ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន ជំរុញដល់មន្ទីរជំនាញត្រូវយកចិត្តទុកដាក់ពង្រឹងក្នុងការរកចំណូលឱ្យបានទៅតាមផែនការរបស់ខ្លួន ==> សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ «AI មិន​មែនមកជំនួសមនុស្សទេ ប៉ុន្តែមនុស្សចេះប្រើ AI មានប្រៀប​ជាង​មនុស្សដែលមិនចេះប្រើ»  ==> ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញប្រគល់សញ្ញាបត្រដល់និស្សិត​សាកលវិទ្យាល័យអាស៊ី អឺរ៉ុប ២ ៥៧៣អង្គ/នាក់ ==> យុវជនខ្មែរទាំងពីរភេទ បង្ហាញឆន្ទៈស្ម័គ្រចិត្តចូលបំពេញកាតព្វកិច្ចយោធា ឆ្នាំ២០២៦! ==> លោកវរសេនីយ៍ឯក សោម សុភ័ណ្ឌ អធិការនគរបាលក្រុងស្វាយរៀង អញ្ជើញចូលរួមក្នុងប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកញ្ញា។ ==> ប្រជាពលរដ្ឋរងគ្រោះដោយសារជំនន់ទឹកភ្លៀងជាង៧០០គ្រួសារ ទទួលអំណោយមនុស្សធម៌សង្គ្រោះបន្ទាន់ ពីសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ==> គម្រោងដេញថ្លៃសាងសង់ផ្លូវបេតុងអា នៅសាលាឃុំទន្លូងស្រុកមេមត់ខេត្តត្បូងឃ្មុំមានភាពមិនប្រក្រតី ! ==> អភិបាលខេត្តប៉ៃលិន ចុះសួរសុខទុក្ខ  និងជួយសង្គ្រោះបន្ទាន់ដល់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ដឹកនាំប្រតិភូគោរពវិញ្ញាណក្ខន្ធសព លោកឧត្តមសេនីយ៍ឯក ខូវ សម្បត្តិ ! ==> សម្តេច ម៉ែន សំអន ថ្លែងអំណរគុណក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ដែលបានចុះពិនិត្យ ព្យាបាលជំងឺ និងផ្តល់ការអប់រំសុខភាព ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋក្នុងខេត្តស្វាយរៀង

អភិបាលខេត្តពោធិ៍សាត់ ជួបសំណេះសំណាលជាមួយពលករខ្មែរ ដែលកំពុងបម្រើការងារនៅក្នុងខេត្តត្រាត ប្រទេសថៃ

អភិបាលខេត្តពោធិ៍សាត់ ជួបសំណេះសំណាលជាមួយពលករខ្មែរ ដែលកំពុងបម្រើការងារនៅក្នុងខេត្តត្រាត ប្រទេសថៃ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ពោធិ៍សាត់៖ នៅក្នុងដំណើរទស្សនកិច្ចសិក្សា នៅខេត្តត្រាត រយៈពេល២ថ្ងៃ ពោលគឺចាប់ពីថ្ងៃទី០៨-០៩ ខែឧសភា ឆ្នាំ២០២៣នេះ លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ បានឆ្លៀតឱកាសចុះសួរសុខទុក្ខ និងពិនិត្យស្ថានភាពធ្វើការងារ របស់ក្មួយៗ កម្មករ កម្មការិនីកម្ពុជា ដែលកំពុងបម្រើការងារ នៅភោជនីយដ្ឋាន និងរីស៊ត ដឹឈីវ ដែលស្ថិតក្នុងតំបន់កោះឆាង ខេត្តត្រាត ប្រទេសថៃ។

ក្នុងជំនួបសំណេះសំណាលជាមួយនឹងពលករកម្ពុជា នាឱកាសនោះក៏បានការចូលរួមពីលោក ឆាំណានវីត តេរ៉ាត់ អភិបាលខេត្តត្រាតផងដែរ។

