ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ពិព័រណ៍រូបថតកម្ពុជា-គុយបា បង្ហាញពីព្រឹត្តិការណ៍សំខាន់ៗក្នុងប្រវត្តិសាស្ត្រ និងការផ្សាភ្ជាប់ទំនាក់ទំនងជិតស្និទ្ធរវាងប្រទេសទាំងពីរ រយៈពេល៦៥ឆ្នាំ ==> ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយអំពីច្បាប់ស្ដីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដល់មន្ត្រីអនុវត្តច្បាប់ក្នុងវិស័យយុត្តិធម៌ ==> អភិបាលខេត្តប៉ៃលិន ចុះសំណេះសំណាលសួរសុខទុក្ខ និងផ្តល់អំណោយសង្គ្រោះបន្ទាន់ ដល់ពលរដ្ឋរងគ្រោះដោយសារខ្យល់កន្ត្រាក់ នៅឃុំស្ទឹងត្រង់ ==> ទូលព្រះបង្គំ រ័ត្ន ស្រ៊ាង សូមព្រះបរមរាជានុញ្ញាតសម្តែងនូវសេចក្ដីសោមនស្សរីករាយ និងត្រេកអរជាអនេក ក្រោយទទួលដំណឹងថា ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ទទួលការវះកាត់ដោយជោគជ័យ មានសុខភាពល្អប្រសើរ និងសូមថ្វាយព្រះពរព្រះអង្គសូមឆាប់បានជាសះស្បើយ ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង រួមជាមួយមិត្តភក្តិរួមជំនាន់ចុះសួរសុខទុក្ខ មិត្តជួបការលំបាកដោយមានជំងឺទឹកនោមផ្អែមរ៉ាំរ៉ៃកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ! ==> កម្ពុជា-កាណាដា ប្ដេជ្ញាបន្តពង្រឹង និងពង្រីកទំនាក់ទំនងឱ្យកាន់តែស៊ីជម្រៅ ==> សកម្មភាពកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ចូលរួមការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្ដាប់ធ្នាប់ ក្នុងថ្ងៃទី៦ ជាថ្ងៃចុងបញ្ចប់ នៃព្រឹត្តិការណ៍ នគរសង្ក្រាន្ត រាជធានីភ្នំពេញ! ==> យុវជនវ័យ២៤ឆ្នាំ សុខ លឹមហេង ក្លាយជាស្ដេចអុកប្រចាំឆ្នាំ២០២៦ បន្ទាប់ពីការប្រកួតដ៏ស្វិតស្វាញ ក្នុងព្រឹត្តិការណ៍ «នគរសង្រ្កាន» ==> ថ្ងៃចុងក្រោយនៃព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មានភ្ញៀវជាតិនិងអន្តរជាតិ យ៉ាងច្រើនកុះករ បន្តចូលរួមលេងកម្សាន្ត បើទោះបីជាមានភ្លៀងធ្លាក់ក៏ដោយ ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អរគុណដល់អាជ្ញាធរនិងសមត្ថកិច្ច ដែលថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ជូនពលរដ្ឋដែលទៅកម្សាន្តនៅសួនសាធារណ:អតីតអាកាសយាន្តដ្ឋានអន្តរជាតិពោធិ៍ចិន

អណ្តូងទឹកស្អាត និងអាងទឹកជំនួយរបស់សប្បុរសជនខ្មែរនៅអាមេរិក ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់, អភិបាលស្រុករវៀង អំពាវនាវប្រជាពលរដ្ឋចូលរួមថែទាំប្រយោជន៍ឱ្យការប្រើប្រាស់បានយូរអង្វែង

អណ្តូងទឹកស្អាត និងអាងទឹកជំនួយរបស់សប្បុរសជនខ្មែរនៅអាមេរិក ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់, អភិបាលស្រុករវៀង អំពាវនាវប្រជាពលរដ្ឋចូលរួមថែទាំប្រយោជន៍ឱ្យការប្រើប្រាស់បានយូរអង្វែង

