ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្តេច ម៉ែន សំអន អញ្ជើញដាំកូនឈើ ក្រោមប្រធានបទ «រួមគ្នាថែរក្សារុក្ខជាតិ ដើម្បីទេសចរណ៍ធម្មជាតិ បែបជំនឿសាសនា និងប្រពៃណី» នៅទីសក្ការៈវិមានឋានសួគ៌ ==> រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងអភិបាលរាជធានីភ្នំពេញ ប្រកាសឲ្យដាក់អនុវត្ត «ផែនការអភិវឌ្ឍទេសចរណ៍រាជធានីភ្នំពេញ ឆ្នាំ២០២៦-២០៣០» ==> អ្នកផលិតមាតិកា ត្រូវជៀសវាងការចម្លងគម្រូវប្បធម៌បរទេស តាមរយៈការយកស្ត្រីជាកម្មវត្ថុនៃការបង្ហាញកេរ្តិ៍ខ្មាស និងភាពស្រើបស្រាល ==> ឯកឧត្ដម​ នេត្រ ភក្ត្រា ជំរុញពង្រឹងសមត្ថភាពធនធានមនុស្ស និងបច្ចេកទេស ឆ្លើយតបបច្ចេកវិទ្យាឌីជីថល​ដើម្បីលើកកម្ពស់ប្រសិទ្ធភាព គុណភាព និងភាពជឿទុកចិត្តរបស់សាធារណជន ==> ឯកឧត្ដម​ នេត្រ ភក្ត្រា ដឹកនាំកិច្ចប្រជុំវាយតម្លៃសមិទ្ធផលពាក់កណ្តាលអាណត្តិ និងកំណត់ផែនការការងារឆ្នាំ២០២៧-២០២៨ របស់ក្រសួងព័ត៌មាន ==> ឯកឧត្តម​ ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ផ្ញើសារលិខិតជូនពរ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ក្រសួងព័ត៌មាន ចេញសេចក្តីណែនាំពង្រឹងការទទួលខុសត្រូវលើការផលិត ផ្សព្វផ្សាយមាតិកា ដើម្បីលើកកម្ពស់សីលធម៌សង្គម ការពារតម្លៃ សិទ្ធិ កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ស្ត្រី ==> អភិបាលខេត្តប៉ៃលិន នាំយកអំណោយមកដាក់ក្នុងផ្ទះបរិច្ចាគ ដើម្បីជួយដល់បងប្អូនទុរគតជន និងមានជីវភាពខ្វះខាត ==> ឧក្រិដ្ឋជនឈ្មោះ ម៉េត វុទ្ធី ត្រូវបានតុលាការខេត្តស្ទឹងត្រែងសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារ អស់មួយជីវិត ពីបទដឹកជញ្ជូនដោយខុសច្បាប់នូវសារធាតុញៀន និងកាន់កាប់ គ្រឿងផ្ទុះដោយគ្មានការអនុញ្ញាត បានលាក់ខ្លួនពួនសំងំនៅរាជធានីភ្នំពេញ ត្រូវបាន កម្លាំងអាវុធហត្ថខេត្តស្ទឹងត្រែង ពន្លាតដែនសមត្ថកិច្ច មកសហការជាមួយ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ធ្វើការឃាត់ខ្លួនបាននៅ ថ្ងៃទី១៣ សីហា ២០២៦ ត្រង់ចំណុចភូមិ ពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ក្រោមប្រតិបត្តិការផ្ទាល់របស់ កម្លាំង គ អន្តរាគមន៍ កងរាជអាវុធហត្ថរាជធានីភ្នំពេញ។ ==> លោកជំទាវបណ្ឌិត​ ពេជ្រ​ ចន្ទមុន្នី​ ហ៊ុន​ ម៉ាណែត​ អញ្ជេីញប្រគល់ផ្ទះថ្មីចំនួន​ ២ខ្នង​នៅខេត្តស្វាយរៀង​ជូនដល់ក្រុមគ្រួសារវីរកងទ័ព...

