ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កម្ពុជា-ចិន ប្ដេជ្ញាបន្តជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ ==> លោកឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការ​ កងរាជអាវុធហត្ថ​ខេត្តសៀមរាប អញ្ជើញចូលរួមប្រជុំប្រចាំសប្តាហ៍ដើម្បីតាមដានវឌ្ឍនភាពការងារបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ។ នៅសាលប្រជុំរដ្ឋបាល សាលាខេត្តសៀមរាប ព្រឹកថ្ងៃពុធ ទី២២ ខែមេសា ឆ្នាំ ២០២៦។ ==> រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ពិព័រណ៍រូបថតកម្ពុជា-គុយបា បង្ហាញពីព្រឹត្តិការណ៍សំខាន់ៗក្នុងប្រវត្តិសាស្ត្រ និងការផ្សាភ្ជាប់ទំនាក់ទំនងជិតស្និទ្ធរវាងប្រទេសទាំងពីរ រយៈពេល៦៥ឆ្នាំ ==> ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយអំពីច្បាប់ស្ដីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដល់មន្ត្រីអនុវត្តច្បាប់ក្នុងវិស័យយុត្តិធម៌ ==> អភិបាលខេត្តប៉ៃលិន ចុះសំណេះសំណាលសួរសុខទុក្ខ និងផ្តល់អំណោយសង្គ្រោះបន្ទាន់ ដល់ពលរដ្ឋរងគ្រោះដោយសារខ្យល់កន្ត្រាក់ នៅឃុំស្ទឹងត្រង់ ==> ទូលព្រះបង្គំ រ័ត្ន ស្រ៊ាង សូមព្រះបរមរាជានុញ្ញាតសម្តែងនូវសេចក្ដីសោមនស្សរីករាយ និងត្រេកអរជាអនេក ក្រោយទទួលដំណឹងថា ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ទទួលការវះកាត់ដោយជោគជ័យ មានសុខភាពល្អប្រសើរ និងសូមថ្វាយព្រះពរព្រះអង្គសូមឆាប់បានជាសះស្បើយ ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង រួមជាមួយមិត្តភក្តិរួមជំនាន់ចុះសួរសុខទុក្ខ មិត្តជួបការលំបាកដោយមានជំងឺទឹកនោមផ្អែមរ៉ាំរ៉ៃកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ! ==> កម្ពុជា-កាណាដា ប្ដេជ្ញាបន្តពង្រឹង និងពង្រីកទំនាក់ទំនងឱ្យកាន់តែស៊ីជម្រៅ ==> សកម្មភាពកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ចូលរួមការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្ដាប់ធ្នាប់ ក្នុងថ្ងៃទី៦ ជាថ្ងៃចុងបញ្ចប់ នៃព្រឹត្តិការណ៍ នគរសង្ក្រាន្ត រាជធានីភ្នំពេញ! ==> យុវជនវ័យ២៤ឆ្នាំ សុខ លឹមហេង ក្លាយជាស្ដេចអុកប្រចាំឆ្នាំ២០២៦ បន្ទាប់ពីការប្រកួតដ៏ស្វិតស្វាញ ក្នុងព្រឹត្តិការណ៍ «នគរសង្រ្កាន»

អាជីវករ​ផ្សារ​បាន​លុង​ប្រតិកម្ម​ជាំ​មួយ​ក្រុមហ៊ុន គឹម ជ្រា របស់លោក ជា គង់ ប្រមូល​សំរាម​

អាជីវករ​ផ្សារ​បាន​លុង​ប្រតិកម្ម​ជាំ​មួយ​ក្រុមហ៊ុន គឹម ជ្រា របស់លោក ជា គង់ ប្រមូល​សំរាម​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​ខេត្ត​រតនគិរី ៖ ក្រុម​អាជីវករ​លក់ដូ​រ​គ្រប់​ប្រភេទ​មាន​ជម្លោះ​ជាមួយ​ក្រុមហ៊ុន គឹម ជ្រា របស់​លោក​ជា គង់​(​ប្រមូល​សំរាម​) ជាមួយ​អាជ្ញាធរ​ក្រុង​មួយ​ប្រាវ​ផ្អើល​ពេញ​ផ្សារ​។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​ថ្ងៃ​ទី​២៩ ខែ​មីនា ឆ្នាំ​២០១៥ វេលា​ម៉ោង​១១​និង​៣០​នាទី​ព្រឹក នៅក្នុង​ទីប្រជុំជន​ផ្សារ​បាន​លុង ស្ថិតនៅ​ភូមិ​ជ័យជំនះ សង្កាត់​ឡា​បាន​សៀក ក្រុង​បាន​លុង ។​

