ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ បើការវិភាគមានទឡ្ហីករណ៍ច្បាស់លាស់ សម្តេចព្រមទទួលស្តាប់ តែកុំវិភាគបែបស៊ីអារម្មណ៍ ==> សម្លេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ការអប់រំសីលធម៌ និងគុណធម៌ មានសារៈសំខាន់សម្រាប់សង្គម ==> លោក ឡុង ឆ័យណាវ ត្រូវបានតែងតាំងជាជំនួយការសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ==> សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ថ្លែងអំណរគុណ និងកោតសសើរចំពោះទឹកចិត្តសប្បុរសគ្រូពេទ្យសប្បុរសធម៌ប៉ាយសួយឡាយយិនកម្ពុជា ដែលមកព្យាបាលជំងឺដោយ​ឥត​គិត​ថ្លៃ ​នៅក្នុងស្រុកកំពង់រោទិ៍ ==> សម្តេច ម៉ែន សំអន អញ្ជើញដាំកូនឈើ ក្រោមប្រធានបទ «រួមគ្នាថែរក្សារុក្ខជាតិ ដើម្បីទេសចរណ៍ធម្មជាតិ បែបជំនឿសាសនា និងប្រពៃណី» នៅទីសក្ការៈវិមានឋានសួគ៌ ==> រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងអភិបាលរាជធានីភ្នំពេញ ប្រកាសឲ្យដាក់អនុវត្ត «ផែនការអភិវឌ្ឍទេសចរណ៍រាជធានីភ្នំពេញ ឆ្នាំ២០២៦-២០៣០» ==> អ្នកផលិតមាតិកា ត្រូវជៀសវាងការចម្លងគម្រូវប្បធម៌បរទេស តាមរយៈការយកស្ត្រីជាកម្មវត្ថុនៃការបង្ហាញកេរ្តិ៍ខ្មាស និងភាពស្រើបស្រាល ==> ឯកឧត្ដម​ នេត្រ ភក្ត្រា ជំរុញពង្រឹងសមត្ថភាពធនធានមនុស្ស និងបច្ចេកទេស ឆ្លើយតបបច្ចេកវិទ្យាឌីជីថល​ដើម្បីលើកកម្ពស់ប្រសិទ្ធភាព គុណភាព និងភាពជឿទុកចិត្តរបស់សាធារណជន ==> ឯកឧត្ដម​ នេត្រ ភក្ត្រា ដឹកនាំកិច្ចប្រជុំវាយតម្លៃសមិទ្ធផលពាក់កណ្តាលអាណត្តិ និងកំណត់ផែនការការងារឆ្នាំ២០២៧-២០២៨ របស់ក្រសួងព័ត៌មាន ==> ឯកឧត្តម​ ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ផ្ញើសារលិខិតជូនពរ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក្នុងឱកាសខួបចម្រើនជន្មាយុ

ឯកឧត្តម រ័ត្ន ស្រ៊ាង ផ្ញើសារលិខិតអបអរសាទរចំពោះ ឯកឧត្តម នាយឧត្តមសេនីយ៍បណ្ឌិត ហ៊ុន ម៉ាណែត ទទួលបានគោរមងារកិត្តិយស «ទីប្រឹក្សាជាន់ខ្ពស់» របស់អង្គការពុទ្ធសាសនិកពិភពលោក

ឯកឧត្តម រ័ត្ន ស្រ៊ាង ផ្ញើសារលិខិតអបអរសាទរចំពោះ ឯកឧត្តម នាយឧត្តមសេនីយ៍បណ្ឌិត ហ៊ុន ម៉ាណែត ទទួលបានគោរមងារកិត្តិយស «ទីប្រឹក្សាជាន់ខ្ពស់» របស់អង្គការពុទ្ធសាសនិកពិភពលោក

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ឯកឧត្តម រ័ត្ន ស្រ៊ាង ផ្ញើសារលិខិតអបអរសាទរចំពោះ ឯកឧត្តម នាយឧត្តមសេនីយ៍បណ្ឌិត ហ៊ុន ម៉ាណែត ទទួលបានគោរមងារកិត្តិយស «ទីប្រឹក្សាជាន់ខ្ពស់» របស់អង្គការពុទ្ធសាសនិកពិភពលោក

