ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឯកឧត្តម​ ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ផ្ញើសារលិខិតជូនពរ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ក្រសួងព័ត៌មាន ចេញសេចក្តីណែនាំពង្រឹងការទទួលខុសត្រូវលើការផលិត ផ្សព្វផ្សាយមាតិកា ដើម្បីលើកកម្ពស់សីលធម៌សង្គម ការពារតម្លៃ សិទ្ធិ កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ស្ត្រី ==> អភិបាលខេត្តប៉ៃលិន នាំយកអំណោយមកដាក់ក្នុងផ្ទះបរិច្ចាគ ដើម្បីជួយដល់បងប្អូនទុរគតជន និងមានជីវភាពខ្វះខាត ==> ឧក្រិដ្ឋជនឈ្មោះ ម៉េត វុទ្ធី ត្រូវបានតុលាការខេត្តស្ទឹងត្រែងសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារ អស់មួយជីវិត ពីបទដឹកជញ្ជូនដោយខុសច្បាប់នូវសារធាតុញៀន និងកាន់កាប់ គ្រឿងផ្ទុះដោយគ្មានការអនុញ្ញាត បានលាក់ខ្លួនពួនសំងំនៅរាជធានីភ្នំពេញ ត្រូវបាន កម្លាំងអាវុធហត្ថខេត្តស្ទឹងត្រែង ពន្លាតដែនសមត្ថកិច្ច មកសហការជាមួយ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ធ្វើការឃាត់ខ្លួនបាននៅ ថ្ងៃទី១៣ សីហា ២០២៦ ត្រង់ចំណុចភូមិ ពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ក្រោមប្រតិបត្តិការផ្ទាល់របស់ កម្លាំង គ អន្តរាគមន៍ កងរាជអាវុធហត្ថរាជធានីភ្នំពេញ។ ==> លោកជំទាវបណ្ឌិត​ ពេជ្រ​ ចន្ទមុន្នី​ ហ៊ុន​ ម៉ាណែត​ អញ្ជេីញប្រគល់ផ្ទះថ្មីចំនួន​ ២ខ្នង​នៅខេត្តស្វាយរៀង​ជូនដល់ក្រុមគ្រួសារវីរកងទ័ព... ==> ក្រុមប្រឹក្សាខេត្តប៉ៃ​លិន ប្រជុំវិ​សា​មញ្ញលើ​កទី៦ ​អាណត្តិទី៤ ក្រោមអ​ធិបតីភាពឯកឧត្តម ជា​ ចាន់ឌិន និងលោកជំទាវបណ្ឌិត បាន​ ស្រីមុំ ==> ឯកឧត្តម​ ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ផ្ញើសារលិខិតជូនពរ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្តម ប៉េង ពោធិ៍​សាអភិបាលខេត្ត​ស្វាយរៀង និង​ លោក ពេជ្រ វិរះ ស្នងការដ្ឋាន​នគរបាល​ខេត្ត​ស្វាយរៀងមិនគួរមើលរំលងលោករស់ភឿនជាមេប៉ុស្តិ៍នគរបាលការពារព្រំដែនសំយ៉ោង ជាអ្នកមានសិទ្ធិបេីកដៃឲ្យក្រុមឈ្មួញដឹកទំនិញគេចពន្ធ ឆ្លងដែនពីវៀតណាមមកកម្ពុជា តាមរថយន្តសាំយ៉ុងនឹងរម៉កយ៉ាងរលូននោះតេ ! ==> សម្ដេចធិបតី ហ៊ុន ម៉ាណែតជួបជាមួយ ឯកឧត្តម Elbridge A. Colby អនុរដ្ឋមន្ត្រីសង្គ្រាម ទទួលបន្ទុកគោលនយោបាយ នៃក្រសួងសង្គ្រាមសហរដ្ឋអាមេរិក ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។ ==> កងរាជអាវុធហត្ថខេត្តសៀមរាប បន្តចុះផ្សព្វផ្សាយប្រព័ន្ធលេខទូរស័ព្ទ (Hotline)1296!

