ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្តេច ម៉ែន សំអន អញ្ជើញដាំកូនឈើ ក្រោមប្រធានបទ «រួមគ្នាថែរក្សារុក្ខជាតិ ដើម្បីទេសចរណ៍ធម្មជាតិ បែបជំនឿសាសនា និងប្រពៃណី» នៅទីសក្ការៈវិមានឋានសួគ៌ ==> រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងអភិបាលរាជធានីភ្នំពេញ ប្រកាសឲ្យដាក់អនុវត្ត «ផែនការអភិវឌ្ឍទេសចរណ៍រាជធានីភ្នំពេញ ឆ្នាំ២០២៦-២០៣០» ==> អ្នកផលិតមាតិកា ត្រូវជៀសវាងការចម្លងគម្រូវប្បធម៌បរទេស តាមរយៈការយកស្ត្រីជាកម្មវត្ថុនៃការបង្ហាញកេរ្តិ៍ខ្មាស និងភាពស្រើបស្រាល ==> ឯកឧត្ដម​ នេត្រ ភក្ត្រា ជំរុញពង្រឹងសមត្ថភាពធនធានមនុស្ស និងបច្ចេកទេស ឆ្លើយតបបច្ចេកវិទ្យាឌីជីថល​ដើម្បីលើកកម្ពស់ប្រសិទ្ធភាព គុណភាព និងភាពជឿទុកចិត្តរបស់សាធារណជន ==> ឯកឧត្ដម​ នេត្រ ភក្ត្រា ដឹកនាំកិច្ចប្រជុំវាយតម្លៃសមិទ្ធផលពាក់កណ្តាលអាណត្តិ និងកំណត់ផែនការការងារឆ្នាំ២០២៧-២០២៨ របស់ក្រសួងព័ត៌មាន ==> ឯកឧត្តម​ ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ផ្ញើសារលិខិតជូនពរ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ក្រសួងព័ត៌មាន ចេញសេចក្តីណែនាំពង្រឹងការទទួលខុសត្រូវលើការផលិត ផ្សព្វផ្សាយមាតិកា ដើម្បីលើកកម្ពស់សីលធម៌សង្គម ការពារតម្លៃ សិទ្ធិ កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ស្ត្រី ==> អភិបាលខេត្តប៉ៃលិន នាំយកអំណោយមកដាក់ក្នុងផ្ទះបរិច្ចាគ ដើម្បីជួយដល់បងប្អូនទុរគតជន និងមានជីវភាពខ្វះខាត ==> ឧក្រិដ្ឋជនឈ្មោះ ម៉េត វុទ្ធី ត្រូវបានតុលាការខេត្តស្ទឹងត្រែងសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារ អស់មួយជីវិត ពីបទដឹកជញ្ជូនដោយខុសច្បាប់នូវសារធាតុញៀន និងកាន់កាប់ គ្រឿងផ្ទុះដោយគ្មានការអនុញ្ញាត បានលាក់ខ្លួនពួនសំងំនៅរាជធានីភ្នំពេញ ត្រូវបាន កម្លាំងអាវុធហត្ថខេត្តស្ទឹងត្រែង ពន្លាតដែនសមត្ថកិច្ច មកសហការជាមួយ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ធ្វើការឃាត់ខ្លួនបាននៅ ថ្ងៃទី១៣ សីហា ២០២៦ ត្រង់ចំណុចភូមិ ពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ក្រោមប្រតិបត្តិការផ្ទាល់របស់ កម្លាំង គ អន្តរាគមន៍ កងរាជអាវុធហត្ថរាជធានីភ្នំពេញ។ ==> លោកជំទាវបណ្ឌិត​ ពេជ្រ​ ចន្ទមុន្នី​ ហ៊ុន​ ម៉ាណែត​ អញ្ជេីញប្រគល់ផ្ទះថ្មីចំនួន​ ២ខ្នង​នៅខេត្តស្វាយរៀង​ជូនដល់ក្រុមគ្រួសារវីរកងទ័ព...

ពលរដ្ឋខេត្តប៉ៃលិនទទួលបានភាពសប្បាយរីករាយក្រោយរដ្ឋបាលខេត្តរៀបចំស្លាយគ្រប់ការប្រកួតស៊ីហ្គេម មាន៤ទីតាំងក្នុងខេត្តប៉ៃលិន ។

ពលរដ្ឋខេត្តប៉ៃលិនទទួលបានភាពសប្បាយរីករាយក្រោយរដ្ឋបាលខេត្តរៀបចំស្លាយគ្រប់ការប្រកួតស៊ីហ្គេម មាន៤ទីតាំងក្នុងខេត្តប៉ៃលិន ។

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ប៉ៃលិន ៖ប្រជាពលរដ្ឋក្នុងខេត្តប៉ៃលិនបានបង្ហាញពីមោទនភាព និងភាពសប្បាយរីករាយ ក្រោយរដ្ឋបាលខេត្តបានរៀបចំដាក់បញ្ចាំងស្លាយ ក្នុងរាត្រីថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៣ ដែលមានការផ្សាយផ្ទាល់រវាងកម្ពុជា និងហ្វីលីពីន។