អភិបាលខេត្តពោធិ៍សាត់ និងនាយិកាប្រតិបត្តិអង្គការសម្ព័ន្ធមិត្តសត្វព្រៃ ជួបពិភាក្សាគ្នាលើការងារអភិរក្ស និងការពារព្រៃឈើ នៅតំបន់រេដបូកជួរភ្នំក្រវាញ

អភិបាលខេត្តពោធិ៍សាត់ និងនាយិកាប្រតិបត្តិអង្គការសម្ព័ន្ធមិត្តសត្វព្រៃ ជួបពិភាក្សាគ្នាលើការងារអភិរក្ស និងការពារព្រៃឈើ នៅតំបន់រេដបូកជួរភ្នំក្រវាញ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ពោធិ៍សាត់)៖ លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ នារសៀលថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៣ បានអនុញ្ញាតឱ្យកញ្ញាបណ្ឌិត Suwanna Gauntlett ស្ថាបនិក នាយិកាប្រតិបត្តិនៃអង្គការសម្ព័ន្ធមិត្តសត្វព្រៃ (Wildlife Alliance) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ជុំវិញលទ្ធផល និងជោគជ័យដែលរួមគ្នាសម្រេចបាន ក្នុងតំបន់ការពារធម្មជាតិរយៈពេលកន្លងមក ដោយផ្តោតសំខាន់លើគម្រោងកាបូនរេដបូកតំបន់ជួរភ្នំក្រវាញ ក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់។

កិច្ចប្រជុំនេះដែរ បានការចូលរួមពីសំណាក់លោក ចេង ឡៃ, លោក សាយ សុជាតិ និងលោក ឡាយ វិសិដ្ឋ អភិបាលរងខេត្ត លោកប្រធានមន្ទីរបរិស្ថានខេត្ត លោកប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត។

កញ្ញា បណ្ឌិត Suwanna Gauntlett បានជម្រាបជូនថា ចាប់តាំងពីលោកចាកចេញពីខេត្តពោធិ៍សាត់ទៅ គឺមានការបំផ្លិចបំផ្លាញព្រៃឈើច្រើនណាស់នៅស្រុកវាលវែង ជាក់ស្តែងផ្ទៃដីព្រៃឈើជាង២ពាន់ហិកតា ត្រូវបានបំផ្លិចបំផ្លាញ ដូចមានក្នុងផែនទីច្បាស់លាស់។

នាយិកាប្រតិបត្តិនៃអង្គការសម្ព័ន្ធមិត្តសត្វព្រៃ បានសាទរចំពោះវត្តមាន របស់លោក ខូយ រីដា ដែលត្រូវរាជរដ្ឋាភិបាល សម្រេចតែងតាំងជាអភិបាលខេត្តពោធិ៍សាត់ សម្រាប់បន្តភាពជាដៃគូ ក្នុងការពង្រឹងការពារ និងថែរក្សាព្រៃឈើ ដែលនៅសេសសល់ ក្នុងតំបន់ជួរភ្នំក្រវាញ ស្របតាមអនុសាសន៍ដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលសម្ដេចមិនឱ្យអាជ្ញាធរមូលដ្ឋាន ធ្វើការចុះហត្ថលេខាលើលិខិតទិញលក់ដីព្រៃខុសច្បាប់នោះឡើយ។

ស្របគ្នានោះ កញ្ញា បណ្ឌិត Suwanna Gauntlett ក៏បានលើកឡើងពីកម្លាំងចុះប្រតិបត្តិការបង្ក្រាបបទល្មើសព្រៃឈើ នៅតំបន់ព្រៃឡង់ ហើយលោកស្រីក៏សូមថ្លែងអំណរគុណចំពោះនាយកឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ដែលបានជួយជ្រោមជ្រែង និងចាត់បញ្ជូនកម្លាំងអាវុធហត្ថបន្ថែម២០នាក់ទៀត សម្រាប់ចួលរួមការពារព្រៃឈើនៅតំបន់រេដបូក។

បន្ទាប់ពីបានប្រជុំពិភាក្សាគ្នាយ៉ាងលំអិត រយៈពេលជិត១ម៉ោងកន្លះ ជាការឆ្លើយតប, លោក ខូយ រីដា បានថ្លែងនូវអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង របស់អង្គការសម្ព័ន្ធមិត្តសត្វព្រៃ ដែលកន្លងមកបានសម្របសម្រួល និងសហប្រតិបត្តិការយ៉ាងល្អ ជាមួយមន្រ្តីបរិស្ថាន ឧទ្យានុរក្ស និងអាជ្ញាធរពាក់ព័ទ្ធនានា សម្រាប់តំបន់ការពារធម្មជាតិ ក្នុងភូមិសាស្ត្រនៃខេត្តពោធិ៍សាត់។ ពិតណាស់ថាតំបន់ការពារធម្មជាតិ ក្នុងខេត្តពោធិ៍សាត់ ត្រូវការកិច្ចសហការយ៉ាងល្អពីគ្រប់ភាគីពាក់ពទ្ធ័ ក្នុងការធានាបាននូវនិរន្តភាពការពារសក្តានុពលបរិស្ថាន និងអភិរក្សធនធានធម្មជាតិ សម្រាប់តំកល់ជូនឧត្តមប្រយោជន៍ដល់ក្មេងជំនាន់ក្រោយ ហើយលោកក៏សូមស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះគម្រោងនេះផងដែរ។

