ទោះបីជាមានការណែនាំ ជាញឹកញាប់ស្ទើរតែរៀងរាល់ថ្ងៃយ៉ាងណាក្តី ចេញពីប្រមុខរាជរដ្ឋាភិបាល ឬចេញពីក្រសួង មហាផ្ទៃនោះ ហើយជាពិសេសគឺសំដៅទៅបំបាត់ល្បែងស៊ីសងគ្រប់ប្រភេទ មិនឱ្យកើតមាននៅក្នុងស្រុកភូមិមួយ ណាឡើយ ។ ហើយមិនតែប៉ុណ្ណោះទេ សូម្បីតែចៅហ្វាយខេត្តក្នុងខេត្តគ្រប់លំដាប់ថ្នាក់ ក៏លោកបានព្រួយបារម្ភពីភូមិ ឃុំមានសុវត្ថិភាពខាងលើនេះផងដែរ ។
ចំពោះករណីដែលកើតមានដោយពុំបានដឹងមុន ដូច្នេះនៅពេលប្រជុំមន្ត្រីរាជការ ឬធ្វើជាពិធីជួបជុំអ្វីមួយ អភិបាលខេត្តតែងតែលើកនិងពាំនាំនៅអនុសាសន៍ដ៏ល្អៗពីប្រមុខ រាជរដ្ឋាភិបាលមកណែនាំដូចជា គ្រឿងញៀន ល្បែងស៊ីសង ជូញដូរមនុស្ស ចោរលួចចោរប្លន់ លាក់អាវុធ ដែលច្បាប់បានហាមឃាត់មិនឱ្យកើតមាននៅតាមមូល ដ្ឋានមួយណានោះទេ ។ សូមឱ្យអស់លោកសមត្ថកិច្ចនៅតាមច្រកនីមួយៗ និងនៅតាមតំបន់នីមួយៗត្រូវប្រុង ប្រយ័ត្ននឹងទប់ស្កាត់ដាច់ខាតនៅរាល់សកម្មភាព ប៉ុន្មានចំណុចខាងលើ ប៉ុន្តែនៅក្នុងស្រុកកំពង់ត្រាចឯណេះវិញ ទោះបីជាចៅហ្វាយខេត្តកំពត ប្រឹងស្រែកស្ទើរតែបែកបំពង់ក ទៅហើយនោះក៏ក្រុមពួកល្បែងពីរ ឬបីកន្លែងនេះ មិនព្រឺរោមរបស់ពួកគេឡើយ ។
ហើយពួកគេបានចាត់ទុកថា ការបើកល្បែងស៊ីសងនេះ គឺមិនធម្មតា ពីព្រោះពួកគេបានរត់ច្បាប់ល្បែងបង់ លុយឱ្យគ្រប់លំដាប់ថ្នាក់គ្មានចន្លោះអាជ្ញាធរ ឬសមត្ថកិច្ចមួយណានោះទេ ។ ដូច្នេះមេល្បែងស៊ីសងខាងលើរួមមាន ឈ្មោះ១-អាចូច, ២-អាទូច, ៣-អាសាយ និងអាកែវ ស្ថិតនៅផ្សារតន់ហន់ ភូមិ ព្រៃក្រិស ឃុំព្រៃក្រិស ស្រុកកំពង់ត្រាច ខេត្តកំពត ដោយមិនមាននរណាចេញមុខបង្ក្រាបនោះទេ ពីព្រោះស៊ីលុយខែពីពួកល្បែងគ្រប់ៗគ្នា ៕
ដោយ ៖ តាផ្លូច