ម្ចាស់ភោជនីយដ្ឋានចំនួន៧ នៅទីរួមខេត្តកំពង់ស្ពឺ ប្រកាសមិនលក់មម្ហូបដែលធ្វើពីសាច់សត្វព្រៃដល់ភ្ញៀវពិសា

ម្ចាស់ភោជនីយដ្ឋានចំនួន៧ នៅទីរួមខេត្តកំពង់ស្ពឺ ប្រកាសមិនលក់មម្ហូបដែលធ្វើពីសាច់សត្វព្រៃដល់ភ្ញៀវពិសា

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(កំពង់ស្ពឺ)៖ តាមរយៈការផ្សព្វផ្សយការយល់ដឹងពីគុណតម្លៃរបស់សត្វព្រៃ និងការប្រឈមមុខនឹងផ្លូវច្បាប់ចំពោះការយកសាច់សត្វព្រៃមកលម្អិតធ្វើម្ហូបលក់ដល់ភ្ញៀវពិសារ គឺមានម្ចាស់ភោជនីយដ្ឋានចំនួន៧ នៅទីរួមខេត្តកំពង់ស្ពឺ បានប្តេជ្ញាចិត្តមិនលក់មុខម្ហូបដែលធ្វើពីសាច់សត្វព្រៃដល់ភ្ញៀវពិសាជាដាច់ខាត បើទោះបីជាភ្ញៀវកម្មង់ និងឱ្យតម្លៃថ្លៃក៏ដោយ។

ជាមួយគ្នានឹងការបើកយុទ្ធនាការអន្ទាក់សូន្យ នៅខេត្តកំពង់ស្ពឺនេះ ក្រៅពីម្ចាស់ភោជនីយដ្ឋានទាំង៧ខាងលើ សិស្សានុសិស្ស ប្រជាពលរដ្ឋ បានសន្យានឹងពាំនាំការយល់ដឹងរបស់ខ្លួនពីអត្ថប្រយោជន៍ នៃធនធានធម្មជាតិ និងសត្វជីវិតសត្វព្រៃ ជូនដល់ក្រុមគ្រួសារ សាច់ញាតិ និងមិត្តភក្តិរបស់ខ្លួនផងដែរ។

បើគិតមកដល់ពេលនេះមានភោជនីយដ្ឋានជាង៧០កន្លែង នៅក្នុងខេត្តចំនួន៨ រួមមាន៖ ខេត្តក្រចេះ ស្ទឹងត្រែង ព្រះវិហារ រតនគិរី មណ្ឌលគិរី ពោធិ៍សាត់ និងខេត្តកំពង់ស្ពឺ ការប្ដេជ្ញាមិនលក់ម្ហូបដែលធ្វើពីសាច់សត្វព្រៃឡើយ ដើម្បីចូលរួមក្នុងការកាត់បន្ថយការបរបាញ់ និងសម្លាប់សាច់សត្វព្រៃនៅក្នុងតំបន់ការពារធម្មជាតិ និងអភិរក្សសត្វព្រៃ។

ដើម្បីជាការលើកទឹកចិត្តដល់ម្ចាស់ភោជនីយដ្ឋានទាំង៧នេះ នៅព្រឹកថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៣នេះ ក្នុងឱកាសបើកយុទ្ធនាការអន្ទាក់សូន្យដំណាក់កាលទី២ នៅខេត្តកំពង់ស្ពឺ លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាប្រធានយុទ្ធនាការអន្ទាក់សូន្យ បានប្រគល់បណ្ណសសើរដល់ម្ចាស់ភោជនីយដ្ឋាន ព្រមទាំងចុះបិទស្ទីកឃ័រផ្សព្វផ្សាយពីសារសំខាន់នៃសត្វព្រៃនៅតាមភោជនីយដ្ឋានផងដែរ។