កញ្ញា ជា លាងហេង ជាប្រជាពលរដ្ឋម្នាក់រស់នៅភូមិវត្ត សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន បានបង្ហាញអារម្ភរំភើបសប្បាយរីករាយនៅពេលដែលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ក្នុងនោះដែរកញ្ញាក៏បានថ្លែងអំណរគុណថ្នាក់ដឹកនាំនៃរដ្ឋបាលខេត្តប៉ៃលិន ដែលបានរៀបចំឱ្យមានការបញ្ចាំងស្លាយនាពេលនេះ ហើយក៏សំនូមពរដល់ប្រជាពលរដ្ឋរក្សាសណ្តាប់ធ្នាប់សង្គម ជាពិសេសត្រូវទុកដាក់ ប្រមូលសំរាមឱ្យបានត្រឹមត្រូវ។

លោក ផល ឧត្តម មន្រ្តីរាជការម្នាក់ ដែលធ្វើក្នុងខេត្តប៉ៃលិន និងជាអ្នករស់នៅក្នុងខេត្តប៉ៃលិន បានថ្លែងអំណរគុណរដ្ឋបាលដែលបានរៀចចំបញ្ចាំងស្លាយ ផ្សាយបន្តផ្ទាល់នាពេលនេះ ថែមទាំងមានការឧបត្ភម្ភ នៅទឹកពិសារដោយឥតគិតថ្លៃផងដែរ។

លោក ហុក សុផល អភិបាលរងខេត្តប៉ៃលិនបានប្រាប់ឱ្យដឹងថា៖ យោងតាមប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាកាលពីថ្ងៃទី២៥ មេសា ឆ្នាំ២០២៣ រដ្ឋបាលខេត្តប៉ៃលិន ដែលមានលោកជំទាវ បាន ស្រីមុំ អភិបាលខេត្តបានរៀបចំដាក់បញ្ចាំងស្លាយ ដើម្បីចាក់ផ្សាយបន្តផ្ទាល់ការប្រកួតកីឡាអាស៊ីអាគ្នេយ៍(ស៊ីហ្គេម) ក្នុងនាមកម្ពុជាជាម្ចាស់ផ្ទះលើកទី៣២ ជូនបងប្អូនប្រជាពលរដ្ឋទស្សនា ។

លោកបានបន្តថា ៖រដ្ឋបាលខេត្តប៉ៃលិន បានប្រកាសជូនសាធារណជនទាំងអស់ ដើម្បីបង្កើតនូវបរិយាកាសសប្បាយរីក រាយជូនប្រជាពលរដ្ឋ និងសាធារណជន ដែលស្រឡាញ់ និងគាំទ្រវិស័យកីឡា អញ្ជើញទៅទស្សនាការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ រដ្ឋបាលខេត្ត សហការជាមួយមន្ទីរព័ត៌មានខេត្ត និងសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តប៉ៃលិន រៀបចំការផ្សាយផ្ទាល់ ដែលមានទីតាំងក្នុងខេត្តប៉ៃលិនដូចខាងក្រោម ៖ទី១-នៅបរិវេណវិមានឯករាជ្យ ស្ថិតក្នុងភូមិប៉ាហ៊ីត្បូង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន, ទី២-ផ្សារប៉ាងរលឹម ភូមិប៉ាងរលីម សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ទី៣-តំបន់ផ្សារសាលាក្រៅ ស្ថិតក្នុងភូមិទួលខ្ពស់ ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ និងទី៤-តំបន់ផ្សារព្រំ ស្ថិតក្នុងភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។
សូមរម្លឹកថា ក្នុងការប្រកួតរវាងកម្ពុជា និងហ្វីលីពីន នៅក្នុងព្រឹត្តិការណ៍ស៊ីហ្គេម នៅម៉ោង ៧យប់ថ្ងៃទី២ឧសភានេះ នៅពហុកីឡដ្ឋានជាតិអូឡាំពិក កម្ពុជា បាននាំមុខហ្វីលីពីន នៅនាទី ២៦ ដោយកីឡាករ គី រីណា។ ប៉ុន្តែនៅម៉ោងបន្ថែម ក្នុងតង់ទី២ ហ្វីលីពីន រកបានមួយគ្រាប់វិញ ដោយកីឡាករ Carino នៅនាទី៩០+២។ យ៉ាងណាក៏ដោយ ឆ្លងកាត់ការប្រកួត ២លើកកន្លងមកនេះ កម្ពុជា ទទួលបាន ៤ពិន្ទុ ដោយនៅតែបន្តឈរលើកំពូលតារាង ក្នុងពូល A ក្រោយយកឈ្នះទីម័រខាងកើត ៤-០ កាលពីថ្ងៃទី២៩មេសា និងស្មើជាមួយហ្វីលីពីន នៅថ្ងៃទី២ឧសភានេះ។ ដោយឡែក ឥណ្ឌូនេស៊ី ទើបតែប្រកួតបាន ១ប្រកួត មាន ៣ពិន្ទុ ក្រោយឈ្នះហ្វីលីពីន។ រីឯមីយ៉ាន់មា មាន៣ពិន្ទុដែរ ក្រោយឈ្នះទីម័រខាងកើត ១-០ នៅថ្ងៃទី២ឧសភានេះ។ កម្ពុជា នៅសល់ ២ប្រកួតទៀត។ កម្ពុជា នឹងជួបមីយ៉ាន់ម៉ា នៅម៉ោង ៧យប់ ថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៣។ ចំណែកនៅម៉ោង ៧យប់ ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៣ កម្ពុជា នឹងជួបឥណ្ឌូនេស៊ី៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.