ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
លោកឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការ​ កងរាជអាវុធហត្ថ​ខេត្តសៀមរាប អញ្ជើញចូលរួមប្រជុំប្រចាំសប្តាហ៍ដើម្បីតាមដានវឌ្ឍនភាពការងារបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ។ នៅសាលប្រជុំរដ្ឋបាល សាលាខេត្តសៀមរាប ព្រឹកថ្ងៃពុធ ទី២២ ខែមេសា ឆ្នាំ ២០២៦។ ==> រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ពិព័រណ៍រូបថតកម្ពុជា-គុយបា បង្ហាញពីព្រឹត្តិការណ៍សំខាន់ៗក្នុងប្រវត្តិសាស្ត្រ និងការផ្សាភ្ជាប់ទំនាក់ទំនងជិតស្និទ្ធរវាងប្រទេសទាំងពីរ រយៈពេល៦៥ឆ្នាំ ==> ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយអំពីច្បាប់ស្ដីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដល់មន្ត្រីអនុវត្តច្បាប់ក្នុងវិស័យយុត្តិធម៌ ==> អភិបាលខេត្តប៉ៃលិន ចុះសំណេះសំណាលសួរសុខទុក្ខ និងផ្តល់អំណោយសង្គ្រោះបន្ទាន់ ដល់ពលរដ្ឋរងគ្រោះដោយសារខ្យល់កន្ត្រាក់ នៅឃុំស្ទឹងត្រង់ ==> ទូលព្រះបង្គំ រ័ត្ន ស្រ៊ាង សូមព្រះបរមរាជានុញ្ញាតសម្តែងនូវសេចក្ដីសោមនស្សរីករាយ និងត្រេកអរជាអនេក ក្រោយទទួលដំណឹងថា ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ទទួលការវះកាត់ដោយជោគជ័យ មានសុខភាពល្អប្រសើរ និងសូមថ្វាយព្រះពរព្រះអង្គសូមឆាប់បានជាសះស្បើយ ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង រួមជាមួយមិត្តភក្តិរួមជំនាន់ចុះសួរសុខទុក្ខ មិត្តជួបការលំបាកដោយមានជំងឺទឹកនោមផ្អែមរ៉ាំរ៉ៃកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ! ==> កម្ពុជា-កាណាដា ប្ដេជ្ញាបន្តពង្រឹង និងពង្រីកទំនាក់ទំនងឱ្យកាន់តែស៊ីជម្រៅ ==> សកម្មភាពកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ចូលរួមការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្ដាប់ធ្នាប់ ក្នុងថ្ងៃទី៦ ជាថ្ងៃចុងបញ្ចប់ នៃព្រឹត្តិការណ៍ នគរសង្ក្រាន្ត រាជធានីភ្នំពេញ! ==> យុវជនវ័យ២៤ឆ្នាំ សុខ លឹមហេង ក្លាយជាស្ដេចអុកប្រចាំឆ្នាំ២០២៦ បន្ទាប់ពីការប្រកួតដ៏ស្វិតស្វាញ ក្នុងព្រឹត្តិការណ៍ «នគរសង្រ្កាន» ==> ថ្ងៃចុងក្រោយនៃព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មានភ្ញៀវជាតិនិងអន្តរជាតិ យ៉ាងច្រើនកុះករ បន្តចូលរួមលេងកម្សាន្ត បើទោះបីជាមានភ្លៀងធ្លាក់ក៏ដោយ

មន្ទីរ​សុខាភិបាល​ខេត្ត​ប៉ៃលិន សហការ​ជាមួយ​អង្គការ​ដៃ ប្រារព្ធ​ទិវា​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺគ្រុនចាញ់​

