ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ បើការវិភាគមានទឡ្ហីករណ៍ច្បាស់លាស់ សម្តេចព្រមទទួលស្តាប់ តែកុំវិភាគបែបស៊ីអារម្មណ៍ ==> សម្លេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ការអប់រំសីលធម៌ និងគុណធម៌ មានសារៈសំខាន់សម្រាប់សង្គម ==> លោក ឡុង ឆ័យណាវ ត្រូវបានតែងតាំងជាជំនួយការសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ==> សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ថ្លែងអំណរគុណ និងកោតសសើរចំពោះទឹកចិត្តសប្បុរសគ្រូពេទ្យសប្បុរសធម៌ប៉ាយសួយឡាយយិនកម្ពុជា ដែលមកព្យាបាលជំងឺដោយ​ឥត​គិត​ថ្លៃ ​នៅក្នុងស្រុកកំពង់រោទិ៍ ==> សម្តេច ម៉ែន សំអន អញ្ជើញដាំកូនឈើ ក្រោមប្រធានបទ «រួមគ្នាថែរក្សារុក្ខជាតិ ដើម្បីទេសចរណ៍ធម្មជាតិ បែបជំនឿសាសនា និងប្រពៃណី» នៅទីសក្ការៈវិមានឋានសួគ៌ ==> រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងអភិបាលរាជធានីភ្នំពេញ ប្រកាសឲ្យដាក់អនុវត្ត «ផែនការអភិវឌ្ឍទេសចរណ៍រាជធានីភ្នំពេញ ឆ្នាំ២០២៦-២០៣០» ==> អ្នកផលិតមាតិកា ត្រូវជៀសវាងការចម្លងគម្រូវប្បធម៌បរទេស តាមរយៈការយកស្ត្រីជាកម្មវត្ថុនៃការបង្ហាញកេរ្តិ៍ខ្មាស និងភាពស្រើបស្រាល ==> ឯកឧត្ដម​ នេត្រ ភក្ត្រា ជំរុញពង្រឹងសមត្ថភាពធនធានមនុស្ស និងបច្ចេកទេស ឆ្លើយតបបច្ចេកវិទ្យាឌីជីថល​ដើម្បីលើកកម្ពស់ប្រសិទ្ធភាព គុណភាព និងភាពជឿទុកចិត្តរបស់សាធារណជន ==> ឯកឧត្ដម​ នេត្រ ភក្ត្រា ដឹកនាំកិច្ចប្រជុំវាយតម្លៃសមិទ្ធផលពាក់កណ្តាលអាណត្តិ និងកំណត់ផែនការការងារឆ្នាំ២០២៧-២០២៨ របស់ក្រសួងព័ត៌មាន ==> ឯកឧត្តម​ ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ផ្ញើសារលិខិតជូនពរ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក្នុងឱកាសខួបចម្រើនជន្មាយុ

ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា ផ្ញើសារលិខិតអបអរសាទរចំពោះ ឯកឧត្តម នាយឧត្តមសេនីយ៍បណ្ឌិត ហ៊ុន ម៉ាណែត ទទួលបានគោរមងារកិត្តិយស «ទីប្រឹក្សាជាន់ខ្ពស់» របស់អង្គការពុទ្ធសាសនិកពិភពលោក

ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា ផ្ញើសារលិខិតអបអរសាទរចំពោះ ឯកឧត្តម នាយឧត្តមសេនីយ៍បណ្ឌិត ហ៊ុន ម៉ាណែត ទទួលបានគោរមងារកិត្តិយស «ទីប្រឹក្សាជាន់ខ្ពស់» របស់អង្គការពុទ្ធសាសនិកពិភពលោក

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា ផ្ញើសារលិខិតអបអរសាទរចំពោះ ឯកឧត្តម នាយឧត្តមសេនីយ៍បណ្ឌិត ហ៊ុន ម៉ាណែត ទទួលបានគោរមងារកិត្តិយស «ទីប្រឹក្សាជាន់ខ្ពស់» របស់អង្គការពុទ្ធសាសនិកពិភពលោក

