ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ បើការវិភាគមានទឡ្ហីករណ៍ច្បាស់លាស់ សម្តេចព្រមទទួលស្តាប់ តែកុំវិភាគបែបស៊ីអារម្មណ៍ ==> សម្លេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ការអប់រំសីលធម៌ និងគុណធម៌ មានសារៈសំខាន់សម្រាប់សង្គម ==> លោក ឡុង ឆ័យណាវ ត្រូវបានតែងតាំងជាជំនួយការសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ==> សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ថ្លែងអំណរគុណ និងកោតសសើរចំពោះទឹកចិត្តសប្បុរសគ្រូពេទ្យសប្បុរសធម៌ប៉ាយសួយឡាយយិនកម្ពុជា ដែលមកព្យាបាលជំងឺដោយ​ឥត​គិត​ថ្លៃ ​នៅក្នុងស្រុកកំពង់រោទិ៍ ==> សម្តេច ម៉ែន សំអន អញ្ជើញដាំកូនឈើ ក្រោមប្រធានបទ «រួមគ្នាថែរក្សារុក្ខជាតិ ដើម្បីទេសចរណ៍ធម្មជាតិ បែបជំនឿសាសនា និងប្រពៃណី» នៅទីសក្ការៈវិមានឋានសួគ៌ ==> រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងអភិបាលរាជធានីភ្នំពេញ ប្រកាសឲ្យដាក់អនុវត្ត «ផែនការអភិវឌ្ឍទេសចរណ៍រាជធានីភ្នំពេញ ឆ្នាំ២០២៦-២០៣០» ==> អ្នកផលិតមាតិកា ត្រូវជៀសវាងការចម្លងគម្រូវប្បធម៌បរទេស តាមរយៈការយកស្ត្រីជាកម្មវត្ថុនៃការបង្ហាញកេរ្តិ៍ខ្មាស និងភាពស្រើបស្រាល ==> ឯកឧត្ដម​ នេត្រ ភក្ត្រា ជំរុញពង្រឹងសមត្ថភាពធនធានមនុស្ស និងបច្ចេកទេស ឆ្លើយតបបច្ចេកវិទ្យាឌីជីថល​ដើម្បីលើកកម្ពស់ប្រសិទ្ធភាព គុណភាព និងភាពជឿទុកចិត្តរបស់សាធារណជន ==> ឯកឧត្ដម​ នេត្រ ភក្ត្រា ដឹកនាំកិច្ចប្រជុំវាយតម្លៃសមិទ្ធផលពាក់កណ្តាលអាណត្តិ និងកំណត់ផែនការការងារឆ្នាំ២០២៧-២០២៨ របស់ក្រសួងព័ត៌មាន ==> ឯកឧត្តម​ ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ផ្ញើសារលិខិតជូនពរ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក្នុងឱកាសខួបចម្រើនជន្មាយុ

ក្រុមបណ្តុំអាជីវកម្មបន្លែធម្មជាតិ អះអាងថា ការដាំដុះដំណាំបន្លែគ្រប់មុខពិតជាទទួលបានភោគផល ព្រោះតែការថែទាំបានល្អ

ក្រុមបណ្តុំអាជីវកម្មបន្លែធម្មជាតិ អះអាងថា ការដាំដុះដំណាំបន្លែគ្រប់មុខពិតជាទទួលបានភោគផល ព្រោះតែការថែទាំបានល្អ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ក្រុមបណ្តុំអាជីវកម្មបន្លែធម្មជាតិ អះអាងថា ការដាំដុះដំណាំបន្លែគ្រប់មុខពិតជាទទួលបានភោគផល ព្រោះតែការថែទាំបានល្អ

(ខេត្តកំពត)៖ ជាទូទៅ បន្លែធម្មជាតិគ្រប់ប្រភេទពិតជាតម្រូវការដ៏ចាំបាច់បំផុត ដែលពលរដ្ឋគ្រប់រូបមិនអាចខ្វះបាន សម្រាប់យកមកចម្អិនកែច្នៃធ្វើមុខម្ហូបប្រចាំថ្ងៃ។យ៉ាងណាមិញ បើក្រលេកមើលការងារដាំដុះបន្លែបង្ការគ្រប់ប្រភេទដែលស្ថិតក្នុងភូមិបុស្សត្របែក ឃុំត្រពាំងព្រីង ស្រុកទឹកឈូ ខេត្តកំពត ពិតជាមានការលូតលាស់បានល្អ ព្រមទាំងទទួលបានផលយ៉ាងគាប់ប្រសើរ ដោយសារការដាំដុះត្រូវធ្វើឡើងទៅតាមក្បួនខ្នាត និងការថែទាំងបានត្រឹមត្រូវ។