​នៅក្នុង​កន្លែង​មាន​ជម្លោះ​នោះ ត្រូវបាន​ក្រុម​អាជីវករ​ប្រមាណ​ជាង ៤០ នាក់ បាន​អោយ​អ្នកកាសែត​ដឹងថា នៅ​មុនពេល​កើតហេតុ មាន​ជម្លោះ ដោយ​ពួកគាត់​តូប​លក់ដូរ​គ្រប់​ប្រភេទ​បាន​ឃើញ​ខាង​អាជ្ញាធរ​ក្រុង​បាន​លុង​សហការ​ជាមួយ​ក្រុមហ៊ុន​គឹម ជ្រា ប្រមូល​សំរាម​របស់ លោក​ជា គង់ បាន​ដឹក​សម្ភារៈ​សំណង់​មាន​ដូចជា​ម៉ាស៊ីនភ្លើង និង​ដែក​យក​មក​កសាង​តូប​ថ្មី​បន្ថែម​ទៀត ។ ហើយ​ប្រាប់​អាជីវករ​ផ្អាក​មួយរយៈ​សិន រង់ចាំ​ធ្វើ​តូប​ថ្មី ចាំ​ចូល​លក់​បន្ត​ទៀត ប៉ុន្តែ​អាជីវករ​មិន​ព្រម​ចេញ​ទេ​ដោយ​រងចាំ​ធ្វើ​កិច្ចសន្យា​ត្រឹមត្រូវ​សិន​។ ដោយ​លោក អ៊ុក  សំអុល អភិបាលក្រុង​បាន​លុង​បាន​មានប្រសាសន៍ថា ក្នុងការ​ដឹក​សម្ភារៈ​សំណង់​មក​សាងសង់​តូប​ថ្មី​នេះ​គឺ​កសាង​អោយ​បងប្អូន​ជនជាតិដើម​ភាគតិច​លក់ដូរ​ជុំវិញ​ផ្សារ អាជីវករ​លក់​ចាស់ៗ​ត្រូវ​ផ្អាក​មួយរយៈ​សិន ហើយ​ខាង​អាជ្ញាធរ​ក្រុង​បាន​សហការ​ជាមួយ​អាជ្ញាធរ​ត្រឹមត្រូវ ។ ដោយឡែក លោក ជាម សុផាត បានអោយដឹងថា ខាង​ក្រុមហ៊ុន​ហេង​ដា​រ៉ា វិយោគ​ផ្សារ​មាន​ច្បាប់​ត្រឹមត្រូវ មាន​សុពលភាព​វិនិយោគ​ផ្សារ​ចំនួន ៣៥ ឆ្នាំ មកដល់ពេលនេះ​ទើប​បាន​តែ​ចំនួន ៨ ឆ្នាំ​ទេ ហើយ​ជាង ២ ខែ​នេះ ក្នុង​ឆ្នាំ​២០១៥​ខាង​ក្រុមហ៊ុន ហេង ដា​រ៉ា អត់​បាន​ដក​ភាស៊ី​តាម​តូប​អាជីវក​ចំនួន​៥០០​តូប ជុំវិញ​ផ្សារ​ធ្វើអោយ​ខាត​ថវិការ​បង់​ជួន​រដ្ឋ​ក្នុង​១​ខែៗ​រាប់​លាន​រៀល ។​

​ដោយឡែក ក្រុម​អាជីវករ​លក់ដូ​រ​គ្រប់​ប្រភេទ​សុំណូម​ដល់​សម្តេច​ហ៊ុន សែន នាយករដ្ឋមន្ត្រី​ព្រះរាជាណាចក្រ​កម្ពុជា​សុំ​មេត្តា​ជួយ​អន្ត​រគ​មន៍​អោយ​រហ័ស ព្រោះ​ពួក​ជួបប្រទះ​នៅ​ការលំបាក​ណាស់ ពេល​ពួកគាត់​កំពុង​លក់ដូរ​មាន​អាជ្ញាធរ​ក្រុង​នឹង​ក្រុមហ៊ុន​គឹម ជ្រា ប្រមូល​សំរាម ដេញ​ចេញ​ជា​ញឹកញាប់​និង​នៅពេល​យប់​មក​លួច​រុះរើ​តូប​លក់ដូរ​របស់​ពួក​គាត់​ចេញ ។​

​ពួក​អាជីវករ​លក់ដូរ​បាន​ត្អូញត្អែ​ល​ថា ក្នុង​ផ្សារ​តែ​មួយ​មាន​អ្នកគ្រប់គ្រង​ផ្សារ​រហូតដល់​៣​អង្គភាព ទី​១​សាលាក្រុង​បាន​លុង ទី​២​ក្រុមហ៊ុន​គឹម ជ្រា ប្រមូល​សំរាម អ្នកមានអំណាច អ្នកមាន​លុយ​បើ​មិន​រក​វិធី​ដោះស្រាយ​គ្នា​តាម​ច្បាប់​ទេ ធ្វើ​អោយ​អាជីវករ​ពិបាក​រកស៊ី​ណាស់ ។​

​ពួក​អាជីវករ​ថា​អ្នក​រក​រឿង​អាជីវករ​គឺ​អាជ្ញាធរ​ក្រុង និង​ក្រុមហ៊ុន​គឹម ជ្រា តែងតែ​ហាម​អាជីវករ​ជា​ញឹកញាប់​ឲ្យ​ឈប់​លក់ដូរ ហើយ​សព្វថ្ងៃនេះ ពួកគាត់​បង់​ភាស៊ី​ជួន​ខាង​សាលាក្រុង​ក្នុង​តូប ១០០ រៀល​ខាង​អនាម័យ សំរាម​១​តូប​៥០០​រៀល ក្នុង​មួយ​ខែ​បង់ ៤ ម៉ឺន​រៀល តែ​ពួកគាត់​អត់​ទាន​បាន​បង់លុយ​ជួន​ទេ​។ ដោយឡែក​ខាង​ក្រុមហ៊ុន​ហេង​ដា​រ៉ា របស់​លោក​សា លាង អត់​បាន​ដើរដក​ភា​ស៊ីទេ ៕
​សន ចាន់​ឌី​

20150330ch1 (1) 20150330ch1 (2) 20150330ch1 (5)

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.