ខ្ញុំបាទ (ជា លីហ៊ាង)ជាចាងហ្វាងកាសែត រស្មីកូនខ្មែរ ដែលកាលពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៧ ខ្ញុំ បាទ បានចុះផ្សាយ ព័ត៌មានមួយ ធ្វើឱ្យប៉ះពាល់ កិត្តិយស លោក អ៊ុយ ស្រី នាយផ្នែក រដ្ឋបាលព្រៃ ឈើឆ្លូង ដោយបានសរសេរចោទថា ៖ មានជន ឆ្លៀតឱកាស ម្នាក់ ឈ្មោះ អុយ ស្រី បានតាំងខ្លួនជាមេព្រៃធំ នៅប្រចាំការ ស្រុកស្នួល ឃុបឃិត ជាមួយឈ្មួញ បើកភ្លើងខៀវ ឱ្យមានការ ដឹកជញ្ជូនឈើ លេខ១ និងលេខ២ ដោយបង្គាប់ឱ្យបង់ប្រាក់ ក្នុង១រថយធំៗយក្សៗដូចជា ៖ អាយីឌុបភ្លៅ៥ និងអាវេអង (លោតឆ័ត្រ) អត់មានច្បាប់ តម្លៃ(១៥០០២០០០$) តែបើមានប៉េសេ តែបើដឹកលើសប៉េសេបន្តិចបន្តួច ទាយកតម្លៃបាយទឹក ៣០០$៥០០$ តាមការចរចារ 《ឡាក់គុយ》ត្រូរូវគ្នា ។ ហើយ ព័ត៌មានខាងនេះ ខ្ញុំបាទ បានផ្ញើរចូលគ្រុប ( យុត្តិធម៌ដើម្បីសង្គម ) និង បានផ្ញើរចូលគ្រុប លោក គង់ គឹមនី ផ្ទាល់អភិបាលស្រុកស្នួល។
ការពិត ពាក់ព័ន្ធទៅនឹងព័ត៌មានខាងលើនេះដែរ ខ្ញុំបាទ បានទទួលព័ត៌មានមកពីប្រភពផ្សេងៗ ដោយគ្មានមូលដ្ឋានច្បាស់លាស់ និង (ពុំមានភស្ដុតាង) ជាក់លាក់ណាមួយដាក់បន្ទុកទៅលើឈ្មោះ (អ៊ុយ ស្រី) ជានាយផ្នែករដ្ឋបាលព្រៃឈើឆ្លូង នោះទេ ។
ហើយ រូបខ្ញុំបាទ ជា លីហ៊ាង ក៏សូមធ្វើការសុំការ អធ្យាស្រ័យ អភ័យទោស ពីលោក (អ៊ុយ ស្រី) ជានាយផ្នែករដ្ឋបាល ព្រៃឈើឆ្លូង ដែលខ្ញុំបាទបានសរសេរ ព័ត៌មាន ធ្វើឱ្យប៉ះពា ល់កិត្តិយស សេចក្ដីថ្លៃថ្នូរលោក។
អាស្រ័យដូចបានជំរាបជូនដូចខាងលើនេះ សូមបងប្អូន មិត្តៗ អ្នកសារព័ត៌មានយើង ទាំងអស់ នៅក្នុង ព្រះរាជាណចក្រកម្ពុជាជ្រាបជាព័ត៌មាន ៕




