ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ពិព័រណ៍រូបថតកម្ពុជា-គុយបា បង្ហាញពីព្រឹត្តិការណ៍សំខាន់ៗក្នុងប្រវត្តិសាស្ត្រ និងការផ្សាភ្ជាប់ទំនាក់ទំនងជិតស្និទ្ធរវាងប្រទេសទាំងពីរ រយៈពេល៦៥ឆ្នាំ ==> ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយអំពីច្បាប់ស្ដីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដល់មន្ត្រីអនុវត្តច្បាប់ក្នុងវិស័យយុត្តិធម៌ ==> អភិបាលខេត្តប៉ៃលិន ចុះសំណេះសំណាលសួរសុខទុក្ខ និងផ្តល់អំណោយសង្គ្រោះបន្ទាន់ ដល់ពលរដ្ឋរងគ្រោះដោយសារខ្យល់កន្ត្រាក់ នៅឃុំស្ទឹងត្រង់ ==> ទូលព្រះបង្គំ រ័ត្ន ស្រ៊ាង សូមព្រះបរមរាជានុញ្ញាតសម្តែងនូវសេចក្ដីសោមនស្សរីករាយ និងត្រេកអរជាអនេក ក្រោយទទួលដំណឹងថា ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ទទួលការវះកាត់ដោយជោគជ័យ មានសុខភាពល្អប្រសើរ និងសូមថ្វាយព្រះពរព្រះអង្គសូមឆាប់បានជាសះស្បើយ ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង រួមជាមួយមិត្តភក្តិរួមជំនាន់ចុះសួរសុខទុក្ខ មិត្តជួបការលំបាកដោយមានជំងឺទឹកនោមផ្អែមរ៉ាំរ៉ៃកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ! ==> កម្ពុជា-កាណាដា ប្ដេជ្ញាបន្តពង្រឹង និងពង្រីកទំនាក់ទំនងឱ្យកាន់តែស៊ីជម្រៅ ==> សកម្មភាពកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ចូលរួមការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្ដាប់ធ្នាប់ ក្នុងថ្ងៃទី៦ ជាថ្ងៃចុងបញ្ចប់ នៃព្រឹត្តិការណ៍ នគរសង្ក្រាន្ត រាជធានីភ្នំពេញ! ==> យុវជនវ័យ២៤ឆ្នាំ សុខ លឹមហេង ក្លាយជាស្ដេចអុកប្រចាំឆ្នាំ២០២៦ បន្ទាប់ពីការប្រកួតដ៏ស្វិតស្វាញ ក្នុងព្រឹត្តិការណ៍ «នគរសង្រ្កាន» ==> ថ្ងៃចុងក្រោយនៃព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មានភ្ញៀវជាតិនិងអន្តរជាតិ យ៉ាងច្រើនកុះករ បន្តចូលរួមលេងកម្សាន្ត បើទោះបីជាមានភ្លៀងធ្លាក់ក៏ដោយ ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អរគុណដល់អាជ្ញាធរនិងសមត្ថកិច្ច ដែលថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ជូនពលរដ្ឋដែលទៅកម្សាន្តនៅសួនសាធារណ:អតីតអាកាសយាន្តដ្ឋានអន្តរជាតិពោធិ៍ចិន

មិន​មាន​ការពិត​ដូច​ការចោទប្រកាន់​លើ​លោក ប្រាក់ ប៉ូ​លី នោះទេ​

មិន​មាន​ការពិត​ដូច​ការចោទប្រកាន់​លើ​លោក ប្រាក់ ប៉ូ​លី នោះទេ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​ស្រប​ពេល​ប្រទេស​ជាតិ កំពុងតែ​អភិវឌ្ឍន៍​នៅតាម​បណ្តា​ខេត្ត​-​ក្រុង​មួយចំនួន បាន​កំពុងតែ​ជម្រុញឱ្យមាន ការរីក​រាលដាល​នូវ​សំណង់​នានា ដែល​នានា​បាន​នូវ​ការដោះដូរ​ផ្នែក​ពាណិជ្ជកម្ម និង​អាជីវកម្ម ព្រមទាំង​សេចក្តី​ត្រូវ ការចាំបាច់​របស់​សង្គម​ជាតិ ។

​សេចក្តីរាយការណ៍​ពី​ខេត្ត​បន្ទាយមានជ័យ កាលពី​ពេល​ថ្មីៗ​នេះ​បាន​ឱ្យដឹងថា បច្ចុប្បន្ន​នៅ​ទីក្រុង​ប៉ោយប៉ែត ហេដ្ឋារចនាសម្ព័ន្ធ​សំណង់​បាន​កំពុងតែ​រីកចំរើន​ស្របតាម​សេចក្តីត្រូវការ​របស់​ប្រជាពលរដ្ឋ​នៅក្នុង​ក្រុង​មួយ​នេះ ។ សំណង់​អគារ​ពាណិជ្ជកម្ម និង​សំណង់​អគារ​គេហដ្ឋាន និង​សណ្ឋាគារ ភោជនីយដ្ឋាន​នានា​បាន​កើតឡើង​យ៉ាង​ច្រើន ស្របតាម​តម្រូវការ​របស់​សង្គម ។​

