ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន ចុះសំណេះសំណាលសួរសុខទុក្ខ និងផ្តល់អំណោយសង្គ្រោះបន្ទាន់ ដល់ពលរដ្ឋរងគ្រោះដោយសារខ្យល់កន្ត្រាក់ នៅឃុំស្ទឹងត្រង់ ==> ទូលព្រះបង្គំ រ័ត្ន ស្រ៊ាង សូមព្រះបរមរាជានុញ្ញាតសម្តែងនូវសេចក្ដីសោមនស្សរីករាយ និងត្រេកអរជាអនេក ក្រោយទទួលដំណឹងថា ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ទទួលការវះកាត់ដោយជោគជ័យ មានសុខភាពល្អប្រសើរ និងសូមថ្វាយព្រះពរព្រះអង្គសូមឆាប់បានជាសះស្បើយ ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង រួមជាមួយមិត្តភក្តិរួមជំនាន់ចុះសួរសុខទុក្ខ មិត្តជួបការលំបាកដោយមានជំងឺទឹកនោមផ្អែមរ៉ាំរ៉ៃកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ! ==> កម្ពុជា-កាណាដា ប្ដេជ្ញាបន្តពង្រឹង និងពង្រីកទំនាក់ទំនងឱ្យកាន់តែស៊ីជម្រៅ ==> សកម្មភាពកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ចូលរួមការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្ដាប់ធ្នាប់ ក្នុងថ្ងៃទី៦ ជាថ្ងៃចុងបញ្ចប់ នៃព្រឹត្តិការណ៍ នគរសង្ក្រាន្ត រាជធានីភ្នំពេញ! ==> យុវជនវ័យ២៤ឆ្នាំ សុខ លឹមហេង ក្លាយជាស្ដេចអុកប្រចាំឆ្នាំ២០២៦ បន្ទាប់ពីការប្រកួតដ៏ស្វិតស្វាញ ក្នុងព្រឹត្តិការណ៍ «នគរសង្រ្កាន» ==> ថ្ងៃចុងក្រោយនៃព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មានភ្ញៀវជាតិនិងអន្តរជាតិ យ៉ាងច្រើនកុះករ បន្តចូលរួមលេងកម្សាន្ត បើទោះបីជាមានភ្លៀងធ្លាក់ក៏ដោយ ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អរគុណដល់អាជ្ញាធរនិងសមត្ថកិច្ច ដែលថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ជូនពលរដ្ឋដែលទៅកម្សាន្តនៅសួនសាធារណ:អតីតអាកាសយាន្តដ្ឋានអន្តរជាតិពោធិ៍ចិន ==> ទូលព្រះបង្គំ ខូយ រីដា ក្រាបបង្គំទូលថ្វាយព្រះពរ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមឆាប់បានជាសះស្បើយពីព្រះរោគ ==> ទូលព្រះបង្គំ ជា សុមេធី ក្រាបបង្គំទូលថ្វាយព្រះពរ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមឆាប់បានជាសះស្បើយពីព្រះរោគ

សម្ដេចក្រឡាហោម ស ខេង ផ្ញើសារជូនកងកម្លាំងនគរបាលជាតិ ក្នុងទិវារំលឹកខួបអនុស្សាវរីយ៍លើកទី៧៨ ថ្ងៃកំណើតនគរបាលជាតិ 

សម្ដេចក្រឡាហោម ស ខេង ផ្ញើសារជូនកងកម្លាំងនគរបាលជាតិ ក្នុងទិវារំលឹកខួបអនុស្សាវរីយ៍លើកទី៧៨ ថ្ងៃកំណើតនគរបាលជាតិ 

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ភ្នំពេញ)៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានផ្ញើសារជូនកងកម្លាំងនគរបាលជាតិ ក្នុងទិវារំពួកខួបអនុស្សាវរីយ៍លើកទី៧៨ ថ្ងៃកំណើតនគរបាលជាតិកម្ពុជា។ នេះបើតាមសារលិខិតដែលបណ្ដាញព័ត៌មាន   ទទួលបាននៅព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣។

