ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្តេច ម៉ែន សំអន អញ្ជើញដាំកូនឈើ ក្រោមប្រធានបទ «រួមគ្នាថែរក្សារុក្ខជាតិ ដើម្បីទេសចរណ៍ធម្មជាតិ បែបជំនឿសាសនា និងប្រពៃណី» នៅទីសក្ការៈវិមានឋានសួគ៌ ==> រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងអភិបាលរាជធានីភ្នំពេញ ប្រកាសឲ្យដាក់អនុវត្ត «ផែនការអភិវឌ្ឍទេសចរណ៍រាជធានីភ្នំពេញ ឆ្នាំ២០២៦-២០៣០» ==> អ្នកផលិតមាតិកា ត្រូវជៀសវាងការចម្លងគម្រូវប្បធម៌បរទេស តាមរយៈការយកស្ត្រីជាកម្មវត្ថុនៃការបង្ហាញកេរ្តិ៍ខ្មាស និងភាពស្រើបស្រាល ==> ឯកឧត្ដម​ នេត្រ ភក្ត្រា ជំរុញពង្រឹងសមត្ថភាពធនធានមនុស្ស និងបច្ចេកទេស ឆ្លើយតបបច្ចេកវិទ្យាឌីជីថល​ដើម្បីលើកកម្ពស់ប្រសិទ្ធភាព គុណភាព និងភាពជឿទុកចិត្តរបស់សាធារណជន ==> ឯកឧត្ដម​ នេត្រ ភក្ត្រា ដឹកនាំកិច្ចប្រជុំវាយតម្លៃសមិទ្ធផលពាក់កណ្តាលអាណត្តិ និងកំណត់ផែនការការងារឆ្នាំ២០២៧-២០២៨ របស់ក្រសួងព័ត៌មាន ==> ឯកឧត្តម​ ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ផ្ញើសារលិខិតជូនពរ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ក្រសួងព័ត៌មាន ចេញសេចក្តីណែនាំពង្រឹងការទទួលខុសត្រូវលើការផលិត ផ្សព្វផ្សាយមាតិកា ដើម្បីលើកកម្ពស់សីលធម៌សង្គម ការពារតម្លៃ សិទ្ធិ កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ស្ត្រី ==> អភិបាលខេត្តប៉ៃលិន នាំយកអំណោយមកដាក់ក្នុងផ្ទះបរិច្ចាគ ដើម្បីជួយដល់បងប្អូនទុរគតជន និងមានជីវភាពខ្វះខាត ==> ឧក្រិដ្ឋជនឈ្មោះ ម៉េត វុទ្ធី ត្រូវបានតុលាការខេត្តស្ទឹងត្រែងសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារ អស់មួយជីវិត ពីបទដឹកជញ្ជូនដោយខុសច្បាប់នូវសារធាតុញៀន និងកាន់កាប់ គ្រឿងផ្ទុះដោយគ្មានការអនុញ្ញាត បានលាក់ខ្លួនពួនសំងំនៅរាជធានីភ្នំពេញ ត្រូវបាន កម្លាំងអាវុធហត្ថខេត្តស្ទឹងត្រែង ពន្លាតដែនសមត្ថកិច្ច មកសហការជាមួយ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ធ្វើការឃាត់ខ្លួនបាននៅ ថ្ងៃទី១៣ សីហា ២០២៦ ត្រង់ចំណុចភូមិ ពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ក្រោមប្រតិបត្តិការផ្ទាល់របស់ កម្លាំង គ អន្តរាគមន៍ កងរាជអាវុធហត្ថរាជធានីភ្នំពេញ។ ==> លោកជំទាវបណ្ឌិត​ ពេជ្រ​ ចន្ទមុន្នី​ ហ៊ុន​ ម៉ាណែត​ អញ្ជេីញប្រគល់ផ្ទះថ្មីចំនួន​ ២ខ្នង​នៅខេត្តស្វាយរៀង​ជូនដល់ក្រុមគ្រួសារវីរកងទ័ព...

ពលរដ្ឋខេត្តពោធិ៍សាត់ យ៉ាងច្រើនកុះករទស្សនាការប្រកួតបាល់ទាត់កម្ពុជា-ហ្វីលីពីន ចំនួន៣ទីតាំង

ពលរដ្ឋខេត្តពោធិ៍សាត់ យ៉ាងច្រើនកុះករទស្សនាការប្រកួតបាល់ទាត់កម្ពុជា-ហ្វីលីពីន ចំនួន៣ទីតាំង

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ពោធិ៍សាត់)៖ ប្រជាពលរដ្ឋក្នុងខេត្តពោធិ៍សាត់យ៉ាងច្រើនកុះករបាននាំគ្នាចូលរួមទស្សនា និងលើកទឹកចិត្តក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាអាយុក្រោម២២ឆ្នាំ ដែលប្រកួតជាមួយក្រុមហ្វីលីពីន តាមរយៈការទស្សនាលើកញ្ចក់ទូរទស្សន៍ LED ជិតស្ពានថ្មថ្មី មុខសាលាខេត្ត ផ្ទាំងស្លាយនៅលើបុរីវប្បធម៌កោះសំពៅមាស និងសួន១៤មករា ជាប់ផ្លូវលេខ១០១ នារាត្រីថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៣។

គេសង្គេតឃើញមានវត្តមានរបស់លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ ព្រមទាំងថ្នាក់ដឹកនាំមួយចំនួនទៀត ក៏បានចូលរួមទស្សនាផងដែរ។

សូមជម្រាបថា នាវេលាម៉ោ ៧យប់ ថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៣ ម្សិលមិញ មានការប្រកួតរវាងហ្វីលីពីន និងកម្ពុជា ក្រុមបាល់ទាត់ជម្រើសជាតិយុវជនអាយុក្រោម២២ឆ្នាំកម្ពុជា បានត្រឹមស្មើជាមួយហ្វីលីពីន ១-១ ក្នុងព្រឹត្តិការណ៍កីឡាចម្រុះ SEA Games លើកទី៣២ នៃប្រកួតទី២ សម្រាប់ពូល A តាមរយៈលទ្ធផលនេះក្រុមកម្ពុជា រកបានត្រឹម៤ពិន្ទុ បន្តឈរកំពូលតារាងបណ្តោះអាសន្ន។ ការប្រកួតធ្វើឡើងនៅពហុកីឡដ្ឋានជាតិអូឡាំពិក។

ស្ថិតក្នុងការប្រកួតវគ្គទី១ ក្រុមកម្ពុជារកបាន១គ្រាប់ដោយកីឡាករ គី រីណា នាទី២៦ និងក្រុមហ្វីលីពីន ដោយកីឡាករ Carino នៅនាទី៩០+២ នេះជាការប្រកួតសន្សំពិន្ទុលើកទី២ ប្រចាំពូល A សម្រាប់ក្រុមទាំងពីរ។ តាមរយៈលទ្ធផលនេះឃើញថា ក្រុម U22 កម្ពុជានៅតែបន្តឈរកំពូលតារាង ក្រោយរកបាន៤ពិន្ទុជាបណ្តោះអាសន្ន ក្រោយយកឈ្នះទីម័រខាងកើត និងស្មើជាមួយហ្វីលីពីន៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.