ខេត្តរតនគិរី ៖ រថយន្តកាមរីគូទស្វិតបើកក្នុងល្បឿនលឿនមកដល់ចំណុចផ្លូវបំបែកជា៤ ក៏មិនបង្អន់ដែរហើយក៏បានបុកនិងបុរសជិៈម៉ូតូម្នាក់បណ្តាលឲ្យបែកមុខនិងបែកភ្នែកម្ខាង ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង១១និង៣០នាទី ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៥ នៅចំណុចផ្លូវបំបែកជា៤ ស្ថិតនៅភូមិអូរកន្ទិល សង្កាត់បឹងកន្សែង ក្រុងបានលុង។ រថយន្តបង្កម៉ាកកាមរីស្វិត ពណ៌ក្រហម ពកាស្លាកលេខភ្នំពេញ 2D-6230 បើកបរដោយឈ្មោះសោរអៀង ភេទប្រុស អាយុ៤៨ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅក្រុងបានលុង រីឯម៉ូតូដែលត្រូវរថយន្តបុកនោះមានពួយ បុល ភេទប្រុស អាយុ៤៦ឆ្នាំ ជិៈម៉ូតូម៉ាកC125 ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១០ ពាក់ស្លាកលេខ រតនគិរី 1C-3240 មានទីលំនៅភូមិ១ និងមានស្រុកកំណើតខេត្តព្រៃវែង រងរបួសបែកភ្នែកម្ខាង និងម៉ូតូខូចទាំងស្រុង។
ប្រភពពត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថារថយន្តបង្កបើកពីត្បូងទៅជើងក្នុងល្បឿនលឿនខ្លាំង ឯម៉ូតូមកពីលិចទៅកើតដល់ចំណុចខាងលើកបានបុកគ្នាពេញទំហឹងតែម្តងបណ្តាលបុរសដែលជិៈម៉ូតូប៉ើងពីមុខឡានប្រហែល៥ម៉ែត្រ។ ភ្លាមៗនោះដែលក៏មានកម្លាំងសមត្ថកិច្ចមូលដ្ឋាន និងការិយាល័យចរាចរណ៍ខេត្ត ចុះមកវាស់វែង និងហៅរថយន្តសង់គ្រោះដឹកបុរសដែលបែកមុខ និងភ្នែកនោះ យកទៅព្យាបាលនៅពេទ្យបង្អែកខេត្ត ហើយរថយន្តនឹងម៉ូតូត្រូវកម្លាំងសមត្ថកិច្ចដឹកយកទៅរក្សាទុកនៅការិយាល័ចារចរជើងគោក រងចាំការដោះស្រាយតាមច្បាប់នៅពេលក្រោយ៕
សន ចាន់ឌី