សម្ដេចក្រឡាហោម ស ខេង បានគូសបញ្ជាក់ថា គិតចាប់ពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ១៩៤៥ មកដល់ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣ នេះគឺមានរយៈពេល៧៨ឆ្នាំហើយ ដែលអង្គប្រតិបត្តិច្បាប់មួយត្រូវបានចាប់បដិសន្ធិឡើង និងត្រូវបានប្រសិទ្ធនាមថា «នគរបាលជាតិ» ក្រោមស្នាព្រះហស្តដ៏ថ្លៃថ្លារបស់ ព្រះករុណា ព្រះមហាវីរបុត្រ ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ក្នុងព្រះរាជបំណងពង្រឹងវិស័យសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម។

ស្ថិតក្នុងឱកាសដ៏មហាវិសេសវិសាល នៃខួបអនុស្សាវរីយ៍ជាប្រវត្តិសាស្ដ្រនេះ តាងនាមថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ និងក្នុងនាមខ្លួនសម្ដេចផ្ទាល់ សូមសម្ដែងនូវមនោសញ្ចាតនារំភើបរីករាយចូលរួមអបអរសាទរ និងជូនពរ ថ្នាក់ដឹកនាំ និងមន្ត្រីនគរបាលជាតិគ្រប់លំដាប់ថ្នាក់ ពិសេសនិវត្តន៍ជននគរបាលជាតិទាំងអស់ ក៏ដូចជាក្រុមគ្រួសារ សូមមានសុខភាពល្អបរិបូរណ៍ កម្លាំងពលំមាំមួន អាយុយឺនយូរ និងសូមរស់នៅប្រកបដោយសុភមង្គល។

ទន្ទឹមនេះក៏សូមផ្តាំផ្ញើនូវការសាកសួរសុខទុក្ខ និងជូនពរដល់មន្ត្រីនគរបាលជាតិដែល មានជំងឺរបួស ហើយកំពុងសម្រាកព្យាបាលនៅតាមមន្ទីរពេទ្យ មណ្ឌលសុខភាព ឬ គេហដ្ឋាន សូមឆាប់ជាសះស្បើយបានវិលមកជួបជុំក្រុមគ្រួសារ មិត្តភក្តិ និងសហការី ដើម្បីបន្តភារកិច្ចការងារជូនអង្គភាពវិញ។

សម្ដេចក្រឡាហោម ស ខេង បានអះអាងថា រយៈពេលពេញមួយឆ្នាំកន្លងទៅនេះ កងកម្លាំងនគរបាលជាតិ សម្រេចបាននូវវឌ្ឍនភាពការងារជាច្រើន ដោយបានសហការប្រកៀកស្មាយ៉ាងជិតស្និទ្ធជាមួយកងយោធពលខេមរភូមិន្ទ ការពារអធិបតេយ្យជាតិ បូរណភាពទឹកដី រក្សាបានព្រំដែនសន្តិភាព មិត្តភាព សហប្រតិបត្តិការ និងការអភិវឌ្ឍ ព្រមទាំងបានចាត់វិធានការប្រកបដោយប្រសិទ្ធភាព ដើម្បីបង្ការទប់ស្កាត់អំពើភេរវកម្ម ឧក្រិដ្ឋកម្មឆ្លងដែនគ្រប់ប្រភេទ ស្របពេលដែលយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ ការអនុវត្តផែនការប្រតិបត្តិការបង្កើនការប្រយុទ្ធប្រឆាំងគ្រប់ទម្រង់ នៃអំពើជួញដូរមនុស្ស ជួញដូរពលកម្ម និងអាជីវកម្មផ្លូវភេទ ការអនុវត្តច្បាប់អន្តោប្រវេសន៍ ច្បាប់ចរាចរណ៍ផ្លូវគោក ការលុបបំបាត់ការដាក់ប៉ុស្តិ៍ត្រួតពិនិត្យអនាធិបតេយ្យ យុទ្ធនាការការពារធនធានធម្មជាតិ ការបង្ក្រាបបទល្មើសព្រៃឈើ និងជលផលនៅបឹងទន្លេសាប ល្បែងស៊ីសងគ្រប់ប្រភេទ ក្មេងទំនើង ពិសេសការប្រយុទ្ធប្រឆាំងបទល្មើសសម្អាតប្រាក់ ហិរញ្ញប្បទានភេរវកម្ម និងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ ទទួលបានលទ្ធផលគួរឲ្យកត់សម្គាល់ ក្នុងខណៈពេលដែលការងារពង្រឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ការកែលម្អ និងការដោះស្រាយសណ្ដាប់ធ្នាប់សាធារណៈ ត្រូវបានលើកកម្ពស់ និងប្រតិបត្តិជាប់ជាប្រចាំដូចភ្លៀងរលឹម។