ចែករំលែក៖

ភ្នំពេញ ៖ ឯកឧត្តម រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ សូមសម្ដែងនូវអំណរសាទរយ៉ាងជ្រាលជ្រៅបំផុតចំពោះ ឯកឧត្តម នាយឧត្តមសេនីយ៍បណ្ឌិត ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក និងជាប្រធានគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) ទទួលបានគោរមងារកិត្តិយស «ទីប្រឹក្សាជាន់ខ្ពស់» របស់អង្គការពុទ្ធសាសនិកពិភពលោក តំណាងឱ្យប្រទេសចំនួន៥៥ នៃអ្នកគោរពព្រះពុទ្ធសាសនា នាថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៣។

ការផ្តល់គោរមងារកិត្តិយស «ទីប្រឹក្សាជាន់ខ្ពស់នៃអង្គការពុទ្ធសាសនិកពិភពលោក» គឺជាការទទួលស្គាល់នូវស្នាដៃរបស់លោកបណ្ឌិត ដែលប្រកាន់ខ្ជាប់នូវការលើកកម្ពស់ និងអនុវត្តន៍តាមគន្លងព្រះពុទ្ធសាសនា ជាពិសេសភាពជាអ្នកដឹកនាំក្នុងការលើកកម្ពស់ការអប់រំពលរដ្ឋ អំពីសីលធម៌ទូទៅ និងក្រមសីលធម៌បែបព្រះពុទ្ធសាសនា និងការលះបង់របស់លោកបណ្ឌិត ក្នុងការរក្សាឱ្យបាននូវសុខសន្តិភាព វិបុលភាព និងការសង្គ្រោះអាយុជីវិតប្រជាពលរដ្ឋ ក្នុងអំឡុងការរីករាលដាលនៃជំងឺកូវីដ១៩ ដោយការប្រមូល និងចល័តគ្រូពេទ្យ និស្សិតពេទ្យ និងអ្នកស្ម័គ្រចិត្តចុះពិនិត្យ និងព្យាបាលសុខភាព ដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋនៅកម្ពុជា។

ការផ្តល់គោរមងារកិត្តិយសនេះ ក៏ជាការទទួលស្គាល់សមិទ្ធផលឆ្នើមរបស់លោកបណ្ឌិត ក្នុងការផ្តល់អាហារូបករណ៍រាប់ពាន់កន្លែងដល់យុវជនកម្ពុជា ដើម្បីឱ្យពួកគេមានឱកាសបានសិក្សានៅសាកលវិទ្យាល័យនានាទូទាំងប្រទេស។ ការរួមចំណែកដ៏ថ្លៃថ្នូរជាប្រយោជន៍សង្គមដ៏គួរឱ្យកត់សម្គាល់ទាំងនេះ គឺជាសក្ខីកម្មនៃទង្វើប្រកបដោយគុណធម៌របស់លោកបណ្ឌិត ដែលស្របនឹងពុទ្ធឱវាទរបស់ព្រះពុទ្ធអង្គ។

នាឱកាសដ៏វិសេសវិសាលថ្លៃថ្លានេះ សូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ និងវត្ថុស័ក្តិសិទ្ធិទាំងឡាយ សូមជួយប្រោះព្រំសព្ទសាធុការពរ សិរីសួស្ដី ជ័យមង្គលជូន ឯកឧត្ដម នាយឧត្ដមសេនីយ៍បណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ សូមមានសុខភាពល្អបរិបូរណ៍ កម្លាំងកាយមាំមួន ប្រាជ្ញាភ្លឺថ្លា មានអាយុយឺនយូរ ឈ្នះអស់មារសត្រូវគ្រប់ទិសទី សម្រេចបានជោគជ័យថ្មីៗថែមទៀត និងសូមបានប្រកបដោយពុទ្ធពរទាំង៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

  

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.