ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន ជំរុញដល់មន្ទីរជំនាញត្រូវយកចិត្តទុកដាក់ពង្រឹងក្នុងការរកចំណូលឱ្យបានទៅតាមផែនការរបស់ខ្លួន ==> សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ «AI មិន​មែនមកជំនួសមនុស្សទេ ប៉ុន្តែមនុស្សចេះប្រើ AI មានប្រៀប​ជាង​មនុស្សដែលមិនចេះប្រើ»  ==> ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញប្រគល់សញ្ញាបត្រដល់និស្សិត​សាកលវិទ្យាល័យអាស៊ី អឺរ៉ុប ២ ៥៧៣អង្គ/នាក់ ==> យុវជនខ្មែរទាំងពីរភេទ បង្ហាញឆន្ទៈស្ម័គ្រចិត្តចូលបំពេញកាតព្វកិច្ចយោធា ឆ្នាំ២០២៦! ==> លោកវរសេនីយ៍ឯក សោម សុភ័ណ្ឌ អធិការនគរបាលក្រុងស្វាយរៀង អញ្ជើញចូលរួមក្នុងប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកញ្ញា។ ==> ប្រជាពលរដ្ឋរងគ្រោះដោយសារជំនន់ទឹកភ្លៀងជាង៧០០គ្រួសារ ទទួលអំណោយមនុស្សធម៌សង្គ្រោះបន្ទាន់ ពីសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ==> គម្រោងដេញថ្លៃសាងសង់ផ្លូវបេតុងអា នៅសាលាឃុំទន្លូងស្រុកមេមត់ខេត្តត្បូងឃ្មុំមានភាពមិនប្រក្រតី ! ==> អភិបាលខេត្តប៉ៃលិន ចុះសួរសុខទុក្ខ  និងជួយសង្គ្រោះបន្ទាន់ដល់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ដឹកនាំប្រតិភូគោរពវិញ្ញាណក្ខន្ធសព លោកឧត្តមសេនីយ៍ឯក ខូវ សម្បត្តិ ! ==> សម្តេច ម៉ែន សំអន ថ្លែងអំណរគុណក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ដែលបានចុះពិនិត្យ ព្យាបាលជំងឺ និងផ្តល់ការអប់រំសុខភាព ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋក្នុងខេត្តស្វាយរៀង

តារាងបាល់ទេះបង្កប់ល្បែងសុីសងតាមប្រព័ន្ធអុិនធើណិតអនឡាញជ្រោកក្រោមស្លាកលេខ ១៦៩ មិនគោរពអនុវត្តតាមច្បាប់រដ្ឋហាមឃាត់ទេ បែរជាអនុវត្តតាមប្រពីណីរបៀបឆ្កែចេះតែព្រូសមនុស្សចេះតែដេីរ(មែនឬយ៉ាងណា) បេីនិយាយមួយបែបទៀតគេគិតថាចង់ព័ត៌មានចុះផ្សាយអីក៍ផ្សាយទៅអញមិនឈឺក្បាលសំខាន់ឲ្យតែសមត្ថកិច្ចមូលដ្ឋានដឹងឮវារួចស្រេចទៅហេីយនោះ(គឺចប់)…!

តារាងបាល់ទេះបង្កប់ល្បែងសុីសងតាមប្រព័ន្ធអុិនធើណិតអនឡាញជ្រោកក្រោមស្លាកលេខ ១៦៩ មិនគោរពអនុវត្តតាមច្បាប់រដ្ឋហាមឃាត់ទេ បែរជាអនុវត្តតាមប្រពីណីរបៀបឆ្កែចេះតែព្រូសមនុស្សចេះតែដេីរ(មែនឬយ៉ាងណា) បេីនិយាយមួយបែបទៀតគេគិតថាចង់ព័ត៌មានចុះផ្សាយអីក៍ផ្សាយទៅអញមិនឈឺក្បាលសំខាន់ឲ្យតែសមត្ថកិច្ចមូលដ្ឋានដឹងឮវារួចស្រេចទៅហេីយនោះ(គឺចប់)…!

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ខេត្តសៀមរាប៖ ល្បែងស៊ីសងជល់មាន់តាមប្រព័ន្ធអនឡាញដែលគេស្គាល់ឈ្មោះថា លោកតឿជាម្ចាស់ លួចបង្កប់បើកលេងសុីសងយ៉ាងគគ្រឹកគគ្រេងនៅក្នុងតារាងបាល់ទះ 169 ខាងកេីតផ្សារដើមក្រឡាញ់ចម្ងាយប្រហែល៧០០ម៉ែត្រ ស្ថិតក្នុងភូមិទក្ស័នខាងត្បូងសង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប នៅតែគឃ្លេីនបេីកលែងល្បែងសុីសងបង្កប់ក្នុងរូបភាពបាល់ទេះ៘