មន្ទីរ​សុខាភិបាល​ខេត្ត​ប៉ៃលិន សហការ​ជាមួយ​អង្គការ​ដៃ ប្រារព្ធ​ទិវា​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺគ្រុនចាញ់​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ប៉ៃលិន ៖ មន្ទីរ​សុខាភិបាល​ខេត្ត​ប៉ៃលិន សហការ​ជាមួយ​អង្គការ​ដៃគូរ ប្រារព្ធ​ទិវា​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺគ្រុណចាញ់​ថ្ងៃទី​២៥ ខែ​មេសា  ដើម្បី​លើកកម្ពស់​ការយល់ដឹង​របស់​ប្រជាពលរដ្ឋ​អំពី​វិធី​ការពារ ការស្វែងរក​រោគវិនិច្ឆ័យ និង​ព្យាបាល​ទាន់​ពេល​វេលា​ចំពោះ​អ្នក​ដែល​សង្ស័យ​ថា​កើត​ជំងឺគ្រុញចាញ់ឬ​អ្នក​កើត​ជំងឺ​គ្រុណចាញ់ ។​

​ពិធី​នេះ​ត្រូវបាន​ប្រារព្ធ​ធ្វើឡើង​កាលពី​ព្រឹក​ថ្ងៃ​ទី​២២​ខែ​មេសា​ឆ្នាំ​២០១៥ នៅក្នុង​បរិវេណ មន្ទីរ​សុខាភិបាល​ខេត្ត​ប៉ៃលិន ក្រោម​អធិបតីភាព​លោក ម៉ី ម​គ្គ អភិបាលរង​ខេត្ត​ប៉ៃលិន លោក សេង រ៉​ន ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​ប៉ៃលិន ដោយ​មាន​ការចូលរួម​ពី​អង្គការ​ដៃ​ការ​គូរ ប្រជាពលរដ្ឋ សិស្សានុសិស្ស ជាច្រើន​រយ​នាក់​ផងដែរ ។​

​លោក សេង រ៉​ន ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​ប៉ៃលិន​បាន​មានប្រសាសន៍ថា​នៅ​ខេត្ត​ប៉ៃលិន​មាន​សេវា​ព្យាបាល​ជំងឺ​គ្រុណចាញ់​ចំនួន​៧​កន្លែង​គឺ​នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត​មួយ​កន្លែង និង​នៅតាម​មណ្ឌល​សុខភាព​ចំនួន ៦​កន្លែង​នៅ​ទូទាំង​ខេត្ត​ប៉ៃលិន ។ ចំណែក​នៅ​តាម​សហគមន៍​មាន​អ្នកស្ម័គ្រចិត្ត​ព្យាបាល​ជំងឺ​គ្រុណចាញ់​ចំនួន​២២៦​នាក់ និង​មាន​ក្រុម​ចល័ត​ព្យាបាល​ជំងឺ គ្រុណចាញ់​ចំនួន​៤៥​នាក់​ដែល​មាន​នៅ​គ្រប់​ភូមិ​ទូទាំង​ខេត្ត ។​

​លោក​បាន​បន្តថា ក្នុង​រយៈពេល​ជាង ១០ ឆ្នាំ​កន្លង​ទៅ យើង​សម្រេចបាន​ជោគជ័យ​លើ​ការ កាត់បន្ថយ​អត្រា​ឈឺ និង​ស្លាប់​ដោយសារ​ជំងឺ​គ្រុណចាញ់ ។ ករណី​ជំងឺ​គ្រុណចាញ់​បាន​ថយចុះ​ពី ៧៣៧៣​ករណី​នៅ​ឆ្នាំ​២០០៥ មក​ត្រឹម​៤៩៨​ករណី​នៅ​ឆ្នាំ​២០១៤  ។​

​លោក​បាន​បញ្ជាក់ថា ចាប់តាំងពី​ឆ្នាំ ២០០៩ មកដល់​បច្ចុប្បន្ន គឺ​គ្មាន​ករណី​ប្រជាពលរដ្ឋ ស្លាប់​ដោយសារ​ជំងឺគ្រុណចាញ់​ទេ ក្នុង​ខេត្ត​ប៉ៃលិន ។​

