ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ បើការវិភាគមានទឡ្ហីករណ៍ច្បាស់លាស់ សម្តេចព្រមទទួលស្តាប់ តែកុំវិភាគបែបស៊ីអារម្មណ៍ ==> សម្លេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ការអប់រំសីលធម៌ និងគុណធម៌ មានសារៈសំខាន់សម្រាប់សង្គម ==> លោក ឡុង ឆ័យណាវ ត្រូវបានតែងតាំងជាជំនួយការសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ==> សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ថ្លែងអំណរគុណ និងកោតសសើរចំពោះទឹកចិត្តសប្បុរសគ្រូពេទ្យសប្បុរសធម៌ប៉ាយសួយឡាយយិនកម្ពុជា ដែលមកព្យាបាលជំងឺដោយ​ឥត​គិត​ថ្លៃ ​នៅក្នុងស្រុកកំពង់រោទិ៍ ==> សម្តេច ម៉ែន សំអន អញ្ជើញដាំកូនឈើ ក្រោមប្រធានបទ «រួមគ្នាថែរក្សារុក្ខជាតិ ដើម្បីទេសចរណ៍ធម្មជាតិ បែបជំនឿសាសនា និងប្រពៃណី» នៅទីសក្ការៈវិមានឋានសួគ៌ ==> រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងអភិបាលរាជធានីភ្នំពេញ ប្រកាសឲ្យដាក់អនុវត្ត «ផែនការអភិវឌ្ឍទេសចរណ៍រាជធានីភ្នំពេញ ឆ្នាំ២០២៦-២០៣០» ==> អ្នកផលិតមាតិកា ត្រូវជៀសវាងការចម្លងគម្រូវប្បធម៌បរទេស តាមរយៈការយកស្ត្រីជាកម្មវត្ថុនៃការបង្ហាញកេរ្តិ៍ខ្មាស និងភាពស្រើបស្រាល ==> ឯកឧត្ដម​ នេត្រ ភក្ត្រា ជំរុញពង្រឹងសមត្ថភាពធនធានមនុស្ស និងបច្ចេកទេស ឆ្លើយតបបច្ចេកវិទ្យាឌីជីថល​ដើម្បីលើកកម្ពស់ប្រសិទ្ធភាព គុណភាព និងភាពជឿទុកចិត្តរបស់សាធារណជន ==> ឯកឧត្ដម​ នេត្រ ភក្ត្រា ដឹកនាំកិច្ចប្រជុំវាយតម្លៃសមិទ្ធផលពាក់កណ្តាលអាណត្តិ និងកំណត់ផែនការការងារឆ្នាំ២០២៧-២០២៨ របស់ក្រសួងព័ត៌មាន ==> ឯកឧត្តម​ ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ផ្ញើសារលិខិតជូនពរ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក្នុងឱកាសខួបចម្រើនជន្មាយុ

នៅសួនច្បារព្រះរាជដំណាក់ក្រុងសៀមរាប មានពលរដ្ឋជាង៥ពាន់នាក់ទស្សនាការផ្សាយបន្តផ្ទាល់ការប្រកួតបាល់ទាត់កម្ពុជា-ហ្វីលីពីន

នៅសួនច្បារព្រះរាជដំណាក់ក្រុងសៀមរាប មានពលរដ្ឋជាង៥ពាន់នាក់ទស្សនាការផ្សាយបន្តផ្ទាល់ការប្រកួតបាល់ទាត់កម្ពុជា-ហ្វីលីពីន

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(សៀមរាប)៖​ រដ្ឋបាលខេត្តសៀមរាប សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តសៀមរាប បានរៀបចំផ្សាយបន្តផ្ទាល់តាមរយៈ​ផ្ទាំង​ LED​ នៅសួនច្បារខាងជើងស្ពានថ្មព្រះរាជដំណាក់ក្រុងសៀមរាប ដោយមានប្រជាពលរដ្ឋចូលរួមជាង​៥​,០០០នាក់​ ក្នុងជំនួបរវាងក្រុមជម្រើសជាតិកម្ពុជា និងក្រុមជម្រើសជាតិហ្វីលីពីន នារាត្រីថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៣។

ដោយឡែក​ នៅតាមបណ្តាស្រុកទាំង​១១​ និងនៅតំបន់ផាប់ស្ត្រីត ក៏មានប្រជាពលរដ្ឋចូលរួមទស្សនាយ៉ាងច្រើនកុះករផងដែរ។

ក្នុងការទស្សនាការផ្សាយបន្តផ្ទាល់នេះ ក៏មានការចូលរួមទស្សនាផងដែរពីលោក ទៀ សីហា អភិបាលខេត្តសៀមរាប លោក ប្រាក់ សោភ័ណ អភិបាលរងខេត្ត និងថ្នាក់ដឹកនាំមន្ទីរ អង្គភាពជុំវិញខេត្ត ព្រមទាំងប្រជាពលរដ្ឋចូលរួមទស្សនាយ៉ាងច្រើនកុះករផងដែរ។

ប្រជាពលរដ្ឋដែលមកចូលរួមទស្សនាការផ្សាយបន្តផ្ទាល់បានសម្ដែងអំណរអរគុណដល់រដ្ឋបាលខេត្តសៀមរាប ដែលបានសហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត រៀបចំដាក់ផ្ទាំង​ LED ដើម្បីឱ្យពួកគាត់បានទស្សនាជុំគ្នាយ៉ាងច្រើនកុះករ ដែលធ្វើឲ្យពួកគាត់មានអារម្មណ៍សប្បាយរីករាយ និងស្រែកហ៊ោនៅពេលក្រុមកីឡាករជម្រើសជាតិកម្ពុជាទាត់បាល់បញ្ចូលទីរបស់ក្រុមជម្រើសជាតិហ្វីលីពីននៅតង់ទី១។

សូមបញ្ជាក់ថា ចប់ការប្រកួត ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាអាយុក្រោម២២ឆ្នាំបានត្រឹមស្មើជាមួយក្រុមបាល់ទាត់ជម្រើសជាតិហ្វីលីពីន ដោយលទ្ធផល១ទល់នឹង១ ក្នុងការប្រកួតសន្សំពិន្ទុពូល A វិញ្ញាសាបាល់ទាត់ផ្នែកបុរស នៃព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេមលើកទី៣២៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.