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ព្រះវិហារ)៖ អណ្តូងទឹក និងអាងទឹកដែលជាជំនួយមនុស្សធម៌របស់សប្បុរសជនខ្មែរនៅអាមេរិក នៅភូមិបុះព្រៃ(ថ្មី) ឃុំរុងរឿង ស្រុករវៀង ខេត្តព្រះវិហារ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នៅព្រឹកថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៣ ក្រោមវត្តមាន លោក ហោ ប៊ុនហួរ អភិបាលស្រុករវៀង ដោយមានការចូលរួមពីអាជ្ញាធរភូមិ ឃុំ ព្រះសង្ឃ និងប្រជាពលរដ្ឋជាច្រើនរូបទៀត។

នៅក្នុងឱកាសនោះ លោក ហោ ប៊ុនហួរ អភិបាលស្រុករវៀង បានផ្តាំផ្ញើសាកសួរសុខទុក្ខពីលោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ ផ្ញើជូនអាជ្ញាធរមូលដ្ឋាន ភូមិ ឃុំសមត្ថកិច្ចពាក់ព័ន្ធ ព្រះសង្ឃ ប្រជាពលរដ្ឋដែលបានចូលរួម ក្នុងពិធីនេះ ក៏ដូចជាបងប្អូនប្រជាពលរដ្ឋទូទាំងស្រុករវៀងទាំងមូលផងដែរ។

អភិបាលស្រុករវៀង ក៏បានជម្រាបជូនបងប្អូនប្រជាពលរដ្ឋ ពីការអភិវឌ្ឍគ្រប់វិស័យរបស់ប្រទេសជាតិ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី បានធ្វើឱ្យប្រជាពលរដ្ឋ មានជីវភាពធូរធា និងមានសិទ្ធិសេរីភាពគ្រប់បែបយ៉ាង។

លោកថា «ស្រុករវៀងយើងនៅពេលខាងមុខដ៏ខ្លីនេះ នឹងទទួលបានផ្លូវកៅស៊ូចំនួន៦ខ្សែបន្ថែមទៀត ដើម្បីឱ្យប្រជាពលរដ្ឋបានធ្វើដំណើរ និងដឹកជញ្ជូនកសិផលមានភាពងាយស្រួល»។

ជាមួយគ្នានេះលោក ហោ ប៊ុនហួរ បានថ្លែងអំណរគុណសប្បុរសជនខ្មែរនៅប្រទេសអាមេរិក ដែលបានលះបង់ធនធានផ្ទាល់ខ្លួន ចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ជាមួយអាជ្ញាធរមូលដ្ឋាន ផ្តល់អណ្តូងទឹកស្អាត និងអាងទឹក សម្រាប់បងប្អូនប្រជាពលរដ្ឋយើងប្រើប្រាស់។

លោកអំពាវនាវឱ្យប្រជាពលរដ្ឋចូលរួមថែទាំសមិទ្ធផលនេះ ប្រយោជន៍ឱ្យការប្រើប្រាស់បានយូអង្វែង និងត្រូវបំពេញកាតព្វកិច្ចជាពលរដ្ឋ ចូលរួមបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រនីតិកាលទី៧ នៃរដ្ឋសភានៅខែកក្កដាខាងមុខនេះ ឱ្យបានគ្រប់ៗគ្នា។

ក្នុងឱកាសនោះ លោកអភិបាលស្រុករវៀង ក៏បានកាត់ខ្សែបូរណ៍សម្ពោធដាក់ឱ្យដំណើរការអណ្តូងទឹកស្អាត អាងទឹក ឱ្យប្រជាពលរដ្ឋប្រើប្រាស់ចាប់ពីថ្ងៃនេះតទៅ និងបានចែកអំណោយជូនប្រជាពលរដ្ឋដែលបានចូលរួម ក្នុងម្នាក់ៗទទួលបាន វ៉ែនតា០១ ថ្នាំបន្តក់ភ្នែក០១ដប សារុង០១ និងថវិកា១០,០០០រៀលផងដែរ៕

ដោយ លឹម សាវុធ

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.