ភ្នំពេញ ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា

អគ្គមេបញ្ជាការរងនៃកងយោធពលខេមរៈភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលេីផ្ទៃប្រទេស និង លោកជំទាវ ព្រមទាំងនាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថទាំងអស់ សូមសម្ដែងនូវអំណរសាទរយ៉ាងជ្រាលជ្រៅបំផុតចំពោះ ឯកឧត្តម នាយឧត្តមសេនីយ៍បណ្ឌិត ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក និងជាប្រធានគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) ទទួលបានគោរមងារកិត្តិយស «ទីប្រឹក្សាជាន់ខ្ពស់» របស់អង្គការពុទ្ធសាសនិកពិភពលោក តំណាងឱ្យប្រទេសចំនួន៥៥ នៃអ្នកគោរពព្រះពុទ្ធសាសនា នាថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៣។

ការផ្តល់គោរមងារកិត្តិយស «ទីប្រឹក្សាជាន់ខ្ពស់នៃអង្គការពុទ្ធសាសនិកពិភពលោក» គឺជាការទទួលស្គាល់នូវស្នាដៃរបស់លោកបណ្ឌិត ដែលប្រកាន់ខ្ជាប់នូវការលើកកម្ពស់ និងអនុវត្តន៍តាមគន្លងព្រះពុទ្ធសាសនា ជាពិសេសភាពជាអ្នកដឹកនាំក្នុងការលើកកម្ពស់ការអប់រំពលរដ្ឋ អំពីសីលធម៌ទូទៅ និងក្រមសីលធម៌បែបព្រះពុទ្ធសាសនា និងការលះបង់របស់លោកបណ្ឌិត ក្នុងការរក្សាឱ្យបាននូវសុខសន្តិភាព វិបុលភាព និងការសង្គ្រោះអាយុជីវិតប្រជាពលរដ្ឋ ក្នុងអំឡុងការរីករាលដាលនៃជំងឺកូវីដ១៩ ដោយការប្រមូល និងចល័តគ្រូពេទ្យ និស្សិតពេទ្យ និងអ្នកស្ម័គ្រចិត្តចុះពិនិត្យ និងព្យាបាលសុខភាព ដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋនៅកម្ពុជា។

ការផ្តល់គោរមងារកិត្តិយសនេះ ក៏ជាការទទួលស្គាល់សមិទ្ធផលឆ្នើមរបស់លោកបណ្ឌិត ក្នុងការផ្តល់អាហារូបករណ៍រាប់ពាន់កន្លែងដល់យុវជនកម្ពុជា ដើម្បីឱ្យពួកគេមានឱកាសបានសិក្សានៅសាកលវិទ្យាល័យនានាទូទាំងប្រទេស។ ការរួមចំណែកដ៏ថ្លៃថ្នូរជាប្រយោជន៍សង្គមដ៏គួរឱ្យកត់សម្គាល់ទាំងនេះ គឺជាសក្ខីកម្មនៃទង្វើប្រកបដោយគុណធម៌របស់លោកបណ្ឌិត ដែលស្របនឹងពុទ្ធឱវាទរបស់ព្រះពុទ្ធអង្គ។

នាឱកាសដ៏វិសេសវិសាលថ្លៃថ្លានេះ សូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ និងវត្ថុស័ក្តិសិទ្ធិទាំងឡាយ សូមជួយប្រោះព្រំសព្ទសាធុការពរ សិរីសួស្ដី ជ័យមង្គលជូន ឯកឧត្ដម នាយឧត្ដមសេនីយ៍បណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ សូមមានសុខភាពល្អបរិបូរណ៍ កម្លាំងកាយមាំមួន ប្រាជ្ញាភ្លឺថ្លា មានអាយុយឺនយូរ ឈ្នះអស់មារសត្រូវគ្រប់ទិសទី សម្រេចបានជោគជ័យថ្មីៗថែមទៀត និងសូមបានប្រកបដោយពុទ្ធពរទាំង៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

  

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.