លោក ខូយ រីដា បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដោយបានលើកឡើងថា សម្តេចទាំងទ្វេរ តែងតែយកចិត្តទុកដាក់គិតគូរ ចំពោះសុខទុក្ខរបស់កម្មករ កម្មការិនីទាំងក្នុង និងក្រៅប្រទេស។

ជាក់ស្តែងនាថ្ងៃនេះ តាមរយៈការអញ្ជើញរបស់រដ្ឋបាលខេត្តត្រាត ដោយទទួលបានការឯកភាព និងគាំទ្រ ពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃកម្ពុជា បានអនុញ្ញាតឲ្យគណៈប្រតិភូខេត្តពោធិ៍សាត់ បានមកចូលរួមទស្សនកិច្ចសិក្សា នៅខេត្តត្រាត ប្រទេសថៃ រយៈពេល២ថ្ងៃ ព្រមទាំងបានឆ្លៀតឱកាសជួបសំណេះសំណាល ជាមួយក្មួយៗ ជាកម្មករ កម្មការិនីកម្ពុជា ដែលកំពុងតែធ្វើការនាពេលនេះ។

លោកបានថ្លែងអំណរគុណ ដល់ម្ចាស់ភោជនីយដ្ឋាន និងរីស៊ត ដែលបានផ្តល់ឱកាសការងារ ដល់ក្មួយៗ កម្មករ កម្មការិនីកម្ពុជា ក៏ដូចជាផ្តល់អាហារដល់ពួកគេបានគ្រប់គ្រាន់ និងបានថែរក្សាសុខភាពពលករកម្ពុជាបានល្អផងដែរ។

លោកបានកោតសរសើរដល់ក្មួយៗ កម្មករ កម្មការិនីកម្ពុជា ដែលមានស្មារតីតស៊ូ ប្រឹងប្រែងធ្វើការ ប្រកបរបរចិញ្ចឹមជីវិត ដើម្បីបង្កើមចំណូលជាតិ។ ក្នុងមួយឆ្នាំៗ ពលករនៅក្រៅប្រទេស បានផ្ញើប្រាក់ជាច្រើនពាន់លានដុល្លារ ដល់គ្រួសារ ហើយពេលពួកគេត្រឡប់មកកម្ពុជាវិញ បាននាំយកនូវចំណេះជំនាញ ដែលបានរៀននៅបរទេសមកជាមួយ និងបានជួយបង្ហាត់បង្រៀនបន្ត ដល់បងប្អូនយើងនៅតាមមូលដ្ឋាននោះផងដែរ។

លោកបាន​គូសបញ្ជាក់​ថា ក្មួយៗ ​កម្មករ កម្មការិនី មានឱកាសមកធ្វើការងារ នៅក្រៅប្រទេសនាពេលនេះ គឺដោយសារការដឹកនាំគោលនយោបាយដ៏ត្រឹមត្រូវ របស់សម្តេចតេជោ ហ៊ុន សែន ដែលមានទំនាក់ទំនងការបរទេសល្អ មានកិច្ចសហប្រតិបត្តិការ និងអាចបញ្ជូនពលករទៅវិញទៅមកបាន ស្របច្បាប់របស់ប្រទេសនីមួយៗ។

លោកក៏បានណែនាំដល់ក្មួយៗ កម្មករ កម្មការិនីកម្ពុជា សូមបន្តថែរក្សាសុខភាពផ្ទាល់ខ្លួន និងចូលរួមគោរពច្បាប់ប្រទេសដែលខ្លួនកំពុងធ្វើការ ព្រមទាំងទៅចូលរួមបោះឆ្នោត ជ្រើសរើសតំណាងរាស្ត្រ នីតិកាលទី៧ នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខ ឲ្យបានគ្រប់ៗគ្នា ក្នុងនាមជាប្រជាពលរដ្ឋខ្មែរពេញសិទ្ធិ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.