៃបឹងពែរ ) ឲ្យទៅលោក យី ស៊ីណាត នោះគឺជាមហាសំណាងដូចអ្នកលេងល្បែងឈ្នះនៅក្នុងកាស៊ីណូណាហ្គា ឬត្រូវឆ្នោតយួនអាបីលេខអញ្ចឹង ។

ចំណុចនេះត្រូវបានប្រភពប្រជាសហគមន៍ នឹងមជ្ឍដ្ឋាន មន្ត្រីស្អាតស្អំដាក់ការសង្ស័យថា នេះជាការរៀបចំខ្សែរចង្វាក់ បណ្តុំអ្នកមានអំណាចខិលខូចគប់គិតគ្នាក្នុងខេត្តជាមួយបុគ្គលមានលុយ ដោយបានប្រើគ្រប់វិធីពុករលួយ ដើម្បីលេបត្របាក់យកទ្រព្យសម្បត្តិធនធានធម្មជាតិរបស់រដ្ឋយ៉ាងមហន្តរាយធ្វើជាកម្មសិទ្ធឯកជនផ្ទាល់ខ្លួន ។

ចំណែកប្រភពពីមន្ត្រីនៅក្នុងមន្ទីររៀបចំដែនដីនគរូបនីយកម្មនិងសំណង់ បានទម្លាយថា ក្នុងរឿងដីព្រៃសហគមន៍ភ្នំព្រះលាន ក្នុងឃុំស្រែធ្នង់នេះកាលពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣ ខាងមន្ទីររៀបចំដែនដីនគរូបនីយកម្មនិងសំណង់បានចេញប័ណ្ណកម្មសិទ្ធប្លង់រឹងឲ្យទៅឈ្មោះ លោក យី ស៊ីណាត ហើយ ដែលនេះវាជារឿងដ៏មហាអច្ឆរិយបំផុត សម្រាប់បុគ្គលមានលុយ ដែលអាចទាញមន្ត្រីមានតួនាទី មានអំណាចយកទៅប្រើគ្រប់ទម្រង់ទាំងស្របច្បាប់ និងទាំងបំពាននីតិវិធី ។

ជុំវិញការចេញប័ណ្ណកម្មសិទ្ធប្លង់រឹងអោយទៅលោក យី ស៊ីណាត នេះដែរ លោក សំ សារឿន ប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្ម នឹងសំណង់ខេត្តព្រះវិហារ គេមិនដឹងថា ក្រុមឈ្មួញចំណាយលាភលុយដ៏មហាសាលកម្រិតណានោះទេទៅឲ្យ លោក សំសារឿន ។

ជុំវិញការចោទប្រកាន់ខាងលើ យើងមិនទាន់អាចសុំការពន្យល់ណាមួយបានឡើយពីលោក សំ សារឿន ។

សូមរម្លឹកថា បញ្ហាដីធ្លីរបស់រដ្ឋ ដីព្រៃសហគមន៍ ដីព្រៃការពារ សម្តេច តេជោ ហ៊ុន សែននាយករដ្ឋមន្ត្រី ថ្មីៗនេះបានមានប្រសាសន៍ថា បញ្ហាដីធ្លីនេះដល់ពេលត្រូវជម្រះ និងត្រូវវះកាត់មន្ត្រីដែលខិលខូចហើយ ។ សម្តេច តេជោបានថ្លែងបញ្ជាក់យ៉ាងដូច្នេះថា ៖ «ចំពោះមន្ត្រីខិលខូចដែលគប់គិតគ្នាយកដីរដ្ឋ និងយកដីរបស់ប្រជាពលរដ្ឋ ហើយរិៈរកកលល្បិច និងវិធីផ្សេងៗធ្វើបាបប្រជាពលរដ្ឋ ដើម្បីខ្លួនបានកាន់កាប់ដីធ្លីស្របច្បាប់ គឺនឹងទទួលទោសយ៉ាងធ្ងន់ធ្ងរបំផុត ហើយនិងឈានទៅបណ្តេញចេញពីគណៈបក្សតែម្តង ។ ចំពោះប្លង់រឹងដែលបានធ្វើដោយអំពើគប់គិតទុច្ចរិត គឺនឹងរំលាយចោលវិញ » ។

ក្នុងរឿងដីព្រៃនេះប្រជាសហគមន៍ភ្នំព្រះលានបានលើឡើងដាក់ជាសំណួរសួរថា តើគណៈកម្មាធិការគ្រប់គ្រងដីរដ្ឋថ្នាក់ជាតិហ៊ានបើកការស្រាវជ្រាវពីប្រវត្តិដីនេះដែរឬទេ ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.