ឯកឧត្តម យិន សាវ៉េន បានថ្លែងថាៈ ស្ថិតក្រោមដំបូលសន្តិភាពធ្វើអោយប្រជាពលរដ្ឋ អបអរសាទរ និង គាំទ្រការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា
កំពង់ឆ្នាំងៈឯកឧត្តម យិន សាវ៉េន បានថ្លែងថាៈ ក្រោមការ
ដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានធ្វើវិស័យពុទ្ធចក្រនិងអាណាចក្រ មានការរីកចំរើននៅគ្រប់មូលដ្ឋាន កត្តានេះក៏ដោយសារប្រទេសជាតិមានសុខសន្តិភាពបរិបូណ៌ពេញផ្ទៃប្រទស និងក៏ដោយសារមានការគាំទ្រ ចូលរួមពីប្រជាពលរដ្ឋទាំងក្នុងប្រទេស និង នៅក្រៅប្រទេសផងដែរ។ ឯកឧត្តម យិន សាវ៉េន អភិបាលរងខេត្តតំណាង ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំងបានថ្លែងបែបនេះ នៅព្រឹកថ្ងៃចន្ទទី១ ខែឧសភា ឆ្នាំ២០២៣ក្នុងពិធីសម្ពោធសមិទ្ធផលនានាក្នុងវត្តគីរីសុវណ្ណ ហៅវត្តត្រងិល ស្ថិតក្នុងឃុំត្រងិល ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំងក្រោមអធិបតីភាពនិងព្រះអធិបតីភាព ឯកឧត្តម ឡុង ឈុនឡៃ ប្រធានក្រុមប្រឹក្សាខេត្ត និង លោកជំទាវ ខែក សាវឿន ឡុង ឈុនឡៃ និង ព្រះទេពមុនី សុខ ថាន ព្រះរាជាគណៈថ្នាក់ចត្វា ព្រះធម្មវង្សាធិបតីព្រះមេគណខេត្តកំពង់ឆ្នាំង ដោយមានការចូលរួមពី ឯកឧត្តម ហែម ហឿន ប្រធានក្រុមការងារថ្នាក់កណ្តាលចុះមូលដ្ឋានឃុំត្រងិល ឯកឧត្តម គុយ ចន្ថា ឯកឧត្តម ផាន់ ចាន់ដារ៉ា ឯកឧត្តម ឡុច វណ្ណារ៉ា សមាជិកក្រុមប្រឹក្សាខេត្ត ព្រះសរណមង្គល ប៉ុណ្យ ប៊ុនជីងព្រះសមុហ៍គណខេត្ត ព្រះមង្គលានុរ័ក្ខ អំ សៃ ព្រះជំនួយការសាលាគណខេត្ត លោក សរ លាង ប្រធានមន្ទីរធម្មការនិងសាសនាខេត្ត លោក យ៉ែម លក្ខិណា អភិបាលស្រុកនិងលោកស្រី ក្រុមការងារថ្នាក់ខេត្ត មន្រ្តីសង្ឃស្រុក ព្រះសង្ឃ អាជ្ញាធរដែនដី និងពុទ្ធបរិស័ទចូលរួមយ៉ាងច្រើនកុះករ។
ឯកឧត្តម យិន សាវ៉េន បានថ្លែងបន្តថាៈ ដើម្បីអោយប្រទេស
ជាតិមានស្ថិរភាព និង មានសុខសន្តិភាព គឺអាស្រ័យដោយប្រជាពលរដ្ឋជាម្ចាស់ឆ្នោតជាអ្នកសម្រេចគឺបើយើងបោះឆ្នោតខុសនោះអាចនាំអោយប្រជាតិធ្លាក់ក្នុងភាពវឹកវរ អស្ថិរភាព