លោកបន្ថែមថា មួយរយៈកន្លងមកនេះ លោកបានតាមដានអំពីសភាពការណ៍បំផ្លិចបំផ្លាញធនធានធម្មជាតិ គឺមានការសោកស្ដាយខ្លាំងណាស់ ហើយលោកក៏អស់ជម្រើសក្នុងការនិយាយជាមួយអង្គភាពជំនាញទៀតដែរ គឺមានតែអនុវត្តវិធានការរដ្ឋបាលផ្លូវច្បាប់ទេ ដើម្បីចាត់ការមន្ត្រីមួយចំនួន ដែលគ្មានសមត្ថភាពឈរជើងនៅក្នុងតំបន់ទាំងអស់នោះ។

បន្ថែមពីនោះ លោកអភិបាលខេត្តក៏សូមស្នើដល់ក្រសួងពាក់ព័ន្ធ និងអង្គការដៃគូរ សូមពន្លឿនក្នុងការបោះបង្គោលព្រំដីតំបន់ការពារធនធានធម្មជាតិឱ្យបានលឿន កុំឱ្យមានការស្រពិចស្រពិលជាមួយតំបន់ទីប្រជុំជន ព្រោះទៅថ្ងៃខាងមុខ ខេត្តមានគម្រោងរៀបចំឃុំថ្មដា ជាទីក្រុងសេដ្ឋកិច្ច ឃុំអូរសោម ជាទីក្រុងទេសចរណ៍ និងឃុំប្រម៉ោង ជាទីក្រុងរដ្ឋបាល។

សូមបញ្ជាក់ថា គម្រោងរេដបូកតំបន់ជួរភ្នំក្រវាញ ត្រូវបានរៀបចំឡើងដោយក្រសួងបរិស្ថាន និងអង្គការសម្ព័ន្ធមិត្ដសត្វព្រៃ ដោយមានគោលបំណងបីយ៉ាងធំៗគឺ៖

* ទី១៖ ដើម្បីបានជាប្រយោជន៍ សម្រាប់ជួយលើកកំពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋមូលដ្ឋាន
* ទី២៖ ដើម្បីរក្សាការពារព្រៃឈើឱ្យនៅគង់វង្ស ដោយសារតែព្រៃឈើ គឺជាកន្លែងស្ដុកកាបូនសម្រាប់លក់
* ទី៣៖ ដើម្បីនាំប្រាក់ចំណូលជូនរាជរដ្ឋាភិបាលកម្ពុជា។

សម្រាប់អ្នកទិញឥណទានកាបូនព្រៃឈើនៃតំបន់ជួរភ្នំក្រវាញ គឺមកពីទ្វីបអឺរុប និងអាមេរិក ហើយការលក់បានចាប់ផ្ដើមតាំងពីខែមករា ឆ្នាំ២០១៩មកម្ល៉េះ។ ចំពោះជំនួយហិរញ្ញវត្ថុដែលផ្តល់ជួនខេត្តរយៈពេលកន្លងមក គឺជាលទ្ធផលផ្ទាល់ នៃការលក់ឥណទានកាបូនព្រៃឈើជួរភ្នំក្រវាញ ទៅឱ្យក្រុមហ៊ុនអន្ដរជាតិ ដែលទិញពិន្ទុះឥណទានស្រូបកាបូន ជាថ្នូរនឹងការបំភាយឧស្ម័នកាបូនិច នេះមានន័យថាប្រជាពលរដ្ឋនៅតំបន់ជួរភ្នំក្រវាញ កំពុងតែធ្វើការដោយមានភ្ជាប់ចំណងផ្ទាល់ ជាមួយក្រុមហ៊ុននានា នៅឯក្រៅប្រទេស ដើម្បីទប់ស្កាត់ឥទ្ធិពល នៃការប្រែប្រួលអាកាសធាតុសកល៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.