លោក អ៉ឹម ច័ន្ទសោធន អភិបាលស្រុកទឹកឈូ បានឱ្យដឹងនៅថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៣ នេះថា ការដាំបន្លែស្ថិតក្នុងតំបន់ ភូមិសាស្ត្រខាងលើ ត្រូវពឹងផ្អែកទៅលើការថែទាំ គូបផ្សំនឹងអំណោយផលពីអាកាសធាតុផងដែរ។ លោកបន្តថា បច្ចុប្បន្ន ការដាំដុះ មានការលូតលាស់និងទទួលបានផ្លែផ្កាគួរជាទីគាប់ចិត្តនេះ ក៏អាស្រ័យលើកិច្ចខិតខំប្រឹងប្រែងពីក្រុមបណ្ត៉ំអាជីវកម្មបន្លែធម្មជាតិ ដែលជានិច្ចកាលក្រុមអ្នកដាំដុះពួតដៃគ្នាជាធ្លុងមួយ ដើម្បីថែទាំងបន្លែទាំងនោះកុំឱ្យមានសត្វល្អិតចង្រៃមកយាយី ពិសេសការប្រើជីធម្មជាតិជំនួយផងដែរ។

លោកអភិបាលស្រុក បានបញ្ជាក់ផងដែរថា ការដាំបន្លែនៅតំបន់នេះ គឺគាំទ្រដោយគម្រោង អេសស្ប៉ាយ តាមរយៈក្រសួងកសិកម្ម រក្ខាប្រមាញ់ និងនេសាទ សម្រាប់ផ្តល់លទ្ធភាពឱ្យបងប្អូនប្រជាពលរដ្ឋ ផលិត ដាំដុះបន្លែសុវត្ថិភាព ដោយប្រើប្រាស់ជីធម្មជាតិ មិនបង្កប៉ះពាល់ដល់សុខភាពនោះឡើយ។

ដោយឡែក ទាក់ទិននឹងការដាំបន្លែនេះដែរ លោក មាស សំអុល អនុប្រធានក្រុមបណ្ត៉ំអាជីវកម្មបន្លែធម្មជាតិ បានឱ្យដឹងថា ក្រុមអ្នកដាំបន្លែមានភាពងាយស្រួល អាស្រ័យដោយមានការជួយជ្រោមជ្រែងពីមន្ទីរកសិកម្មខេត្ត ទើបក្រុមរបស់លោកមានលទ្ធភាពចងជាបណ្ត៉ំ ហើយមន្ទីរកសិកម្មបានផ្តល់នួវសម្ភារៈសម្រាប់ដាំបន្លែ។ចំពោះប្រភេទបន្លែដែលដាំនៅទីនេះ រួមមាន៖ ស្ពៃក្តោប ស្ពៃក្រញាញ់ សាឡាដ ស្ពៃតឿ ស្ពៃចង្កឹះ ស្ពៃខៀវ និងខាត់ណាផ្កា ជាដើម។

លោក មាស សំអុល បានបញ្ជាក់ទៀតថា​ បន្លែគ្រប់ប្រភេទដែលក្រុមបណ្ត៉ំអាជីវកម្មបន្លែធម្មជាតិ ប្រមូលផល គឺត្រូវបានលក់ដុំទៅឱ្យឈ្មួញយកទៅលក់បន្ត ដោយក្រុមរបស់យើងលក់បោះដុំក្នុង១គីឡូក្រាម តម្លៃជាមធ្យម២០០០រៀល ប៉ុន្តែតម្លៃអាចប្រែប្រួលខ្លះៗ ខណៈហាងឆេងទំនិញក្នុងទីផ្សារក្នុងស្រុកមានការឡើងចុះតាមរដូវកាល៕ សេង ណារិទ្ធ

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.