ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អរគុណដល់អាជ្ញាធរនិងសមត្ថកិច្ច ដែលថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ជូនពលរដ្ឋដែលទៅកម្សាន្តនៅសួនសាធារណ:អតីតអាកាសយាន្តដ្ឋានអន្តរជាតិពោធិ៍ចិន ==> ទូលព្រះបង្គំ ខូយ រីដា ក្រាបបង្គំទូលថ្វាយព្រះពរ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមឆាប់បានជាសះស្បើយពីព្រះរោគ ==> ទូលព្រះបង្គំ ជា សុមេធី ក្រាបបង្គំទូលថ្វាយព្រះពរ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមឆាប់បានជាសះស្បើយពីព្រះរោគ ==> លោក ឃួង ស្រេង តំណាងឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី បានដឹកនាំដង្ហែក្បួន នគរសង្ក្រាន្តឆ្នាំ២០២៦ លើកទី២ នៅបរិវេណផ្លូវថ្មើរជើងចតុមុខ ==> សារថ្វាយព្រះពរ ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នាជាថ្នាក់ដឹកនាំ និងសមាជិក សមាជិកាសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ (IPA) សូមថ្វាយព្រះពរព្រះករុណាព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមទ្រង់បានប្រកបដោយជោគជ័យក្នុងការវះកាត់ព្យាបាលព្រះរោគ នៅមន្ទីរពេទ្យរដ្ឋធានីប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន🙏🙏🙏 ==> ទូលព្រះបង្គំ សៀ ទីន ក្រាបបង្គំទូលថ្វាយព្រះពរ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមឆាប់បានជាសះស្បើយពីព្រះរោគ ==> ប្រជាពលរដ្ឋរងគ្រោះ​ទាំង​២២គ្រួសារ ម​កពីភូមិ​ចំនួន​៦ ក្នុង​ឃុំស្ទឹ​ងត្រង់ ស្រុកសា​លាក្រៅ​ ទទួលអំ​ណោយ មនុស្សធម៌​ពីកាក​បាទក្រហ​មកម្ពុ​ជា ==> ទូលព្រះបង្គំ នេត្រ ភក្ត្រា ក្រាបបង្គំទូលថ្វាយព្រះពរ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមឆាប់បានជាសះស្បើយពីព្រះរោគ ==> ទូលព្រះបង្គំ រ័ត្ន ស្រ៊ាង ក្រាបបង្គំទូលថ្វាយព្រះពរ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមឆាប់បានជាសះស្បើយពីព្រះរោគ ==> រយៈពេល៦ថ្ងៃ មានពលរដ្ឋជិត ១២ម៉ឺននាក់ ទទួលសេវារថយន្តក្រុងសាធារណៈដោយឥតគិតថ្លៃ របស់រដ្ឋបាលរាជធានីភ្នំពេញ ដើម្បីជិះទៅលេងស្រុកកំណើតក្នុងឱកាសពិធីបូណ្យចុលឆ្នាំថ្មី 

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ៖ទោះបីជាប្រទេសមានសុខសន្តិភាព រាជរដ្ឋាភិបាលនៅតែបន្តគិតគូរអំពីសុខទុក្ខរបស់កងកម្លាំងជួរមុខជានិច្ច

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ៖ទោះបីជាប្រទេសមានសុខសន្តិភាព រាជរដ្ឋាភិបាលនៅតែបន្តគិតគូរអំពីសុខទុក្ខរបស់កងកម្លាំងជួរមុខជានិច្ច

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ៖ទោះបីជាប្រទេសមានសុខសន្តិភាព រាជរដ្ឋាភិបាលនៅតែបន្តគិតគូរអំពីសុខទុក្ខរបស់កងកម្លាំងជួរមុខជានិច្ច

(ខេត្តកោះកុង)៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្ត្រីក្រសួងទំនាក់ ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និង អធិការកិច្ច បានអញ្ជើញជួបសំណេះសំណាលជាមួយកងកម្លាំងប្រដាប់អាវុធ អង្គភាពនគរបាលជាតិ វរៈសេនាតូចលេខ ៨២៧ វរៈសេនាតូចលេខ២៦៩ និងគណៈបញ្ជាការនគរបាលជាតិប្រចាំទិសភូមិភាគទី៣ ដែលឈរជើងនៅភូមិសាស្រ្ដខេត្តកោះកុងនិងបានរៀបចំនៅក្នុងគណៈបញ្ជាការនគរបាលជាតិប្រចាំទិសភូមិភាគទី៣ ស្ថិតក្នុងភូមិនាងកុក ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីម៉ា ខេត្តកោះកុង នាព្រឹកថ្ងៃអង្គារ ៥រោច ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៣ ។

