ខេត្តរតនគិរី ៖ ផ្ទះស្តុកឈើមួយកន្លែងនៅត្រង់ចំណុចកែងដី ក្រុមហ៊ុនប៊ុកយ៉ាឡាយហ័ងអាញ់ស្ថិតក្នុង ភូមិកាណាតធំ ឃុំ តាឡាវ ស្រុក អណ្តូងមាស ខេត្តរតនគិរី ត្រូវបានបង្ក្រាបភ្លាមៗ។ ប្រតិបត្តិការចុះបង្ក្រាបទីតាំងស្តុកឈើប្រភេទឈើលេខ១ សុក្រំខាងលើ ធ្វើឡើងកាលពីថ្ងៃទី03ខែតុលាឆ្នាំ2017 វេលាម៉ោង 10និង,00នាទីព្រឹក។
ការបង្ក្រាបនេះដឹកនាំផ្ទាល់ ដោយ លោក ឡេង យុគ នាយផ្នែករដ្ធបាលព្រៃឈើ គ្រប់គ្រងបីស្រុក បរកែវ អណ្តូងមាស អូរយ៉ាដាវ និងសមត្ថកិច្ចមូលដ្ឋានដោយមានការចង្អុលបង្ហាញពីលោក ហាក់ ហ័ន់
ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តរតនគិរីផងនោះ បានដឹកនាំកម្លាំងចម្រុះ ចុះឡោមព័ទ្ធ ផ្ទះស្តុកឈើជាទីតាំងដុះស្លែដែលឈ្មួញត្រូវបានគេស្គាល់ឈ្មោះធី ភេទប្រុស ជនជាតិខ្មែរ ទីលំនៅភូមិឃុំខាងលើ ។ បានប្រមូល ទិញ ឈើពីឈ្មួញផ្សេងៗ មកស្តុកទុក ដើម្បីលក់បន្តទៅអោយឈ្មួញដ៍ទៃទៀត។
បើតាមការអោយដឹងពី លោក ឡេង យុគ នាយផ្នែករដ្ធបាលព្រៃឈើបានអោយភ្នាក់ងារយើងដឹងថា÷ អំពីតួលេខ ឈើដែលបង្ក្រាបក្នុងពេលនេះប្រភេទឈើ សុក្រំ សុទ្ធ ដែលមានមុខកាត់ (30cmនិង10,2cm×1,2m ប្រមាណជាង២០០កំណាត់)លោកនាយផ្នែកបានបន្តថា÷ កំណាត់ឈើទាំងអស់នេះ ត្រូវបានរិបអូសយកទៅរក្សាទុកនៅផ្នែករដ្ធបាលព្រៃឈើស្រុកបរកែវដើម្បីវ៉ាស់វែងនិងធ្វើកំណត់ហេតុ។
ក៍ប៉ុន្តែ បច្ចុប្បន្នកំណាត់ឈើទាំងនេះនៅពុំទាន់ដឹកជញ្ជូនចេញពីទីតាំងស្តុកឈើដែលបង្ក្រាបនោះឡើយ អោយកម្លាំងចម្រុះដេកយាមកាមយ៉ាងហ្មត់ចត់បំផុត លោកថា កំពុង រករថយន្តដឹកជញ្ជូន ដោយសារស្ថានភាពផ្លូវមានផលលំបាកខ្លាំងពីចំណុចទីតាំងឆ្ពោះមកទីរួមស្រុកអណ្តូងមាស ៕
គឹមសុវណ្ណរុទ្ធ