បើតាមលោក ស៊ា បូរី អ្នកគ្រប់គ្រងទូទៅភោជនីយផ្លាណឺរ ដែលមានទីតាំងនៅក្រុងច្បារមន ខេត្តកំពង់ស្ពឺ បានបញ្ជាក់ថា ការលក់សាច់សត្វព្រៃឱ្យអតិថិជនរបស់ខ្លួនអាចបណ្ដាលឱ្យពួកគាត់ឆ្លងជំងឺជាច្រើនប្រភេទ ហើយនឹងធ្វើឱ្យពួកគេប្រឈម នឹងហានិភ័យមួយចំនួនផងដែរ។ សត្វព្រៃរស់នៅក្នុងព្រៃ ហើយបរិស្ថានរស់នៅរបស់ពួកគេពុំមានការគ្រប់គ្រងបានដិតដល់ ដូចជាសត្វចិញ្ចឹមនៅក្នុងកសិដ្ឋាននោះឡើយ ពីព្រោះសត្វព្រៃងាយនឹងឆ្លងប៉ារ៉ាស៊ីត មេរោគ និងគ្រោះ ថ្នាក់ផ្សេងទៀតដែលរកមិនឃើញនៅក្នុងសាច់សត្វដែលចិញ្ចឹមក្នុងកសិដ្ឋាន។

លោកបានបន្តថា «យើងគួរតែចាប់ផ្តើមពីខ្លួនយើង ដោយមិនបរិភោគសាច់ព្រៃ មិនលក់សាច់ព្រៃ ព្រោះសត្វព្រៃមានគុណតម្លៃខ្លាំងណាស់សម្រាប់មនុស្សគ្រប់រូប។ សុំម្ចាស់ភោជនីយដ្ឋានដែលធ្លាប់លួចលក់សាច់ព្រៃធ្វើម្ហូបជូនភ្ញៀវ សូមបញ្ឈប់ទាំងអស់គ្នា ដើម្បីរក្សាវត្តមានសត្វព្រៃឱ្យនៅគង់តជំនាន់»។

«យើងយល់ឃើញថា ការបរិភោគសាច់សត្វព្រៃនាំឱ្យមានបញ្ហាសំខាន់ចំនួន២ គឺហិនហោចសម្បត្តិធម្មជាតិ និងបង្កឱ្យមានជំងឺដល់មនុស្ស»។ នេះជាការយល់ឃើញបន្ថែមរបស់លោក បូរី។

នៅព្រឹកថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៣នេះ មន្ត្រីក្រសួងបរិស្ថាន អាជ្ញាធរខេត្តកំពង់ស្ពឺ អង្គការសង្គមស៊ីវិល និងក្រុមអ្នកសារព័ត៌មាន និងមន្ទីរជំនាញពាក់ព័ន្ធ ព្រមទាំងសិស្សានុសិស្សជាង ៤០០នាក់ បានដង្ហែក្បួនបើកយុទ្ធនាការអន្ទាក់សូន្យលើកទី២ នៅទីខេត្តកំពង់ស្ពឺ។

សម្រាប់ខេត្តកំពង់គឺជាខេត្តទី២ នៃយុទ្ធនាការអន្ទាក់សូន្យ ដែលត្រូវបានទទួលការរៀបចំដោយក្រសួងបរិស្ថាន មន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ អង្គការអភិរក្សអន្តរជាតិ (CI) អង្គការ WWF, USAID, អង្គការ WA, អង្គការ WEA, ACCB, MJP, អង្គការ WCS, អង្គការ Birdlife, អង្គកា រFFI, អង្គការ RECOFTC និងបណ្តាអង្គការក្នុង និងក្រៅស្រុកមួយចំនួនទៀត ដោយសហការឧបត្ថម្ភគាំទ្រការរៀបចំដោយអាជ្ញាធរខេត្ត មន្ទីរបរិស្ថានខេត្ត និងអាជ្ញាធរមូលដ្ឋាន៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.