តែបើយើងបោះឆ្នោតអោយគណបក្សប្រជាជនកម្ពុជាដែលមានបទពិសោធន៍ជាង៤០ឆ្នាំកន្លងមកនេះ ដឹកនាំប្រទេស
ជាតិបន្តទៀត ដើម្បីធានាបានសុខសន្តិភាព និង កាអភិវឌ្ឍប្រាកដជាកើតមានជារៀងរហូត ។
ឯកឧត្តម យិន សាវ៉េន ក៏បានផ្តាំផ្ញើដល់ប្រជាពលរដ្ឋទាំងអស់ សូមទៅចូលរួមបោះឆ្នោតជ្រើសតាំងតំណាងនិតិកាលទី៧នៅថ្ងៃទី២៣ខែកក្កដា ខាងមុខនេះគឺបោះឆ្នោតជូនគណបក្ស
ប្រជាជនកម្ពុជាអោយបានគ្រប់ៗគ្នា ដើម្បីជ្រើសរើសតំណាងរាស្ត្រស្របច្បាប់ ការពារផលប្រយោជន៍អោយយើងទាំងអស់គ្នា បន្តដឹកនាំប្រទេសជាតិទៅកាន់តែទទួលបានសមិទ្ធផលថ្មីៗថែមទៀត។
នៅក្នុងពិធីនោះលោក យ៉ែម លក្ខិណា អភិបាលស្រុកកំពង់
លែង បានរាយការណ៍អោយដឹងថាៈស្ថិតនៅក្រោមដំបូលសន្តិភាព ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុនសែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជាជាង៤០ឆ្នាំមកនេះ វត្តគីរីសុវណ្ណ ហៅវត្តត្រងិល ស្ថិតក្នុងឃុំត្រងិល ស្រុកកំពង់លែងកសាងបាននូវសមិទិ្ធផលយ៉ាងច្រើនគួរជាទីមោទនៈ អស់ថវិកា ៣២១,២០០,០០០រៀល ដែលដាក់អោយសម្ភោធជាផ្លូវការក្នុងពេលនេះដែលថវិកានេះបានមកពីពុទ្ធបរិស័ទជិតឆ្ងាយចូលរួម។ ជំនួសមុខអោយប្រជាពលរដ្ឋក្នុងស្រុកកំពង់លែង លោកអភិបាលស្រុកបានថ្លែងអំណរគុណយ៉ាងជ្រាវជ្រៅ សប្បុរជនក្នុង និងក្រៅប្រទេសដែលបានចូលបច្ច័យកសាងសមិទិ្ធផលទាំងអស់ខាងលើនេះ។
ចុងបញ្ចប់គណអធិបតី បានកាត់ខ្សែបូណ៍សម្ពោធសមិទ្ធផលនានាដាក់អោយប្រើប្រាស់ជាផ្លូវការ និង បានប្រគេនបច្ច័យកសាងវត្តចំនួន២,៥០០,០០០រៀល ឧបត្ថម្ភចាក់ដីសាលា
បឋមសិក្សាត្រងិល ២,០០០,០០០រៀល តុជាប់កៅអីចំនួន១០ ចែកប័ណ្ណសរសើរ ដល់សប្បុសជន ឧបត្ថម្ភថវិការៀបចង្ហាន់ព្រះសង្ឃនិងពុទ្ធបរិស័ទចូលរួម ចែកថវិកាដល់លោកគ្រូអ្នកគ្រូ ចែកសៀវភៅនិងថវិកាដល់សិស្សានុសិស្ស ចែកក្រម៉ាដល់ប្រជាពលរដ្ឋបានចូលរួម និង ចែកអំណោយដល់យាយជី
ថវិកានិងសំភារៈបានមកពីការជួយឧបត្ថម្ភពីគណអធិបតីសប្បុរសជន និង លោកយាយ ករុណាសីលវិសុទ្ធិ ចាយ គង់មហាឧបាសិកាពុទ្ធសាសនូបូត្ថម្ភក៏ និង ឯកឧត្តម កែវ ពៅ អនុរដ្ឋលេខាធិការក្រសួងសាធារណការនិងដឹកជញ្ជូន ផងដែរ៕