សម្តេចកិត្តិសង្គហបណ្ឌិត បាននាំយកនូវការសួរសុខទុក្ខ និងសេចក្តីនឹករឭកពីសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន និងថ្លែងអំណរគុណ និង កោតសរសើរដល់កងកម្លាំងប្រដាប់អាវុធទាំងអស់ដែលឈរជើង នៅតាមបន្ទាត់ព្រំដែន ដែលបានខិតខំបំពេញភារកិច្ចរបស់ខ្លួនជូនជាតិមាតុភូមិ ដោយ បង្ហាញនូវភាពម៉ឺងម៉ាត់ក្នុងការថែរក្សា សន្តិសុខ សន្តិភាព ស្ថិរភាព ការពារបូរណភាពទឹកដី ហើយបានបន្តចូលរួមយ៉ាងសកម្ម ក្នុងការជួយសង្រ្គោះប្រជាពលរដ្ឋ នៅក្នុងស្ថានការណ៍ គ្រោះមហន្តរាយនានា។

សម្តេចបានមានប្រសាសន៍ថា នេះ ជាលើកទី១១ ហើយដែលក្រសួងទំនាក់ ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និង អធិការកិច្ច រួមជាមួយក្រុមហ៊ុន ម៉ុង ឬទ្ធី គ្រុប និងក្រុមហ៊ុន គូហ៊ូ ឡុង រួមជាមួយវិស័យឯកជនផ្សេងទៀត បានចុះមកសំណេះសំណាលដល់កងកម្លាំងដែលឈរជើងនៅភូមិសាស្រ្ដខេត្តកោះកុងនាថ្ងៃនេះ។ សម្តេចបានបន្តទៀតថា បើទោះបីកម្ពុជាមានសុខសន្តិភាព រាជរដ្ឋាភិបាលនៅតែបន្តគិតគូរអំពីសុខទុក្ខរបស់កងកម្លាំងជួរមុខជានិច្ច ជាពិសេស កងកម្លាំងដែលឈរជើងនៅតាមបន្ទាត់ព្រំដែន ដែលនេះជាការ ឆ្លុះបញ្ចាំង ពីស្មារតីយកចិត្តទុកដាក់ខ្ពស់ ចំពោះកងកម្លាំងប្រដាប់អាវុធ ដែល កំពុងឈរជើងយ៉ាងអង់អាចក្លាហានក្នុងកិច្ចការពារអធិបតេយ្យភាព បូរណភាពទឹកដី មាតុភូមិកម្ពុជានៃយើង។

នៅក្នុងឱកាសនោះផងដែរ សម្តេចកិត្តិសង្គហបណ្ឌិត បានដោះស្រាយតាមសំណូមពររបស់អង្គភាពនគរបាលជាតិ វរៈសេនាតូចលេខ ៨២៧ និង វរៈសេនាតូចលេខ២៦៩ ក្នុងការជួសជុលហេដ្ឋារចនាសម្ព័ន្ធរបស់អង្គភាពទាំងពីរ និងបាននាំយកនូវថវិកា និងគ្រឿងឧបភោគបរិភោគ ជូនដល់អង្គភាពចំនួនបី រួមមាន ៖ អង្ករ ២០តោន ត្រីខ ៧០កេស មីជាតិ ៣០០កេស ទឹកត្រី ២០០កេស ទឹកស៉ីអ៉ីវ ២០០កេស ត្រីងៀត ៣០គីឡូក្រាម ថ្នាំពេទ្យ ១៥កេស កុំព្យូទ័រ ១គ្រឿង ម៉ាស៉ីនព្រីនធ័រ ១គ្រឿង ឧបត្ថម្ភ អង្គភាពនគរបាលជាតិ វរៈសេនាតូចលេខ ៨២៧ ចំនួន ២៨លានរៀល និង ៧ពាន់ដុល្លារ ឧបត្ថម្ភ អង្គភាពវរៈសេនាតូចលេខ២៦៩ ចំនួន ២០លានរៀល និង ៣ពាន់ដុល្លារ និងអង្គភាពកងកម្លាំងប្រចាំការទិសភូមិភាគ៣ ចំនួន២លានរៀល និងឧបត្ថម្ភដល់កងកម្លាំង ៣៣៧នាក់ ក្នុងម្នាក់ៗថវិកា ១០ម៉ឺនរៀល៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.