កងកម្លាំងនគរបាលជាតិក៏បានបំពេញតួនាទីជាសេវាករបម្រើនូវសេវាតម្រូវការចាំបាច់ និងសំណូមពររបស់ប្រជាពលរដ្ឋដោយស្មារតីទទួលខុសត្រូវខ្ពស់ និងបានក្លាយជាចលករប្រកបដោយថាមពលក្នុងការជំរុញការអនុវត្តគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព» ដែលជាគោលនយោបាយជាតិដ៏សំខាន់សម្រាប់គាំទ្រ និងពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ សុវត្ថិភាពក្នុងសហគមន៍ទូទាំងប្រទេស។ ក្រៅពីការអនុវត្តភារកិច្ចស្នូលខាងលើ កងកម្លាំងនគរបាលជាតិបានរួមចំណែកយ៉ាងសស្រាក់សសំ ក្នុងសកម្មភាពជួយសង្គ្រោះប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារគ្រោះធម្មជាតិ និងគ្រោះថ្នាក់ផ្សេងៗ ប្រកប ដោយឆន្ទៈមុតស្រួច និងស្មារតីអង់អាចក្លាហាន។

ស្នាដៃលេចធ្លោ និងត្រូវបានកត់សម្គាល់ក្នុងឆ្នាំ២០២២ កន្លងទៅនេះបានស្តែងឲ្យឃើញតាមរយៈកិច្ចខិតខំប្រឹងប្រែងក្នុងការចាត់វិធានការការពារដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ សន្និសីទអាស៊ានណាប៉ូលលើកទី៤០ មហាសន្និបាតសភាអាស៊ីលើកទី៤៣ កិច្ចប្រជុំកំពូលអាស៊ាន លើកទី៤០-៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធឆ្នាំ២០២២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះឲ្យប្រព្រឹត្តទៅប្រកបដោយភាពជោគជ័យ និងមានសុវត្ថិភាពទាំងស្រុងដោយបានរួមចំណែកលើកស្ទួយកិត្តិយស និងកិត្យានុភាពជាតិនៅលើឆាកអន្តរជាតិ។

ក្នុងនាមថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ សម្ដេចក្រឡាហោម ស ខេង សូមសម្តែងនូវការកោតសរសើរយ៉ាងស្មោះស្ម័គ្រចំពោះ កងកម្លាំងនគរបាលជាតិគ្រប់លំដាប់ថ្នាក់ ដែលបានខិតខំប្រឹងប្រែងបំពេញតួនាទីភារកិច្ចរបស់ខ្លួនយ៉ាង សកម្មផុលផុសប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការពង្រឹងការអនុវត្តច្បាប់ ក៏ដូចជាគោលការណ៍បទបញ្ជា វិធានការនានារបស់រាជរដ្ឋាភិបាល និងក្រសួងមហាផ្ទៃ ដោយបានរួមចំណែកយ៉ាងធំធេងធ្វើឲ្យសង្គមកម្ពុជាមានការរីកចម្រើនប្រកបដោយកិត្តិយស និងសេចក្តីថ្លៃថ្នូរ។

ខាងក្រោមនេះ ជាសាររបស់សម្ដេចក្រឡាហោម ស ខេង៖

 

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.