​មន្ត្រី​សុរិយាដី និង​សំណង់​ក្រុង​មួយ​រូប​បានឱ្យដឹងថា ការអនុញ្ញាត​ឱ្យ​សង់​សំណង់​នីមួយៗ​បាន​លុះត្រាតែ​មាន ការពិនិត្យ​ទីតាំង​ឱ្យបាន​ត្រឹមត្រូវ ទើប​លោក ប្រាក់ ប៉ូ​លី ប្រធាន​ការិយាល័យ​សំណង់ និង​ភូមិបាល​ក្រុង​ប៉ោយប៉ែត ចុះហត្ថលេខា​អនុញ្ញាតឱ្យ​ធ្វើ​ការសាងសង់​ស្របតាម​បទដ្ឋាន​បច្ចេកទេស​ត្រឹមត្រូវ ។ ក៏ប៉ុន្តែ​សំណង់​ណា​ធ្វើការ​សាង សង់​បទដ្ឋាន​បច្ចេកទេស​នោះ​ត្រូវធ្វើ​ការផ្អាក និង​ពិនិត្យ​ការសាងសង់​ឱ្យបាន​ត្រឹមត្រូវ​ឡើងវិញ ។​

​ប្រភព​ដដែល​បាន​បន្ត​ឱ្យដឹងទៀតថា កន្លងមក​មាន​ពាក្យ​ចោទប្រកាន់ថា លោក ប្រាក់ ប៉ូ​លី បានអនុញ្ញាត​ឱ្យ មាន​ការសាងសង់​សំណង់​ល្មើសច្បាប់​នានា ។ ក៏​ប៉ុន្តែ​ការ​អនុញ្ញាត​នោះ គឺ​មាន​មន្ត្រី​ជំនាញ​ធ្វើ​ការពិនិត្យ​ត្រឹមត្រូវ និង ស្រប​តាម​ការរីកចំរើន​របស់​សង្គម និង​ការអភិវឌ្ឍន៍ ព្រមទាំង​សេចក្តីត្រូវការ​របស់​ប្រជាពលរដ្ឋ​នោះ លោក​ប្រាក់ ប៉ូ​លី បានអនុញ្ញាត​ឱ្យ​សាងសង់​សំណង់​នានា ពិតប្រាកដ​មែន តែ​ពុំ​បាន​រំលោភ​ទៅ​លើ​ច្បាប់​ភូមិបាល​នោះឡើយ ។

​ការចោទប្រកាន់​មកលើ​រូបលោក ប្រាក់ ប៉ូ​លី នោះ គឺ​លេច​ចេញ​ពី​ក្រុម​មនុស្ស​មួយចំនួន​ដែល​សាងសង់ សំណង់​ល្មើសច្បាប់​នានា ត្រូវបាន​ការិយាល័យ​រៀបចំ​ដែនដី​នគរូបនីយកម្ម និង​សំណង់ ក្រុង​បិទ​ការសាងសង់ ទើប​មាន​ប្រតិកម្ម​បែបនេះ ។​

​ប្រភព​ដដែល​បាន​បន្ត​ឱ្យដឹងទៀតថា ប្រសិនបើ​ក្រុម​អ្នក​ដែល​ត្រូវ​ការសាងសង់​សំណង់​ទាំងនោះ​គោរព​ច្បាប់ និង​អនុវត្ត​ទោ​តាម​គោលការណ៍​ណែនាំ​របស់​ការិយាល័យ​រៀបចំ​ដែនដី​នគរូបនីយកម្ម​សំណង់ និង​ភូមិបាល​ក្រុង​ប៉ោយ ប៉ែ​ត​នោះ​ពិតជា​ពុំ​មាន​ហេតុការណ៍​អ្វី និង​កើត​ឡើង​រហូត​ដល់​ធ្វើ​ការវាយប្រហារ​បុគ្គល​ដែល​ប៉ះពាល់​ដល់​កិត្តិយស និង​ជាប់​ពាក់ព័ន្ធ​នឹង​បទ​បរិហារកេរ្តិ៍​ថែមទៀត​ផង ។ ការិយាល័យ​សំណង់​រង់ចាំ​បម្រើ​ប្រជាពលរដ្ឋ​ទាំងអស់​មិន​ថា អ្នកណា​ម្នាក់​នោះ​ឡើយ ៕
​សារ៉េត​

 

prakpoly1

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.