នៅថ្ងៃទី០១ ខែ០៥ ឆ្នាំ២០២៣ អ្នកយកព័ត៌មានរបស់អង្គភាពយើងបានចុះដល់ទីតាំងចំណុចខាងលេី ឃេីញហេតុកាណ៍ល្បែងសុីសងជាក់ស្តែងពិតប្រាកដមែនហេីយបានថតយករូបភាពក្នុងខណ:ល្បែងស៊ីសងនេះកំពុងប្រព្រឹត្តជាសក្ខីកម្មយ៉ាងរលូន ក្នុងពេលនោះអ្នកយកព័ត៌មានយើងក៍បានខលរាយការណ៍ទៅ(លោកម៉ុន)នាយ ប៉ុស្តិ៍សង្កាត់គោកចក ដេីម្បីរាយកាណ៍រជួនជ្រាបនិងសុំកិច្ចអន្តរាគមន៍.លោកម៉ុន ឆ្លេីយថា: (នៅហ៊ានលែងល្បែងសុីសងអនឡាញទៀតខ្ញុំបានបង្រ្កាបហេីយធ្វេីកិច្ចសន្សាម្តងរួចហេីយតេី…!)។

ក្រោយពីលោកមេ ប៉ុស្តិ៍គោកចក បានប្រាប់អ្នកយកព័ត៌មានយើង រួចហេីយល្បែងសុីសងច្រូកក្រោមស្លាកតារាងបាល់ទេះរបស់(លោកតឿ)នៅតែបន្តបើកលេងបានដដែររហូតដល់ពេលនេះ ដូចជាមិនខ្លាចនិងសមត្ថកិច្ចនោះឡើយថែមទាំង ផ្គើននិងបទបញ្ជាស្ដីពីការទប់ស្កាត់ល្បែងសុីសងគ្រប់ប្រភេទរបស់ សម្តេច តេជោនាយករដ្ខមន្រ្តីនៃព្រះរាជាអាចក្រកម្ពុជាទៀតផង។

រឿងជាកស្តែងកន្លងមកបន្ទាប់ពីសមត្ថកិច្ចមូលដ្ឋាន បានចុះបង្ក្រាបម្ដងជាពីរដងរួចមកហេីយក៍ដោយ តែមនុស្សដែលញៀនល្បែងសុីសងដូច(លោកតឿនេះ) មិនចេះរាងចាលទេព្រោះគេអាងត្រូវរូវជាមួយសមត្ថកិច្ចក្នុងក្រុងសៀមរាបរួចហេីយ(ថាមិនចង់និយាយចំឈ្មោះទេ)។ ឥឡូវមានពលរដ្ឋរាយការណ៍មកបន្ថែមទៀតហេីយថាៈបនល្បែងសុីសងជល់មាន់តាមប្រព័ន្ធអនឡាញ ស្ថិតក្នុងតារាងបាល់ទះ 169 របស់ឈ្មោះតឿ នៅខាងកេីតផ្សារដើមក្រឡាញ់ សង្កាត់ គោកចក ក្រុងសៀមរាប ខេត្តសៀមរាបនេះ នៅតែព្រហេីនហេីយព្រហេីនទៀត មិនគោរពច្បាប់ទាល់តែសោះនេះជារឿងមួយ តែរឿងមួយទៀតបេីយេីងនិយាយពីសមត្ថកិច្ចមូលដ្ឋានឆ្លេីយថា ធ្លាប់ធ្វេីកិច្ចសន្យាម្តងឬពីរដងរួចហេីយ នេះវារិតតែមិនជឿរទៅបាន មិនជឿរដោយហេតុថា:ចុះបេីសមត្ថកិច្ចមូលដ្ឋានបានប្រមានចុះកិច្ចសន្យារួចហេីយ តេីឈ្មោះតឿ អាងខ្នងបង្អែកអ្នកណា? នរណានៅពីក្រោយខ្នង? បានជាហ៊ានព្រហេីនផ្គេីននិងកិច្ចសន្យារបស់លោកមេប៉ុស្តិ៍គោកចក យ៉ាងដូច្នេះទៅវិញ ឬលោកមេប៉ុស្តិ៍អសមត្ថភាពជាងលោក តឿ មែនទេ? គ្រាន់តែបង្រ្កាបល្បែងស៊ីសងក្នុងមូលដ្ឋានរបស់ខ្លួនមិនបានផង ចុះឯណាទៅដែលហៅថា លក្ខណ:សម្បត្តិទាំង៧ចំណុច ភូមិឃុំមានសុវត្តិភាពនោះ ។

ទោះបីជាយ៉ាងណា មហាជន ស្នើសុំដល់ ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប និងជាពិសេស ឯកឧត្តម ឧត្តមសេនីយ៍ទោ តេងចាន់ណាត ស្នងការនគរបាលខេត្តសៀមរាប សូមមេត្តាចាត់មន្រ្តីក្រោមឱវាតចុះពិនិត្យ និងមានវិធានការបង្ក្រាបទប់ស្កាត់បនល្បែងសុីសងជល់មាន់តាមប្រព័ន្ធអនឡាញនេះផងទាន៕

អង្គភាពអ្នកសារព័ត៌មានយើងខ្ញុំផ្សព្វផ្សាយគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំង រិះគុនក្នុងន័យស្ថាបនា ចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល។ជុំវិញការចុះផ្សាយខាងលើនេះអង្គភាពសារព័ត៌មានយើងខ្ញុំ នឹងរងចាំទទួលការស្រាយបំភ្លឺ ពីសំណាក់សមត្ថកិច្ចពាក់ពន្ធ័នឹងម្ចាស់ទីតាំង រៀងរាល់ម៉ោងធ្វើការ ដើម្បីឆ្លុះបញ្ចាំងពីការពិត សុក្រឹតនិងយុត្តិធម៌តែប៉ុណ្ណោះ សូមអរគុណ!!!

Filed in: រាយការណ៍ពិសេស, សន្តិសុខ សង្គម

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.