​លោក​វេជ្ជបណ្ឌិត តុល ប៊ុន​អូន តំណាង​មជ្ឈមណ្ឌល​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីត​សាស្ត្រ បាណក​សាស្ត្រ បាន​មានប្រសាសន៍ថា​ចំនួន​អ្នក​ស្លាប់​ដោយសារ​ជំងឺ​គ្រុណចាញ់​នៅ​កម្ពុជា​ក្នុង​ឆ្នាំ​២០០០​ដល់​២០១៣ បាន​ថយចុះ​ចំនួន​៩៨​ភាគរយ ក្នុងខណៈ​ចំនួន​អ្នកស្លាប់ ដោយសារ​ជំងឺ​គ្រុណចាញ់​បាន​ថយ​ន​ចុះ​ត្រឹមតែ​៤៧​ភាគរយ​ក្នុង​រយៈពេល​ដូចគ្នា​។​

​លោក​បាន​បញ្ជាក់ថា ក្នុង​ឆ្នាំ​២០១៤ ចំនួន​អ្នក​ស្លាប់​ដោយសារ​ជំងឺ​គ្រុនចាញ់​មានការ កើនឡើង​រហូត​ដល់ ៥៨ ភាគរយ (​អ្នកស្លាប់​មាន​ចំនួន​១៨​នាក់​) បើ​ប្រៀបធៀប និង​ឆ្នាំ​២០១៣ (​អ្នកស្លាប់​ចំនួន​១២​នាក់​) ។​

​លោក ម៉ី ម​គ្គ អភិបាលរង​ខេត្ត​ប៉ៃលិន​បាន​មានប្រសាសន៍ថា ខេត្ត​ប៉ៃលិន​ជា​ខេត្ត​មួយ ដែល​មាន​ជំងឺគ្រុនចាញ់​កើតឡើង​ច្រើន ។ ប៉ុន្តែ​ដោយ​មាន​ការយកចិត្តទុកដាក់​ពី​រាជរដ្ឋាភិបាល និង​មាន​ការសហការ​ពី​អង្គការ​ដៃគូរ ដែល​គាំទ្រ​ផ្នែក​សុខាភិបាល​បាន​ធ្វើ​ការផ្សព្វផ្សាយ​ពី​វិធី​ការ ពារ និង​ការព្យាបាល ជំងឺគ្រុណចាញ់​ដល់​ប្រជាពលរដ្ឋ​នៅ​តាម​មូលដ្ឋាន​ធ្វើឲ្យ​ពួកគាត់​អាច​ជៀសផុត​ពី​ការ​កើត​ជំងឺគ្រុណចាញ់​តទៅទៀត ។​

​លោក​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់​ត្រូវ​ចេះ​ការពារ​ខ្លួន ដើម្បី​ឲ្យ​កើត​ជំងឺ​គ្រុនចាញ់​ដោយ​ដេក​ក្នុង​មុង​ជ្រលក​ថ្នាំ​ជានិច្ច​ជាពិសេស​ក្មេងៗ ។ ប្រសិន​មាន​ការសង្ស័យថា កើត​ជំងឺ​គ្រុ​n​ចាញ់​ត្រូវ​ប្រញាប់​មក​មន្ទីរពេទ្យ ឬ​មណ្ឌល​សុខភាព​ភ្លាម​ដើម្បី​ធ្វើតេស្ត​រក​មេរោគ ក្នុងករណី​ដែល​មាន​កើត​ជំងឺ​គ្រុណចាញ់​ត្រូវ​លេបថ្នាំ​ទៅ​តាម​ការណែនាំ​របស់​គ្រូពេទ្យ​ដើម្បី​ជៀសវាង​មាន​គ្រោះថ្នាក់​ដល់​ជីវិត ៕
​សំ គូ​លីន

20150426r1 (3) 20150426r1 (4) 20150426r1 (5) 20150426r1 (1) 20150426r1 (2)

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.